ប្រវត្តិហេតុទី១ ៦:១-៨១

  • កូន​ចៅ​របស់​លេវី (​១​-​៣០)

  • ក្រុម​អ្នក​ចម្រៀង​នៅ​វិហារ (​៣១​-​៤៧)

  • កូន​ចៅ​របស់​អេរ៉ុន (​៤៨​-​៥៣)

  • ការ​តាំង​លំនៅ​របស់​ពួក​លេវី (​៥៤​-​៨១)

 កូន​របស់​លេវី+មាន គើសុន កូហាត+ និង​មេរេរ៉ាយ។+ ២  កូន​របស់​កូហាត​មាន អាំរ៉ាម អ៊ីសហា+ ហេប្រុន និង​អូសៀល។+ ៣  កូន​របស់​អាំរ៉ាម+មាន អេរ៉ុន+ ម៉ូសេ+ និង​មីរៀម។+ កូន​របស់​អេរ៉ុន​មាន ណាដាប អាបាយហ៊ូ+ អេលាសារ+ និង​អ៊ីតតាម៉ា។+ ៤  ឯ​អេលាសារ​ជា​ឪពុក​ភីនេហាស។+ ភីនេហាស​ជា​ឪពុក​អាប៊ីស៊ូអា។ ៥  អាប៊ីស៊ូអា​ជា​ឪពុក​បូកកាយ។ បូកកាយ​ជា​ឪពុក​អើសាយ។ ៦  អើសាយ​ជា​ឪពុក​សេរ៉ាហ៊ា។ សេរ៉ាហ៊ា​ជា​ឪពុក​មេរ៉ាយ៉ុត។ ៧  មេរ៉ាយ៉ុត​ជា​ឪពុក​អាម៉ារៀ។ អាម៉ារៀ​ជា​ឪពុក​អាហាយថូប។+ ៨  អាហាយថូប​ជា​ឪពុក​សេដុក។+ សេដុក​ជា​ឪពុក​អាហ៊ីមម៉ាអេស។+ ៩  អាហ៊ីមម៉ាអេស​ជា​ឪពុក​អាសារៀ។ អាសារៀ​ជា​ឪពុក​យ៉ូហាណាន។ ១០  យ៉ូហាណាន​ជា​ឪពុក​អាសារៀ។ អាសារៀ​បម្រើ​ជា​សង្ឃ​នៅ​វិហារ​ព្រះ ជា​វិហារ​ដែល​សាឡូម៉ូន​បាន​សាង​សង់​ក្នុង​ក្រុង​យេរូសាឡិម។ ១១  អាសារៀ​ជា​ឪពុក​អាម៉ារៀ។ អាម៉ារៀ​ជា​ឪពុក​អាហាយថូប។ ១២  អាហាយថូប​ជា​ឪពុក​សេដុក។+ សេដុក​ជា​ឪពុក​សាលូម។ ១៣  សាលូម​ជា​ឪពុក​ហ៊ីលគីយ៉ា។+ ហ៊ីលគីយ៉ា​ជា​ឪពុក​អាសារៀ។ ១៤  អាសារៀ​ជា​ឪពុក​សេរ៉ាយ៉ា។+ សេរ៉ាយ៉ា​ជា​ឪពុក​យេហូសាដាក។+ ១៥  យេហូសាដាក​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ នៅ​គ្រា​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​នេប៊ូក្នេសា​ចាប់​អ្នក​ស្រុក​យូដា និង​បណ្ដា​ជន​ក្នុង​ក្រុង​យេរូសាឡិម យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ ១៦  កូន​របស់​លេវី​មាន គើសោម* កូហាត និង​មេរេរ៉ាយ។ ១៧  កូន​របស់​គើសោម​មាន លីបណាយ​និង​ស៊ីមម៉ាយ។+ ១៨  កូន​របស់​កូហាត​មាន អាំរ៉ាម អ៊ីសហា ហេប្រុន និង​អូសៀល។+ ១៩  កូន​របស់​មេរេរ៉ាយ​មាន ម៉ាឡាយ​និង​មូសាយ។ នេះ​ជា​បញ្ជី​ក្រុម​គ្រួសារ​កូន​ចៅ​លេវី​តាម​វង្ស​ត្រកូល+ ២០  គើសោម+ជា​ឪពុក​លីបណាយ។ លីបណាយ​ជា​ឪពុក​យ៉ាហាត។ យ៉ាហាត​ជា​ឪពុក​ស៊ីមម៉ា។ ២១  ស៊ីមម៉ា​ជា​ឪពុក​យ៉ូអា។ យ៉ូអា​ជា​ឪពុក​អ៊ីតដូ។ អ៊ីតដូ​ជា​ឪពុក​សេរ៉ា។ សេរ៉ា​ជា​ឪពុក​យេអាថឺរ៉ាយ។ ២២  ចំណែក​កូហាត​វិញ គាត់​ជា​ឪពុក​អាមីណាដាប។ អាមីណាដាប​ជា​ឪពុក​កូរ៉ា។+ កូរ៉ា​ជា​ឪពុក​អាសស៊ា ២៣  អេលកាណា និង​អ៊ីបាយអាសាប។+ អ៊ីបាយអាសាប​ជា​ឪពុក​អាសស៊ា។ ២៤  អាសស៊ា​ជា​ឪពុក​ថេហាត។ ថេហាត​ជា​ឪពុក​យូរាល។ យូរាល​ជា​ឪពុក​អូសៀស។ អូសៀស​ជា​ឪពុក​សេល។ ២៥  កូន​របស់​អេលកាណា​មាន អាម៉េសាយ​និង​អាហាយម៉ូត។ ២៦  រីឯ​អេលកាណា​មួយ​ទៀត គាត់​ជា​ឪពុក​សូផាយ។ សូផាយ​ជា​ឪពុក​ណាហាត។ ២៧  ណាហាត​ជា​ឪពុក​អេលាប។ អេលាប​ជា​ឪពុក​យេរ៉ូហាំ។ យេរ៉ូហាំ​ជា​ឪពុក​អេលកាណា។+ ២៨  កូន​ប្រុស​របស់​សាំយូអែល+មាន យ៉ូអែល​ជា​កូន​ច្បង និង​អាប៊ីយ៉ា​ជា​កូន​បន្ទាប់។+ ២៩  ចំណែក​ឯ​មេរេរ៉ាយ គាត់​ជា​ឪពុក​ម៉ាឡាយ។+ ម៉ាឡាយ​ជា​ឪពុក​លីបណាយ។ លីបណាយ​ជា​ឪពុក​ស៊ីមម៉ាយ។ ស៊ីមម៉ាយ​ជា​ឪពុក​អ៊ូសា។ ៣០  អ៊ូសា​ជា​ឪពុក​ស៊ីមមៀ។ ស៊ីមមៀ​ជា​ឪពុក​ហាកគា។ ហាកគា​ជា​ឪពុក​អាសាយ៉ា។ ៣១  ឯ​ដាវីឌ គាត់​បាន​រៀបចំ​ឲ្យ​មាន​ក្រុម​អ្នក​ចម្រៀង ក្រោយ​ពី​គេ​យក​ហឹប​នៃកិច្ច​ព្រម​ព្រៀង​មក​ទុក​ក្នុង​ត្រសាល​ព្រះ​យេហូវ៉ា។+ ៣២  ពួក​គេ​មាន​ភារកិច្ច​ច្រៀង​នៅ​ត្រសាល​ជំនុំ​របស់​ព្រះ រហូត​ដល់​សាឡូម៉ូន​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​យេរូសាឡិម។+ ពួក​គេ​បំពេញ​ភារកិច្ច​នោះ​តាម​ការ​រៀបចំ​ដែល​ពួក​គេ​បាន​ទទួល។+ ៣៣  ក្រុម​អ្នក​ចម្រៀង​នេះ​បំពេញ​ភារកិច្ច​ជា​មួយ​នឹង​កូន​ចៅ​របស់​ខ្លួន។ ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ ពី​កូន​ចៅ​កូហាត​មាន ហេម៉ាន+ជា​អ្នក​ចម្រៀង។ ហេម៉ាន​ជា​កូន​យ៉ូអែល។+ យ៉ូអែល​ជា​កូន​សាំយូអែល។ ៣៤  សាំយូអែល​ជា​កូន​អេលកាណា។+ អេលកាណា​ជា​កូន​យេរ៉ូហាំ។ យេរ៉ូហាំ​ជា​កូន​អេលៀល។ អេលៀល​ជា​កូន​ថូអា។ ៣៥  ថូអា​ជា​កូន​ស៊ូប។ ស៊ូប​ជា​កូន​អេលកាណា។ អេលកាណា​ជា​កូន​ម៉ាហាត។ ម៉ាហាត​ជា​កូន​អាម៉េសាយ។ ៣៦  អាម៉េសាយ​ជា​កូន​អេលកាណា។ អេលកាណា​ជា​កូន​យ៉ូអែល។ យ៉ូអែល​ជា​កូន​អាសារៀ។ អាសារៀ​ជា​កូន​សេផានា។ ៣៧  សេផានា​ជា​កូន​ថេហាត។ ថេហាត​ជា​កូន​អាសស៊ា។ អាសស៊ា​ជា​កូន​អ៊ីបាយអាសាប។ អ៊ីបាយអាសាប​ជា​កូន​កូរ៉ា។ ៣៨  កូរ៉ា​ជា​កូន​អ៊ីសហា។ អ៊ីសហា​ជា​កូន​កូហាត។ កូហាត​ជា​កូន​លេវី។ លេវី​ជា​កូន​អ៊ីស្រាអែល។ ៣៩  ឯ​អេសាភ+ជា​កូន​ចៅ​ម្នាក់​ទៀត​របស់​លេវី គាត់​ត្រូវ​ឈរ​នៅ​ខាង​ស្ដាំ​ដៃ​ហេម៉ាន។ អេសាភ​ជា​កូន​បេរេគា។ បេរេគា​ជា​កូន​ស៊ីមមៀ។ ៤០  ស៊ីមមៀ​ជា​កូន​មីកែល។ មីកែល​ជា​កូន​បាអាសៀ។ បាអាសៀ​ជា​កូន​ម៉ាលខាយយ៉ា។ ៤១  ម៉ាលខាយយ៉ា​ជា​កូន​អេតនី។ អេតនី​ជា​កូន​សេរ៉ា។ សេរ៉ា​ជា​កូន​អាដាយ៉ា។ ៤២  អាដាយ៉ា​ជា​កូន​អ៊ីថាន។ អ៊ីថាន​ជា​កូន​ស៊ីមម៉ា។ ស៊ីមម៉ា​ជា​កូន​ស៊ីមម៉ាយ។ ៤៣  ស៊ីមម៉ាយ​ជា​កូន​យ៉ាហាត។ យ៉ាហាត​ជា​កូន​គើសោម។ គើសោម​ជា​កូន​លេវី។ ៤៤  ចំណែក​ឯ​កូន​ចៅ​មេរេរ៉ាយ+ ពួក​គេ​ត្រូវ​ឈរ​នៅ​ខាង​ឆ្វេង​ដៃ​ហេម៉ាន។ ក្នុង​នោះ​មាន​អ៊ីថាន+ជា​កូន​គីសាយ។ គីសាយ​ជា​កូន​អាបដាយ។ អាបដាយ​ជា​កូន​ម៉ាឡាក។ ៤៥  ម៉ាឡាក​ជា​កូន​ហាសាបៀ។ ហាសាបៀ​ជា​កូន​អាម៉ាស៊ា។ អាម៉ាស៊ា​ជា​កូន​ហ៊ីលគីយ៉ា។ ៤៦  ហ៊ីលគីយ៉ា​ជា​កូន​អាំសាយ។ អាំសាយ​ជា​កូន​បាណាយ។ បាណាយ​ជា​កូន​សិមមើ។ ៤៧  សិមមើ​ជា​កូន​ម៉ាឡាយ។ ម៉ាឡាយ​ជា​កូន​មូសាយ។ មូសាយ​ជា​កូន​មេរេរ៉ាយ។ មេរេរ៉ាយ​ជា​កូន​លេវី។ ៤៨  ឯ​បង​ប្អូន​របស់​ពួក​គេ ដែល​ជា​កូន​ចៅ​ឯ​ទៀត​របស់​លេវី ពួក​គេ​បាន​ទទួល​ភារកិច្ច​បម្រើ​នៅ​ត្រសាល​របស់​ព្រះ​ពិត។+ ៤៩  អេរ៉ុន​និង​កូន​ចៅ​របស់​គាត់+មាន​ភារកិច្ច​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​នៃ​គ្រឿង​បូជា​ដុត+ និង​លើ​ទី​បូជា​នៃ​គ្រឿង​ក្រអូប។+ ភារកិច្ច​របស់​ពួក​គាត់​ទាក់​ទង​នឹង​កិច្ចការ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត និង​ការ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល។+ ពួក​គាត់​បំពេញ​ភារកិច្ច​ទាំង​នោះ​ស្រប​តាម​ការ​ណែនាំ​របស់​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ​ពិត។ ៥០  ឈ្មោះ​ខាង​ក្រោម​នេះ​ជា​កូន​ចៅ​របស់​អេរ៉ុន​គឺ+ អេលាសារ+ជា​ឪពុក​ភីនេហាស។ ភីនេហាស​ជា​ឪពុក​អាប៊ីស៊ូអា។ ៥១  អាប៊ីស៊ូអា​ជា​ឪពុក​បូកកាយ។ បូកកាយ​ជា​ឪពុក​អើសាយ។ អើសាយ​ជា​ឪពុក​សេរ៉ាហ៊ា។ ៥២  សេរ៉ាហ៊ា​ជា​ឪពុក​មេរ៉ាយ៉ុត។ មេរ៉ាយ៉ុត​ជា​ឪពុក​អាម៉ារៀ។ អាម៉ារៀ​ជា​ឪពុក​អាហាយថូប។+ ៥៣  អាហាយថូប​ជា​ឪពុក​សេដុក។+ សេដុក​ជា​ឪពុក​អាហ៊ីមម៉ាអេស។ ៥៤  រីឯ​កូន​ចៅ​អេរ៉ុន​ដែល​មក​ពី​វង្ស​ត្រកូល​កូហាត​បាន​ទទួល​ចំណែក​ទឹក​ដី​មុន​គេ តាម​រយៈ​ការ​ចាប់​ឆ្នោត។ ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល រួម​មាន​៖ ៥៥  ក្រុង​ហេប្រុន+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ដែល​ស្ថិត​ក្នុង​ស្រុក​យូដា។ ៥៦  ប៉ុន្តែ ដី​វាល​និង​ភូមិ​ទាំង​ប៉ុន្មាន​ក្បែរ​ក្រុង​នោះ គេ​បាន​ប្រគល់​ឲ្យ​កាលែប+ជា​កូន​យេផុនណា។ ៥៧  កូន​ចៅ​អេរ៉ុន​ក៏​ទទួល​ក្រុង​ពំនាក់+ជា​ចំណែក​ដែរ ក្នុង​ចំណោម​ក្រុង​ទាំង​នោះ​មាន​ក្រុង​ហេប្រុន។+ ពួក​គេ​ថែម​ទាំង​ទទួល​បាន​ក្រុង​លិបណា+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ​ក្រុង​លិបណា ក្រុង​យ៉ាទៀ+ និង​ក្រុង​អែសធេម័រ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ​ក្រុង​អែសធេម័រ+ ៥៨  ក្រុង​ហៃឡេន ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ក្រុង​ដេបៀរ+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ៥៩  ក្រុង​អេសាន+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​បេតសេមែស+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ ៦០  កូន​ចៅ​អេរ៉ុន​ក៏​ទទួល​ក្រុង​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ។ ក្រុង​ទាំង​នោះ​រួម​មាន ក្រុង​កេបា+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ក្រុង​អាឡាមេត ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​អាណាថោត+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ សរុប​ទាំង​អស់ ក្រុម​គ្រួសារ​នៃ​កូន​ចៅ​អេរ៉ុន​ទទួល​បាន​១៣​ក្រុង។+ ៦១  ចំណែក​ឯ​កូន​ចៅ​ឯ​ទៀត​របស់​កូហាត ពួក​គេ​ទទួល​បាន​ចំណែក​១០​ក្រុង ពី​ក្រុម​គ្រួសារ​នៃ​កុលសម្ព័ន្ធ​ឯ​ទៀត​និង​ពី​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។+ ៦២  រីឯ​កូន​ចៅ​គើសោម​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ទទួល​១៣​ក្រុង​ពី​កុលសម្ព័ន្ធ​អ៊ីសាខារ កុលសម្ព័ន្ធ​អេស៊ើរ កុលសម្ព័ន្ធ​ណែបថាលី និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ដែល​នៅ​តំបន់បាសាន។+ ៦៣  ចំណែក​កូន​ចៅ​មេរេរ៉ាយ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ទទួល​១២​ក្រុង ពី​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​សេប៊ូឡូន។+ ៦៤  យ៉ាង​នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ឲ្យ​កូន​ចៅ​លេវី។+ ៦៥  បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​បែង​ចែក​ក្រុង​ផ្សេង​ៗ ពី​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​ស៊ីម្មាន និង​កុលសម្ព័ន្ធ​បេនយ៉ាមីន តាម​រយៈ​ការ​ចាប់​ឆ្នោត។ ឈ្មោះ​ក្រុង​ទាំង​នោះ​បាន​ត្រូវ​រៀប​រាប់​ហើយ។ ៦៦  ក្រុម​គ្រួសារ​ខ្លះ​ពី​វង្ស​ត្រកូល​កូហាត​បាន​ទទួល​ក្រុង​មួយ​ចំនួន​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម។+ ៦៧  ពួក​គេ​ក៏​ទទួល​បាន​ក្រុង​ពំនាក់​ជា​ចំណែក​ដែរ គឺ​ក្រុង​ស៊ីគឹម+ ព្រម​ទាំង​វាល​ស្មៅ​នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ពួក​គេ​ក៏​ទទួល​បាន​ក្រុង​គីសឺ+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ៦៨  ក្រុង​យ៉ុកមៀម ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​បេតហូរ៉ុន+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ៦៩  ក្រុង​អៃយ៉ាឡូន+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​កាថរីម៉ូន+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ ៧០  រីឯ​ក្រុម​គ្រួសារ​ដែល​នៅ​សល់​ពី​វង្ស​ត្រកូល​កូហាត​វិញ ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​បាន​ឲ្យ​ក្រុង​ដល់​ពួក​គេ​គឺ ក្រុង​អេនើរ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​ប៊ីលាម ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ ៧១  ចំណែក​កូន​ចៅ​គើសោម ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​បាន​ឲ្យ​ក្រុង​ដល់​ពួក​គេ​គឺ ក្រុង​កូឡាន+នៅ​តំបន់បាសាន ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​អាសថារ៉ូត ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។+ ៧២  ពួក​គេ​ក៏​បាន​ទទួល​ក្រុង​ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​គឺ ក្រុង​កេដេស ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​ដាប្រាត+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ+ ៧៣  ក្រុង​រ៉ាម៉ូត ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​អានេម ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ ៧៤  ពួក​គេ​បាន​ទទួល​ក្រុង​ពី​កុលសម្ព័ន្ធ​អេស៊ើរ​គឺ ក្រុង​ម៉ាសាល ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​អាប់ដូន ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ+ ៧៥  ក្រុង​ហ៊ូកូក ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​រេហុប+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ ៧៦  ពួក​គេ​បាន​ទទួល​ក្រុង​ពី​កុលសម្ព័ន្ធ​ណែបថាលី​គឺ ក្រុង​កេដេស+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ដែល​ស្ថិត​ក្នុង​ស្រុកកាលីឡេ+ និង​ក្រុង​ហាំម៉ូន ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​គារីអាតថេម ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ ៧៧  ចំណែក​ឯ​អ្នក​ដែល​នៅ​សល់​ក្នុង​វង្ស​ត្រកូល​មេរេរ៉ាយ ពួក​គេ​បាន​ទទួល​ក្រុង​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន+គឺ ក្រុង​រីម៉ូណូ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​ថេបោ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ ៧៨  ពួក​គេ​ក៏​បាន​ទទួល​ក្រុង​ពី​កុលសម្ព័ន្ធ​រូបេន​នៅ​តំបន់​ខាង​កើត​ទន្លេយ៉ូដាន់ ក្បែរ​ក្រុង​យេរីខូ។ ក្រុង​ទាំង​នោះ​មាន ក្រុង​បេសឺ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ដែល​ស្ថិត​នៅ​តំបន់​ស្ងាត់​ជ្រងំ និង​ក្រុង​យេហាស+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ៧៩  ក្រុង​កេដេម៉ូត+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​មេផ្អាត ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។ ៨០  ពួក​គេ​បាន​ទទួល​ក្រុង​ពី​កុលសម្ព័ន្ធ​កាដ​គឺ ក្រុង​រ៉ាម៉ូតគីលាត ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​ម៉ាហាណែម+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ ៨១  ក្រុង​ហែសបូន+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ និង​ក្រុង​យ៉ាសឺ+ ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំវិញ។

កំណត់សម្គាល់

ក៏​មាន​ឈ្មោះ​ថា​គើសុន​ក្នុង​ខ​១