យេរេមា ២២:១-៣០

  • ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ទាស់​នឹង​ស្ដេច​អាក្រក់ (​១​-​៣០)

២២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​វិមាន​របស់​ស្ដេច​ស្រុក​យូដា ហើយ​ប្រាប់​ដំណឹង​នេះ។ ២  អ្នក​ត្រូវ​និយាយ​ថា​៖ ‹ឱ​ស្ដេច​ស្រុក​យូដា​ដែល​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ ព្រម​ទាំង​ពួក​អ្នក​បម្រើ និង​បណ្ដា​រាស្ត្រ​ដែល​ចូល​តាម​ខ្លោង​ទ្វារ​ទាំង​នេះ​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា​ចុះ។ ៣  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កាត់​ក្ដី​ដោយ​សុចរិត​យុត្តិធម៌ ហើយ​ជួយ​ជន​រង​គ្រោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ជន​បោក​ប្រាស់។ កុំ​ធ្វើ​បាប​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ​ឲ្យ​សោះ+ ហើយ​ក៏​កុំ​សម្លាប់​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។+ ៤  បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បង្គាប់​ខ្ញុំ នោះ​បណ្ដា​ស្ដេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ+ នឹង​ចូល​តាម​ខ្លោង​ទ្វារ​ក្រុង​នេះ​ដោយ​ជិះ​លើ​រទេះ​សេះ​និង​នៅ​លើ​ខ្នង​សេះ រួម​ទាំង​ពួក​អ្នក​បម្រើ​របស់​ពួក​គាត់​និង​ប្រជារាស្ត្រ​របស់​ពួក​គាត់​ផង​ដែរ​»​›។+ ៥  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​បង្គាប់​ខ្ញុំ​ទេ នោះ​ខ្ញុំ​ស្បថ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ថា​វិមាន​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​មិន​ខាន›។+ ៦  ​«​ស្ដី​អំពី​វិមាន​របស់​ស្ដេច​ស្រុក​យូដា ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ចំពោះ​ខ្ញុំ វិមាន​នេះ​ប្រៀប​ដូច​ជា​ព្រៃ​គីលាត និង​ប្រៀប​ដូច​ជា​ព្រៃ​នៅ​លើ​ភ្នំ​លីបង់ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កន្លែង​នេះ​ប្រែ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ​វិញ។ ឯ​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នេះ នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ទេ។+  ៧  ខ្ញុំ​នឹង​តែង​តាំង​ពួក​អ្នក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​អ្នកពួក​គេ​នឹង​យក​គ្រឿង​ចម្បាំង​មក​ជា​មួយ​ដែរ។+ ពួក​គេ​នឹង​កាប់​រំលំ​ដើម​ស៊ីដារ​ប្រណីត​ៗ​របស់​អ្នកហើយ​បោះ​ទៅ​ក្នុង​ភ្លើង។+ ៨  ​«​‹ពេល​នោះ ប្រជា​ជាតិ​ជា​ច្រើន​នឹង​ឆ្លង​កាត់​ក្រុង​នេះ ហើយ​និយាយ​គ្នា​ថា​៖ ​«​ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ចំពោះ​ក្រុង​ដ៏​រុង​រឿង​នេះ?​»។+ ៩  ពួក​គេ​នឹង​ឆ្លើយ​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​ពួក​គេ​លែង​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​គេ ហើយ​បែរ​ទៅ​ក្រាប​គោរព​ដល់​ព្រះ​ឯ​ទៀត និង​បម្រើ​ព្រះ​ទាំង​នោះ​»​›។+ ១០  ចូរ​កុំ​យំ​កាន់​ទុក្ខ​ឲ្យ​អ្នក​ស្លាប់​នោះ ឬ​ស្ដាយ​ស្រណោះ​គាត់​ឡើយ។ ប៉ុន្តែ ចូរ​ទ្រហោ​យំ​ចំពោះ​អ្នក​ដែល​ត្រូវ​ចាក​ចេញ​វិញ​ទៅព្រោះ​គាត់​នឹង​មិន​ត្រឡប់​មក​ឃើញ​ស្រុក​កំណើត​ខ្លួន​ឡើយ។ ១១  ​«​ព្រោះ​ស្ដី​អំពី​សាលូម*+ជា​កូន​យ៉ូសៀស+ ជា​ស្ដេច​ស្រុក​យូដា​ដែល​កំពុង​គ្រប់​គ្រង​ជំនួស​ឪពុក​គាត់ និង​ជា​អ្នក​ដែល​បាន​ត្រូវ​និរទេស​ចេញ​ពី​ទឹក​ដី​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹គាត់​នឹង​មិន​ត្រឡប់​មក​ស្រុក​នេះ​វិញ​ឡើយ ១២  ព្រោះ​គាត់​នឹង​ស្លាប់​នៅ​ក្នុង​ស្រុក​ដែល​គេ​ចាប់​គាត់​ទៅ ហើយ​គាត់​នឹង​មិន​ឃើញ​ស្រុក​កំណើត​ខ្លួន​ទៀត​ទេ›។+ ១៣  វេទនា​ដល់​បុគ្គល​ដែល​សង់​វិមាន​ខ្លួន​ដោយ​មិន​សុចរិតនិង​សង់​បន្ទប់​ខាង​លើ​ដោយ​មិន​ទៀង​ត្រង់ព្រោះ​គាត់​ឲ្យ​គេ​ធ្វើ​ការ​ដោយ​ទទេ​ៗ ហើយ​មិន​ព្រម​បង់​ប្រាក់​ឈ្នួល​ឲ្យ​គេ​ទេ។+ ១៤  គាត់​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​សង់​វិមាន​ស្កឹមស្កៃ​មួយ​សម្រាប់​ខ្លួនទាំង​មាន​បន្ទប់​ធំ​នៅ​ខាង​លើ ព្រម​ទាំង​បង្អួច​ដែរ។ ខ្ញុំ​នឹង​ស្រោប​ជញ្ជាំង​ដោយ​ឈើ​ស៊ីដារ រួច​លាប​ពណ៌​ក្រហម​ស្រស់›។ ១៥  តើ​អ្នក​គិត​ថា​អ្នក​នឹង​បន្ត​គ្រប់​គ្រង​ដោយ​សារ​តែ​អ្នក​ប្រើ​ឈើ​ស៊ីដារ​ច្រើន​ជាង​គេ​ដើម្បី​សង់​វិមាន​ឬ? សូម​ចាំ​អំពី​ឪពុក​របស់​អ្នក ទោះ​ជា​គាត់​មាន​អាហារ​បរិភោគ​ជា​បរិបូរ​ក្ដីក៏​គាត់​នៅ​តែ​កាត់​ក្ដី​ដោយ​សុចរិត​យុត្តិធម៌​ដែរ។+ ហេតុ​នេះ គាត់​មាន​ភាព​ចម្រុង​ចម្រើន​ជា​និច្ច។ ១៦  គាត់​បាន​កាត់​ក្ដី​ឲ្យ​ជន​រង​ទុក្ខ​និង​ជន​ក្រី​ក្រ​ដោយ​យុត្តិធម៌ដូច្នេះ បណ្ដា​ជន​មាន​សេចក្ដី​សុខ​សាន្ត។ ‹នោះ​ហើយ​ជា​ការ​ស្គាល់​ខ្ញុំ មែន​ទេ?›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៧  ‹ប៉ុន្តែ អ្នក​តែង​តែ​ស្វះ​ស្វែង​រក​វិធី​បោក​បញ្ឆោត​អ្នក​ទៀត។ អ្នក​តាំង​ចិត្ត​រក​ផល​ចំណេញ​ដោយ​ការ​មិន​ទៀង​ត្រង់ សម្លាប់​ជន​ស្លូត​ត្រង់ និង​បោក​ប្រាស់ថែម​ទាំង​គំរាម​យក​ទ្រព្យ​គេ​ទៀត​ផង›។ ១៨  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា​ថា​៖ ‹គេ​នឹង​មិន​យំ​កាន់​ទុក្ខ​គាត់ ដោយ​និយាយ​ថា​៖ ​«​ឱ​បង​អើយ! ឱ​ប្អូន​អើយ!​»។ គេ​ក៏​មិន​ទួញ​សោក​ចំពោះ​សព​គាត់​ដែរ ដោយ​ពោល​ថា​៖ ​«​ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ! ឱ​ស្ដេច​ជា​ម្ចាស់​ខ្ញុំ​អើយ!​»។ ១៩  គេ​នឹង​អូស​សព​គាត់​កាត់​តាម​ខ្លោង​ទ្វារ​ក្រុង​យេរូសាឡិមរួច​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ក្រុង+ហើយ​កប់​សព​គាត់​ដូច​ជា​ខ្មោច​លា›។+ ២០  ចូរ​ឡើង​ទៅ​តំបន់​ភ្នំ​លីបង់ ហើយ​ស្រែក​ឡើងចូរ​បន្លឺ​សំឡេង​នៅ​តំបន់​បាសាន​ទៅហើយ​ស្រែក​យ៉ាង​ខ្លាំង​ពី​តំបន់​អាបារីម​ចុះ+ព្រោះ​គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​បាន​ត្រូវ​បំផ្លាញ​អស់​ហើយ។+ ២១  ពេល​ដែល​អ្នក​មាន​សេចក្ដី​សុខ ខ្ញុំ​បាន​ឲ្យ​ឱវាទ​អ្នកតែ​អ្នក​បដិសេធ​ថា​៖ ‹ខ្ញុំ​មិន​ស្ដាប់​ទេ›។+ តាំង​ពី​ក្មេង​មក អ្នក​តែង​មាន​ទម្លាប់​ដូច្នេះព្រោះ​អ្នក​មិន​ដែល​ស្ដាប់​បង្គាប់​ខ្ញុំ​ឡើយ។+ ២២  ខ្យល់​នឹង​កួច​នាំ​យក​គង្វាល​ទាំង​អស់​របស់​អ្នក​ទៅ។+ ឯ​គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​វិញ ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ ពេល​នោះ អ្នក​នឹង​បាក់​មុខ ហើយ​អាម៉ាស់​ជា​ខ្លាំង​ដោយ​សារ​តែ​ទុក្ខ​វេទនា​ដែល​មាន​មក​លើ​អ្នក។ ២៣  ឱ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​លីបង់+​ដែល​មាន​ជម្រក​ក្នុង​ព្រៃ​ស៊ីដារ​អើយ!+ អ្នក​នឹង​ស្រែក​ថ្ងូរ​ដោយ​ឈឺ​ចាប់ ពេល​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នកគឺ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​»។+ ២៤  ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ឱ​កូនៀ*+ជា​កូន​យេហូយ៉ាគីម+ដែល​ជា​ស្ដេច​ស្រុក​យូដា​អើយ! ខ្ញុំ​ស្បថ​ដោយ​នូវ​ជីវិត​ខ្ញុំ​ថា ទោះ​បី​អ្នក​ប្រៀប​ដូច​ជា​ចិញ្ចៀន​ត្រា​នៅ​ម្រាម​ដៃ​ស្ដាំ​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​ទាញ​កន្ដ្រាក់​អ្នក​ចេញ​ដែរ។ ២៥  ខ្ញុំ​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​ពួក​ខាល់ដេ គឺ​ពួក​អ្នក​ដែល​តាម​រក​ជីវិត​អ្នក និង​ពួក​អ្នក​ដែល​អ្នក​ខ្លប​ខ្លាច​ផង​ដែរ។+ ២៦  ខ្ញុំ​នឹង​បោះ​អ្នក​និង​ម្ដាយ​ដែល​បង្កើត​អ្នក​ចេញ​ពី​ស្រុក​កំណើត​ទៅ​ស្រុក​ដទៃ ហើយ​អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ។ ២៧  ទោះ​ជា​អ្នក​ចង់​ត្រឡប់​មក​វិញ​ជា​ខ្លាំង ក៏​អ្នក​មិន​អាច​ត្រឡប់​មក​វិញ​បាន​ដែរ។+ ២៨  តើ​កូនៀ​គ្រាន់​តែ​ជា​អំបែង​ក្អម​ដ៏​គម្រក់​ដែល​គ្មាន​នរណា​ត្រូវ​ការ​ឬ? ហេតុ​អ្វី​ក៏​គាត់​និង​កូន​ចៅ​គាត់​បាន​ត្រូវ​បោះ​ទម្លាក់និង​ត្រូវ​គ្រវែង​ទៅ​ក្នុង​ស្រុក​ដទៃ​ដែល​ពួក​គេ​មិន​ស្គាល់​ដូច្នេះ?›។+ ២៩  ឱ​ផែនដី* ផែនដី ផែនដី​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា។ ៣០  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​កត់​ត្រា​ឈ្មោះ​បុរស​នេះ​ទុក​ជា​អ្នក​ដែល​គ្មាន​កូន​ចៅជា​អ្នក​ដែល​មិន​បាន​សម្រេច​អ្វី​ល្អ​នៅ​ក្នុង​ជីវិត​ខ្លួនព្រោះ​គ្មាន​កូន​ចៅ​គាត់​ណា​ម្នាក់​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌហើយ​គ្រប់​គ្រង​បន្ត​លើ​ស្រុក​យូដា​ឡើយ›​»។+

កំណត់សម្គាល់

គាត់​ក៏​មាន​ឈ្មោះ​ថា​យេហូអាហាស​ដែរ
គាត់​ក៏​មាន​ឈ្មោះ​ថា​យេហូយ៉ាគីន​និង​យេកូនាស​ដែរ
ឬ​«​ស្រុក​»​