ប្រវត្តិហេតុទី១ ៤:១-៤៣
៤ កូនរបស់យូដាមាន ពេរេស+ ហេស្រុន+ កាម៉ាយ ហឺរ+ និងសូបាល+
២ សូបាលជាឪពុករ៉េអាយ៉ា។ រ៉េអាយ៉ាជាឪពុកយ៉ាហាត។ យ៉ាហាតជាឪពុកអាហ៊ូម៉ាយនិងឡាហាត។ ពួកគេទាំងអស់មកពីអំបូរសូរ៉ា។+
៣ កូនរបស់អ្នកបង្កើតក្រុងអេតាមមានដូចតទៅ៖+ យេសរៀល អ៊ីសម៉ា អ៊ីតបាស និងកូនស្រីឈ្មោះហាសេឡេផូណាយ។
៤ ពេនួលជាឪពុកកេឌ័រ ហើយអេសឺជាឪពុកហ៊ូសា។ ហឺរ+ជាកូនច្បងរបស់នាងអេប្រាតា ហើយហឺរជាឪពុកបេថ្លេហិម។+
៥ អាសហឺ+ដែលជាឪពុកថេកូអា+ គាត់មានប្រពន្ធពីរនាក់ ម្នាក់ឈ្មោះហេឡា ម្នាក់ឈ្មោះណាអារ៉ា។
៦ នាងណាអារ៉ាបានបង្កើតអាហូសាម ហេផឺ ថេម៉ាណាយ និងហាអាហាសថារ៉ាយ។
៧ នាងហេឡាបានបង្កើតសេរ៉ែត អ៊ីសហា និងអេតណាន។
៨ កោសជាឪពុកអេណូប និងសូប៊ីបា ហើយគាត់ជាបុព្វបុរសរបស់អាហាហេលដែលត្រូវជាកូនហារ៉ូម។
៩ យ៉ាបែសមានកិត្តិយសជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះថាយ៉ាបែស* ដោយនិយាយថា៖ «ខ្ញុំបានសម្រាលកូននេះមកទាំងឈឺចាប់»។
១០ នៅពេលមួយ យ៉ាបែសបានអធិដ្ឋានទៅព្រះនៃជនជាតិអ៊ីស្រាអែលថា៖ «សូមលោកមេត្តាឲ្យពរខ្ញុំ ហើយពង្រីកទឹកដីរបស់ខ្ញុំផង។ សូមលោកជួយសង្គ្រោះខ្ញុំពីអន្តរាយទាំងឡាយ ដើម្បីកុំឲ្យមានអ្វីអាក្រក់កើតឡើងចំពោះខ្ញុំឡើយ!»។ ដូច្នេះ ព្រះបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់គាត់។
១១ កេលូបជាបងស៊ូហា ហើយជាឪពុកមេហឺ។ មេហឺជាឪពុកអេសថូន។
១២ អេសថូនជាឪពុករបស់បេតរ៉ាផា ផាសេអា និងថេហ៊ីណាដែលជាអ្នកបង្កើតក្រុងអឺណេហាស។ ពួកគេទាំងនេះជាអ្នករស់នៅត្រង់រេកា។
១៣ កូនរបស់កេណាសមាន អុតនាល+និងសេរ៉ាយ៉ា។ កូនរបស់អុតនាលគឺហាថាត។
១៤ មេអនណូថាយជាឪពុកអូប្រា។ សេរ៉ាយ៉ាជាឪពុកយ៉ូអាប់ដែលជាបុព្វបុរសរបស់ពួកអ្នករស់នៅកេហារ៉ាស៊ីម។* គេហៅកន្លែងនោះដូច្នោះ ដោយសារបណ្ដាជនដែលរស់ទៅទីនោះសុទ្ធតែជាសិប្បករ។
១៥ កាលែប+ដែលជាកូនយេផុនណា មានកូនឈ្មោះអាយរូ អេឡា និងណាអាម។ កូនរបស់អេឡាគឺកេណាស។
១៦ កូនរបស់យេហាឡេលែលមាន ស៊ីភ ស៊ីផា ធារៀ និងអាសើរ៉ែល។
១៧ កូនរបស់អែសរ៉ាមាន យេធើ មេរេត អេផឺ និងយ៉ាឡន។ ឯប្រពន្ធ*ម្នាក់បានបង្កើតមីរៀម សាំម៉ាយ និងអ៊ីសបាជាឪពុកអែសធេម័រ។
១៨ (ប្រពន្ធរបស់គាត់ដែលជាជនជាតិយូដាបានបង្កើតយេរេតជាបុព្វបុរសពួកអ្នកក្រុងកេឌ័រ ហេបឺជាបុព្វបុរសពួកអ្នកក្រុងសូគរ និងយេឃូថែលជាបុព្វបុរសពួកអ្នកក្រុងសាណូអា)។ ពួកគេទាំងអស់សុទ្ធតែជាកូនរបស់នាងប៊ីធា ជាប្រពន្ធមេរេត ត្រូវជាកូនស្រីរបស់ផារ៉ូ។
១៩ ប្រពន្ធរបស់ហូឌា នាងជាប្អូនស្រីរបស់ណាហាំ។ កូនៗរបស់នាងជាបុព្វបុរសរបស់កៃឡាដែលមកពីកាមីត និងជាបុព្វបុរសរបស់អែសធេម័រដែលមកពីម៉ាអាកាត។
២០ កូនរបស់ស៊ីមម៉ូនមាន អាំណូន រីនណា បេនហាណាន់ និងធីលឡន។ កូនរបស់អ៊ីសអាយមាន សូហេតនិងបេនសូហេត។
២១ សេឡា+ជាកូនរបស់យូដា។ កូនរបស់សេឡាមាន អ៊ើរ ឡាអាដា និងពូជពង្សអាសបៀដែលជាអ្នកត្បាញក្រណាត់សាច់ល្អ។ អ៊ើរជាឪពុកលេកា។ ឡាអាដាជាឪពុកម៉ារីសារ។
២២ សេឡាក៏មានកូនឯទៀតដែរគឺ យ៉ូគីម យ៉ូអាស សារ៉ាប និងអ្នកតំបន់កូសេបា។ ពួកគេបានយកប្រពន្ធជាជនជាតិម៉ូអាប់។ កូនម្នាក់ទៀតឈ្មោះយ៉ាស៊ូប៊ីលេហិម។ កំណត់ត្រានេះគឺពីចាស់បុរាណមក។
២៣ ពួកគេជាជាងស្មូនដែលអាស្រ័យនៅតំបន់ណេថាអ៊ីមនិងក្រុងកេដេរ៉ា។ ពួកគេរស់នៅទីនោះធ្វើការឲ្យស្ដេច។
២៤ កូនរបស់ស៊ីម្មាន+មាន នេមួល យ៉ាមីន យ៉ារីប សេរ៉ា និងសេល។+
២៥ កូនរបស់សេលគឺសាលូម។ កូនរបស់សាលូមគឺមីបសាម។ កូនរបស់មីបសាមគឺមីសម៉ា។
២៦ កូនរបស់មីសម៉ាគឺហាំមូអែល។ កូនរបស់ហាំមូអែលគឺសាកឺ។ កូនរបស់សាកឺគឺស៊ីមម៉ាយ។
២៧ ស៊ីមម៉ាយមានកូនប្រុស១៦នាក់និងកូនស្រី៦នាក់។ ប៉ុន្តែ បងប្អូនរបស់គាត់មិនសូវមានកូនច្រើនដូចគាត់ទេ។ ទោះជាយ៉ាងនោះក្ដី សមាជិកក្រុមគ្រួសាររបស់ពួកគេមិនមានចំនួនច្រើន ដូចសមាជិកក្រុមគ្រួសាររបស់ពួកយូដាទេ។+
២៨ ពួកគេរស់នៅក្រុងបៀរសេបា+ ក្រុងម៉ូឡាដា+ ក្រុងហាសាស៊ូអាល+
២៩ ក្រុងប៊ីលហា ក្រុងអ៊ីសែម+ ក្រុងថូឡាត់
៣០ ក្រុងបេធូអែល+ ក្រុងហោម៉ា+ ក្រុងស៊ីកឡាក់+
៣១ ក្រុងបេតម៉ាកាបូត ក្រុងហាសាស៊ូស៊ីម+ ក្រុងបេតប៊ីរ៉ៃ និងក្រុងស្អារេម។ មុនគ្រាដាវីឌគ្រប់គ្រង ក្រុងទាំងអស់នេះជាក្រុងរបស់ពួកគេ។
៣២ ក្រុងប្រាំទៀតដែលពួកគេរស់នៅគឺ អេតាម អៃយីន រីម៉ូន ថូកែន និងអេសាន+
៣៣ ព្រមទាំងភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាបញ្ជីឈ្មោះក្រុមគ្រួសាររបស់ពួកគេ និងជាឈ្មោះក្រុងដែលពួកគេរស់នៅ។
៣៤ កូនចៅឯទៀតរបស់ស៊ីម្មានមានដូចតទៅ៖ មេសូបាប យ៉ាមឡេក និងយ៉ូសាដែលជាកូនអាម៉ាស៊ា
៣៥ និងយ៉ូអែល រួមទាំងយេហ៊ូដែលជាកូនយ៉ូសាយបៀ ត្រូវជាចៅសេរ៉ាយ៉ា និងជាចៅទួតរបស់អាសសៀល។
៣៦ កូនចៅរបស់ស៊ីម្មានក៏មាន អេលីយ៉ូអ៊ីណាយ យ៉ាអាខូបា យេសូហាយ៉ា អាសាយ៉ា អាឌាល យេស៊ីមៀល បេនណាយ៉ា
៣៧ និងសៀសា។ សៀសាជាកូនស៊ីភី។ ស៊ីភីជាកូនអាល់ឡន។ អាល់ឡនជាកូនយេដាយយ៉ា។ យេដាយយ៉ាជាកូនស៊ីមរ៉ាយ។ ស៊ីមរ៉ាយជាកូនសិមម៉ាយ៉ា។
៣៨ ក្រុមគ្រួសាររបស់ពួកគេបានកើនចំនួនជាច្រើន។ ឈ្មោះទាំងអស់នោះគឺជាឈ្មោះមេដឹកនាំលើអំបូរគ្រួសារនីមួយៗ។
៣៩ នៅគ្រានោះ ពួកគេបានធ្វើដំណើរទៅប៉ែកខាងកើតជ្រលងភ្នំ ក្បែរច្រកចូលក្រុងកេឌ័រ ដើម្បីស្វែងរកវាលស្មៅសម្រាប់ហ្វូងសត្វរបស់ពួកគេ។
៤០ ក្រោយមក ពួកគេបានរកឃើញវាលស្មៅខៀវខ្ចីនិងធំល្វឹងល្វើយ។ ទីនោះជាកន្លែងសុខស្រួល ដែលកូនចៅហាំធ្លាប់រស់នៅ។+
៤១ នៅគ្រាដែលស្ដេចហេសេគា+គ្រប់គ្រងលើស្រុកយូដា ពួកអ្នកដែលមានឈ្មោះខាងលើនេះ បានទៅវាយបំផ្លាញទីលំនៅរបស់កូនចៅហាំនិងពួកមេយូនីម ហើយសម្លាប់ពួកគេចោល។ រួចមក ពួកអ្នកទាំងនោះបានតាំងលំនៅលើទឹកដីនោះ ដោយសារទីនោះមានវាលស្មៅសម្រាប់ហ្វូងសត្វរបស់ពួកគេ។
៤២ កូនចៅរបស់ស៊ីម្មានចំនួន៥០០នាក់ បានធ្វើដំណើរទៅភ្នំសៀ+ ដោយមានកូនរបស់អ៊ីសអាយជាអ្នកដឹកនាំ គឺភេឡាធា ណេអារៀ រេផាយ៉ា និងអូសៀល។
៤៣ ពួកគេបានសម្លាប់កូនចៅអាម៉ាលេក+ដែលនៅសេសសល់ ហើយតាំងលំនៅនៅទីនោះរហូតដល់សព្វថ្ងៃ។
កំណត់សម្គាល់
^ ឈ្មោះយ៉ាបែសប្រហែលជាទាក់ទងនឹងពាក្យភាសាហេប្រឺដែលមានន័យថា«ឈឺចាប់»
^ មានន័យថា«ជ្រលងភ្នំពួកសិប្បករ»
^ ប្រហែលជាសំដៅលើប៊ីធាក្នុងខ១៨