យេរេមា ៤៥:១-៥

  • ដំណឹង​ពី​ព្រះ​យេហូវ៉ា​ទៅ​កាន់​បារូក (​១​-​៥)

៤៥  នៅ​ឆ្នាំ​ទី​៤ នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា បារូក+ជា​កូន​នេរា​បាន​កត់​ទុក​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​រមូរ​តាម​បង្គាប់​យេរេមា+ជា​អ្នក​ប្រកាស​ទំនាយ។ ពេល​នោះ យេរេមា​បាន​ប្រាប់​បារូក​ដូច​ត​ទៅ​៖ ២  ​«​ឱ​បារូក​អើយ! ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​អំពី​អ្នក​ថា​៖ ៣  ‹អ្នក​បាន​និយាយ​ថា​៖ ​«​វេទនា​ណាស់​ខ្ញុំ! ព្រោះ​ព្រះ​យេហូវ៉ា​បាន​បន្ថែម​ទុក្ខ​ព្រួយ​ពី​លើ​ការ​ឈឺ​ចាប់​របស់​ខ្ញុំ! ខ្ញុំ​ថ្ងូរ​រហូត​ដល់​អស់​កម្លាំង ហើយ​ខ្ញុំ​គ្មាន​សេចក្ដី​សុខ​ឡើយ​»​›។ ៤  ​«​អ្នក​ត្រូវ​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! អ្វី​ដែល​ខ្ញុំ​បាន​តាំង​ឡើង ខ្ញុំ​នឹង​រំលំ​ចុះ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ដាំ ខ្ញុំ​នឹង​ដក​រំលើង​ចោល ខ្ញុំ​នឹង​ធ្វើ​ដូច្នោះ​ទៅ​លើ​ស្រុក​ទាំង​មូល។+ ៥  ប៉ុន្តែ ឯ​អ្នក​វិញ អ្នក​បែរ​ជា​ស្វែង​រក*ការ​ដ៏​ធំ​សម្រាប់​ខ្លួន។ ចូរ​ឈប់​ស្វែង​រក​ការ​ទាំង​នោះ​ទៅ​»​›។ ​«​‹ព្រោះ​ខ្ញុំ​ហៀប​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​មនុស្ស​ទាំង​ឡាយ​ហើយ។+ មើល! នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​រួច​ជីវិត​ទុក​ជា​រង្វាន់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

កំណត់សម្គាល់

ឬ​«​ចង់​បាន​»​