សំបុត្ររបស់យ៉ាកុប ៣:១-១៨

  • ការ​ផ្សាំង​អណ្ដាត (​១​-​១២)

    • មិន​មែន​ជា​ច្រើន​នាក់​ធ្វើ​ជា​អ្នក​បង្រៀន​ឡើយ (​)

  • ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ (​១៣​-​១៨)

 បង​ប្អូន​ខ្ញុំ​អើយ មិន​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ច្រើន​នាក់​ធ្វើ​ជា​អ្នក​បង្រៀន​ឡើយ ពី​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា​យើង​នឹង​ទទួល​ខុស​ត្រូវ​ធ្ងន់​ជាង​ចំពោះ​ព្រះ។+ ២  ព្រោះ​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល*ជា​ញឹក​ញយ។+ ប្រសិន​បើ​អ្នក​ណា​មិន​ដែល​ជំពប់​ដួល​ខាង​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​អាច​កាន់​កាប់​រូប​កាយ​ទាំង​មូល​របស់​ខ្លួន។ ៣  ប្រសិន​បើ​យើង​ដាក់​បង្ហៀរ​នៅ​មាត់​សេះ​ដើម្បី​ធ្វើ​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះ​យើង​អាច​កាន់​កាប់​រូប​កាយ​ទាំង​មូល​របស់​វា​បាន។ ៤  មើល! សំពៅ​ក៏​ដូច្នេះ​ដែរ វា​ជា​របស់​ធំ​ណាស់ ហើយ​ក៏​ត្រូវ​រុញ​ច្រាន​ដោយ​ខ្យល់​ដែល​បក់​បោក​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្នក​បើក​សំពៅ​អាច​ធ្វើ​ឲ្យ​វា​ទៅ​កន្លែង​ណា​ក៏​បាន​តាម​ដែល​ចិត្ត​គាត់​ចង់ ដោយ​ប្រើ​តែ​ចង្កូត​តូច​មួយ។ ៥  ដូច​គ្នា​ដែរ អណ្ដាត​ជា​សរីរាង្គ​ដ៏​តូច​មួយ តែ​វា​អួត​ខ្លាំង​ណាស់។ មើល! គ្រាន់​តែ​ភ្លើង​ដ៏​តូច​មួយ អាច​ធ្វើ​ឲ្យ​ព្រៃ​ធំ​ឆេះ​បាន! ៦  អណ្ដាត​ក៏​ដូច​ជា​ភ្លើង​ដែរ។+ អណ្ដាត​ជា​សរីរាង្គ​រូប​កាយ​យើង ដែល​ពេញ​ទៅ​ដោយ​ភាព​មិន​សុចរិត ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ស្មោក​គ្រោក+ ហើយ​អាច​បំផ្លាញ​ជីវិត​របស់​មនុស្ស និង​នាំ​ឲ្យ​វិនាស​ដូច​ដែល​កេហេណា*នាំ​ឲ្យ​វិនាស​ដែរ។ ៧  ព្រោះ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ និង​សត្វ​សមុទ្រ​គ្រប់​ពូជ​អាច​ផ្សាំង​បាន ក៏​បាន​ត្រូវ​មនុស្សជាតិ​ផ្សាំង​ហើយ​ដែរ។ ៨  ប៉ុន្តែ​អណ្ដាត​វិញ គ្មាន​មនុស្ស​ណា​អាច​ផ្សាំង​បាន​ទេ។ វា​ជា​របស់​មួយ​ដែល​ធ្វើ​ឲ្យ​អន្តរាយ ក៏​ពោរ​ពេញ​ទៅ​ដោយ​ពិស​ពុល​ដែល​នាំ​ឲ្យ​ស្លាប់។+ ៩  យើង​ប្រើ​អណ្ដាត​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា*ដែល​ជា​បិតា តែ​យើង​ក៏​ប្រើ​អណ្ដាត​ដើម្បី​ដាក់​បណ្ដាសា​មនុស្ស​ដែល​កើត​មក​«​មាន​ភាព​ដូច​ព្រះ​»​ដែរ។+ ១០  មាន​សេចក្ដី​សរសើរ​និង​បណ្ដាសា​ចេញ​ពី​មាត់​តែ​មួយ។ បង​ប្អូន​ខ្ញុំ​អើយ មិន​គួរ​ឲ្យ​ការ​នោះ​កើត​ឡើង​ដូច្នេះ​ទេ។+ ១១  ទឹក​ប្រៃ​និង​ទឹក​សាប​មិន​ផុស​ចេញ​ពី​ប្រភព​ទឹក​តែ​មួយ​ទេ មែន​ទេ? ១២  បង​ប្អូន​ខ្ញុំ​អើយ ដើម​ល្វា​តូច​មិន​អាច​បង្កើត​ផល​ជា​ផ្លែ​អូលីវ​ទេ ហើយ​វល្លិ​ទំពាំង​បាយ​ជូរ​ក៏​មិន​អាច​បង្កើត​ផលជា​ផ្លែ​ល្វា​តូច​ដែរ មែន​ទេ?+ ហើយ​ទឹក​ប្រៃ​ក៏​មិន​អាច​បង្កើត​ទឹក​សាប​បាន​ដែរ។ ១៣  ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​ណា​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង? ចូរ​ឲ្យ​អ្នក​នោះ​បង្ហាញ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ គឺ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​ចិត្ត​ស្លូត​បូត​ដែល​មក​ពី​ប្រាជ្ញា។ ១៤  ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ច្រណែន​ឫស្យា+និង​មាន​ចិត្ត​ចង់​បង្ក​ទំនាស់*+ នោះ​កុំ​អួតអាង​ថា​ខ្លួន​មាន​ប្រាជ្ញា​ឡើយ។+ បើ​អ្នក​ធ្វើ​ដូច្នេះ នោះ​បង្ហាញ​ថា​អ្នក​និយាយ​កុហក​ហើយ។ ១៥  ការ​នោះ​មិន​មែន​ជា​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ទេ។ ការ​នោះ​ជា​ប្រាជ្ញា​ដែល​មក​ពី​ពិភព​លោក​នេះ+ ព្រម​ទាំង​ដូច​សត្វ​តិរច្ឆាន និង​ដូច​ពួក​វិញ្ញាណ​កំណាច។ ១៦  ព្រោះ​កន្លែង​ណា​ដែល​មាន​ចិត្ត​ច្រណែន​និង​ចិត្ត​ចង់​បង្ក​ទំនាស់* កន្លែង​នោះ​មាន​ភាព​ច្របូក​ច្របល់ និង​មាន​អំពើ​អាក្រក់​គ្រប់​យ៉ាង។+ ១៧  ប៉ុន្តែ​ប្រាជ្ញា​ពី​ស្ថាន​លើ​វិញ ដំបូង​បង្អស់​គឺ​បរិសុទ្ធ+ រួច​ធ្វើ​ឲ្យ​មាន​សន្តិភាព+ សម​ហេតុ​សម​ផល+ រង់​ចាំ​ធ្វើ​តាម​បង្គាប់ ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​និង​ផល​ល្អ+ មិន​លម្អៀង*+ ហើយ​គ្មាន​ពុត​ត្បុត។+ ១៨  ម្យ៉ាង​ទៀត សេចក្ដី​សុចរិត​ជា​ផល​ដែល​បាន​ត្រូវ​សាប​ព្រោះ​ក្នុង​ស្ថានភាព​ដែល​មាន​សន្តិភាព+ ដើម្បី​ជា​ប្រយោជន៍​ដល់*ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព។+

កំណត់សម្គាល់

ឬ​«​ធ្វើ​ខុស​»​
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មាន​មហិច្ឆតា​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មាន​មហិច្ឆតា​»​
ឬ​«​មិន​រើស​មុខ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តាម​រយៈ​»​