យេរេមា ២០:១-១៨

  • ផាសហឺ​បាន​វាយ​យេរេមា (​១​-​៦)

  • យេរេមា​មិន​អាច​ឈប់​ផ្សព្វ​ផ្សាយ​ទេ (​៧​-​១៣)

    • ដំណឹង​របស់​ព្រះ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ (​)

    • ព្រះ​យេហូវ៉ា​ដូច​ជា​អ្នក​ចម្បាំង​ដ៏​អង់អាច (​១១)

  • ការ​ត្អូញត្អែរ​របស់​យេរេមា (​១៤​-​១៨)

២០  ពេល​យេរេមា​កំពុង​ប្រកាស​ទំនាយ​ទាំង​នេះ ផាសហឺ​ជា​កូន​អ៊ីមមឺ ដែល​ជា​សង្ឃ​និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ក៏​បាន​ស្ដាប់​ដែរ។ ២  ឮ​ដូច្នោះ ផាសហឺ​ក៏​វាយ​យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ចាប់​គាត់​ដាក់​ខ្នោះ​ដាក់​ច្រវាក់+នៅ​ឯ​ខ្លោង​ទ្វារបេនយ៉ាមីនខាងលើ ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា។ ៣  ប៉ុន្តែ នៅ​ថ្ងៃ​បន្ទាប់ ផាសហឺ​បាន​ដោះ​លែង​យេរេមា។ ពេល​នោះ យេរេមា​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ប្ដូរ​ឈ្មោះ​អ្នក​ពី​ផាសហឺ*ទៅ​ជា​ការ​ភ័យ​តក់​ស្លុត​នៅ​គ្រប់​ទិស​ទី។+ ៤  ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​និង​សម្លាញ់​ទាំង​អស់​របស់​អ្នក​ភ័យ​តក់​ស្លុត ព្រោះ​តែ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​អ្នក។ អ្នក​នឹង​ឃើញ​ពួក​សត្រូវ​សម្លាប់​ពួក​គេ​ដោយ​ដាវ​នៅ​មុខ​អ្នក​តែ​ម្ដង។+ ខ្ញុំ​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល​ដល់​ស្ដេច​ស្រុក​បាប៊ីឡូន។ ស្ដេច​នោះ​នឹង​និរទេស​អ្នក​ខ្លះ​ទៅ​ស្រុក​គាត់ ហើយ​សម្លាប់​អ្នក​ខ្លះ​ទៀត​ដោយ​ដាវ។+ ៥  ខ្ញុំ​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ ធន​ធាន និង​របស់​របរ​មាន​តម្លៃ​ទាំង​អស់​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ទ្រព្យ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា ឲ្យ​ដល់​ពួក​សត្រូវ​របស់​ពួក​គេ+ ហើយ​ពួក​សត្រូវ​នឹង​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន។+ ៦  ចំណែក​អ្នក​វិញ ផាសហឺ​អើយ! ខ្លួន​អ្នក​និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។ នៅ​ទី​នោះ អ្នក​នឹង​ស្លាប់ ហើយ​ត្រូវ​គេ​បញ្ចុះ​ជា​មួយ​នឹង​មិត្ត​សម្លាញ់​ទាំង​អស់​របស់​អ្នក ព្រោះ​អ្នក​បាន​ប្រកាស​ទំនាយ​មិន​ពិត​ប្រាប់​ពួក​គេ›​»។+  ៧  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ហើយ​ខ្ញុំ​ក៏​ភ្ញាក់​ផ្អើល​មែន។ លោក​បង្ហាញ​ថា​លោក​ខ្លាំង​ជាង​ខ្ញុំ ហើយ​លោក​បាន​ឈ្នះ​ខ្ញុំ។+ បណ្ដា​ជន​សើច​ចំអក​ឲ្យ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ ហើយ​គ្រប់​គ្នា​មើល​ងាយ​ខ្ញុំ​ជា​និច្ច។+  ៨  ព្រោះ​វេលា​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​ត្រូវ​ស្រែក​ប្រកាស​ថា​«​អំពើ​ឃោរឃៅ​និង​ការ​បំផ្លាញ!​»។ ដោយ​សារ​ខ្ញុំ​ប្រកាស​អំពី​ពាក្យ​របស់​ព្រះ​យេហូវ៉ាជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​រង​ការ​ប្រមាថ​មើល​ងាយ​និង​ការ​ពេប​ជ្រាយ​ជា​និច្ច។+  ៩  ដូច្នេះ ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​និយាយ​អំពី​លោក​ទៀត​ទេហើយ​ក៏​មិន​ប្រកាស​ដោយ​នូវ​នាម​លោក​ទៀត​ដែរ​»។+ ប៉ុន្តែ បណ្ដាំ​របស់​លោក​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ គឺ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ដល់​ឆ្អឹង។ ខ្ញុំ​ខំ​ទ្រាំ​ទប់ តែ​ទប់​មិន​បាន គឺ​មិន​អាច​ទ្រាំ​ទៀត​បាន​ឡើយ។+ ១០  ព្រោះ​ខ្ញុំ​ឮ​មនុស្ស​ជា​ច្រើន​និយាយ​អាក្រក់​អំពី​ខ្ញុំខ្ញុំ​តក់​ស្លុត​ណាស់ ព្រោះ​ពួក​គេ​និយាយ​ថា​៖+ ​«​ចូរ​ចោទ​ប្រកាន់​គាត់ ហើយ​ដាក់​ទោស​គាត់​ទៅ!​»។ ឯ​អស់​អ្នក​ដែល​ជូន​ពរ​ឲ្យ​ខ្ញុំ​បាន​សុខ ពួក​គេ​ចាំ​មើល​តែ​ខ្ញុំ​ដួល​ទេ+ដោយ​និយាយ​ថា​៖ ​«​ចាំ​មើល៍​ៗ ក្រែង​លោ​គាត់​ធ្វើ​ខុស​អ្វី​មួយយើង​នឹង​ឆ្លៀត​ឱកាស​សង​សឹក​គាត់​វិញ​»។ ១១  ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដូច​ជា​អ្នក​ចម្បាំង​ដ៏​អង់អាច។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​បៀត​បៀន​ខ្ញុំ​នឹង​ជំពប់​ដួល ហើយ​មិន​ឈ្នះ​ខ្ញុំ​ទេ។+ ពួក​គេ​នឹង​បាក់​មុខ​ជា​ខ្លាំង ព្រោះ​ពួក​គេ​មិន​ទទួល​ជ័យ​ជម្នះ​ទេ។ សេចក្ដី​អាម៉ាស់​របស់​ពួក​គេ​នឹង​នៅ​ជាប់​ជា​និច្ច គ្មាន​នរណា​បំភ្លេច​បាន​ឡើយ។+ ១២  ចំណែក​លោក​វិញ ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​អើយ! លោក​កំពុង​ពិនិត្យ​មើល​មនុស្ស​សុចរិត។ លោក​ឃើញ​ចិត្ត​និង​គំនិត​ដែល​កប់​ជ្រៅ​របស់​ពួក​គេ។+ សូម​ឲ្យ​ខ្ញុំ​ឃើញ​លោក​សង​សឹក​នឹង​ពួក​គេ​ផង+ព្រោះ​ខ្ញុំ​បាន​ផ្ញើ​ទុក​រឿង​ក្ដី​នៅ​នឹង​លោក​ហើយ។+ ១៣  ចូរ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា! ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា! ព្រោះ​លោក​បាន​សង្គ្រោះ​ជន​ទុគ៌ត​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ជន​ទុច្ចរិត។ ១៤  សូម​ឲ្យ​ថ្ងៃ​កំណើត​របស់​ខ្ញុំ ត្រូវ​បណ្ដាសា​ចុះ! សូម​ឲ្យ​ថ្ងៃ​ដែល​ម្ដាយ​ខ្ញុំ​សម្រាល​ខ្ញុំ​មក ត្រូវ​បណ្ដាសា​ដែរ!+ ១៥  ត្រូវ​បណ្ដាសា​ហើយ! អ្នក​ដែល​នាំ​ដំណឹង​ល្អដែល​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​រីករាយ​ជា​ខ្លាំង ដោយ​ប្រាប់​គាត់​ថា​៖ ​«​អ្នក​បាន​កូន​ប្រុស​មួយ​ហើយ!​»។ ១៦  សូម​ឲ្យ​អ្នក​នោះ​វិនាស​ទៅ ដូច​ជា​បណ្ដា​ក្រុង​ដែល​ព្រះ​យេហូវ៉ា​បំផ្លាញ​ដោយ​ឥត​ស្ដាយ​ស្រណោះ។ សូម​ឲ្យ​គាត់​ឮ​សម្រែក​ភ័យ​ខ្លាច​នៅ​ពេល​ព្រឹក និង​សម្រែក​ប្រកាស​អាសន្ន​នៅ​ពេល​ថ្ងៃ​ត្រង់។ ១៧  ម្ដេច​ក៏​លោក​មិន​សម្លាប់​ខ្ញុំ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយដើម្បី​ឲ្យ​ផ្ទៃ​គាត់​ក្លាយ​ទៅ​ជា​ផ្នូរ​សម្រាប់​ខ្ញុំ? ហេតុ​អ្វី​ក៏​លោក​មិន​ឲ្យ​គាត់​ពពោះ​រហូត?+ ១៨  ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកដើម្បី​ឃើញ​តែ​ទុក្ខ​ព្រួយ​និង​សេចក្ដី​វេទនាហើយ​ត្រូវ​ស្លាប់​ដោយ​សេចក្ដី​អាម៉ាស់​ដូច្នេះ?+

កំណត់សម្គាល់

ប្រហែល​ជា​មាន​ន័យ​ថា​«​អ្វី​ដែល​នៅ​សល់​នៅ​គ្រប់​ទិស​ទី​»​