យេរេមា ៤:១-៣១

  • ការ​ប្រែ​ចិត្ត​នាំ​ឲ្យ​ទទួល​ពរ (​១​-​៤)

  • អន្តរាយ​មក​ពី​ទិស​ខាង​ជើង (​៥​-​១៨)

  • ការ​ឈឺ​ចាប់​របស់​យេរេមា​ចំពោះ​អន្តរាយ​ដែល​ជិត​មក​ដល់ (​១៩​-​៣១)

 ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ឱ​អ៊ីស្រាអែល​អើយ! បើ​អ្នក​ត្រឡប់​មក​ឯ​ខ្ញុំ ហើយ​បែរ​មក​រក​ខ្ញុំ​វិញព្រម​ទាំង​បំបាត់​ចោល​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចេញ​ពី​មុខ​ខ្ញុំនោះ​អ្នក​នឹង​មិន​បាច់​ដើរ​សាត់​ព្រាត់​ទៀត​ទេ។+  ២  បើ​អ្នក​ស្បថ​‹ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ›ដោយ​សេចក្ដី​ពិត ដោយ​សេចក្ដី​សុចរិត និង​យុត្តិធម៌នោះ​ប្រជា​ជាតិ​នា​នា​នឹង​ទទួល​ពរ​ពី​លោកហើយ​ពួក​គេ​នឹង​មាន​មោទនភាព​ដោយ​សារ​លោក​»។+ ៣  ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ​«​ចូរ​ភ្ជួរ​រាស់​ដី​ដែល​មិន​ទាន់​ដាំ​ដុះ​ចុះ ហើយ​កុំ​សាប​ព្រោះ​លើ​គុម្ព​បន្លា​ទៀត។+  ៤  ឱ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​អើយ! ដូច​ការ​កាត់​ចុង​ស្បែក​បំបាត់​ភាព​ស្មោក​គ្រោក​ចេញ​ពី​រូប​កាយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ាចូរ​បំបាត់​អ្វី​ដែល​ស្មោក​គ្រោក​ចេញ​ពី​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទៅ+ដើម្បី​កុំ​ឲ្យ​កំហឹង​ខ្ញុំ​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅដែល​គ្មាន​អ្នក​ណា​ពន្លត់​បាន ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក​»។+  ៥  ចូរ​ប្រកាស​ក្នុង​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិមថែម​ទាំង​ផ្លុំ​ស្នែង​ឲ្យ​លាន់​ឮ​ទូទាំង​ស្រុក+គឺ​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ថា​៖ ​«​ចូរ​មូល​គ្នា​មកយើង​នឹង​នាំ​គ្នា​រត់​ទៅ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។+  ៦  ចូរ​លើក​សញ្ញា​សម្គាល់​តម្រង់​ទៅ​ក្រុង​ស៊ីយ៉ូនកុំ​ឈរ​ទ្រឹង រក​កន្លែង​ជ្រក​ទៅ​»​ព្រោះ​ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​ពី​ទិស​ខាង​ជើង+ ជា​សេចក្ដី​វេទនា​ដ៏​ធំ។  ៧  អ្នក​ដែល​បំផ្លាញ​ប្រជា​ជាតិ​នា​នា​បាន​ចេញ​មក​ហើយ+គឺ​គាត់​លេច​មក​ដូច​ជា​តោ​ចេញ​ពី​ព្រៃ​ស្ដុក។+ គាត់​ចេញ​ពី​កន្លែង​គាត់​មក ដើម្បី​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​ទៅ​ជា​ទី​គួរ​ឲ្យ​ស្ញែង​ខ្លាច។ គាត់​នឹង​កម្ទេច​បណ្ដា​ក្រុង​របស់​អ្នក​អស់​គ្មាន​សល់ ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទី​នោះ​ទៀត​ឡើយ។+  ៨  ដូច្នេះ ចូរ​ស្លៀក​បាវ+ ហើយ​ទ្រហោ​យំ​កាន់​ទុក្ខ​ទៅព្រោះ​ព្រះ​យេហូវ៉ា​នៅ​តែ​ខឹង​នឹង​យើង​យ៉ាង​ខ្លាំង។  ៩  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ ស្ដេច​នឹង​ស្រយុត​ចិត្ត+ពួក​អ្នក​គ្រប់​គ្រង​នឹង​តក់​ស្លុត ហើយ​ពួក​សង្ឃ​នឹង​ញ័រ​រន្ធត់ព្រម​ទាំង​ពួក​អ្នក​ប្រកាស​ទំនាយ នឹង​ភ័យ​ស្រឡាំងកាំង​ដែរ​»។+ ១០  បន្ទាប់​មក ខ្ញុំ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! លោក​បាន​បញ្ឆោត​បណ្ដា​ជន​នេះ+និង​អ្នក​ក្រុង​យេរូសាឡិម​ហើយ ដោយ​ពាក្យ​ថា​‹អ្នក​នឹង​មាន​សន្តិភាព​មិន​ខាន›។+ ប៉ុន្តែ​មើល! ពួក​សត្រូវ​កំពុង​យក​ដាវ​ភ្ជង់​ក​យើង​ទៅ​វិញ​»។ ១១  នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​ប្រកាស​ដល់​ប្រជារាស្ត្រ​នេះ​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ​«​ខ្យល់​ក្ដៅ​ពី​ទី​ទួល​នៅ​វាល​រហោស្ថាននឹង​បក់​នាំ​យក​កូន​ស្រី*នៃ​រាស្ត្រ​ខ្ញុំ​ទៅ​តែ​ម្ដងគឺ​មិន​មែន​បក់​មក​ដើម្បី​រោយ​ស្រូវ​ទេ។ ១២  ខ្យល់​នោះ​បក់​ពេញ​ទំហឹង​ចេញ​ពី​កន្លែង​ទាំង​នោះ​តាម​បញ្ជា​របស់​ខ្ញុំ។ ខ្ញុំ​នឹង​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស​ទៅ​លើ​ពួក​គេ។ ១៣  មើល! គាត់​នឹង​មក​ដូច​ជា​ពពក​យ៉ាង​ក្រាស់ហើយ​រទេះ​ចម្បាំង​របស់​គាត់​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ+សេះ​របស់​គាត់​បោល​លឿន​ជាង​ឥន្ទ្រី​ហោះ​ទៅ​ទៀត។+ វេទនា​ហើយ​យើង ព្រោះ​យើង​នឹង​វិនាស​ជា​មិន​ខាន! ១៤  ឱ​យេរូសាឡិម​អើយ! ចូរ​សម្អាត​ចិត្ត​ដ៏​ទុច្ចរិត​របស់​អ្នក​ទៅ​ដើម្បី​ឲ្យ​អ្នក​ទទួល​សេចក្ដី​សង្គ្រោះ។+ តើ​អ្នក​នៅ​តែ​មាន​គំនិត​អាក្រក់​នេះ​ដល់​កាល​ណា​ទៀត? ១៥  ព្រោះ​មាន​សំឡេង​មួយ ប្រាប់​ដំណឹង​ពី​ទឹក​ដី​ដាន់+ហើយ​មាន​ការ​ប្រកាស​អំពី​សេចក្ដី​វេទនា ពី​តំបន់​ភ្នំ​អេប្រាអ៊ីម។ ១៦  ចូរ​ប្រាប់​ដំណឹង​នោះ​ដល់​ប្រជា​ជាតិ​ទាំង​ឡាយហើយ​ប្រកាស​អំពី​រឿង​នោះ​ទាស់​នឹង​ក្រុង​យេរូសាឡិម​»។ ​«​ឯ​ពួក​អ្នក​យាម* ពួក​គេ​កំពុង​មក​ពី​ស្រុក​ឆ្ងាយពួក​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​បណ្ដា​ក្រុង​នៅ​ស្រុក​យូដា។ ១៧  ពួក​គេ​មក​ទាស់​នឹង​នាង​ពី​គ្រប់​ទិស​ទី ដូច​ជា​ពួក​អ្នក​យាម​ដែល​នៅ​ទី​វាល+ព្រោះ​នាង​បាន​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៨  ​«​រាល់​សកម្មភាព​និង​ការ​ប្រព្រឹត្ត​របស់​អ្នក នឹង​ធ្លាក់​មក​លើ​ខ្លួន​អ្នក​តែ​ម្ដង។+ សេចក្ដី​វេទនា​នោះ​គឺ​ល្វីង​ជូរ​ចត់​ខ្លាំង​ណាស់ព្រោះ​ក្នុង​ជម្រៅ​ចិត្ត​អ្នក​មាន​តែ​គំនិត​បះ​បោរ​ប៉ុណ្ណោះ​»។ ១៩  ឱ​ខ្លួន​ខ្ញុំ​អើយ! ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់! ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង។ បេះ​ដូង​ខ្ញុំ​លោត​ញាប់​ឥត​ឈប់។ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទៀត​ទេ ព្រោះ​ខ្ញុំ​បាន​ឮ​សំឡេង​ផ្លុំ​ស្នែងគឺ​ជា​សញ្ញា​ព្រមាន​អំពី​សង្គ្រាម។*+ ២០  ខ្ញុំ​ឮ​អំពី​ទុក្ខ​វេទនា​មួយ​ហើយ​មួយ​ទៀតព្រោះ​ស្រុក​ទាំង​មូល​បាន​ខ្ទេច​ខ្ទី​អស់​ហើយ។ ត្រសាល​របស់​ខ្ញុំ​ត្រូវ​គេ​បំផ្លាញ​ចោល​មួយ​រំពេចគឺ​បាត់​បង់​ទៅ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។+ ២១  តើ​ខ្ញុំ​ត្រូវ​មើល​សញ្ញា​សម្គាល់​នោះ​ដល់​ពេល​ណា​ទៅ? តើ​ខ្ញុំ​ត្រូវ​ឮ​សំឡេង​ផ្លុំ​ស្នែង​ដល់​កាល​ណា​ទៀត?+ ២២  ​«​ព្រោះ​រាស្ត្រ​ខ្ញុំ​ល្ងី​ល្ងើ​ណាស់+ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ​ទេ។ ពួក​គេ​ជា​កូន​ឆោត​ល្ងង់ គ្មាន​ការ​យល់​ដឹង​ទាល់​តែ​សោះ។ ពួក​គេ​ឆ្លាត​ខាង​ការ​ធ្វើ​អាក្រក់ តែ​ពួក​គេ​មិន​ដឹង​របៀប​ធ្វើ​ល្អ​ឡើយ​»។ ២៣  ខ្ញុំ​បាន​មើល​ទៅ​ស្រុក គឺ​ឃើញ​នៅ​ទទេ គ្មាន​នរណា​រស់​នៅ​សោះ។+ ខ្ញុំ​ងើយ​មើល​ទៅ​លើ​មេឃ តែ​មិន​ឃើញ​ពន្លឺ​ទៀត​ឡើយ។+ ២៤  ខ្ញុំ​មើល​ទៅ​ភ្នំ ឃើញ​ភ្នំ​ញ័រ​រញ្ជួយហើយ​មើល​ទៅ​ទី​ទួល ឃើញ​ទី​ទួល​កក្រើក​ញាប់​ញ័រ។+ ២៥  ខ្ញុំ​ខំ​រក​មើល តែ​មិន​ឃើញ​អ្នក​ណា​ទេសូម្បី​តែ​សត្វ​ស្លាប​នៅ​លើ​មេឃ ក៏​ហើរ​ទៅ​បាត់​អស់​ដែរ។+ ២៦  ខ្ញុំ​មើល​ទៅ​ចម្ការ ឃើញ​តែ​វាល​ស្ងាត់​សូន្យ​ប៉ុណ្ណោះនេះ​កើត​ឡើង​ដោយ​សារ​តែ​ព្រះ​យេហូវ៉ា។ ឯ​បណ្ដា​ក្រុង ក៏​ត្រូវ​គេ​ផ្ដួល​រំលំ​អស់​ដែរ។+ នេះ​កើត​ឡើង​ដោយ​សារ​តែ​កំហឹង​ដ៏​ខ្លាំង​របស់​លោក។ ២៧  ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ទុក​ចោល+ប៉ុន្តែ ខ្ញុំ​នឹង​មិន​បំផ្លាញ​ចោល​ទាំង​ស្រុង​ទេ។ ២៨  ដោយ​ហេតុ​នេះ ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ+ ហើយ​មេឃ​នឹង​ទៅ​ជា​ងងឹត+ព្រោះ​ខ្ញុំ​បាន​ចេញ​វាចា​ហើយ ក៏​បាន​សម្រេច​ធ្វើ​ដូច្នោះ​ដែរ។ ដូច្នេះ ខ្ញុំ​នឹង​មិន​កែ​ប្រែ​ចិត្ត ឬ​ផ្លាស់​ប្ដូរ​គំនិត​ឡើយ។+ ២៩  ពេល​ឮ​សំឡេង​ទ័ព​សេះ និង​ពល​ធ្នូបណ្ដា​ជន​ក្នុង​ក្រុង​ទាំង​មូល​នាំ​គ្នា​រត់​គេច​ខ្លួន​អស់។+ ពួក​គេ​រត់​ចូល​ក្នុង​ព្រៃ​ស្ដុក ហើយ​ឡើង​ទៅ​លាក់​ខ្លួន​លើ​ផ្ទាំង​ថ្ម។+ ក្រុង​ទាំង​ឡាយ​បាន​ត្រូវ​បោះ​បង់​ចោល ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ឡើយ​»។ ៣០  ឥឡូវ​អ្នក​បាន​ត្រូវ​បំផ្លាញ​ហើយ តើ​អ្នក​នឹង​ធ្វើ​អ្វី​ទៀត? អ្នក​ធ្លាប់​តែ​ស្លៀក​ពាក់​ក្រណាត់​ពណ៌​ក្រហមហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ថែម​ទាំង​ផាត់​រង្វង់​ភ្នែក​ទៀត​ផង។ ប៉ុន្តែ ការ​តុបតែង​ខ្លួន​របស់​អ្នក​គឺ​ឥត​ប្រយោជន៍​ទេ+ព្រោះ​អស់​អ្នក​ដែល​លង់​ស្នេហ៍​អ្នក ពួក​គេ​ឈប់​អើពើ​នឹង​អ្នក​ហើយតែ​ពួក​គេ​កំពុង​រក​ជីវិត​អ្នក​វិញ។+ ៣១  ព្រោះ​ខ្ញុំ​បាន​ឮ​សូរ​សំឡេង​ដូច​ជា​ស្ត្រី​កំពុង​ឈឺ​ចាប់គឺ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​សម្រាល​កូន​ដំបូងជា​សំឡេង​របស់​កូន​ស្រី​ស៊ីយ៉ូន​កំពុង​ដង្ហក់​ត្រដរ​ខ្យល់។ នាង​លើក​ដៃ​និយាយ​ថា​៖+ ​«​វេទនា​ដល់​ខ្ញុំ​ហើយ! ព្រោះ​ខ្ញុំ​ល្វើយ​ខ្លាំង​ណាស់​ដោយ​សារ​ពួក​ឃាតករ​»។

កំណត់សម្គាល់

ជា​ពាក្យ​កាព្យ​ដែល​ប្រហែល​ជា​បញ្ជាក់​អំពី​ការ​អាណិត​អាសូរ
នេះ​សំដៅ​លើ​ពួក​អ្នក​ឃ្លាំ​មើល​ក្រុង​ដើម្បី​ដឹង​ថា​ពេល​ណា​អាច​វាយ​យក
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សម្រែក​នៃ​សង្គ្រាម​»​