ប្រវត្តិហេតុទី១ ៨:១-៤០
៨ បេនយ៉ាមីន+មានកូនដូចតទៅ៖ ទី១បេឡា+ ទី២អាសបេល+ ទី៣អាហារ៉ា
២ ទី៤ណូហា និងទី៥រ៉ាផា។
៣ កូនរបស់បេឡាមាន អាតដា កេរ៉ា+ អាបាយហឺត
៤ អាប៊ីស៊ូ អាណាម៉ាន អាហូអា
៥ កេរ៉ា សេភូផាម និងហ៊ូរ៉ាម។
៦ ឯកូនចៅអ៊ីហឺត ពួកគេរស់នៅក្រុងកេបា+ ហើយបានត្រូវចាប់ទៅធ្វើជាឈ្លើយនៅតំបន់ម៉ាណាហាត។ កូនចៅអ៊ីហឺតដែលជាប្រមុខគ្រួសារមានដូចតទៅ៖
៧ ណាម៉ាន អាហាយ៉ា និងកេរ៉ា។ កេរ៉ាជាអ្នកនាំមុខពេលត្រូវនិរទេស។ គាត់ជាឪពុកអឺសានិងអាហាយអេត។
៨ ចំណែកសាហារែមវិញ គាត់បានបង្កើតគ្រួសារក្នុងស្រុកម៉ូអាប់ ក្រោយពីបានបណ្ដេញពួកគេចេញ។ គាត់មានប្រពន្ធឈ្មោះហ៊ូស៊ីមនិងបាអារ៉ា។*
៩ ប្រពន្ធរបស់គាត់មួយទៀតឈ្មោះហូដេស នាងបានបង្កើតកូនឲ្យគាត់។ កូនទាំងនោះមាន យ៉ូបាប ស៊ីបៀអា មេសា ម៉ាលខាម
១០ យេអ៊ូស សាកាយ៉ា និងមីម៉ា។ ពួកគេទាំងនេះជាកូនរបស់សាហារែម ហើយពួកគេជាប្រមុខលើអំបូររបស់ខ្លួន។
១១ នាងហ៊ូស៊ីមជាប្រពន្ធរបស់សាហារែមបានបង្កើត អាបាយធូប និងអេលផេល។
១២ កូនរបស់អេលផេលមាន ហេបឺរ មីសាម សិមម៉េត (សិមម៉េតជាអ្នកបង្កើតក្រុងអូណូ+ និងក្រុងឡូត+ព្រមទាំងក្រុងតូចៗដែលនៅជុំវិញ)
១៣ ព្រមទាំងបេរៀ និងសិមម៉ា។ ពួកគេជាប្រមុខគ្រួសាររបស់អ្នកក្រុងអៃយ៉ាឡូន។+ ពួកគេបានបណ្ដេញពួកអ្នកក្រុងកាថចេញ។
១៤ បន្ថែមទៅទៀតមាន អាហាយយ៉ូ សាសាក់ យេរេម៉ូត
១៥ សេបបាឌា អេរ៉ាត អ៊ីឌើរ
១៦ មីកែល អ៊ីសផា យ៉ូហា ពួកគេជាកូនចៅរបស់បេរៀ។
១៧ សេបបាឌា មេស៊ូឡាម ហ៊ីសគី ហេបឺ
១៨ អ៊ីសមឺរ៉ាយ អ៊ីសលៀ យ៉ូបាប ពួកគេជាកូនចៅរបស់អេលផេល។
១៩ យ៉ាគីម ស៊ីកក្រាយ សាប់ដាយ
២០ អេលីអ៊ីណាយ ស៊ីលថាយ អេលៀល
២១ អាដាយ៉ា បេរ៉ាយ៉ា ស៊ីមរ៉ាត ពួកគេជាកូនចៅរបស់ស៊ីមម៉ាយ។
២២ អ៊ីសផាន ហេបឺរ អេលៀល
២៣ អាប់ដូន ស៊ីកក្រាយ ហាណាន
២៤ ហាណានា អេឡាំ អាន់ថូតាយយ៉ា
២៥ អ៊ីបឌា ពេនួល ពួកគេជាកូនចៅរបស់សាសាក់។
២៦ សាំសេរ៉ាយ សេហារៀ អាថាលៀ
២៧ យ៉ាអារេសៀ អេលីយ៉ា ស៊ីកក្រាយ ពួកគេជាកូនចៅរបស់យេរ៉ូហាំ។
២៨ ពួកគេទាំងអស់សុទ្ធតែជាប្រមុខលើអំបូររបស់ខ្លួន ដែលរស់នៅក្រុងយេរូសាឡិម។
២៩ ចំណែកយេអែល គាត់ជាអ្នកបង្កើតក្រុងគីបៀន+ ហើយរស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ឈ្មោះម៉ាអាកា។+
៣០ កូនរបស់យេអែលមាន អាប់ដូនជាកូនច្បង សឺរ គីស បាល ណាដាប
៣១ កេឌ័រ អាហាយយ៉ូ និងសេកឺ។
៣២ មីកឡតជាឪពុកស៊ីមមីអា។ ពួកគេទាំងអស់រស់នៅក្នុងក្រុងយេរូសាឡិមជាមួយនឹងបងប្អូនឯទៀតរបស់ពួកគេ។
៣៣ ចំណែកឯណឺ+វិញ គាត់ជាឪពុកគីស។ គីសជាឪពុកសុល។+ សុលជាឪពុករបស់យ៉ូណាថាន+ ម៉ាលខាយស៊ូអា+ អាប៊ីណាដាប+ និងអេសបេល។*+
៣៤ យ៉ូណាថានជាឪពុកមេរីបបាល។*+ មេរីបបាលជាឪពុកមីកា។+
៣៥ កូនរបស់មីកាមាន ពីថន មេលេក តារៀអា និងអេហាស។
៣៦ អេហាសជាឪពុកយេហូអាដា។ យេហូអាដាជាឪពុករបស់អាឡាមេត អាសម៉ាវែត និងស៊ីមរី។ ស៊ីមរីជាឪពុកម៉ូសា។
៣៧ ម៉ូសាជាឪពុកប៊ីនា។ ប៊ីនាជាឪពុករេផា។ រេផាជាឪពុកអេលាអេសា។ អេលាអេសាជាឪពុកអេសូល។
៣៨ អេសូលមានកូន៦នាក់ មានឈ្មោះដូចតទៅ៖ អាសរ៉ាយខាម បូខឺរូ អ៊ីសម៉ាអែល សេអារៀ អូបាឌា និងហាណាន។
៣៩ ឯប្អូនរបស់អេសូលឈ្មោះអេសែក គាត់មានកូនដូចតទៅ៖ ទី១យូឡាម ទី២យេអឺស ទី៣អេលីផាលេត
៤០ កូនចៅរបស់យូឡាមជាទាហានអង់អាចពូកែខាងបាញ់ធ្នូ។ ពួកគេមានកូនចៅជាច្រើន ទាំងអស់ចំនួន១៥០នាក់។ ពួកគេទាំងនេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«ក្រោយពីគាត់បានបណ្ដេញប្រពន្ធគាត់ឈ្មោះហ៊ូស៊ីមនិងបាអារ៉ាចេញ»
^ ក៏មានឈ្មោះថាអ៊ីសបូសែត
^ ក៏មានឈ្មោះថាមេភីបូសែត