ប្រវត្តិហេតុទី១ ២៦:១-៣២

  • ការ​បែង​ចែក​ក្រុម​អ្នក​យាម​ទ្វារ (​១​-​១៩)

  • អ្នក​មើល​ឃ្លាំង​ទ្រព្យ​និង​មន្ត្រី​ឯ​ទៀត (​២០​-​៣២)

២៦  ក្រុម​អ្នក​យាម​ទ្វារ+មាន​ដូច​ត​ទៅ​៖ ពី​ចំណោម​កូន​ចៅ​កូរ៉ា​មាន មេសេលេមា+ជា​កូន​កូរ៉េ ត្រូវ​ជា​កូន​ចៅ​អេសាភ។ ២  កូន​របស់​មេសេលេមា​មាន ទី​១​សាការី ទី​២​យេដាយអែល ទី​៣​សេបបាឌា ទី​៤​យ៉ាតនែល ៣  ទី​៥​អេឡាំ ទី​៦​យេហូហេណាន និង​ទី​៧​អេឡាយហូអ៊ីណាយ។ ៤  កូន​របស់​អូបិឌអេដំ​មាន ទី​១​សិមម៉ាយ៉ា ទី​២​យេហូសាបាត ទី​៣​យ៉ូអា ទី​៤​សាកា ទី​៥​នេថានេល ៥  ទី​៦​អាំមីអែល ទី​៧​អ៊ីសាខារ និង​ទី​៨​ភេអុលឡេថាយ។ ព្រះ​បាន​ឲ្យ​ពរ​អូបិឌអេដំ​ឲ្យ​មាន​កូន​ទាំង​នេះ។ ៦  ឯ​សិមម៉ាយ៉ា​ជា​កូន​អូបិឌអេដំ គាត់​មាន​កូន​ប្រុស​ៗ​ដែល​បាន​ក្លាយ​ទៅ​ជា​ប្រមុខ​គ្រួសារ ព្រោះ​ពួក​គេ​ជា​បុរស​ពូកែ​អង់អាច។ ៧  កូន​របស់​សិមម៉ាយ៉ា​មាន អុតណាយ រេផាអែល អូបិឌ និង​អេលសេបាត ព្រម​ទាំង​អេលីហ៊ូ និង​សេម៉ាគា ដែល​ជា​សាច់​ញាតិ​របស់​គាត់ ពួក​គេ​ក៏​ជា​បុរស​ខ្លាំង​ពូកែ​ដែរ។ ៨  ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​អូបិឌអេដំ ដែល​មាន​ចំនួន​៦២​នាក់។ ពួក​គេ និង​កូន​ចៅ​ពួក​គេ ព្រម​ទាំង​សាច់​ញាតិ សុទ្ធតែ​ជា​បុរស​ខ្លាំង​ពូកែ ហើយ​មាន​សមត្ថភាព​បំពេញ​ភារកិច្ច​របស់​ខ្លួន។ ៩  ចំណែក​មេសេលេមា+ គាត់​មាន​កូន​និង​បង​ប្អូន​ចំនួន​១៨​នាក់ ដែល​សុទ្ធតែ​ជា​បុរស​ពូកែ​អង់អាច។ ១០  រីឯ​ហូសា​ជា​កូន​ចៅ​មេរេរ៉ាយ គាត់​ក៏​មាន​កូន​ដែរ។ គាត់​បាន​តែង​តាំង​ស៊ីមរ៉ាយ​ជា​ប្រមុខ ទោះ​បី​ស៊ីមរ៉ាយ​មិន​មែន​ជា​កូន​ច្បង​ក្ដី។ ១១  កូន​ទី​២​របស់​ហូសា គឺ​ហ៊ីលគីយ៉ា ទី​៣​ថេបាលៀ និង​ទី​៤​សាការី។ សរុប​ទៅ កូន​និង​បង​ប្អូន​របស់​ហូសា​មាន​ចំនួន​១៣​នាក់។ ១២  ក្នុង​ចំណោម​ក្រុម​អ្នក​យាម​ទ្វារ​ទាំង​នេះ ប្រមុខ​គ្រួសារ​ក៏​មាន​ភារកិច្ច​បម្រើ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា ដូច​បង​ប្អូន​របស់​ពួក​គេ​ដែរ។ ១៣  ដូច្នេះ គេ​បាន​ចាប់​ឆ្នោត+ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ដើម្បី​ដឹង​ថា​ត្រូវ​យាម​នៅ​ទ្វារ​មួយ​ណា។ ១៤  ឆ្នោត​ដំបូង​ត្រូវ​លើ​សេលេមៀ ហើយ​គាត់​ត្រូវ​យាម​នៅ​ទ្វារ​ខាង​កើត។ ឆ្នោត​បន្ទាប់​ត្រូវ​លើ​សាការី​ជា​កូន​របស់​គាត់ និង​ជា​ទី​ប្រឹក្សា​ចេះ​ពិចារណា។ សាការី​ត្រូវ​យាម​នៅ​ទ្វារ​ខាង​ជើង។ ១៥  ឆ្នោត​បន្ទាប់​ត្រូវ​លើ​អូបិឌអេដំ ហើយ​គាត់​ត្រូវ​យាម​នៅ​ទ្វារ​ខាង​ត្បូង។ រីឯ​កូន​ៗ​គាត់+បាន​ទទួល​ភារកិច្ច​យាម​ឃ្លាំង។ ១៦  ឆ្នោត​បន្ទាប់​ត្រូវ​លើ​ស៊ូបភីម​និង​ហូសា។+ ពួក​គេ​ត្រូវ​យាម​នៅ​ទ្វារ​ខាង​លិច ក្បែរ​ទ្វារសាលេគែត ជិត​ផ្លូវ​ឡើង​ទៅ​លើ។ ក្រុម​អ្នក​យាម​ឈរ​យាម​ទល់​មុខ​គ្នា។ ១៧  រៀង​រាល់​ថ្ងៃ នៅ​ទ្វារ​ប៉ែក​ខាង​កើត មាន​អ្នក​យាម​ទ្វារ​៦​នាក់ ហើយ​នៅ​ទ្វារ​ប៉ែក​ខាង​ជើង មាន​អ្នក​យាម​ទ្វារ​៤​នាក់។ ឯ​ទ្វារ​ប៉ែក​ខាង​ត្បូង ក៏​មាន​អ្នក​យាម​ទ្វារ​បួន​នាក់​ដែរ ហើយ​នៅ​ឃ្លាំង+ មាន​អ្នក​យាម​ម្ខាង​ពីរ​ៗ។ ១៨  ចំណែក​ល្វែង​នៅ​ទិស​ខាង​លិច មាន​អ្នក​យាម​ពីរ​នាក់ ហើយ​អ្នក​យាម​បួន​នាក់​ទៀត ឈរ​យាម​នៅ​ផ្លូវ​ឡើង​ទៅ​លើ។+ ១៩  អ្នក​យាម​ទាំង​អស់​នេះ​សុទ្ធតែ​មក​ពី​ចំណោម​កូន​ចៅ​កូរ៉ា និង​កូន​ចៅ​មេរេរ៉ាយ។ ២០  ពី​ចំណោម​ពួក​លេវី មាន​អាហាយ៉ា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ឃ្លាំង​វិហារ​របស់​ព្រះ​ពិត និង​ឃ្លាំង​ដាក់​របស់​របរ​ដែល​គេ​បាន​ញែក​ទុក​ជា​បរិសុទ្ធ។+ ២១  ពី​ចំណោម​កូន​ចៅ​ឡាដាន់ មក​ពី​វង្ស​ត្រកូល​គើសុន មាន​យេហៃអាឡាយ។+ គាត់​ជា​ប្រមុខ​ម្នាក់​នៃ​អំបូរ​ឡាដាន់។ ២២  យេហៃអាឡាយ​និង​កូន​ពីរ​នាក់​របស់​គាត់ ឈ្មោះ​យ៉ូអែល​និង​សេថាម ពួក​គេ​ត្រួត​ពិនិត្យ​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ២៣  ពី​ចំណោម​កូន​ចៅ​អាំរ៉ាម អ៊ីសហា ហេប្រុន និង​អូសៀល+ មាន​ដូច​ត​ទៅ​៖ ២៤  សេប៊ូអែល​ជា​កូន​ចៅ​គើសោម គើសោម​ជា​កូន​ម៉ូសេ។ សេប៊ូអែល​ជា​អ្នក​ត្រួត​ពិនិត្យលើ​ឃ្លាំង​ទាំង​អស់។ ២៥  រីឯ​បង​ប្អូន​របស់​សេប៊ូអែល ដែល​ជា​កូន​ចៅ​អេលាស៊ើរ+ មាន​រេហាបាយ៉ា+ រេហាបាយ៉ា​ជា​ឪពុក​យេសេយ៉ា យេសេយ៉ា​ជា​ឪពុក​យ៉ូរ៉ាម យ៉ូរ៉ាម​ជា​ឪពុក​ស៊ីកក្រាយ ស៊ីកក្រាយ​ជា​ឪពុក​សេឡូម៉ូត។ ២៦  សេឡូម៉ូត​និង​បង​ប្អូន​របស់​គាត់ មើល​ការ​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​របស់​របរ​ដែល​គេ​បាន​ញែក​ទុក​ជា​បរិសុទ្ធ។+ របស់​របរ​ទាំង​នោះ​មក​ពី​ស្ដេច​ដាវីឌ+ ពួក​ប្រមុខ​គ្រួសារ+ ពួក​មេ​លើ​១.០០០​នាក់ និង​ពួក​មេ​លើ​១០០​នាក់ ព្រម​ទាំង​ពួក​មេ​ទ័ព។ ២៧  របស់​របរ​ទាំង​នោះ​សុទ្ធតែ​បាន​ត្រូវ​រឹប​អូស+ក្រោយ​ឈ្នះ​សង្គ្រាម+ ហើយ​ពួក​គេ​បាន​ជូន​ព្រះ​យេហូវ៉ា​សម្រាប់​ប្រើ​ក្នុង​ការ​ថែ​ទាំ​វិហារ​របស់​លោក។ ២៨  បន្ថែម​ទៅ​ទៀត ក្នុង​ឃ្លាំង​នោះ​ក៏​មាន​របស់​របរ​មក​ពី សាំយូអែល​ជា​អ្នក​មើល​ធ្លុះ+ សុល​ជា​កូន​គីស អាប់ណឺ+ជា​កូន​ណឺ និង​យ៉ូអាប់+ជា​កូន​សេរូយ៉ា+ដែរ។ ចំណែក​របស់​របរ​ពី​អ្នក​ឯ​ទៀត នោះ​សុទ្ធតែ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សេឡូមីត និង​បង​ប្អូន​របស់​គាត់។ ២៩  ពី​ចំណោម​កូន​ចៅ​អ៊ីសហា+មាន​កេណានា គាត់​និង​កូន​ចៅ​របស់​គាត់​បាន​ទទួល​ភារកិច្ច​ធ្វើ​ជា​មន្ត្រី និង​ជា​អ្នក​សម្រេច​ក្ដី+លើ​ស្រុក​អ៊ីស្រាអែល។ ៣០  ពី​ចំណោម​កូន​ចៅ​ហេប្រុន+ មាន​ហាសាបៀ​និង​បង​ប្អូន​របស់​គាត់។ ពួក​គេ​ទាំង​អស់​មាន​ចំនួន​១.៧០០​នាក់ សុទ្ធតែ​ជា​បុរស​ពូកែ​អង់អាច។ ពួក​គេ​មើល​ការ​ខុស​ត្រូវ​លើ​កិច្ចការ​ទាំង​អស់​របស់​ស្ដេច និង​កិច្ចការ​របស់​ព្រះ​យេហូវ៉ា នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេយ៉ូដាន់​ក្នុង​ស្រុក​អ៊ីស្រាអែល។ ៣១  ពី​ចំណោម​កូន​ចៅ​ហេប្រុន មាន​យេរីយ៉ា+ជា​ប្រមុខ។ នៅ​ឆ្នាំ​ទី​៤០​នៃ​រាជ្យ​ដាវីឌ+ គេ​បាន​រក​ឃើញ​ពួក​បុរស​ពូកែ​អង់អាច​ដែល​មក​ពី​កូន​ចៅ​ហេប្រុន នៅ​ក្រុង​យ៉ាសឺ+ក្នុង​ស្រុក​គីលាត។ ៣២  ឯ​បង​ប្អូន​របស់​ពួក​គេ​មាន​ចំនួន​២.៧០០​នាក់ អ្នក​ទាំង​នោះ​សុទ្ធតែ​ជា​ប្រមុខ​គ្រួសារ។ ដាវីឌ​បាន​ចាត់​ពួក​គេ​ឲ្យ​គ្រប់​គ្រង​លើ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ ដើម្បី​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ព្រះ​ពិត និង​កិច្ចការ​របស់​ស្ដេច។

កំណត់សម្គាល់