មីកា ៤:១-១៣

  • ភ្នំ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​តម្កើង​ឡើង (​១​-​៥)

    • ដាវ​ទៅ​ជា​ផាល​នង្គ័ល (​)

    • «​យើង​នឹង​កាន់​តាម​ព្រះ​យេហូវ៉ា​»​ (​)

  • ស៊ីយ៉ូន​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ​យ៉ាង​មាំ​មួន (​៦​-​១៣)

 នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ភ្នំ​នៃ​វិហារ​ព្រះ​យេហូវ៉ា+នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ ខ្ពស់​ជាង​ភ្នំ​ទាំង​អស់ហើយ​នឹង​ត្រូវ​តម្កើង​ឡើង​ខ្ពស់​ជាង​ទួល​នា​នា។ បណ្ដា​ជន​នឹង​នាំ​គ្នា​ឡើង​ទៅ​ភ្នំ​នោះ​ជា​ហូរហែ។+  ២  ប្រជា​ជាតិ​ជា​ច្រើន​នឹង​ទៅ​ដោយ​និយាយ​ថា​៖ ​«​ចូរ​យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា គឺ​ទៅ​វិហារ​នៃ​ព្រះ​របស់​យ៉ាកុប។+ លោក​នឹង​បង្រៀន​យើង​អំពី​ផ្លូវ​របស់​លោកហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​លោក​»។ ព្រោះ​ក្រម​ច្បាប់*នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូនហើយ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា នឹង​ចេញ​ពី​ក្រុង​យេរូសាឡិម។  ៣  លោក​នឹង​វិនិច្ឆ័យ​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​ជា​ច្រើន+ហើយ​កែ​តម្រូវ​អ្វី​ដែល​ខុស​ក្នុង​ចំណោម​ប្រជា​ជាតិ​ខ្លាំង​ក្លា​ដែល​នៅ​ឆ្ងាយ​ៗ។ ពួក​គេ​នឹង​ដំ​ដាវ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​ដំ​លំពែង​ធ្វើ​ជា​ដង្កាវ​វិញ។+ ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយហើយ​ពួក​គេ​ក៏​មិន​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ។+  ៤  ពួក​គេ​នឹង​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​របស់​ខ្លួន+ហើយ​នឹង​គ្មាន​អ្នក​ណា​មក​បំភ័យ​ពួក​គេ​ឡើយ។+ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ហើយ។  ៥  ពេល​នោះ ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​កាន់​តាម​ព្រះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួនប៉ុន្តែ យើង​នឹង​កាន់​តាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង+ជា​រៀង​រហូត​ត​ទៅ។  ៦  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះខ្ញុំ​នឹង​ប្រមូល​ពួក​អ្នក​ដែល​ដើរ​ខ្ញើច​ៗ និង​ពួក​អ្នក​ដែល​ខ្ចាត់​ខ្ចាយ+ព្រម​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​របួស​ផង​ដែរ។  ៧  ខ្ញុំ​នឹង​ទុក​ឲ្យ​ពួក​អ្នក​ដែល​ដើរ​ខ្ញើច​ៗ​នៅ​សេស​សល់+ហើយ​ពួក​អ្នក​ដែល​គេ​និរទេស​ទៅ​កន្លែង​ឆ្ងាយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ខ្លាំង​ក្លា+ហើយ​ខ្ញុំ​ជា​យេហូវ៉ា​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពួក​គេ​នៅ​ភ្នំ​ស៊ីយ៉ូនចាប់​ពី​ឥឡូវ​នេះ​រហូត​ត​ទៅ។  ៨  រីឯ​អ្នក​វិញ ឱ​ប៉ម​យាម​ជា​ទី​ការ​ពារ​ហ្វូង​ចៀមនិង​ជា​ទី​ទួល​របស់​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន*អើយ!+ អ្នក​នឹង​ទទួល​អំណាច​គ្រប់​គ្រង​មក​វិញ+ហើយ​រាជាណាចក្រ​នោះ​នឹង​ទៅ​ជា​របស់​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម។*+  ៩  ឥឡូវ​នេះ ហេតុ​អ្វី​ក៏​អ្នក​ស្រែក​ឮ​ៗ​ម្ល៉េះ? តើ​អ្នក​លែង​មាន​ស្ដេច​ហើយ​ឬ? តើ​ទី​ប្រឹក្សា​របស់​អ្នក​វិនាស​បាត់​ទៅ​ហើយ​ឬបាន​ជា​អ្នក​ឈឺ​ចាប់​ដូច​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​យ៉ាង​នេះ?+ ១០  ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន*អើយ! ចូរ​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់ដូច​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​ទៅ។ ព្រោះ​ឥឡូវ​អ្នក​រាល់​គ្នា​នឹង​ចេញ​ពី​ក្រុង​ទៅ​រស់​នៅ​ឯ​វាល​វិញ។ អ្នក​រាល់​គ្នា​នឹង​ទៅ​យ៉ាង​ឆ្ងាយ​រហូត​ដល់​ស្រុក​បាប៊ីឡូន។+ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​សង្គ្រោះ​ពី​ទី​នោះ+គឺ​ព្រះ​យេហូវ៉ា​នឹង​ទិញ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ពួក​សត្រូវ​មក​វិញ។+ ១១  ប្រជា​ជាតិ​ជា​ច្រើន​នឹង​ត្រូវ​ប្រមូល​មក​ទាស់​នឹង​អ្នក​រាល់​គ្នាហើយ​ពួក​គេ​នឹង​និយាយ​ថា​៖ ‹ចូរ​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​អាប់​ឱន​ទៅ! ហើយ​ឲ្យ​យើង​ឃើញ​ការ​នេះ​ដោយ​ផ្ទាល់​ភ្នែក›។ ១២  ប៉ុន្តែ ពួក​គេ​មិន​ដឹង​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា​ទេហើយ​ក៏​មិន​យល់​អំពី​គោល​បំណង​របស់​លោក​ដែរ។ ព្រោះ​លោក​នឹង​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ​ដែល​ទើប​នឹង​ច្រូត​យក​ទៅ​ទី​លាន​បញ្ជាន់​ស្រូវ។ ១៣  ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន*អើយ! ចូរ​ក្រោក​ឡើង​ជាន់​កម្ទេច​ពួក​គេ​ទៅ!+ ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ដូច​ជា​គោ​ឈ្មោល​ដែល​មាន​ស្នែង​ដែកថែម​ទាំង​មាន​ក្រចក​ស្ពាន់​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ជាន់​កម្ទេច​ប្រជា​ជាតិ​ជា​ច្រើន។+ អ្នក​រាល់​គ្នា​នឹង​យក​កម្រៃ​មិន​ទៀង​ត្រង់​របស់​ពួក​គេ មក​ជូន​ព្រះ​យេហូវ៉ាហើយ​យក​ធន​ធាន​របស់​ពួក​គេ មក​ប្រគល់​ឲ្យ​ម្ចាស់​ដ៏​ពិត​នៃ​ផែនដី​ទាំង​មូល​»។+

កំណត់សម្គាល់

ឬ​«​ការ​ណែនាំ​»​
នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ