បទទំនួញ ៥:១-២២

  • ការ​អធិដ្ឋាន​របស់​បណ្ដា​ជន​សម្រាប់​ការ​ស្ថាបនា​ឡើង​វិញ

    • ‹សូម​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​យើង› (​)

    • «​វេទនា​ហើយ​យើង ព្រោះ​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង!​»​ (​១៦)

    • ‹ឱ​ព្រះ​យេហូវ៉ា​អើយ សូម​នាំ​យើង​ត្រឡប់​មក​វិញ› (​២១)

    • «​សូម​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ដូច​ដើម​វិញ​»​ (​២១)

 ឱ​ព្រះ​យេហូវ៉ា សូម​លោក​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​យើង។ សូម​លោក​មើល​សេចក្ដី​អាម៉ាស់​របស់​យើង។+  ២  មត៌ក​របស់​យើង​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​អ្នក​ដទៃ ហើយ​ផ្ទះ​របស់​យើង​ក៏​ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​បរទេស​ដែរ។+  ៣  យើង​បាន​ក្លាយ​ជា​កូន​កំព្រា​ឪពុក ហើយ​ម្ដាយ​របស់​យើង​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ។+  ៤  យើង​ត្រូវ​ទិញ​ទឹក​របស់​យើង​មក​ផឹក+ និង​ត្រូវ​ទិញ​អុស​របស់​យើង​មក​ប្រើ។  ៥  ពួក​សត្រូវ​ដេញ​តាម​យើង​យ៉ាង​ប្រកិតយើង​ហត់​នឿយ​ខ្លាំង​ណាស់ តែ​យើង​មិន​អាច​ឈប់​សម្រាក​បាន​ទេ។+  ៦  យើង​ពឹង​ផ្អែក​លើ​ពួក​អេហ្ស៊ីប+និង​ពួក​អាស៊ីរី+​ដើម្បី​បាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។  ៧  បុព្វ​បុរស​របស់​យើង​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង ពួក​គេ​ស្លាប់​អស់​ហើយ​តែ​យើង​ត្រូវ​ទទួល​ទោស​ជំនួស​ពួក​គេ​វិញ។  ៨  ឥឡូវ ពួក​អ្នក​បម្រើ​គ្រប់​គ្រង​លើ​យើង។ គ្មាន​អ្នក​ណា​សង្គ្រោះ​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ទេ។  ៩  យើង​ប្រថុយ​ជីវិត​ដើម្បី​បាន​អាហារ+ ដោយ​សារ​មាន​មនុស្ស​កាន់​ដាវ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ១០  ស្បែក​របស់​យើង​ក្ដៅ​ដូច​ឡ ដោយ​សារ​យើង​ស្រេក​ឃ្លាន​ខ្លាំង​ពេក។+ ១១  នៅ​ស៊ីយ៉ូន ពួក​គេ​បាន​រំលោភ*ពួក​ស្ត្រី​ដែល​មាន​ប្ដី និង​រំលោភ​ពួក​ស្រី​ក្រមុំ​បរិសុទ្ធ​នៅ​ក្នុង​ក្រុង​នា​នា​របស់​យូដា។+ ១២  ពួក​គេ​បាន​ចង​ដៃ​ពួក​មន្ត្រី​ព្យួរ+ ហើយ​មើល​ងាយ​ពួក​បុរស​ចាស់​ទុំ។+ ១៣  ពួក​យុវជន​លើក​ត្បាល់​កិន ឯ​ក្មេង​ប្រុស​ៗ​ជំពប់​ដួល ពី​ព្រោះ​លី​អុស​ធ្ងន់​ពេក។ ១៤  ពួក​បុរស​ចាស់​ទុំ​លែង​នៅ​ទ្វារ​កំពែង​ក្រុង​ទៀត។+ ពួក​យុវជន​ក៏​ឈប់​លេង​ភ្លេង​ដែរ។+ ១៥  យើង​លែង​មាន​អំណរ​ក្នុង​ចិត្ត​ទៀត។ ការ​រាំ​សប្បាយ​របស់​យើង​ប្រែ​ទៅ​ជា​ការ​សោកសង្រេង​វិញ។+ ១៦  មកុដ​បាន​ធ្លាក់​ពី​ក្បាល​របស់​យើង។ វេទនា​ហើយ​យើង ព្រោះ​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង! ១៧  ដោយ​សារ​រឿង​នេះ យើង​ពិបាក​ចិត្ត​ខ្លាំង​ណាស់+ហើយ​ដោយ​សារ​អ្វី​ទាំង​នេះ ភ្នែក​របស់​យើង​ចាប់​ផ្ដើម​ងងឹត+ ១៨  ដោយ​សារ​ភ្នំ​ស៊ីយ៉ូន​បាន​ត្រូវ​បោះ​បង់​ចោល+​ឥឡូវ​សត្វ​កញ្ជ្រោង​ដើរ​ចុះ​ឡើង​លើ​ភ្នំ​នោះ។ ១៩  ចំណែក​លោក​វិញ ឱ​ព្រះ​យេហូវ៉ា លោក​អង្គុយ​លើ​បល្ល័ង្ក​ជា​រៀង​រហូត។ បល្ល័ង្ក​របស់​លោក​ស្ថិត​ស្ថេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។+ ២០  តើ​លោក​នឹង​ភ្លេច​យើង​ជា​រៀង​រហូត​ឬ? ហេតុ​អ្វី​បាន​ជា​លោក​បោះ​បង់​ចោល​យើង​យូរ​យ៉ាង​នេះ?+ ២១  ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​នាំ​យើង​ត្រឡប់​មក​ឯ​លោក​វិញ ហើយ​យើង​នឹង​ប្រញាប់​ត្រឡប់​មក​ឯ​លោក។+ សូម​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ដូច​ដើម​វិញ។+ ២២  ប៉ុន្តែ លោក​បាន​បោះ​បង់​ចោល​យើង​ដោយ​ឥត​អាល័យ។ លោក​នៅ​តែ​ខឹង​យើង​យ៉ាង​ខ្លាំង។+

កំណត់សម្គាល់

ឬ​«​បំផ្លាញ​កិត្តិយស​»​