ប្រវត្តិហេតុទី១ ៩:១-៤៤
៩ ជនជាតិអ៊ីស្រាអែលទាំងអស់បានត្រូវចុះឈ្មោះក្នុងបញ្ជីគ្រួសារ និងក្នុងសៀវភៅនៃបណ្ដាស្ដេចអ៊ីស្រាអែល។ ពួកយូដាបានត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដោយសារការមិនស្មោះត្រង់នឹងព្រះ។+
២ ពួកអ្នកដែលត្រឡប់មកស្រុកមុនគេ មានបណ្ដាជនអ៊ីស្រាអែលមួយចំនួន ពួកសង្ឃ ពួកលេវី និងពួកអ្នកបម្រើនៅវិហារ*របស់ព្រះ។+
៣ បន្ថែមទៅទៀត ក៏មានកូនចៅមួយចំនួនពីកុលសម្ព័ន្ធយូដា+ កុលសម្ព័ន្ធបេនយ៉ាមីន+ កុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេដែរ។ ពួកគេបានមករស់នៅក្នុងក្រុងយេរូសាឡិម។ ក្នុងនោះមាន
៤ យូថាយជាកូនអាំម៉ាយហ៊ូត។ អាំម៉ាយហ៊ូតជាកូនអំរី អំរីជាកូនអ៊ីមរ៉ាយ អ៊ីមរ៉ាយជាកូនបាណាយ។ ពួកគេជាកូនចៅរបស់ពេរេស+ ពេរេសជាកូនយូដា
៥ ហើយក៏មានកូនចៅសេឡាមកជាមួយដែរ គឺអាសាយ៉ាជាកូនច្បងក្នុងគ្រួសារគាត់ និងកូនៗរបស់គាត់។
៦ ថែមទាំងកូនចៅរបស់សេរ៉ា+ គឺយេអ៊ូល និងបងប្អូនគាត់ចំនួន៦៩០នាក់។
៧ កូនចៅរបស់បេនយ៉ាមីនមាន សាលលូជាកូនមេស៊ូឡាម។ មេស៊ូឡាមជាកូនហូដាវា។ ហូដាវាជាកូនហាសេណួអា។
៨ អ៊ីបនៀជាកូនយេរ៉ូហាំ។ អេឡាជាកូនអើសាយ ត្រូវជាចៅមីករ៉ាយ។ មេស៊ូឡាមជាកូនសេផាធា ត្រូវជាចៅរូអាល់ និងជាចៅទួតអ៊ីបណៃយ៉ា។
៩ ពួកគេទាំងនេះសុទ្ធតែជាប្រមុខគ្រួសាររបស់អំបូរខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់រាប់តាមបញ្ជីគ្រួសារ ឃើញមានចំនួន៩៥៦នាក់។
១០ ឯកូនចៅរបស់ពួកសង្ឃមាន យេដាយយ៉ា យេហូយ៉ារីប យ៉ាគីន+
១១ និងអាសារៀជាកូនហ៊ីលគីយ៉ា។ ហ៊ីលគីយ៉ាជាកូនមេស៊ូឡាម។ មេស៊ូឡាមជាកូនសេដុក។ សេដុកជាកូនមេរ៉ាយ៉ុត។ មេរ៉ាយ៉ុតជាកូនអាហាយថូប។ អាហាយថូបជាអ្នកដឹកនាំក្នុងវិហាររបស់ព្រះពិត។
១២ អាដាយ៉ាជាកូនយេរ៉ូហាំ។ យេរ៉ូហាំជាកូនផាសហឺ។ ផាសហឺជាកូនម៉ាលខាយយ៉ា។ ម៉ាអាសាយជាកូនអាឌាល។ អាឌាលជាកូនយ៉ាសេរ៉ា។ យ៉ាសេរ៉ាជាកូនមេស៊ូឡាម។ មេស៊ូឡាមជាកូនមេស៊ីលេមេត។ មេស៊ីលេមេតជាកូនអ៊ីមមឺ។
១៣ ឯបងប្អូនរបស់ពួកគេ គឺមានចំនួន១.៧៦០នាក់ ដែលសុទ្ធតែជាប្រមុខគ្រួសារ។ ពួកគេជាបុរសពេញកម្លាំងនិងប៉ិនប្រសប់ ហើយអាចបំពេញកិច្ចបម្រើនៅវិហាររបស់ព្រះពិត។
១៤ ចំណែកកុលសម្ព័ន្ធលេវីមាន សិមម៉ាយ៉ា+ជាកូនហាសស៊ូប ហាសស៊ូបជាកូនអាសរ៉ាយខាម អាសរ៉ាយខាមជាកូនហាសាបៀ។ ពួកគេជាកូនចៅរបស់មេរេរ៉ាយ។
១៥ បាកបាការ ហេរេស កាឡាល ម៉ាថានៀជាកូនមីខា មីខាជាកូនស៊ីកក្រាយ ស៊ីកក្រាយជាកូនអេសាភ។
១៦ អូបាឌាជាកូនសិមម៉ាយ៉ា សិមម៉ាយ៉ាជាកូនកាឡាល កាឡាលជាកូនយេឌូថិន និងបេរេគាជាកូនអេសា អេសាជាកូនអេលកាណា។ គាត់ជាអ្នកដែលរស់នៅភូមិរបស់ពួកណេថូផា។+
១៧ ឯក្រុមអ្នកយាមទ្វារ+មានឈ្មោះដូចតទៅ៖ សាលូម អាកខុប តាល់ម៉ូន និងអាហាយមេន។ ឯសាលូម គាត់ជាសាច់ញាតិរបស់ពួកគេ ហើយជាមេក្រុម។
១៨ ពេលមុន ពួកគេធ្លាប់យាមទ្វារស្ដេច ដែលនៅទិសខាងកើត។+ ពួកអ្នកទាំងនេះមកពីកុលសម្ព័ន្ធលេវី ហើយមានតួនាទីជាអ្នកយាមទ្វារ។
១៩ សាលូមជាកូនកូរ៉េ កូរ៉េជាកូនអ៊ីបាយអាសាប អ៊ីបាយអាសាបជាកូនកូរ៉ា។ សាលូមនិងបងប្អូនរបស់គាត់មានភារកិច្ចចាត់ចែងកិច្ចបម្រើក្នុងត្រសាលរបស់ព្រះ ដូចជាការយាមទ្វារជាដើម។ បុព្វបុរសរបស់ពួកគេក៏មានភារកិច្ចនោះដែរក្នុងត្រសាលព្រះយេហូវ៉ា។
២០ ឯភីនេហាស+ គាត់ជាកូនអេលាសារ។+ ពីមុនគាត់ជាអ្នកដឹកនាំ ហើយព្រះយេហូវ៉ានៅជាមួយនឹងគាត់។
២១ សាការី+ជាកូនមេសេលេមា គាត់ជាអ្នកយាមទ្វារផ្លូវចូលត្រសាលជំនុំរបស់ព្រះ។
២២ អស់អ្នកដែលបានត្រូវជ្រើសរើសឲ្យបម្រើជាអ្នកយាមទ្វារ ពួកគេមានចំនួន២១២នាក់។ ពួកគេរស់នៅតាមភូមិ តាមវង្សត្រកូលរបស់ពួកគេ។+ ដាវីឌ និងសាំយូអែលដែលជាអ្នកមើលធ្លុះ+ ពួកគាត់បានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ ព្រោះពួកគេជាមនុស្សគួរឲ្យទុកចិត្ត។
២៣ ពួកគេនិងកូនចៅពួកគេមានភារកិច្ចមើលខុសត្រូវការយាមទ្វារវិហារព្រះយេហូវ៉ា+ ពោលគឺទ្វារត្រសាលរបស់ព្រះ។
២៤ ពួកអ្នកយាមទាំងនេះមានភារកិច្ចយាមទាំងបួនទិស គឺខាងលិច ខាងកើត ខាងជើង និងខាងត្បូង។+
២៥ យូរៗម្ដង បងប្អូនរបស់ពួកគេត្រូវចេញពីភូមិ មកជួយកិច្ចការរបស់ពួកគេអស់រយៈពេល៧ថ្ងៃ។
២៦ ឯមេក្រុមអ្នកយាមទ្វារ មានបួននាក់ ពួកគេជាអ្នកដែលគួរឲ្យទុកចិត្ត។ ពួកគេមកពីកុលសម្ព័ន្ធលេវី ហើយមានភារកិច្ចមើលការខុសត្រូវបន្ទប់ផ្សេងៗ និងឃ្លាំងវិហាររបស់ព្រះ។+
២៧ នៅពេលយប់ ពួកគេមានភារកិច្ចយាមនៅជុំវិញវិហាររបស់ព្រះ ហើយក៏ជាអ្នកកាន់សោដែរ ដើម្បីបើកទ្វារវិហាររៀងរាល់ព្រឹក។
២៨ ពួកគេខ្លះមានភារកិច្ចមើលខុសត្រូវលើប្រដាប់ប្រដា+សម្រាប់ប្រើក្នុងវិហាររបស់ព្រះ គឺពួកគេត្រូវរាប់ប្រដាប់ប្រដានៅពេលយកចេញទៅប្រើ ហើយក៏ត្រូវរាប់ពេលយកមកទុកវិញដែរ។
២៩ អ្នកខ្លះទៀតបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើប្រដាប់ប្រដាផ្សេងៗ រួមទាំងប្រដាប់ប្រដាបរិសុទ្ធ+ ម្សៅម៉ដ្ឋ+ ស្រា+ ប្រេង+ ម្សៅក្រអូប+ និងប្រេងក្រអូប។+
៣០ កូនចៅខ្លះរបស់ពួកសង្ឃ មានភារកិច្ចជាអ្នកលាយប្រេងក្រអូប។
៣១ កូនចៅម្នាក់របស់កូរ៉ាដែលមកពីកុលសម្ព័ន្ធលេវី ឈ្មោះម៉ាធីធាជាកូនច្បងរបស់សាលូម ហើយគាត់ជាអ្នកមើលការខុសត្រូវខាងការដុតនំ។+
៣២ ឯកូនចៅខ្លះទៀតរបស់កូហាត ពួកគេមានភារកិច្ចធ្វើនំប៉័ងសម្រាប់ដាក់តាំង+នៅថ្ងៃឈប់សម្រាក។+
៣៣ ឯក្រុមអ្នកចម្រៀងដែលនៅក្នុងបន្ទប់នានា ពួកគេជាប្រមុខគ្រួសារដែលមកពីកុលសម្ព័ន្ធលេវី។ ពួកគេមិនធ្វើកិច្ចការអ្វីផ្សេងទេ ព្រោះត្រូវបំពេញមុខងាររបស់ខ្លួនទាំងយប់ទាំងថ្ងៃ។
៣៤ ពួកគេទាំងនេះសុទ្ធតែជាប្រមុខលើអំបូរនៃកុលសម្ព័ន្ធលេវី ហើយរស់នៅក្នុងក្រុងយេរូសាឡិម។
៣៥ ចំណែកយេអែល គាត់ជាអ្នកបង្កើតក្រុងគីបៀន+ ហើយគាត់រស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ឈ្មោះម៉ាអាកា។
៣៦ កូនរបស់យេអែលមាន អាប់ដូនជាកូនច្បង សឺរ គីស បាល ណឺ ណាដាប
៣៧ កេឌ័រ អាហាយយ៉ូ សាការី និងមីកឡត។
៣៨ មីកឡតជាឪពុកស៊ីមមៀម។ ពួកគេទាំងអស់រស់នៅក្នុងក្រុងយេរូសាឡិមជាមួយនឹងបងប្អូនឯទៀតរបស់ពួកគេ។
៣៩ ចំណែកឯណឺ+វិញ គាត់ជាឪពុកគីស។ គីសជាឪពុកសុល។+ សុលជាឪពុករបស់យ៉ូណាថាន+ ម៉ាលខាយស៊ូអា+ អាប៊ីណាដាប+ និងអេសបេល។
៤០ យ៉ូណាថានជាឪពុកមេរីបបាល។+ មេរីបបាលជាឪពុកមីកា។+
៤១ កូនរបស់មីកាមាន ពីថន មេលេក ថារៀអា និងអេហាស។
៤២ អេហាសជាឪពុកយ៉ារ៉ា។ យ៉ារ៉ាជាឪពុករបស់អាឡាមេត អាសម៉ាវែត និងស៊ីមរី។ ស៊ីមរីជាឪពុកម៉ូសា។
៤៣ ម៉ូសាជាឪពុកប៊ីនា។ ប៊ីនាជាឪពុករេផា។ រេផាជាឪពុកអេលាអេសា។ អេលាអេសាជាឪពុកអេសូល។
៤៤ អេសូលមានកូន៦នាក់ មានឈ្មោះដូចតទៅ៖ អាសរ៉ាយខាម បូខឺរូ អ៊ីសម៉ាអែល សេអារៀ អូបាឌា និងហាណាន។
កំណត់សម្គាល់
^ ឬ«នេធីនិម»។ មើលនិយមន័យពាក្យ«ពួកអ្នកបម្រើនៅវិហារ»