ប្រវត្តិហេតុទី១ ២៤:១-៣១

  • ដាវីឌ​បាន​បែង​ចែក​ពួក​សង្ឃ​ជា​២៤​ក្រុម (​១​-​១៩)

  • ភារកិច្ច​ផ្សេង​ទៀត​របស់​ពួក​លេវី (​២០​-​៣១)

២៤  កូន​ចៅ​អេរ៉ុន​បាន​ត្រូវ​បែង​ចែក​ជា​ក្រុម។ កូន​របស់​អេរ៉ុន​មាន ណាដាប អាបាយហ៊ូ+ អេលាសារ និង​អ៊ីតតាម៉ា។+ ២  ក៏​ប៉ុន្តែ ណាដាប​និង​អាបាយហ៊ូ​បាន​ស្លាប់​មុន​ឪពុក+ ហើយ​ពួក​គេ​គ្មាន​កូន​ប្រុស​ទេ។ រីឯ​អេលាសារ+និង​អ៊ីតតាម៉ា​វិញ ពួក​គេ​បន្ត​បម្រើ​ជា​សង្ឃ។ ៣  ស្ដេច​ដាវីឌ និង​សេដុក+ជា​កូន​អេលាសារ ព្រម​ទាំង​អាហ៊ីម៉ាឡិច​ជា​កូន​អ៊ីតតាម៉ា ពួក​គាត់​ក៏​បាន​បែង​ចែក​ពួក​លេវី​ជា​ក្រុម​តាម​មុខ​ងារ​របស់​ពួក​គេ។ ៤  កូន​ចៅ​អេលាសារ​មាន​ប្រមុខ​ច្រើន​ជាង​កូន​ចៅ​អ៊ីតតាម៉ា។ ដូច្នេះ គេ​បាន​បែង​ចែក​កូន​ចៅ​អេលាសារ​ឲ្យ​មាន​ប្រមុខ​ចំនួន​១៦​នាក់ ហើយ​កូន​ចៅ​អ៊ីតតាម៉ា​ឲ្យ​មាន​ប្រមុខ​ចំនួន​៨​នាក់។ ៥  បន្ថែម​ទៅ​ទៀត ក្នុង​ចំណោម​កូន​ចៅ​អេលាសារ និង​កូន​ចៅ​អ៊ីតតាម៉ា គេ​បាន​ចាប់​ឆ្នោត+ជ្រើស​រើស​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​បរិសុទ្ធ និង​ពួក​អ្នក​គ្រប់​គ្រង​ការងារ​របស់​ព្រះ​ពិត។ ៦  បន្ទាប់​មក សិមម៉ាយ៉ា​ជា​កូន​នេថានេល ដែល​ជា​លេខាធិការ​បាន​កត់​ឈ្មោះ​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​ស្ដេច ពួក​អភិបាល សេដុក+ជា​សង្ឃ អាហ៊ីម៉ាឡិច+ជា​កូន​អាប៊ីយ៉ាថា+ និង​នៅ​ចំពោះ​មុខ​ប្រមុខ​គ្រួសារ​នៃ​ពួក​សង្ឃ ព្រម​ទាំង​ប្រមុខ​គ្រួសារ​នៃ​ពួក​លេវី។ គេ​បាន​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​កូន​ចៅ​អេលាសារ​និង​កូន​ចៅ​អ៊ីតតាម៉ា។ ៧  ឆ្នោត​ទី​១​ត្រូវ​លើ​យេហូយ៉ារីប ទី​២​ត្រូវ​លើ​យេដាយយ៉ា ៨  ទី​៣​ត្រូវ​លើ​ហារីម ទី​៤​ត្រូវ​លើ​សេអូរីម ៩  ទី​៥​ត្រូវ​លើ​ម៉ាលខាយយ៉ា ទី​៦​ត្រូវ​លើ​មីយ៉ាមីន ១០  ទី​៧​ត្រូវ​លើ​ហាក់កូស ទី​៨​ត្រូវ​លើ​អាប៊ីយ៉ា+ ១១  ទី​៩​ត្រូវ​លើ​យេសួ ទី​១០​ត្រូវ​លើ​សេកានៀ ១២  ទី​១១​ត្រូវ​លើ​អេឡាយអាស៊ីប ទី​១២​ត្រូវ​លើ​យ៉ាគីម ១៣  ទី​១៣​ត្រូវ​លើ​ហ៊ូផា ទី​១៤​ត្រូវ​លើ​យេសេបៀប ១៤  ទី​១៥​ត្រូវ​លើ​ប៊ីលកា ទី​១៦​ត្រូវ​លើ​អ៊ីមមឺ ១៥  ទី​១៧​ត្រូវ​លើ​ហេសឺ ទី​១៨​ត្រូវ​លើ​ហាភីសេស ១៦  ទី​១៩​ត្រូវ​លើ​ភេតាហ៊ា ទី​២០​ត្រូវ​លើ​យេហេគែល ១៧  ទី​២១​ត្រូវ​លើ​យ៉ាគីន ទី​២២​ត្រូវ​លើ​កាមូល ១៨  ទី​២៣​ត្រូវ​លើ​ដេឡេយ៉ា និង​ទី​២៤​ត្រូវ​លើ​ម៉ាអាស៊ា។ ១៩  នេះ​ជា​ការ​រៀបចំ​ជា​ផ្លូវ​ការ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​មក​បម្រើ+ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ស្រប​តាម​ការ​ណែនាំ​របស់​អេរ៉ុន ដែល​គាត់​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ២០  ចំណែក​ឯ​ពួក​លេវី​ដែល​នៅ​សល់​មាន​ដូច​ត​ទៅ​៖ ពី​ចំណោម​កូន​ចៅ​អាំរ៉ាម+មាន​ស៊ូបាអែល+ ពី​ចំណោម​កូន​ចៅ​ស៊ូបាអែល​មាន​យេឌា។ ២១  ពី​ចំណោម​កូន​ចៅ​រេហាបាយ៉ា+មាន​អ៊ីសសៀ​ជា​ប្រមុខ ២២  ពី​ចំណោម​កូន​ចៅ​អ៊ីសហា​មាន​សេឡូម៉ូត+ ពី​ចំណោម​កូន​ចៅ​សេឡូម៉ូត​មាន​យ៉ាហាត ២៣  ពី​ចំណោម​កូន​ចៅ​ហេប្រុន​មាន ទី​១​យេរៀ+ជា​ប្រមុខ ទី​២​អាម៉ារៀ ទី​៣​យ៉ាហេសែល ទី​៤​យេកាមៀម។ ២៤  ពី​ចំណោម​កូន​ចៅ​អូសៀល​មាន​មីកា ពី​ចំណោម​កូន​ចៅ​មីកា​មាន​សាមៀ។ ២៥  ប្អូន​មីកា​ឈ្មោះ​អ៊ីសសៀ ហើយ​ពី​ចំណោម​កូន​ចៅ​អ៊ីសសៀ​មាន​សាការី។ ២៦  រីឯ​កូន​របស់​មេរេរ៉ាយ+មាន ម៉ាឡាយ​និង​មូសាយ។ ពី​ចំណោម​កូន​យ៉ាអាសៀ​មាន​បេណូ។ ២៧  កូន​ចៅ​មេរេរ៉ាយ​មាន​ដូច​ត​ទៅ​៖ ពី​ចំណោម​កូន​យ៉ាអាសៀ​មាន បេណូ សូហាម សាកឺ និង​អ៊ីបប្រាយ ២៨  ម៉ាឡាយ​ជា​ឪពុក​អេលាសារ តែ​អេលាសារ​គ្មាន​កូន​ប្រុស​ទេ។+ ២៩  ពី​ចំណោម​កូន​ចៅ​គីស​មាន​យេរ៉ាមេល ៣០  និង​កូន​មូសាយ​មាន ម៉ាឡាយ អ៊ីឌើរ និង​យេរីម៉ូត។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​លេវី​តាម​វង្ស​ត្រកូល​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ៣១  ពួក​គេ​ក៏​បាន​ចាប់​ឆ្នោត+ដូច​កូន​ចៅ​អេរ៉ុន​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ​ដែរ។ ពួក​គេ​បាន​ធ្វើ​ដូច្នោះ​នៅ​ចំពោះ​មុខ​ស្ដេច សេដុក អាហ៊ីម៉ាឡិច និង​នៅ​ចំពោះ​មុខ​ប្រមុខ​គ្រួសារ​នៃ​ពួក​សង្ឃ ព្រម​ទាំង​ប្រមុខ​គ្រួសារ​នៃ​ពួក​លេវី។ ប្រមុខ​គ្រួសារ​ដែល​មាន​អាយុ​ច្រើន​ជាង​គេ ក៏​ដូច​ប្រមុខ​គ្រួសារ​ដែល​មាន​អាយុ​ក្មេង​ជាង​គេ​ដែរ។

កំណត់សម្គាល់