ប្រវត្តិហេតុទី១ ២៥:១-៣១
-
អ្នកលេងភ្លេងនិងអ្នកចម្រៀងសម្រាប់វិហាររបស់ព្រះ (១-៣១)
២៥ ដាវីឌនិងពួកអ្នកដឹកនាំកូនចៅលេវី បានចាត់ចែងកូនខ្លះរបស់អេសាភ ហេម៉ាន និងយេឌូថិន+ ឲ្យសរសើរតម្កើង*ព្រះដោយលេងពិណ ឆាប+ និងឧបករណ៍ភ្លេងមានខ្សែ។+ ពួកគេមានឈ្មោះដូចតទៅ៖
២ ពីចំណោមកូនចៅអេសាភមាន សាកឺ យ៉ូសែប នេថានៀ និងអាសារីឡា។ ពួកគេនៅក្រោមការដឹកនាំរបស់អេសាភ ដែលប្រកាសទំនាយក្រោមការណែនាំរបស់ស្ដេច។
៣ ពីចំណោមកូនចៅយេឌូថិន+មាន៦នាក់ គឺកេដាលៀ សេរ៉ាយ យេសេយ៉ា ស៊ីមម៉ាយ ហាសាបៀ និងម៉ាធីធា។+ ពួកគេនៅក្រោមការដឹកនាំរបស់យេឌូថិនជាអ្នកលេងពិណប្រកាសទំនាយ និងជាអ្នកច្រៀងថ្លែងអំណរគុណដល់ព្រះយេហូវ៉ា ព្រមទាំងសរសើរតម្កើងលោក។+
៤ ពីចំណោមកូនហេម៉ាន+មាន ប៊ូកគៀ ម៉ាថានៀ អូសៀល សេប៊ូអែល យេរីម៉ូត ហាណានា ហាណាណៃ អេឡាយអាថា គីដាលថាយ រ៉ូម៉េមថាយអ៊ីសឺ យ៉ូសបេកាសា ម៉ាឡូថាយ ហូថឺ និងម៉ាហាស៊ីយ៉ាត។
៥ ពួកគេទាំងអស់សុទ្ធតែជាកូនហេម៉ាន។ ហេម៉ានជាអ្នកទទួលការបើកបង្ហាញពីព្រះដើម្បីជួយណែនាំស្ដេច។ គាត់បានប្រកាសប្រសាសន៍របស់ព្រះពិត ដើម្បីលើកតម្កើងលោក។ ហេតុនេះ ព្រះពិតបានឲ្យហេម៉ានមានកូនប្រុស១៤នាក់ និងកូនស្រី៣នាក់។
៦ ពួកគេទាំងនេះបំពេញភារកិច្ចច្រៀងនិងលេងពិណ គោះឆាប និងលេងឧបករណ៍ភ្លេងមានខ្សែ+នៅឯវិហាររបស់ព្រះយេហូវ៉ា ក្រោមការដឹកនាំរបស់ឪពុកពួកគេ។
រីឯអេសាភ យេឌូថិន និងហេម៉ានវិញ ពួកគេនៅក្រោមបង្គាប់របស់ស្ដេច។
៧ ពួកគេនិងបងប្អូនរបស់ពួកគេមានចំនួន២៨៨នាក់។ ពួកគេសុទ្ធតែជាអ្នកជំនាញខាងចម្រៀង ដែលបានទទួលការបង្ហាត់បង្រៀនឲ្យច្រៀងយ៉ាងពីរោះជូនព្រះយេហូវ៉ា។
៨ ពួកគេចាប់ឆ្នោត+ដើម្បីទទួលមុខងាររៀងៗខ្លួន គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកស្ទាត់ជំនាញ ទាំងអ្នកមិនទាន់ស្ទាត់ជំនាញ។
៩ ឆ្នោតទី១ត្រូវលើយ៉ូសែប+ជាកូនអេសាភ ទី២ត្រូវលើកេដាលៀ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១០ ទី៣ត្រូវលើសាកឺ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១១ ទី៤ត្រូវលើអ៊ីសរ៉ាយ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១២ ទី៥ត្រូវលើនេថានៀ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១៣ ទី៦ត្រូវលើប៊ូកគៀ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១៤ ទី៧ត្រូវលើយេសារីឡា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១៥ ទី៨ត្រូវលើយេសេយ៉ា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១៦ ទី៩ត្រូវលើម៉ាថានៀ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១៧ ទី១០ត្រូវលើស៊ីមម៉ាយ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១៨ ទី១១ត្រូវលើអាសារ៉េល ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
១៩ ទី១២ត្រូវលើហាសាបៀ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២០ ទី១៣ត្រូវលើស៊ូបាអែល+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២១ ទី១៤ត្រូវលើម៉ាធីធា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២២ ទី១៥ត្រូវលើយេរេម៉ូត ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២៣ ទី១៦ត្រូវលើហាណានា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២៤ ទី១៧ត្រូវលើយ៉ូសបេកាសា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២៥ ទី១៨ត្រូវលើហាណាណៃ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២៦ ទី១៩ត្រូវលើម៉ាឡូថាយ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២៧ ទី២០ត្រូវលើអេឡាយអាថា ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២៨ ទី២១ត្រូវលើហូថឺ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
២៩ ទី២២ត្រូវលើគីដាលថាយ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
៣០ ទី២៣ត្រូវលើម៉ាហាស៊ីយ៉ាត+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
៣១ ទី២៤ត្រូវលើរ៉ូម៉េមថាយអ៊ីសឺ+ ព្រមទាំងកូននិងបងប្អូនរបស់គាត់ចំនួន១២នាក់។
កំណត់សម្គាល់
^ ន័យត្រង់«ប្រកាសទំនាយ»។ មើលនិយមន័យពាក្យ«អ្នកប្រកាសទំនាយ»