ប្រវត្តិហេតុទី១ ២៨:១-២១

  • សេចក្ដី​ថ្លែង​ការណ៍​របស់​ដាវីឌ​ស្ដី​អំពី​ការ​សាងសង់​វិហារ (​១​-​៨)

  • ការ​ណែនាំ​ដល់​សាឡូម៉ូន។ ការ​ប្រគល់​ប្លង់ (​៩​-​២១)

២៨  ដាវីឌ​បាន​កោះ​ហៅ​អ្នក​គ្រប់​គ្រង​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល ឲ្យ​មក​ក្រុង​យេរូសាឡិម។ ក្នុង​នោះ​មាន ពួក​មេ​កុលសម្ព័ន្ធ ពួក​មេ​ក្រុម+ដែល​ធ្វើ​ការ​ឲ្យ​ស្ដេច ពួក​មេ​លើ​១.០០០​នាក់ និង​ពួក​មេ​លើ​១០០​នាក់+ ពួក​អ្នក​ត្រួត​ពិនិត្យ​ទ្រព្យ​សម្បត្តិ​និង​ហ្វូង​សត្វ របស់​ស្ដេច​ផង+និង​របស់​កូន​ស្ដេច​ផង+ ហើយ​ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់ និង​ពួក​បុរស​ពូកែ​អង់អាច​ទាំង​អស់​ដែរ។+ ២  បន្ទាប់​មក ស្ដេច​ដាវីឌ​បាន​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ថា​៖ ​«​ឱ​បងប្អូន​និង​រាស្ដ្រ​ខ្ញុំ​អើយ! សូម​ស្ដាប់! ខ្ញុំ​មាន​បំណង​ចង់​សង់​វិហារ​មួយ​សម្រាប់​តម្កល់​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា និង​សម្រាប់​ជា​កំណល់​កល់​ជើង​លោក។+ ដូច្នេះ ខ្ញុំ​ក៏​បាន​រៀបចំ​ដើម្បី​សាង​សង់។+ ៣  ក៏​ប៉ុន្តែ ព្រះ​ពិត​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹អ្នក​មិន​អាច​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ​ទេ+ ព្រោះ​អ្នក​បាន​ធ្វើ​ចម្បាំង​ជា​ច្រើន ហើយ​បាន​បង្ហូរ​ឈាម›។*+ ៤  យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជ្រើស​រើស​ខ្ញុំ​ពី​ចំណោម​ពូជ​ពង្ស​ឪពុក​ខ្ញុំ ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​ជា​រៀង​រហូត។+ ព្រះ​បាន​ជ្រើស​រើស​កុលសម្ព័ន្ធ​យូដា​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ+ ហើយ​លោក​បាន​ជ្រើស​រើស​ពូជ​ពង្ស​ឪពុក​ខ្ញុំ​ពី​កុលសម្ព័ន្ធ​យូដា។+ ពី​ចំណោម​បង​ប្អូន​ខ្ញុំ ព្រះ​បាន​ពេញ​ចិត្ត​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។+ ៥  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​មាន​កូន​ជា​ច្រើន+ ហើយ​ពី​ចំណោម​កូន​របស់​ខ្ញុំ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​សាឡូម៉ូន+ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​លោក ដើម្បី​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល។+ ៦  ​«​ព្រះ​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹កូន​របស់​អ្នក​ឈ្មោះ​សាឡូម៉ូន គឺ​ជា​អ្នក​ដែល​នឹង​សង់​វិហារ​និង​ទី​ធ្លា​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ជ្រើស​រើស​គាត់​ឲ្យ​ធ្វើ​ជា​កូន​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ឪពុក​របស់​គាត់។+ ៧  បើ​គាត់​ធ្វើ​តាម​បញ្ញត្តិ​និង​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ឲ្យ​បាន​ដិត​ដល់+ ដូច​ដែល​គាត់​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ នោះ​ខ្ញុំ​នឹង​តាំង​អំណាច​គ្រប់​គ្រង​របស់​គាត់​ឲ្យ​រឹង​មាំ​ជា​រៀង​រហូត›។+ ៨  ដូច្នេះ ខ្ញុំ​សូម​និយាយ​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល និង​នៅ​ចំពោះ​មុខ​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ថា ចូរ​ស្វែង​យល់​នូវ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​លោក ហើយ​កាន់​តាម​ឲ្យ​បាន​ដិត​ដល់​ចុះ ដើម្បី​ឲ្យ​អ្នក​អាច​បន្ត​រស់​នៅ​លើ​ទឹក​ដី​ដ៏​ល្អ​នេះ+ និង​រក្សា​ទុក​ទឹក​ដី​នេះ​ជា​មត៌ក​ដល់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។ ៩  ​«​ឯ​សាឡូម៉ូន​វិញ ចូរ​កូន​ខំ​ស្គាល់​ព្រះ​របស់​ពុក​ចុះ ហើយ​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត+ និង​ដោយ​អំណរ ព្រោះ​ព្រះ​យេហូវ៉ា​ស្ទង់​មើល​ចិត្ត​មនុស្ស​ទាំង​អស់ ហើយ​ក៏​ឃើញ​គ្រប់​ទាំង​បំណង​ចិត្ត+និង​គំនិត​របស់​ពួក​គេ​ដែរ។+ បើ​កូន​ស្វែង​រក​លោក នោះ​លោក​នឹង​ឲ្យ​កូន​រក​លោក​ឃើញ។+ ប៉ុន្តែ បើ​កូន​បោះ​បង់​ចោល​លោក នោះ​លោក​ក៏​នឹង​បោះ​បង់​ចោល​កូន​ជា​រៀង​រហូត​ដែរ។+ ១០  ចូរ​កូន​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​កូន​ឲ្យ​សង់​វិហារ​មួយ​ជា​កន្លែង​បរិសុទ្ធ។ ដូច្នេះ ចូរ​កូន​មាន​ចិត្ត​ក្លាហាន ហើយ​បំពេញ​កិច្ចការ​នោះ​ចុះ​»។ ១១  បន្ទាប់​មក ដាវីឌ​បាន​ឲ្យ​ប្លង់+ដល់​សាឡូម៉ូន​សម្រាប់​សាង​សង់​សាល​ខាង​មុខ+ និង​បន្ទប់​នា​នា​ក្នុង​វិហារ រួម​បញ្ចូល​ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​បន្ទប់​ជម្រះ​ភាព​ខុស​ឆ្គង។+ ១២  ដាវីឌ​បាន​ឲ្យ​ប្លង់​ទាំង​អស់​ដែល​គាត់​បាន​ទទួល​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ* គឺ​ប្លង់​សម្រាប់​ទី​ធ្លា+ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា បន្ទប់​នា​នា​នៅ​ជុំវិញ​វិហារ ឃ្លាំង​ទ្រព្យ​នៃ​វិហារ​ព្រះ​ពិត និង​ឃ្លាំង​ដាក់​របស់​របរ​ដែល​គេ​បាន​យក​មក​ជូន​លោក។+ ១៣  បន្ថែម​ទៅ​ទៀត ដាវីឌ​បាន​ឲ្យ​ការ​ណែនាំ​សម្រាប់​រៀបចំ​បណ្ដា​សង្ឃ+និង​ពួក​លេវី ព្រម​ទាំង​សម្រាប់​បែង​ចែក​ភារកិច្ច​ក្នុង​វិហារ​ព្រះ​យេហូវ៉ា និង​ការ​ណែនាំ​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។ ១៤  ដាវីឌ​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​មាស​និង​ទម្ងន់​ប្រាក់ ដើម្បី​ធ្វើ​ប្រដាប់​ប្រដា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិហារ។ ១៥  ម្យ៉ាង​ទៀត គាត់​បាន​ប្រាប់​អំពី​ទម្ងន់​មាស​សម្រាប់​ធ្វើ​ជើង​ចង្កៀង+និង​ចង្កៀង​មាស និង​ទម្ងន់​ប្រាក់​សម្រាប់​ធ្វើ​ជើង​ចង្កៀង​និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើ​ប្រាស់​របស់​ចង្កៀង​នីមួយ​ៗ។ ១៦  គាត់​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​មាស​សម្រាប់​ធ្វើ​តុ​នីមួយ​ៗ​ដែល​ដាក់​នំ​ប៉័ង​តាំង​ទុក+ និង​ទម្ងន់​ប្រាក់​សម្រាប់​ធ្វើ​តុ​ប្រាក់ ១៧  ព្រម​ទាំង​សម ចាន​គោម និង​ថូ​ធ្វើ​ពី​មាស​សុទ្ធ។ ចំពោះ​ចាន​គោម​តូច​មាស+ និង​ចាន​គោម​តូច​ប្រាក់ គាត់​ក៏​ប្រាប់​អំពី​ទម្ងន់​មាស​និង​ប្រាក់​សម្រាប់​ធ្វើ​ដែរ។ ១៨  មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ប្រាប់​អំពី​ទម្ងន់​មាស​សុទ្ធ​ដើម្បី​ធ្វើ​ទី​បូជា​សម្រាប់​ជូន​គ្រឿង​ក្រអូប+ និង​ដើម្បី​ធ្វើ​រូប​ចេរូប៊ីន​ពីរ​ដែល​ជា​តំណាង​រទេះ​របស់​ព្រះ។+ ចេរូប៊ីន​មាស​នោះ+ត្រដាង​ស្លាប​ចោល​ស្រមោល​ទៅ​លើ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា។ ១៩  ដាវីឌ​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​មាន​ការ​យល់​ធ្លុះ​ជ្រៅ ដើម្បី​ខ្ញុំ​អាច​គូរ​ប្លង់​យ៉ាង​ល្អិត​ល្អន់​»។+ ២០  រួច​មក ដាវីឌ​បាន​ប្រាប់​សាឡូម៉ូន​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​រឹង​មាំ​ឡើង ហើយ​បំពេញ​កិច្ចការ​នោះ​ទៅ។ ចូរ​កុំ​ភ័យ​ខ្លាច​ឬ​តក់​ស្លុត​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ពុក​នឹង​នៅ​ជា​មួយ​កូន។+ ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​កូន​ទេ+ តែ​លោក​នឹង​ជួយ​កូន​ឲ្យ​សាង​សង់​វិហារ​រហូត​ដល់​ចប់​សព្វ​គ្រប់។ ២១  កូន​មាន​ក្រុម​សង្ឃ+និង​ក្រុម​លេវី+នៅ​ជា​មួយ​ស្រាប់​ហើយ ដើម្បី​បំពេញ​ភារកិច្ច​ទាំង​អស់​នៅ​ក្នុង​វិហារ​របស់​ព្រះ​ពិត។ កូន​ក៏​មាន​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​ជំនាញ​ធ្វើ​ការ​គ្រប់​ប្រភេទ+ ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង+ និង​បណ្ដា​ជន​ទាំង​អស់ នៅ​ក្រោម​បង្គាប់​កូន​ដែរ​»។

កំណត់សម្គាល់

ឬ​«​សម្លាប់​មនុស្ស​»​
ឬ​«​ក្រោម​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​ព្រះ​»​