ប្រវត្តិហេតុទី១ ៣:១-២៤
៣ កូនប្រុសរបស់ដាវីឌដែលកើតនៅក្រុងហេប្រុនមាន+ អាំណូនជាកូនច្បង+ម្ដាយរបស់គាត់ឈ្មោះអាហ៊ីណោម+ជាអ្នកក្រុងយេសរៀល។ កូនទី២គឺដានីយ៉ែល ម្ដាយរបស់គាត់ឈ្មោះអាប៊ីកែល+ជាអ្នកក្រុងកើមែល។
២ ទី៣គឺអាប់សាឡំ+ជាកូនម៉ាអាកា ដែលជាកូនស្រីរបស់តាល់ម៉ាយជាស្ដេចស្រុកកេសឺ។ ទី៤គឺអាដូនីយ៉ា+ ជាកូនរបស់នាងហាគីត។
៣ ទី៥គឺសេផាធា ម្ដាយរបស់គាត់ឈ្មោះអាប៊ីថុល។ ទី៦គឺអ៊ីតរៀម ម្ដាយរបស់គាត់ឈ្មោះអេកឡា។
៤ ដាវីឌមានកូនប្រុស៦នាក់ ដែលកើតនៅក្រុងហេប្រុន។ គាត់បានគ្រប់គ្រងនៅទីនោះអស់រយៈពេល៧ឆ្នាំ៦ខែ ហើយគ្រប់គ្រងនៅក្រុងយេរូសាឡិម*អស់រយៈពេល៣៣ឆ្នាំ។+
៥ កូនរបស់ដាវីឌដែលកើតនៅក្រុងយេរូសាឡិមមាន+ ស៊ីមមៀ សូបាប ណាថាន់+ និងសាឡូម៉ូន។+ ម្ដាយរបស់ពួកគេឈ្មោះបាតសេបា+ ជាកូនអាំមីអែល។
៦ ដាវីឌក៏មានកូនប្រុស៩នាក់ទៀតដែរ។ ពួកគេមានឈ្មោះដូចតទៅ៖ អ៊ីបហា អេលីសាម៉ា អេលីផាលេត
៧ ណូកា នេផេក យ៉ាភាអា
៨ អេលីសាម៉ា អេលាដា និងអេលីផាលេត។
៩ ពួកគេទាំងអស់ជាកូនប្រុសរបស់ដាវីឌ ដែលមិនរាប់បញ្ចូលកូនរបស់ប្រពន្ធបន្ទាប់ឯទៀត។ ដាវីឌក៏មានកូនស្រីឈ្មោះថេម៉ា។+
១០ កូនរបស់សាឡូម៉ូនគឺរេហូបោម។+ កូនរបស់រេហូបោមគឺអាប៊ីយ៉ា។+ កូនរបស់អាប៊ីយ៉ាគឺអេសា។+ កូនរបស់អេសាគឺយេហូសាផាត។+
១១ កូនរបស់យេហូសាផាតគឺយេហូរ៉ាម។+ កូនរបស់យេហូរ៉ាមគឺអាហាស៊ីយ៉ា។+ កូនរបស់អាហាស៊ីយ៉ាគឺយេហូអាស។+
១២ កូនរបស់យេហូអាសគឺអាម៉ាស៊ា។+ កូនរបស់អាម៉ាស៊ាគឺអាសារៀ។+ កូនរបស់អាសារៀគឺយ៉ូថាម។+
១៣ កូនរបស់យ៉ូថាមគឺអេហាស។+ កូនរបស់អេហាសគឺហេសេគា។+ កូនរបស់ហេសេគាគឺម៉ាណាសេ។+
១៤ កូនរបស់ម៉ាណាសេគឺអេម៉ុន។+ កូនរបស់អេម៉ុនគឺយ៉ូសៀស។+
១៥ ឯកូនរបស់យ៉ូសៀសមានដូចតទៅ៖ ទី១យ៉ូហាណាន ទី២យេហូយ៉ាគីម+ ទី៣សេដេគា+ និងទី៤សាលូម។
១៦ កូនរបស់យេហូយ៉ាគីមគឺយេកូនាស។+ កូនរបស់យេកូនាសគឺសេដេគា។
១៧ ពេលយេកូនាសជាប់ជាឈ្លើយ គាត់មានកូនដូចតទៅ៖ សាលធាល
១៨ ម៉ាលខាយរ៉ាម ភេដាយ៉ា សេណាសា យេកាមៀ ហូសាម៉ា និងនេដាបៀ។
១៩ កូនរបស់ភេដាយ៉ាមាន សេរ៉ូបាបិល+ និងស៊ីមម៉ាយ។ កូនរបស់សេរ៉ូបាបិលមាន មេស៊ូឡាម ហាណានា និងកូនស្រីឈ្មោះសេឡូមីត។
២០ សេរ៉ូបាបិលក៏មានកូនប្រុសប្រាំនាក់ទៀតដែរ។ ពួកគេមានឈ្មោះដូចតទៅ៖ ហាស៊ូបា អូហេល បេរេគា ហាសាឌា និងយូសាបហេសេត។
២១ រីឯកូនរបស់ហាណានាមាន ភេឡាធា និងយេសេយ៉ា។ កូនរបស់យេសេយ៉ាគឺរេផាយ៉ា។ កូនរបស់រេផាយ៉ាគឺអាកណាន។ កូនរបស់អាកណានគឺអូបាឌា។ កូនរបស់អូបាឌាគឺសេកានៀ។
២២ កូនរបស់សេកានៀគឺសិមម៉ាយ៉ា។ កូនរបស់សិមម៉ាយ៉ាមាន៦នាក់គឺ ហាធូស អាយកាល បារៀ ណេអារៀ និងសាផាត។
២៣ កូនរបស់ណេអារៀមានបីនាក់គឺ អេលីយ៉ូអ៊ីណាយ ហ៊ីសគា និងអាសរ៉ាយខាម។
២៤ កូនរបស់អេលីយ៉ូអ៊ីណាយមាន៧នាក់គឺ ហូដាវា អេឡាយអាស៊ីប ភេឡៃអា អាកខុប យ៉ូហាណាន ដេឡេយ៉ា និងអាណេណាយ។
កំណត់សម្គាល់
^ សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម