ប្រវត្តិហេតុទី១ ១៨:១-១៧
១៨ លុះក្រោយមក ដាវីឌបានវាយឈ្នះពួកភីលីស្ទីន ហើយត្រួតត្រាលើពួកគេ ព្រមទាំងដណ្ដើមយកក្រុងកាថ+និងក្រុងតូចៗដែលនៅជុំវិញពីពួកភីលីស្ទីនផងដែរ។+
២ បន្ទាប់មក ដាវីឌបានវាយឈ្នះពួកម៉ូអាប់។+ ដូច្នេះ ពួកគេបានក្លាយទៅជាអ្នកបម្រើដាវីឌ ហើយបង់សួយអាករដល់គាត់។+
៣ ដាវីឌបានវាយឈ្នះហាដាឌីសឺ+ជាស្ដេចស្រុកសូបា+ដែលនៅជិតក្រុងហាម៉ាត+ ក្នុងពេលដែលហាដាឌីសឺធ្វើដំណើរទៅពង្រឹងអំណាចខ្លួន នៅតាមតំបន់ទន្លេអឺប្រាត។+
៤ ដាវីឌចាប់បានរទេះចម្បាំងចំនួន១.០០០គ្រឿង ទាហានសេះចំនួន៧.០០០នាក់ និងទាហានថ្មើរជើងចំនួន២០.០០០នាក់។+ បន្ទាប់មក ដាវីឌបានកាត់សរសៃជើងសេះដែលទឹមរទេះចម្បាំងទាំងអស់ ទុកតែ១០០ក្បាលប៉ុណ្ណោះ។+
៥ ឯពួកស៊ីរីពីក្រុងដាម៉ាស់ ពួកគេបានលើកទ័ពមកជួយហាដាឌីសឺជាស្ដេចស្រុកសូបា។ ពេលនោះ ដាវីឌបានសម្លាប់ពួកគេអស់២២.០០០នាក់។+
៦ បន្ទាប់មក ដាវីឌបានសង់បន្ទាយទ័ពផ្សេងៗនៅក្រុងដាម៉ាស់ក្នុងស្រុកស៊ីរី។ ពួកស៊ីរីបានក្លាយទៅជាអ្នកបម្រើដាវីឌ ហើយពួកគេបានបង់សួយអាករដល់គាត់។ ព្រះយេហូវ៉ាបានជួយដាវីឌឲ្យមានជ័យជម្នះនៅគ្រប់ទីកន្លែង។+
៧ បន្ថែមទៅទៀត ដាវីឌបានប្រមូលខែលមាស*ពីទ័ពពិសេសរបស់ហាដាឌីសឺ យកទៅក្រុងយេរូសាឡិម។
៨ ដាវីឌបានប្រមូលយកស្ពាន់ជាច្រើនពីក្រុងថីបហាតនិងក្រុងគូន ដែលនៅក្រោមការគ្រប់គ្រងរបស់ហាដាឌីសឺ។ ក្រោយមក សាឡូម៉ូនបានយកស្ពាន់ទាំងនោះទៅធ្វើជាអាងធំ+ សសរពីរដើម និងប្រដាប់ប្រដាផ្សេងទៀត។+
៩ ឯស្ដេចថូអ៊ូនៃក្រុងហាម៉ាត គាត់បានឮថាដាវីឌវាយឈ្នះទ័ពរបស់ហាដាឌីសឺ+ជាស្ដេចស្រុកសូបា។+
១០ ពេលនោះ គាត់ក៏ចាត់ហាតដូរ៉ាមជាកូនរបស់គាត់ ឲ្យទៅជួបស្ដេចដាវីឌដើម្បីសួរសុខទុក្ខ និងអបអរដាវីឌចំពោះជ័យជម្នះលើហាដាឌីសឺ (ព្រោះហាដាឌីសឺបានមកច្បាំងនឹងថូអ៊ូជាញឹកញយ)។ ហាតដូរ៉ាមក៏បាននាំយកគ្រឿងមាស គ្រឿងប្រាក់ និងគ្រឿងស្ពាន់ មកឲ្យដាវីឌជាជំនូន។
១១ ស្ដេចដាវីឌបានជូន*ព្រះយេហូវ៉ានូវគ្រឿងទាំងនេះ+ រួមទាំងមាសប្រាក់ដែលគាត់បានប្រមូលយកពីជនជាតិនានា គឺពីជនជាតិអេដំ ម៉ូអាប់ អាំម៉ូន+ ភីលីស្ទីន+ និងអាម៉ាលេក។+
១២ អាប៊ីសាយ+ជាកូនសេរូយ៉ា+បានសម្លាប់ជនជាតិអេដំអស់១៨.០០០នាក់ នៅជ្រលងភ្នំអំបិល។+
១៣ ដាវីឌបានសង់បន្ទាយទ័ពផ្សេងៗនៅស្រុកអេដំ ហើយជនជាតិអេដំបានទៅជាអ្នកបម្រើដាវីឌ។+ ព្រះយេហូវ៉ាបានជួយដាវីឌឲ្យមានជ័យជម្នះនៅគ្រប់ទីកន្លែង។+
១៤ ដាវីឌបានបន្តគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល+ ហើយគាត់បានសម្រេចក្ដីឲ្យបណ្ដាជនទាំងអស់ដោយសុចរិតយុត្តិធម៌។+
១៥ ឯយ៉ូអាប់ជាកូនសេរូយ៉ា គាត់មានតំណែងជាមេទ័ព។+ យេហូសាផាត+ជាកូនអាហាយលូត មានតំណែងជាអ្នកកត់ត្រា។
១៦ រីឯសេដុកជាកូនអាហាយថូប និងអាហ៊ីម៉ាឡិចជាកូនអាប៊ីយ៉ាថា ពួកគាត់បម្រើជាសង្ឃ។ ចំណែកសាបសា គាត់មានតំណែងជាលេខាធិការ។
១៧ ឯបេនណាយ៉ាជាកូនយេហូយ៉ាដា គាត់ជាមេលើពួកកេរ៉ែត+និងពួកពេលេធីម។+ រីឯកូនប្រុសៗរបស់ស្ដេចដាវីឌមានតំណែងសំខាន់បំផុតបន្ទាប់ពីស្ដេច។