ប្រវត្តិហេតុទី១ ២:១-៥៥

  • កូន​ប្រុស​១២​នាក់​របស់​អ៊ីស្រាអែល (​១, ២)

  • កូន​ចៅ​របស់​យូដា (​៣​-​៥៥)

 កូន​ប្រុស​របស់​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ​៖+ រូបេន+ ស៊ីម្មាន+ លេវី+ យូដា+ អ៊ីសាខារ+ សេប៊ូឡូន+ ២  ដាន់+ យ៉ូសែប+ បេនយ៉ាមីន+ ណែបថាលី+ កាដ+ និង​អេស៊ើរ។+ ៣  កូន​របស់​យូដា​មាន អ៊ើរ អូណាន និង​សេឡា។ កូន​ស្រី​របស់​ស៊ូអា​ជា​អ្នក​ស្រុក​កាណាន+ បាន​បង្កើត​ពួក​គាត់​ទាំង​បី​នាក់​នេះ​ឲ្យ​យូដា។ ឯ​អ៊ើរ​ជា​កូន​ច្បង​របស់​យូដា គាត់​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច្នេះ​ហើយ​លោក​បាន​ប្រហារ​គាត់​ទៅ។+ ៤  ចំណែក​ថេម៉ា+ជា​កូន​ប្រសា​ស្រី​របស់​យូដា នាង​បាន​បង្កើត​កូន​ពីរ​នាក់​ឲ្យ​យូដា គឺ​ពេរេស+ និង​សេរ៉ា។ យូដា​មាន​កូន​ប្រុស​ទាំង​អស់​ប្រាំ​នាក់។ ៥  កូន​របស់​ពេរេស​មាន ហេស្រុន និង​ហាម៉ូល។+ ៦  កូន​របស់​សេរ៉ា​មាន​ប្រាំ​នាក់​គឺ ស៊ីមរី អ៊ីថាន ហេម៉ាន កាល់កូល និង​ដារ៉ា។ ៧  កូន​របស់​កាម៉ាយ​គឺ​អេខា* គាត់​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​អន្តរាយ​មក​លើ​បណ្ដា​ជន​អ៊ីស្រាអែល។+ គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ដោយ​យក​អ្វី​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​បំផ្លាញ​ចោល។+ ៨  កូន​របស់​អ៊ីថាន​គឺ​អាសារៀ។ ៩  កូន​របស់​ហេស្រុន​មាន យេរ៉ាមេល+ រ៉ាម+ និង​កេលូបាយ។* ១០  រ៉ាម​ជា​ឪពុក​អាមីណាដាប+ អាមីណាដាប​ជា​ឪពុក​ណាសូន+ ដែល​ជា​មេ​លើ​កូន​ចៅ​យូដា។ ១១  ណាសូន​ជា​ឪពុក​សាលម៉ា+ សាលម៉ា​ជា​ឪពុក​បូអូស+ ១២  បូអូស​ជា​ឪពុក​អូបិឌ អូបិឌ​ជា​ឪពុក​អ៊ីសាយ។+ ១៣  កូន​ទី​១​របស់​អ៊ីសាយ​គឺ​អេលាប ទី​២​អាប៊ីណាដាប+ ទី​៣​ស៊ីមមៀ+ ១៤  ទី​៤​នេថានេល ទី​៥​រ៉ាដាយ ១៥  ទី​៦​អូសែម និង​ទី​៧​ដាវីឌ។+ ១៦  ឯ​កូន​ស្រី​របស់​អ៊ីសាយ​មាន សេរូយ៉ា និង​អាប៊ីកែល។+ សេរូយ៉ា​មាន​កូន​បី​នាក់​គឺ អាប៊ីសាយ+ យ៉ូអាប់+ និង​អាសាអែល។+ ១៧  អាប៊ីកែល​បាន​បង្កើត​អាម៉េសា+ ហើយ​ឪពុក​របស់​អាម៉េសា​គឺ​យេធើ​ជា​កូន​ចៅ​អ៊ីសម៉ាអែល។ ១៨  កាលែប*ដែល​ជា​កូន​ហេស្រុន គាត់​មាន​ប្រពន្ធ​ឈ្មោះ​អាស៊ូបា និង​ប្រពន្ធ​បន្ទាប់​ឈ្មោះ​យេរីអូត។ កូន​របស់​កាលែប​មាន យេសឺ សូបាប និង​អាឌដូន។ ១៩  ក្រោយ​នាង​អាស៊ូបា​ស្លាប់ កាលែប​បាន​រៀប​ការ​ជា​មួយ​នឹង​នាង​អេប្រា។+ នាង​បាន​បង្កើត​ហឺរ+ឲ្យ​គាត់។ ២០  ហឺរ​ជា​ឪពុក​យូរ៉ាយ។ យូរ៉ាយ​ជា​ឪពុក​បេសាលែល។+ ២១  ក្រោយ​មក ហេស្រុន​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​ម៉ាគា+ដែល​ជា​ឪពុក​របស់​គីលាត។+ ពេល​នោះ​ហេស្រុន​មាន​អាយុ​៦០​ឆ្នាំ។ នាង​បាន​បង្កើត​សេកឺប​ឲ្យ​គាត់។ ២២  សេកឺប​ជា​ឪពុក​យ៉ាអៀ+ យ៉ាអៀ​មាន​ក្រុង​២៣ នៅ​ក្នុង​ស្រុក​គីលាត។+ ២៣  ក្រោយ​មក ពួក​កេសឺ+និង​ពួក​ស៊ីរី+បាន​ដណ្ដើម​យក​ហាវ៉ុតយ៉ាអៀ+ ក្រុង​កេណាត+ និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ រួម​ទាំង​អស់​គឺ​៦០​ក្រុង។ បណ្ដា​ជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ​គឺ​ជា​កូន​ចៅ​ម៉ាគា​ជា​ឪពុក​របស់​គីលាត។ ២៤  ក្រោយ​ពី​ហេស្រុន+ស្លាប់​នៅ​ឯ​កាលែបអេប្រាតា អាប៊ីយ៉ា​ជា​ប្រពន្ធ​បាន​បង្កើត​អាសហឺ+ឲ្យ​ហេស្រុន។ អាសហឺ​ជា​ឪពុក*ថេកូអា។+ ២៥  កូន​ច្បង​របស់​ហេស្រុន​ឈ្មោះ​យេរ៉ាមេល។ កូន​របស់​យេរ៉ាមេល​មាន រ៉ាម​ជា​កូន​ច្បង ប៊ូនណា អូរេន អូសែម និង​អាហាយ៉ា។ ២៦  យេរ៉ាមេល​មាន​ប្រពន្ធ​ម្នាក់​ទៀត​ឈ្មោះ​អាថារ៉ា។ នាង​ជា​ម្ដាយ​របស់​អូណាម។ ២៧  រ៉ាម​ដែល​ជា​កូន​ច្បង​របស់​យេរ៉ាមេល មាន​កូន​ឈ្មោះ​ម៉ាអាស យ៉ាមីន និង​អ៊ីកឺ។ ២៨  កូន​របស់​អូណាម​មាន សាំម៉ាយ និង​យ៉ាដា។ កូន​របស់​សាំម៉ាយ​មាន ណាដាប និង​អាបាយសឺ។ ២៩  ឯ​ប្រពន្ធ​របស់​អាបាយសឺ​ឈ្មោះ​អាបឺហេល នាង​បាន​បង្កើត​អាបាន់ និង​ម៉ូលីត​ឲ្យ​គាត់។ ៣០  កូន​របស់​ណាដាប​មាន សេលេត និង​អាប់ផែម។ ប៉ុន្តែ សេលេត​បាន​ស្លាប់​ទៅ ហើយ​គ្មាន​កូន​ទេ។ ៣១  កូន​របស់​អាប់ផែម​គឺ​អ៊ីសអាយ កូន​របស់​អ៊ីសអាយ​គឺ​សេសាន កូន​របស់​សេសាន​គឺ​អាឡាយ។ ៣២  យ៉ាដា​ដែល​ជា​ប្អូន​របស់​សាំម៉ា​យ គាត់​មាន​កូន​ឈ្មោះ​យេធើ និង​យ៉ូណាថាន។ ប៉ុន្តែ យេធើ​បាន​ស្លាប់​ទៅ ហើយ​គ្មាន​កូន​ទេ។ ៣៣  កូន​របស់​យ៉ូណាថាន​មាន ភេឡេត និង​សាសា។ ពួក​គេ​ទាំង​អស់​នេះ​ជា​កូន​ចៅ​របស់​យេរ៉ាមេល។ ៣៤  ឯ​សេសាន​គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ប៉ុណ្ណោះ។ សេសាន​មាន​អ្នក​បម្រើ​ជន​ជាតិ​អេហ្ស៊ីប​ម្នាក់ ឈ្មោះ​យ៉ាហា។ ៣៥  សេសាន​បាន​ឲ្យ​កូន​ស្រី​ម្នាក់​របស់​គាត់​រៀប​ការ​ជា​មួយ​នឹង​យ៉ាហា។ នាង​បាន​បង្កើត​អាតថាយ​ឲ្យ​គាត់។ ៣៦  អាតថាយ​ជា​ឪពុក​ណាថាន់ ណាថាន់​ជា​ឪពុក​សាបាត ៣៧  សាបាត​ជាឪពុក​អេបឡាល អេបឡាល​ជា​ឪពុក​អូបិឌ ៣៨  អូបិឌ​ជា​ឪពុក​យេហ៊ូ។ យេហ៊ូ​ជា​ឪពុក​អាសារៀ ៣៩  អាសារៀ​ជា​ឪពុក​ហេលែស ហេលែស​ជា​ឪពុក​អេលាអេសា ៤០  អេលាអេសា​ជា​ឪពុក​ស៊ីសម៉ាយ ស៊ីសម៉ាយ​ជា​ឪពុក​សាលូម ៤១  សាលូម​ជា​ឪពុក​យេកាមៀ យេកាមៀ​ជា​ឪពុក​អេលីសាម៉ា។ ៤២  ឯ​កាលែប*+ជា​ប្អូន​របស់​យេរ៉ាមេល គាត់​មាន​កូន​ច្បង​ឈ្មោះ​មេសា​ដែល​ជា​ឪពុក​របស់​ស៊ីភ និង​កូន​ចៅ​ម៉ារីសារ។ ម៉ារីសារ​ជា​ឪពុក​របស់​ហេប្រុន។ ៤៣  កូន​របស់​ហេប្រុន​មាន កូរ៉ា តេពួរ រេខេម និង​សិមម៉ា។ ៤៤  សិមម៉ា​ជា​ឪពុក​រ៉ាហាំ រ៉ាហាំ​ជា​ឪពុក​យ៉ុកគាម រេខេម​ជា​ឪពុក​សាំម៉ាយ។ ៤៥  កូន​របស់​សាំម៉ាយ​គឺ​ម៉ាអន ម៉ាអន​ជា​ឪពុក​របស់​បេតស៊ើ។+ ៤៦  កាលែប​មាន​ប្រពន្ធ​បន្ទាប់​ឈ្មោះ​អេផា។ នាង​បាន​បង្កើត​ហារ៉ាន ម៉ូសា កាសេស។ ហារ៉ាន​ជា​ឪពុក​របស់​កាសេស។ ៤៧  កូន​របស់​យ៉ាដាយ​មាន រេគេម យ៉ូថាម កេសាន ភេលេត អេផា និង​សាអាប់។ ៤៨  កាលែប​មាន​ប្រពន្ធ​បន្ទាប់​ម្នាក់​ទៀត​ឈ្មោះ​ម៉ាអាកា។ នាង​បាន​បង្កើត​សេបឺ និង​ទៀហាណា។ ៤៩  ក្រោយ​មក នាង​បាន​បង្កើត​សាអាប់​ជា​ឪពុក​របស់​ម៉ាតម៉ាណា+ និង​សេវ៉ា​ជា​ឪពុក​ម៉ាកប៊ីណា និង​គីបៀរ។+ កូន​ស្រី​របស់​កាលែប+ឈ្មោះ​អាកសា។+ ៥០  ពួក​គេ​ទាំង​អស់​នេះ​ជា​កូន​ចៅ​របស់​កាលែប។ ហឺរ+ជា​កូន​ច្បង​របស់​នាង​អេប្រាតា។+ កូន​របស់​ហឺរ​មាន សូបាល​ជា​ឪពុក​គារីអាតយារីម+ ៥១  សាលម៉ា​ជា​ឪពុក​បេថ្លេហិម+ និង​ហារ៉េប​ជា​ឪពុក​បេតកាដឺ។ ៥២  ឯ​សូបាល​ជា​ឪពុក​គារីអាតយារីម គាត់​មាន​កូន​ឈ្មោះ​ហារ៉ូអា។ បណ្ដា​ជន​មេនូហូត​ពាក់​កណ្ដាល​ក៏​ជា​កូន​ចៅ​របស់​សូបាល​ដែរ។ ៥៣  ឯ​ក្រុម​គ្រួសារ​មក​ពី​គារីអាតយារីម មាន​កូន​ចៅ​អ៊ីស្រៃ+ កូន​ចៅ​ភូធី កូន​ចៅ​ស៊ូម៉ាធី និង​កូន​ចៅ​មីសរ៉ា។ ចំណែក​កូន​ចៅ​សូរ៉ា+និង​កូន​ចៅ​អែសថោល+វិញ ពួក​គេ​ចេញ​មក​ពី​ក្រុម​គ្រួសារ​ទាំង​នោះ។ ៥៤  ឯ​ពូជ​ពង្ស​របស់​សាលម៉ា គឺ​អ្នក​ក្រុង​បេថ្លេហិម+ អ្នក​ភូមិណេថូផា អ្នក​ក្រុង​អាត្រូតបេតយ៉ូអាប់ អ្នក​ក្រុង​សោរីត និង​បណ្ដា​ជន​ពាក់​កណ្ដាល​ក្នុង​ភូមិ​ម៉ាណាហាត។ ៥៥  ចំណែក​ក្រុម​គ្រួសារ​របស់​ពួក​អ្នក​ចម្លង​ច្បាប់ ដែល​រស់​នៅ​យ៉ាបែស មាន​កូន​ចៅ​ធីរ៉ាត កូន​ចៅ​ស៊ីមៀត និង​កូន​ចៅ​ស៊ូកាត។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​កែន+ ដែល​កើត​ពី​ហាម៉ាត។ ហាម៉ាត​ជា​បុព្វ​បុរស​របស់​ពួក​រេកាប។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​អ្នក​នាំ​ឲ្យ​មាន​អន្តរាយ ឬ​អ្នក​នាំ​ឲ្យ​មាន​ការ​និរទេស​»។ នៅ​យ៉ូស ៧:១ គាត់​ក៏​មាន​ឈ្មោះ​ថា​អេកាន​ដែរ
ក៏​មាន​ឈ្មោះ​ថា​កាលែប​ក្នុង​ខ​១៨ ខ​១៩ និង​ខ​៤២
ក៏​មាន​ឈ្មោះ​ថា​កេលូបាយ​ក្នុង​ខ​៩
ឈ្មោះ​ខ្លះ​ក្នុង​ជំពូក​នេះ​អាច​សំដៅ​លើ​ទី​កន្លែង​ជា​ជាង​មនុស្ស។ ក្នុង​ករណី​នេះ ​«​ឪពុក​»​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​បង្កើត​ក្រុង​»​
ក៏​មាន​ឈ្មោះ​ថា​កេលូបាយ​ក្នុង​ខ​៩