បទទំនួញ ៤:១-២២

  • ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​មាន​ឥទ្ធិពល​អាក្រក់

    • ខ្វះ​អាហារ (​៤, ៥, )

    • ស្ត្រី​ស្ងោរ​កូន​របស់​ខ្លួន​បរិភោគ (​១០)

    • ព្រះ​យេហូវ៉ា​បាន​ចាក់​កំហឹង​របស់​លោក (​១១)

א [​អាល់ឡេហ្វ​]  មាស​សុទ្ធ​ដែល​ធ្លាប់​តែ​ភ្លឺ​បាន​ប្រែ​ទៅ​ជា​ស្រអាប់​ហើយ!+ ថ្ម​បរិសុទ្ធ+នៅ​រាត់​រាយ​គ្រប់​ជ្រុង​ផ្លូវ!+ ב [​បេត​]  ២  រីឯ​កូន​ប្រុស​នៃ​ស៊ីយ៉ូន​ដែល​ធ្លាប់​តែ​មាន​តម្លៃ​ដូច​មាស​សុទ្ធឥឡូវ​បែរ​ជា​ត្រូវ​គេ​ចាត់​ទុក​ជា​ក្អម​ដីដែល​ជា​ស្នា​ដៃ​របស់​ជាង​ស្មូន​ទៅ​វិញ! ג [​គីមេល​]  ៣  សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​នៅ​បំបៅ​កូន​របស់​ពួក​វា​ដែរចុះ​ម្ដេច​បាន​ជា​កូន​ស្រី​របស់​រាស្ត្រ​ខ្ញុំ បែរ​ជា​មាន​ចិត្ត​ព្រៃ​ផ្សៃ+​ដូច​សត្វ​អូទ្រីស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដូច្នេះ!+ ד [​ដាលេត​]  ៤  កូន​ក្មេង​ដែល​មិន​ទាន់​ឈប់​បៅ ស្រេក​ទឹក​រហូត​ដល់​អណ្ដាត​ជាប់​នឹង​ក្រអូម​មាត់។ ក្មេង​ៗ​សុំ​ទាន​អាហារ+ តែ​គ្មាន​អ្នក​ណា​ម្នាក់​ឲ្យ​អ្វី​ដល់​ពួក​គេ​ទេ។+ ה [​ហេ​]  ៥  អស់​អ្នក​ដែល​ធ្លាប់​តែ​បរិភោគ​អាហារ​ល្អ​ៗ បែរ​ជា​ដេក​ទាំង​ស្រេក​ឃ្លាន​នៅ​តាម​ផ្លូវ។+ ចំណែក​ឯ​អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​សម្លៀក​បំពាក់​ប្រណីត​ៗ​*+​តាំង​ពី​ក្មេង​មក បែរ​ជា​ត្រូវ​ដេក​លើ​គំនរ​ផេះ​ទៅ​វិញ។ ו [​វ៉ោ​]  ៦  ទោស*កូន​ស្រី​របស់​រាស្ត្រ​ខ្ញុំ គឺ​ធ្ងន់​ជាង​ទោស​របស់​ក្រុង​សូដុម+ ជា​ក្រុង​ដែល​បាន​ត្រូវ​បំផ្លាញ​ចោល​ក្នុង​មួយ​រំពេច​ហើយ​គ្មាន​អ្នក​ណា​ជួយ​នាង​ទេ។+ ז [​ហ្សាយីន​]  ៧  ពួក​ណាសារីត+របស់​នាង​គឺ​ស្អាត​បរិសុទ្ធ​ជាង​ព្រិល និង​ស​ជាង​ទឹក​ដោះ។ ពួក​គេ​មាន​សាច់​ឈាម​ភ្លឺ​ថ្លា​ជាង​ត្បូង*ថ្លៃ​ៗ។ ពួក​គេ​ប្រៀប​ដូច​ជា​ត្បូង​កណ្ដៀង​ដែល​បាន​ត្រូវ​ខាត់​យ៉ាង​ភ្លឺ។ ח [​ហេត​]  ៨  មុខ​របស់​ពួក​គេ​បាន​ទៅ​ជា​ខ្មៅ​ជាង​ម្រែង​ភ្លើង​ទៅ​ទៀត។ នៅ​តាម​ផ្លូវ​គ្មាន​អ្នក​ណា​មើល​ពួក​គេ​ស្គាល់​ទេ។ ពួក​គេ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង+ ហើយ​ស្បែក​របស់​ពួក​គេ​ប្រៀប​ដូច​ជា​ឈើ​ស្ងួត។ ט [​ថេត​]  ៩  ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ​ប្រសើរ​ជាង​ពួក​អ្នក​ដែល​ស្លាប់​ដោយ​ការ​អត់​ឃ្លាន+ ជា​ពួក​អ្នក​ដែល​អស់​កម្លាំង​រហិត​រហៃ ដោយ​សារ​តែ​គ្មាន​អាហារ​បរិភោគ ប្រៀប​ដូច​ជា​ត្រូវ​គេ​ចាក់​ទម្លុះ​ដោយ​ដាវ។ י [​យ៉ូដ​] ១០  ពួក​ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​មេត្តា​ករុណា បែរ​ជា​ស្ងោរ​កូន​របស់​ខ្លួន​បរិភោគ។+ កូន​ក្មេង​ទាំង​នោះ​បាន​ទៅ​ជា​អាហារ*របស់​ពួក​នាង​ក្នុង​អំឡុង​ពេល​ដែល​កូន​ស្រី​របស់​រាស្ត្រ​ខ្ញុំ​ជួប​អន្តរាយ។+ כ [​កាប​] ១១  ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ក្រេវ​ក្រោធ​របស់​លោក។ លោក​បាន​ចាក់​កំហឹង​របស់​លោក​ទាំង​អស់​ចេញ​មក។+ លោក​បាន​បង្កាត់​ភ្លើង​ដុត​ស៊ីយ៉ូន​ឲ្យ​ឆេះ​អស់​ទាំង​គ្រឹះ​របស់​នាង។+ ל [​ឡាមេត​] ១២  បណ្ដា​ស្ដេច​នៅ​ផែនដី​និង​មនុស្ស​គ្រប់​គ្នា​ក្នុង​ស្រុក​ដែល​សម្បូរ​ភោគ​ផល មិន​ជឿ​ទេ​ថាពួក​ខ្មាំង​សត្រូវ​នឹង​អាច​ទន្ទ្រាន​ចូល​ទ្វារ​កំពែង​ក្រុង​យេរូសាឡិម​បាន។+ מ [​មេម​] ១៣  នេះ​កើត​ឡើង​ដោយ​សារ​តែ​អំពើ​ខុស​ឆ្គង​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​និង​កំហុស​របស់​ពួក​សង្ឃ+ដែល​បាន​សម្លាប់​មនុស្ស​សុចរិត​នៅ​ក្នុង​ក្រុង​នោះ។+ נ [​នុន​] ១៤  ពួក​គេ​ដើរ​ចុះ​ឡើង​នៅ​តាម​ផ្លូវ​ដូច​មនុស្ស​ខ្វាក់។+ ខ្លួន​ប្រាណ​ពួក​គេ​ប្រឡាក់​សុទ្ធ​តែ​ឈាម+បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះ​សម្លៀក​បំពាក់​របស់​ពួក​គេ​ទេ។ ס [​សាមេក​] ១៥  ពួក​គេ​ស្រែក​ប្រាប់​អ្នក​ឯ​ទៀត​ថា​៖ ​«​ចេញ​ឲ្យ​ឆ្ងាយ! យើង​ស្មោក​គ្រោក! ចេញ​ឲ្យ​ឆ្ងាយ! ចេញ​ឲ្យ​ឆ្ងាយ! កុំ​ប៉ះ​យើង​ឲ្យ​សោះ!​»​ ព្រោះ​ពួក​គេ​គ្មាន​ផ្ទះ​សម្បែង ហើយ​ចេះ​តែ​ដើរ​ត្រុក​ៗ។ ប្រជា​ជាតិ​នា​នា​បាន​និយាយ​ថា​៖ ​«​ពួក​គេ​មិន​អាច​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​បាន​ទៀត​ឡើយ។+ פ [​ភេ​] ១៦  ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ​ទៅ។+ លោក​លែង​ពេញ​ចិត្ត​នឹង​ពួក​គេ​ទៀត។ គ្មាន​អ្នក​ណា​គោរព​ពួក​សង្ឃ+ ឬ​ពេញ​ចិត្ត​ពួក​បុរស​ចាស់​ទុំ​ទៀត​ទេ​»។+ ע [​អាយីន​] ១៧  យើង​ទន្ទឹង​ចាំ​មើល​ជំនួយ​រហូត​ដល់​ស្រវាំង​ភ្នែក តែ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​សោះ។+ យើង​ខំ​ប្រឹង​រក​ជំនួយ​ពី​ប្រជា​ជាតិ​មួយ​ដែល​មិន​អាច​សង្គ្រោះ​យើង​បាន​ឡើយ។+ צ [​សាដេ​] ១៨  ពួក​គេ​ដេញ​ប្រមាញ់​យើង​គ្រប់​ជំហាន+ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​អាច​ដើរ​ក្នុង​ទី​លាន​សាធារណៈ​បាន។ យើង​ជិត​ដល់​ចុង​បញ្ចប់​ហើយ។ ថ្ងៃ​របស់​យើង​បាន​មក​ដល់​ទី​បញ្ចប់​ព្រោះ​យើង​បាន​មក​ដល់​ចុង​បំផុត។ ק [​ឃូហ្វ​] ១៩  ពួក​អ្នក​ដែល​ដេញ​តាម​យើង ពួក​គេ​លឿន​ជាង​ឥន្ទ្រី​នៅ​លើ​មេឃ​ទៅ​ទៀត។+ ពួក​គេ​ប្រដេញ​យើង​នៅ​តាម​ភ្នំ។ ពួក​គេ​លប​ចាំ​សង្គ្រុប​យើង​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ר [​រ៉េស​] ២០  អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង+ ប្រៀប​ដូច​ជា​ដង្ហើម​របស់​យើង​តែ​គាត់​បាន​ត្រូវ​ជាប់​ក្នុង​រណ្ដៅ​ធំ​របស់​ពួក​គេ។+ យើង​ធ្លាប់​និយាយ​ទៅ​គាត់​ថា​៖ ​«​បើ​មាន​លោក​ការ​ពារ​យើង*​នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​»។ ש [​ស៊ីន​] ២១  ឱ​កូន​ស្រី​នៃ​អេដំ*+អើយ ចូរ​សប្បាយ​រីករាយ​ឡើង​នៅ​ក្នុង​ស្រុក​អ៊ូស​ជា​ស្រុក​ដែល​អ្នក​កំពុង​រស់​នៅ។ ប៉ុន្តែ អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ​ដែរ+ រួច​អ្នក​នឹង​ស្រវឹង ហើយ​អាក្រាត​កាយ។+ ת [​ថាវ​] ២២  ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន​អើយ ទោស​ដែល​អ្នក​បាន​ទទួល​ពី​កំហុស​របស់​អ្នក​បាន​ចប់​សព្វ​គ្រប់​ហើយ។ លោក​នឹង​មិន​ឲ្យ​អ្នក​ជាប់​ជា​ឈ្លើយ​ម្ដង​ទៀត​ឡើយ។+ ប៉ុន្តែ​កូន​ស្រី​នៃ​អេដំ​អើយ លោក​នឹង​បែរ​មក​ពិចារណា​ពី​កំហុស​ឆ្គង​របស់​អ្នក។ លោក​នឹង​លាត​ត្រដាង​កំហុស​របស់​អ្នក។+

កំណត់សម្គាល់

ន័យ​ត្រង់​«​សម្លៀក​បំពាក់​ក្រហម​ឆ្អៅ​»​
ន័យ​ត្រង់​«​កំហុស​»​
ន័យ​ត្រង់​«​ផ្កា​ថ្ម​»។ មើល​និយម​ន័យ​ពាក្យ​«​ផ្កា​ថ្ម​»​
ឬ​«​អាហារ​កាន់​ទុក្ខ​»​
ន័យ​ត្រង់​«​ក្នុង​ម្លប់​របស់​លោក​»​
នេះ​សំដៅ​លើ​ស្រុក​អេដំ