ប្រវត្តិហេតុទី១ ៧:១-៤០

 កូន​របស់​អ៊ីសាខារ​មាន​បួន​នាក់​គឺ ថូឡា ភូអា យ៉ាសិប និង​ស៊ីមរ៉ុន។+ ២  កូន​របស់​ថូឡា​មាន អើសាយ រេផាយ៉ា យេរែល យ៉ាម៉ាយ អ៊ីបសាម និង​សិមយូអែល។ ពួក​គេ​ទាំង​អស់​ជា​ប្រមុខ​គ្រួសារ។ កូន​ចៅ​របស់​ថូឡា​សុទ្ធតែ​ជា​បុរស​ខ្លាំង​ពូកែ ហើយ​នៅ​គ្រា​ដែល​ដាវីឌ​គ្រប់​គ្រង ពួក​គេ​មាន​ចំនួន​២២.៦០០​នាក់។ ៣  កូន​អើសាយ​គឺ​អ៊ីសរ៉ាហៀ។ កូន​អ៊ីសរ៉ាហៀ​មាន មីកែល អូបាឌា យ៉ូអែល និង​អ៊ីសសៀ។ ពួក​គេ​ទាំង​ប្រាំ​នាក់​ជា​ប្រមុខ​លើ​អំបូរ​របស់​ពួក​គេ។ ៤  ពួក​គេ​មាន​ប្រពន្ធ​កូន​ជា​ច្រើន។ យោង​ទៅ​តាម​បញ្ជី​គ្រួសារ​តាម​វង្ស​ត្រកូល​របស់​ពួក​គេ មាន​បុរស​ចំនួន​៣៦.០០០​នាក់​ជា​ទាហាន​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។ ៥  ក្នុង​ក្រុម​គ្រួសារ​ទាំង​ប៉ុន្មាន​នៃ​កុលសម្ព័ន្ធ​អ៊ីសាខារ ចំនួន​បង​ប្អូន​របស់​ពួក​គេ​រាប់​ទាំង​អស់​មាន​ចំនួន​៨៧.០០០​នាក់ ដែល​សុទ្ធតែ​ជា​ទាហាន​ខ្លាំង​ពូកែ។+ ៦  បេនយ៉ាមីន+មាន​កូន​បី​នាក់​គឺ បេឡា+ បេគើរ+ និង​យេដាយអែល។+ ៧  កូន​របស់​បេឡា​មាន​ប្រាំ​នាក់​គឺ អេសបូន អើសាយ អូសៀល យេរីម៉ូត និង​អាយរ៉ាយ។ ពួក​គេ​ជា​ប្រមុខ​គ្រួសារ​និង​ជា​ទាហាន​ខ្លាំង​ពូកែ។ យោង​ទៅ​តាម​បញ្ជី​គ្រួសារ ចំនួន​ពួក​គេ​មាន​២២.០៣៤​នាក់។+ ៨  ឯ​កូន​របស់​បេគើរ​មាន សេម៉ាយរ៉ា យ៉ូអាស អេលាស៊ើរ អេលីយ៉ូអ៊ីណាយ អំរី យេរេម៉ូត អាប៊ីយ៉ា អាណាថោត និង​អាឡាមេត។ ៩  ពួក​គេ​ជា​ប្រមុខ​គ្រួសារ បើ​មើល​តាម​បញ្ជី​គ្រួសារ​របស់​ពួក​គេ ឃើញ​មាន​ទាហាន​ខ្លាំង​ពូកែ​ចំនួន​២០.២០០​នាក់។ ១០  កូន​របស់​យេដាយអែល+គឺ​ប៊ីលហាន។ កូន​របស់​ប៊ីលហាន​មាន យេអឺស បេនយ៉ាមីន អ៊ីហឺត កេនេអាណា សេថាន តើស៊ីស និង​អាហ៊ីសាហា។ ១១  ពួក​គេ​ទាំង​អស់​ជា​កូន​ចៅ​យេដាយអែល ហើយ​ជា​ប្រមុខ​គ្រួសារ។ យោង​ទៅ​តាម​បញ្ជី​គ្រួសារ​របស់​ពួក​គេ ឃើញ​មាន​ទាហាន​ខ្លាំង​ពូកែ​ចំនួន​១៧.២០០​នាក់ ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។ ១២  ស៊ូបភីម​និង​ហ៊ូភីម​ជា​កូន​របស់​អៀ។+ ហ៊ូស៊ីម​ជា​កូន​របស់​អេហឺ។ ១៣  កូន​របស់​ណែបថាលី+មាន យ៉ាសៀល គូណាយ យេសឺ និង​សាលូម។ ពួក​គេ​ទាំង​នេះ​ជា​កូន​ចៅ​របស់​ប៊ីលហា។+ ១៤  កូន​ចៅ​ម៉ាណាសេ​មាន​ដូច​ត​ទៅ​៖+ អាសរៀល​ជា​កូន​ដែល​កើត​ពី​ប្រពន្ធ​ចុង​ជា​ជន​ជាតិ​ស៊ីរី (​នាង​បាន​បង្កើត​ម៉ាគា+ជា​ឪពុក​របស់​គីលាត។ ១៥  ម៉ាគា​បាន​រៀប​ការ​ប្រពន្ធ​ឲ្យ​ហ៊ូភីម និង​ស៊ូបភីម។ ប្អូន​ស្រី​របស់​ពួក​គាត់​ឈ្មោះ​ម៉ាអាកា​)។ កូន​បន្ទាប់​ឈ្មោះ​ស្លូផិហាត។+ ស្លូផិហាត​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធតែ​កូន​ស្រី។+ ១៦  ឯ​ម៉ាអាកា​ជា​ប្រពន្ធ​ម៉ាគា នាង​បាន​បង្កើត​កូន​ឲ្យ​គាត់​គឺ ភេរេស​និង​សេរែស។ កូន​របស់​សេរែស​គឺ យូឡាម​និង​រេខេម។ ១៧  កូន​យូឡាម​គឺ​បេដាន។ ពួក​គេ​ទាំង​អស់​ជា​កូន​ចៅ​គីលាត។ គីលាត​ជា​កូន​ម៉ាគា ហើយ​ត្រូវ​ជា​ចៅ​ម៉ាណាសេ។ ១៨  ប្អូន​ស្រី​របស់​គីលាត​គឺ​ហាម៉ូលេកេត។ នាង​បាន​បង្កើត អ៊ីសហុត អាប៊ីអ៊ីសឺ និង​ម៉ាឡា។ ១៩  ចំណែក​កូន​របស់​សិមមីដា​មាន អាហេន ស៊ីគឹម លីកហាយ និង​អាណាយអាំ។ ២០  កូន​របស់​អេប្រាអ៊ីម+គឺ​ស៊ូថេឡា។+ ស៊ូថេឡា​ជា​ឪពុក​បេរេត។ បេរេត​ជា​ឪពុក​ថេហាត។ ថេហាត​ជា​ឪពុក​អេលាអេដា។ អេលាអេដា​ជា​ឪពុក​ថេហាត។ ២១  ថេហាត​ជា​ឪពុក​សាបាត។ សាបាត​ជា​ឪពុក​ស៊ូថេឡា។ អេប្រាអ៊ីម​មាន​កូន​ពីរ​នាក់​ទៀត​គឺ អេសឺ​និង​អ៊ីលាត។ ពួក​អ្នក​ក្រុង​កាថ+បាន​ទៅ​លួច​ហ្វូង​សត្វ​របស់​កូន​អេប្រាអ៊ីម ហើយ​បាន​សម្លាប់​អេសឺ​និង​អ៊ីលាត។ ២២  អេប្រាអ៊ីម​ជា​ឪពុក​បាន​កាន់​ទុក្ខ​អស់​ជា​យូរ​ថ្ងៃ ហើយ​បង​ប្អូន​គាត់​បាន​មក​សម្រាល​ទុក្ខ​គាត់។ ២៣  ក្រោយ​មក គាត់​បាន​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​គាត់ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ រួច​មក នាង​សម្រាល​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​បេរៀ* ព្រោះ​នាង​បាន​សម្រាល​កូន​នោះ​នៅ​គ្រា​ដែល​ក្រុម​គ្រួសារ​មាន​ទុក្ខ​វេទនា។ ២៤  ឯ​កូន​ស្រី​របស់​គាត់​ឈ្មោះ​សៀរ៉ាក។ នាង​ជា​អ្នក​បង្កើត​ក្រុង​បេតហូរ៉ុន​ប៉ែក​ខាង​ក្រោម+និង​ខាង​លើ+ ព្រម​ទាំង​ក្រុង​អ៊ូសេនសេអេរ៉ា។ ២៥  រីឯ​រេផា​និង​រេសែប ពួក​គាត់​ជា​កូន​ចៅ​អេប្រាអ៊ីម។ រេសែប​ជា​ឪពុក​ថេឡា។ ថេឡា​ជា​ឪពុក​ថេហាន។ ២៦  ថេហាន​ជា​ឪពុក​ឡាដាន់។ ឡាដាន់​ជា​ឪពុក​អាំម៉ាយហ៊ូត។ អាំម៉ាយហ៊ូត​ជា​ឪពុក​អេលីសាម៉ា។ ២៧  អេលីសាម៉ា​ជា​ឪពុក​នុន។ នុន​ជា​ឪពុក​យ៉ូស្វេ។*+ ២៨  ទឹក​ដី​របស់​កូន​ចៅ​អេប្រាអ៊ីម​មាន​ដូច​ត​ទៅ​៖ ក្រុង​បេតអែល+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ហើយ​ចាប់​ពី​ក្រុង​ណាអារ៉ាន​នៅ​ទិស​ខាង​កើត ទៅ​ដល់​ក្រុង​គីសឺ​នៅ​ទិស​ខាង​លិច​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ។ ក្រុង​ស៊ីគឹម​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ រហូត​ដល់​ក្រុង​អេយ៉ា*និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ។ ២៩  ពួក​គេ​ក៏​មាន​ទឹក​ដី​នៅ​ក្បែរ​ក្រុង​មួយ​ចំនួន​ក្នុង​ទឹក​ដី​របស់​កូន​ចៅ​ម៉ាណាសេ​ដែរ គឺ​ក្បែរ​ក្រុង​បេតសៀន+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ក្រុង​ថេអាណាក+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ក្រុង​មេគីដោ+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ក្រុង​ដោ+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ។ ទឹក​ដី​ទាំង​នោះ​ជា​របស់​កូន​ចៅ​យ៉ូសែប​ដែល​ជា​កូន​អ៊ីស្រាអែល។ ៣០  កូន​របស់​អេស៊ើរ​មាន អ៊ីមណា អ៊ីសវ៉ា អ៊ីសវ៉ាយ និង​បេរៀ។+ គាត់​ក៏​មាន​កូន​ស្រី​ដែរ ឈ្មោះ​សេរ៉ា។+ ៣១  កូន​របស់​បេរៀ​មាន ហេបឺ​និង​ម៉ាលគាល។ ម៉ាលគាល​ជា​ឪពុក​បៀសេអេត។ ៣២  ហេបឺ​ជា​ឪពុក យ៉ាផ្លេត សូមឺ និង​ហូថាម។ គាត់​ក៏​មាន​កូន​ស្រី​ដែរ ឈ្មោះ​ស៊ូអា។ ៣៣  កូន​របស់​យ៉ាផ្លេត​មាន ផាសាក់ ប៊ីមហេល និង​អាសវ៉ាត។ ៣៤  កូន​របស់​សិមមើ*មាន អេហាយ រ៉ូកា យេហ៊ូបា និង​អេរ៉ាម។ ៣៥  ឯ​ហេលេម*ជា​ប្អូន​សិមមើ កូន​របស់​គាត់​មាន សូផា អ៊ីមណារ សេលែស និង​អេម៉ាល។ ៣៦  កូន​របស់​សូផា​មាន សូអា ហានេផឺ ស៊ូអាល បេរ៉ាយ អ៊ីមរ៉ា ៣៧  បេសឺ ហ៊ូត សាំម៉ា ស៊ីលសា អ៊ីតរ៉ាន និង​បេអេរ៉ា។ ៣៨  កូន​របស់​យេធើ​មាន យេផុនណា ពីសផា និង​អេរ៉ា។ ៣៩  កូន​របស់​អុលឡា​មាន អេរ៉ា ហានៀល និង​រីសាយ៉ា។ ៤០  ពួក​គេ​ទាំង​អស់​នេះ​សុទ្ធតែ​ជា​កូន​ចៅ​របស់​អេស៊ើរ។ ពួក​គេ​ជា​ប្រមុខ​គ្រួសារ និង​ជា​មេ​ដឹក​នាំ​ដ៏​ពូកែ​ដែល​មាន​ចិត្ត​អង់អាច​ក្លាហាន។ តាម​បញ្ជី​គ្រួសារ​របស់​ពួក​គេ+ ឃើញ​មាន​បុរស​ចំនួន​២៦.០០០​នាក់+ ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។

កំណត់សម្គាល់

មាន​ន័យ​ថា​«​មាន​ទុក្ខ​វេទនា​»​
ឬ​«​យេហូស្វេ​»​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្រុង​កាសា​»។ ប៉ុន្តែ មិន​មែន​កាសា​នៅ​តំបន់​ភីលីស្ទីន​ទេ
ក៏​មាន​ឈ្មោះ​ថា​សូមឺ​ក្នុង​ខ​៣២
គាត់​ទំនង​ជា​«​ហូថាម​»​ក្នុង​ខ​៣២