ម៉ាឡាគី ៤:១-៦

  • អេលីយ៉ា​ដែល​នឹង​មក មុន​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា (​១​-​៦)

    • «​ពន្លឺ​ពី​ដួង​អាទិត្យ​ដែល​នាំ​មក​នូវ​សេចក្ដី​សុចរិត​»​ (​)

 ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ព្រោះ​មើល! ថ្ងៃ​នោះ​នឹង​មក​ដល់ ជា​ថ្ងៃ​ដែល​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​ដូច​ភ្លើង​នៅ​ក្នុង​ឡ។+ នៅ​ពេល​នោះ មនុស្ស​ព្រហើន*គ្រប់​រូប​និង​អស់​អ្នក​ដែល​ធ្វើ​អំពើ​ទុច្ចរិត នឹង​ប្រៀប​ដូច​ជា​ជញ្ជ្រាំង។ នៅ​ថ្ងៃ​នោះ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល សូម្បី​តែ​ឫស​និង​មែក​របស់​ពួក​គេ​ក៏​មិន​សល់​ដែរ។ ២  ប៉ុន្តែ អ្នក​ដែល​លើក​កិត្តិយស*នាម​របស់​ខ្ញុំ នឹង​បាន​ទទួល​ពន្លឺ​ពី​ដួង​អាទិត្យ​ដែល​នាំ​មក​នូវ​សេចក្ដី​សុចរិត ហើយ​នឹង​បាន​ជា​សះ​ស្បើយ​ដោយ​សារ​រស្មី​ដួង​អាទិត្យ។ អ្នក​នោះ​នឹង​លោត​យ៉ាង​សប្បាយ​រីករាយ​ដូច​ជា​កូន​គោ​ធាត់​»។ ៣  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ថ្ងៃ​ដែល​ខ្ញុំ​ចាត់​វិធានការ អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​ទុច្ចរិត ព្រោះ​ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ធូលី​ដី​នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា​»។ ៤  ​«​ចូរ​ចង​ចាំ​ច្បាប់​របស់​ម៉ូសេ​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ ព្រម​ទាំង​ក្រឹត្យ​ក្រម​និង​សេចក្ដី​វិនិច្ឆ័យ​ដែល​ខ្ញុំ​បាន​បង្គាប់​នៅ​ភ្នំ​ហូរែប ដើម្បី​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ធ្វើ​តាម។+ ៥  ​«​មើល! ខ្ញុំ​នឹង​ចាត់​អេលីយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ+ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា មុន​ថ្ងៃ​ដ៏​ធំ​និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា។+ ៦  លោក​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​ឪពុក​ដូច​ជា​ចិត្ត​របស់​កូន+ ហើយ​ធ្វើ​ឲ្យ​ចិត្ត​របស់​កូន​ដូច​ជា​ចិត្ត​របស់​ឪពុក ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មក​ប្រហារ​និង​បំផ្លាញ​ផែនដី​ឲ្យ​វិនាស​សាប​សូន្យ​»។

កំណត់សម្គាល់

ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត
ន័យ​ត្រង់​«​កោត​ខ្លាច​»​