ប្រវត្តិហេតុទី១ ២៧:១-៣៤

  • ពួក​មន្ត្រី​ដែល​ធ្វើ​ការ​ឲ្យ​ស្ដេច (​១​-​៣៤)

២៧  នេះ​ជា​បញ្ជី​ឈ្មោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ធ្វើ​ការ​ឲ្យ​ស្ដេច។ ពួក​គេ​បាន​ត្រូវ​បែង​ចែក​ជា​ក្រុម​ៗ ហើយ​ឆ្លាស់​វេន​គ្នា​ជា​រៀង​រាល់​ខែ។ ក្រុម​នីមួយ​ៗ​មាន​ចំនួន​២៤.០០០​នាក់។ ក្រុម​ទាំង​នោះ​រួម​បញ្ចូល ប្រមុខ​គ្រួសារ មេ​លើ​១.០០០​នាក់ មេ​លើ​១០០​នាក់+ និង​ពួក​មន្ត្រី។+ ២  មេ​ដឹក​នាំ​ក្រុម​ទី​១​គឺ​យ៉ាសូបៀម+ជា​កូន​សាប់ដៀល គាត់​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​១។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ៣  ពី​ចំណោម​កូន​ចៅ​ពេរេស+ យ៉ាសូបៀម​ជា​អ្នក​ដឹក​នាំ​លើ​មេ​ក្រុម​ទាំង​អស់​ដែល​មាន​ភារកិច្ច​បម្រើ​នៅ​ខែ​ទី​១។ ៤  មេ​ដឹក​នាំ​ក្រុម​ទី​២​គឺ​ដូដាយ+ជា​កូន​ចៅ​អាហូហាយ+ គាត់​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​២ ហើយ​មាន​មីកឡត​ជា​អ្នក​ដឹក​នាំ​រង។ ក្រុម​នោះ​មាន​ចំនួន​២៤.០០០​នាក់។ ៥  មេ​ដឹក​នាំ​ក្រុម​ទី​៣​គឺ​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា+ ដែល​ជា​សង្ឃនាយក គាត់​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​៣។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ៦  អាំមីសាបាត​ជា​កូន​បេនណាយ៉ា គាត់​ជា​មេ​ក្រុម។ បេនណាយ៉ា​ជា​បុរស​ខ្លាំង​ពូកែ​ម្នាក់​ក្នុង​ចំណោម​បុរស​ខ្លាំង​ពូកែ​ទាំង​៣០​នាក់ ហើយ​គាត់​ជា​មេ​លើ​ពួក​គេ។ ៧  មេ​ដឹក​នាំ​ក្រុម​ទី​៤​គឺ​អាសាអែល+ជា​ប្អូន​យ៉ូអាប់+ គាត់​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​៤។ ក្រោយ​មក សេបបាឌា​ជា​កូន​គាត់ ក្លាយ​ទៅ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​វិញ។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ៨  មេ​ដឹក​នាំ​ក្រុម​ទី​៥​គឺ​សាមហាត​ជា​អ្នក​មក​ពី​អ៊ីសរ៉ា គាត់​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​៥។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ៩  មេ​ដឹក​នាំ​ក្រុម​ទី​៦​គឺ​អាយរ៉ា+ជា​កូន​អ៊ីកកេស ដែល​ជា​អ្នក​ក្រុង​ថេកូអា+ គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​៦។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ១០  មេ​ដឹក​នាំ​ក្រុម​ទី​៧​គឺ​ហេលែស+ជា​កូន​ចៅ​ពេឡូន មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​៧។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ១១  មេ​ដឹក​នាំ​ក្រុម​ទី​៨​គឺ​ស៊ីបាកាយ+ជា​កូន​ចៅ​ហ៊ូសា មក​ពី​វង្ស​ត្រកូល​សេរ៉ា+ គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​៨។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ១២  មេ​ដឹក​នាំ​ក្រុម​ទី​៩​គឺ​អាប៊ីអ៊ីសឺ+ជា​អ្នក​ក្រុង​អាណាថោត+ មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​៩។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ១៣  មេ​ដឹក​នាំ​ក្រុម​ទី​១០​គឺ​ម៉ាហារ៉ាយ+ជា​អ្នក​ភូមិ​ណេថូផា មក​ពី​វង្ស​ត្រកូល​សេរ៉ា+ គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​១០។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ១៤  មេ​ដឹក​នាំ​ក្រុម​ទី​១១​គឺ​បេនណាយ៉ា+ជា​អ្នក​ក្រុង​ពីរ៉ាថូន មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​១១។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ១៥  មេ​ដឹក​នាំ​ក្រុម​ទី​១២​គឺ​ហេលដាយ​ជា​អ្នក​ភូមិណេថូផា មក​ពី​វង្ស​ត្រកូល​អុតនាល គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ខែ​ទី​១២។ ក្រុម​របស់​គាត់​មាន​ចំនួន​២៤.០០០​នាក់។ ១៦  នេះ​ជា​បញ្ជី​ឈ្មោះ​ពួក​មេ​ដឹក​នាំ​លើ​កុលសម្ព័ន្ធ​អ៊ីស្រាអែល។ ពួក​គេ​មាន​ដូច​ត​ទៅ​៖ អេលាស៊ើរ​ជា​កូន​ស៊ីកក្រាយ​មក​ពី​កុលសម្ព័ន្ធ​រូបេន សេផាធា​ជា​កូន​ម៉ាអាកា​មក​ពី​កុលសម្ព័ន្ធ​ស៊ីម្មាន ១៧  ហាសាបៀ​ជា​កូន​កេមូអែល​មក​ពី​កុលសម្ព័ន្ធ​លេវី រីឯ​សេដុក​វិញ គាត់​ជា​អ្នក​ដឹក​នាំ​កូន​ចៅ​អេរ៉ុន ១៨  អេលីហ៊ូ+ជា​បង​ប្អូន​ដាវីឌ​មក​ពី​កុលសម្ព័ន្ធ​យូដា អំរី​ជា​កូន​មីកែល​មក​ពី​កុលសម្ព័ន្ធ​អ៊ីសាខារ ១៩  អ៊ីសមេយ៉ា​ជា​កូន​អូបាឌា​មក​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន យេរីម៉ូត​ជា​កូន​អាសរាល​មក​ពី​កុលសម្ព័ន្ធ​ណែបថាលី ២០  ហូស៊ា​ជា​កូន​អាសាសៀ​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម យ៉ូអែល​ជា​កូន​ភេដាយ៉ា​មក​ពី​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ ២១  អ៊ីតដូ​ជា​កូន​សាការី​មក​ពី​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​តំបន់​គីលាត យ៉ាអាសែល​ជា​កូន​អាប់ណឺ+មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ២២  អាសារ៉េល​ជា​កូន​យេរ៉ូហាំ​មក​ពី​កុលសម្ព័ន្ធ​ដាន់។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​អ្នក​ដឹក​នាំ​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល។ ២៣  រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ចុះ​ក្រោម ដាវីឌ​មិន​បាន​រាប់​បញ្ចូល​ទេ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា លោក​នឹង​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។+ ២៤  យ៉ូអាប់​ជា​កូន​សេរូយ៉ា​បាន​ធ្វើ​ជំរឿន​បណ្ដា​ជន តែ​ពុំ​បាន​ធ្វើ​ទាំង​អស់​ទេ។ ការ​ធ្វើ​ជំរឿន​នេះ​បាន​បណ្ដាល​ឲ្យ​ព្រះ​ខឹង​យ៉ាង​ខ្លាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+ ដូច្នេះ គេ​មិន​បាន​កត់​ចំនួន​នោះ​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ដាវីឌ​ឡើយ។ ២៥  ចំណែក​អាសម៉ាវែត​ជា​កូន​អាឌាល គាត់​ត្រួត​ពិនិត្យ​លើ​ឃ្លាំង​ទ្រព្យ​របស់​ស្ដេច។+ រីឯ​យ៉ូណាថាន​ជា​កូន​អូសៀស គាត់​ត្រួត​ពិនិត្យ​លើ​ឃ្លាំង​នា​នា នៅ​តាម​ស្រែ​ចម្ការ តាម​ក្រុង តាម​ភូមិ និង​តាម​ប៉ម*ទាំង​ប៉ុន្មាន។ ២៦  អែសរ៉ាយ​ជា​កូន​កេលូប គាត់​ត្រួត​ពិនិត្យ​លើ​ពួក​កសិករ​ដែល​ធ្វើ​ស្រែ​ចម្ការ។ ២៧  ស៊ីមម៉ាយ​ជា​អ្នក​ក្រុង​រ៉ាម៉ា គាត់​ត្រួត​ពិនិត្យ​លើ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​សាប់ដាយ​ជា​អ្នក​ក្រុង​សេផាម* ត្រួត​ពិនិត្យ​លើ​ឃ្លាំង​ស្រា។ ២៨  ឯ​បាលហាណាន់​ជា​អ្នក​ក្រុង​កេដឺ គាត់​ត្រួត​ពិនិត្យ​លើ​ចម្ការ​អូលីវ និង​ចម្ការ​ល្វា*+នៅ​ឯ​តំបន់​សេភីឡា។+ ចំណែក​យ៉ូអាស​វិញ គាត់​ត្រួត​ពិនិត្យ​លើ​ឃ្លាំង​ប្រេង​អូលីវ។ ២៩  ស៊ីតរ៉ាយ​ជា​អ្នក​មក​ពី​តំបន់​សារ៉ុន+ គាត់​ត្រួត​ពិនិត្យ​លើ​ហ្វូង​គោ​នៅ​ទី​នោះ។ រីឯ​សាផាត​ជា​កូន​អាតឡាយ គាត់​ត្រួត​ពិនិត្យ​លើ​ហ្វូង​គោ​នៅ​តាម​ជ្រលង​ភ្នំ។ ៣០  អូបៀល​ជា​កូន​ចៅ​អ៊ីសម៉ាអែល គាត់​ត្រួត​ពិនិត្យ​លើ​ហ្វូង​អូដ្ឋ។ ចំណែក​យេឌា​ជា​អ្នក​មក​ពី​មេរ៉ូណូត គាត់​ត្រួត​ពិនិត្យ​លើ​ហ្វូង​លា។ ៣១  យ៉ាស៊ីស​ជា​ពួក​ហាការេន គាត់​ត្រួត​ពិនិត្យ​លើ​ហ្វូង​ចៀម​និង​ហ្វូង​ពពែ។ ពួក​គេ​ទាំង​អស់​នេះ​សុទ្ធតែ​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ទ្រព្យ​សម្បត្តិ​របស់​ស្ដេច​ដាវីឌ។ ៣២  ឯ​យ៉ូណាថាន+ជា​ក្មួយ​របស់​ដាវីឌ គាត់​ជា​ទី​ប្រឹក្សា​និង​ជា​លេខាធិការ ហើយ​ជា​បុរស​ដែល​មាន​ការ​យល់​ដឹង​ច្រើន។ រីឯ​យេហែល​ជា​កូន​ហាក់ម៉ូណាយ គាត់​មើល​ថែ​កូន​ៗ​របស់​ស្ដេច។+ ៣៣  ចំណែក​អាហ៊ីថូផែល+វិញ គាត់​ជា​ទី​ប្រឹក្សា​របស់​ស្ដេច។ ឯ​ហ៊ូសាយ+ជា​កូន​ចៅ​អើគី គាត់​ជា​សម្លាញ់​របស់​ស្ដេច។ ៣៤  បន្ទាប់​ពី​អាហ៊ីថូផែល មាន​យេហូយ៉ាដា​ជា​កូន​បេនណាយ៉ា+ និង​អាប៊ីយ៉ាថា។+ រីឯ​យ៉ូអាប់+វិញ គាត់​ជា​មេ​បញ្ជាការ​លើ​កង​ទ័ព​របស់​ស្ដេច។

កំណត់សម្គាល់

នេះ​សំដៅ​លើ​«​កន្លែង​ខ្ពស់​សម្រាប់​យាម​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស៊ីបម៉ូត​»​
ឬ​«​ល្វា​តូច​»​