យ៉ូប ១៤:១-២២
-
យ៉ូបតបឆ្លើយបន្តទៀត (១-២២)
-
មនុស្សសុទ្ធតែអាយុខ្លី ហើយមានទុក្ខលំបាក (១)
-
«សូម្បីតែដើមឈើក៏មានសេចក្ដីសង្ឃឹម» (៧)
-
‹ឱបើលោកលាក់ខ្ញុំក្នុងផ្នូរ នោះមិនដឹងជាល្អយ៉ាងណាទេ!› (១៣)
-
«បើមនុស្សស្លាប់ហើយ តើគាត់អាចរស់ឡើងវិញបានទេ?» (១៤)
-
ព្រះនឹងនឹកអាល័យខ្ញុំខ្លាំងណាស់ ព្រោះលោកបានបង្កើតខ្ញុំមក (១៥)
-
១៤ «មនុស្សកើតពីស្ត្រីសុទ្ធតែអាយុខ្លី+ហើយមានទុក្ខលំបាកមិនចេះចប់។+
២ គាត់ដុះឡើងដូចជាផ្កា រួចក៏ក្រៀមស្វិតទៅ*+គាត់បាត់សូន្យទៅដូចជាស្រមោល។+
៣ ព្រះតាមសម្លឹងមើលគាត់ហើយនាំគាត់*ទៅតុលាការជាមួយនឹងលោក។+
៤ តើមនុស្សដែលមានភាពខុសឆ្គង*អាចបង្កើតមនុស្សដែលមិនមានភាពខុសឆ្គង*ដូចម្ដេចបាន?+ គឺមិនបានទេ!
៥ អាយុជីវិតរបស់មនុស្សបានត្រូវកំណត់ហើយចំនួនខែដែលគាត់អាចរស់ ក៏ស្ថិតនៅក្នុងដៃរបស់លោកដែរលោកបានកំណត់ថ្ងៃជាស្រេចសម្រាប់គាត់គាត់មិនអាចរស់ហួសពីថ្ងៃនោះបានឡើយ។+
៦ សូមលោកបែរមុខចេញពីគាត់ ដើម្បីឲ្យគាត់បានសម្រាកដូចកម្មករស៊ីឈ្នួលបានសម្រាកក្រោយពីធ្វើការចប់។+
៧ សូម្បីតែដើមឈើក៏មានសេចក្ដីសង្ឃឹមទោះបីជាគេកាប់វាចោលក្ដី គង់តែវាដុះឡើងម្ដងទៀតរួចមែកវានឹងមិនដែលខានលាស់ខ្ចីឡើយ។
៨ ទោះជាឫសវាកាន់តែចាស់នៅក្នុងដីហើយគល់របស់វាប្រែទៅជាស្ងួតក្ដី
៩ តែពេលមានចំហាយទឹក វានឹងចេញពន្លកហើយបែកមែកសាខា ដូចដើមឈើថ្មី។
១០ ប៉ុន្តែពេលមនុស្សស្លាប់ កម្លាំងគាត់ក៏លែងមានទៀតពេលបាត់បង់ជីវិត តើគាត់ទៅឯណា?+
១១ ចំណែកទឹកសមុទ្រក៏ស្រកអស់ហើយទន្លេក៏រីងស្ងួតទៅ។
១២ ដូចគ្នាដែរ មនុស្សដេកទៅ មិនក្រោកមកវិញទេ+ពួកគេនឹងមិនភ្ញាក់ ឬងើបពីដំណេកឡើយរហូតដល់មេឃសាបសូន្យទៅ។+
១៣ ឱបើលោកលាក់ខ្ញុំនៅក្នុងផ្នូរ*+ហើយទុកខ្ញុំនៅទីនោះរហូតដល់កំហឹងរបស់លោករសាយទៅហើយកំណត់ពេលឲ្យខ្ញុំ រួចនឹកចាំខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ!+
១៤ បើមនុស្សស្លាប់ហើយ តើគាត់អាចរស់ឡើងវិញបានទេ?+
ខ្ញុំនឹងទន្ទឹងចាំដរាបដល់គ្រប់ថ្ងៃកំណត់*គឺរហូតដល់វេលាដែលខ្ញុំបានត្រូវដោះលែងឲ្យរួចខ្លួន។+
១៥ លោកនឹងហៅ ហើយខ្ញុំនឹងឆ្លើយតប+លោកនឹងនឹកអាល័យខ្ញុំខ្លាំងណាស់ ព្រោះលោកបានបង្កើតខ្ញុំមក។
១៦ ប៉ុន្តែពេលនេះ លោកសង្កេតមើលខ្ញុំគ្រប់ជំហានឥតឈប់លោកគន់មើលតែកំហុសរបស់ខ្ញុំប៉ុណ្ណោះ។
១៧ លោកប្រមូលអំពើល្មើសរបស់ខ្ញុំទុកក្នុងថង់បិទជិតថែមទាំងបិទកាវយ៉ាងជាប់ទៀតផង។
១៨ ដូចភ្នំរលំបាក់ស្រុតចុះហើយថ្មដាច់ធ្លាក់ចេញពីកន្លែង
១៩ ដូចទឹកហូរកាត់ថ្មឲ្យសឹករេចរឹលហើយហូរច្រោះដីទៅឆ្ងាយយ៉ាងណានោះលោកក៏បំផ្លាញសេចក្ដីសង្ឃឹមរបស់មនុស្សមិនឲ្យសល់យ៉ាងនោះដែរ។
២០ លោកបន្តបង្ក្រាបគាត់រហូតដល់គាត់វិនាសទៅ+លោកផ្លាស់ប្ដូររូបរាងមុខមាត់គាត់ រួចបណ្ដេញគាត់ឲ្យចេញឆ្ងាយ។
២១ ទោះជាកូនៗគាត់ទទួលកិត្តិយសក៏ដោយ គាត់មិនដឹងទេទោះជាពួកគេធ្លាក់ខ្លួនទន់ទាបយ៉ាងណា ក៏គាត់មិនដឹងដែរ។+
២២ ប៉ុន្តែ គាត់មានអារម្មណ៍ឈឺចាប់ ក្នុងពេលនៅរស់គាត់សោកសៅ ក្នុងពេលដែលនៅមានជីវិតនៅឡើយ»។
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«រួចក៏ត្រូវកាត់ចេញ»
^ ន័យត្រង់«ខ្ញុំ»
^ ន័យត្រង់«មនុស្សមិនស្អាតបរិសុទ្ធ»
^ ន័យត្រង់«មនុស្សស្អាតបរិសុទ្ធ»
^ ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ នេះសំដៅលើការទន្ទឹងចាំនៅក្នុងផ្នូរ