យ៉ូប ២៧:១-២៣

  • យ៉ូប​បាន​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ (​១​-​២៣)

    • «​ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​អ្វី​ណា​មក​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ជា​ដាច់​ខាត​»​ (​)

    • អ្នក​ដែល​មិន​កោត​ខ្លាច​ព្រះ​គ្មាន​សេចក្ដី​សង្ឃឹម​ទេ (​)

    • «​ហេតុ​អ្វី​ពួក​អ្នក​និយាយ​ពាក្យ​ឥត​បាន​ការ​ដូច្នេះ?​»​ (​១២)

    • មនុស្ស​ទុច្ចរិត​គ្មាន​បាន​អ្វី​សោះ (​១៣​-​២៣)

២៧  យ៉ូប​ថ្លែង*ត​ទៅ​ទៀត​ថា​៖  ២  ​«​ខ្ញុំ​សូម​ស្បថ​ដោយ​ព្រះ​ដែល​មាន​ជីវិត​រស់​នៅជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុតគឺ​ព្រះ​ដែល​មិន​ព្រម​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ+ និង​ដែល​បាន​ធ្វើ​ឲ្យ​ជីវិត*ខ្ញុំ​ល្វីង​ជូរ​ចត់។+ ខ្ញុំ​សូម​ស្បថ​ថា  ៣  ដរាប​ណា​ខ្ញុំ​នៅ​តែ​ដក​ដង្ហើមហើយ​ច្រមុះ​របស់​ខ្ញុំ​នៅ​តែ​មាន​ខ្យល់​ពី​ព្រះ+  ៤  ដរាប​នោះ​មាត់​ខ្ញុំ​នឹង​មិន​ពោល​ពាក្យ​អាក្រក់​ឡើយហើយ​អណ្ដាត​ខ្ញុំ​ក៏​មិន​និយាយ​បោក​បញ្ឆោត​គេ​ដែរ!  ៥  ខ្ញុំ​គ្មាន​ថ្ងៃ​ទទួល​ស្គាល់​ថា​សម្ដី​របស់​ពួក​អ្នក​គឺ​ត្រឹម​ត្រូវ​ឡើយ! រហូត​ដល់​ថ្ងៃ​ស្លាប់ ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​អ្វី​ណា​មក​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ជា​ដាច់​ខាត!+  ៦  ខ្ញុំ​នឹង​កាន់​ខ្ជាប់​អំពើ​សុចរិត​រហូត​ត​ទៅ។+ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ដរាប​នោះ​ចិត្ត​របស់​ខ្ញុំ​នឹង​មិន​ផ្ដន្ទា​ទោស​ខ្ញុំ​ឡើយ។  ៧  សូម​ឲ្យ​សត្រូវ​របស់​ខ្ញុំ​ទទួល​ទោស​ដូច​មនុស្ស​ទុច្ចរិតគឺ​ឲ្យ​អ្នក​ដែល​បៀត​បៀន​ខ្ញុំ​ទទួល​លទ្ធផល​ដូច​មនុស្ស​មិន​សុចរិត។  ៨  ព្រោះ​ពេល​ព្រះ​បំផ្លាញ​មនុស្ស​ដែល​មិន​កោត​ខ្លាច​លោក*+តើ​អ្នក​នោះ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?  ៩  ពេល​គាត់​ជួប​ទុក្ខ​លំបាកតើ​ព្រះ​នឹង​ស្ដាប់​ការ​ស្រែក​អង្វរ​របស់​គាត់​ឬ?+ ១០  តើ​គាត់​នឹង​យក​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ទុក​ជា​អំណរ​របស់​គាត់​ឬ​ទេ? តើ​គាត់​នឹង​ស្រែក​រក​ព្រះ​គ្រប់​ពេល​វេលា​ឬ? ១១  ខ្ញុំ​នឹង​បង្រៀន​ពួក​អ្នក​អំពី​អំណាច*របស់​ព្រះខ្ញុំ​នឹង​មិន​លាក់​លៀម​អ្វី​សោះ​អំពី​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ ១២  មើល! ប្រសិន​បើ​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​អ្នក​គ្រប់​គ្នា​ឃើញ​អ្វី​ក្នុង​គំនិត​មែនហេតុ​អ្វី​ពួក​អ្នក​និយាយ​ពាក្យ​ឥត​បាន​ការ​ដូច្នេះ? ១៣  មត៌ក​ដែល​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​បម្រុង​ទុក​ឲ្យ​មនុស្ស​ទុច្ចរិត+គឺ​មនុស្ស​ដែល​ប្រើ​អំណាច​ផ្ដាច់​ការ មាន​ដូច​ត​ទៅ​៖ ១៤  បើ​គាត់​មាន​កូន​ចៅ​ច្រើន កូន​ចៅ​ទាំង​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ+ហើយ​ពូជ​ពង្ស​របស់​គាត់​នឹង​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ ១៥  កូន​ចៅ​របស់​គាត់​ដែល​រួច​ជីវិត​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​ជំងឺហើយ​ប្រពន្ធ​របស់​ពួក​គេ​នឹង​មិន​យំ​ស្ដាយ​ស្រណោះ​ពួក​គេ​ឡើយ។ ១៦  ទោះ​ជា​គាត់​ប្រមូល​ប្រាក់​ស្រួល​ដូច​កើប​ដីហើយ​ប្រមូល​សម្លៀក​បំពាក់​ប្រណីត​ៗ​ច្រើន​ដូច​គំនរ​ដី​ឥដ្ឋ​ក៏​ដោយ ១៧  គាត់​បាន​ត្រឹម​តែ​ប្រមូល​ទុក​ប៉ុណ្ណោះតែ​មនុស្ស​សុចរិត​នឹង​ស្លៀក​សម្លៀក​បំពាក់​ទាំង​នោះ​វិញ+ហើយ​មនុស្ស​ស្លូត​ត្រង់​នឹង​យក​ប្រាក់​របស់​គាត់​ចែក​គ្នា។ ១៨  ផ្ទះ​ដែល​គាត់​សង់​គឺ​ស្រួល​បាក់​បែក​ដូច​សម្បុក​សត្វ​ល្អិតនិង​ដូច​រោង​ជ្រក+ដែល​អ្នក​ចាំ​យាម​ធ្វើ។ ១៩  ពេល​គាត់​ចូល​ដេក គាត់​ជា​អ្នក​មាន តែ​គាត់​នឹង​មិន​ទទួល​ផល​ចំណេញ​អ្វី​សោះពេល​គាត់​បើក​ភ្នែក គាត់​គ្មាន​សល់​អ្វី​ឡើយ។ ២០  ការ​ភ័យ​រន្ធត់​ធ្លាក់​មក​លើ​គាត់​ដូច​ទឹក​ជំនន់ហើយ​នៅ​ពេល​យប់ ខ្យល់​ព្យុះ​កន្ដ្រាក់​យក​គាត់​ទៅ​បាត់។+ ២១  ខ្យល់​ពី​ទិស​ខាង​កើត​នឹង​បក់​ផាត់​គាត់​ទៅគឺ​កញ្ឆក់​យក​គាត់​ចេញ​ពី​លំនៅ។+ ២២  កាល​ដែល​គាត់​ខំ​ប្រឹង​រត់​គេច​ពី​កម្លាំង​ខ្យល់​ព្យុះ+ខ្យល់​នោះ​ក៏​បក់​បោក​ឥត​ត្រា​ប្រណី។+ ២៣  វា​ទះ​ដៃ​មើល​ងាយ​គាត់ថែម​ទាំង​ហួច​ចំអក​ឲ្យ​គាត់​ទៀត​ផង។*+

កំណត់សម្គាល់

ន័យ​ត្រង់​«​ពោល​ជា​សុភាសិត​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ឬ​«​អ្នក​ក្បត់​ជំនឿ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បង្រៀន​ពួក​អ្នក​តាម​រយៈ​ដៃ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មនុស្ស​ទះ​ដៃ​មើល​ងាយ​គាត់ ថែម​ទាំង​ហួច​ចំអក​ឲ្យ​គាត់​ទៀត​ផង​»​