យ៉ូប ២៩:១-២៥

  • យ៉ូប​នឹក​ដល់​គ្រា​សប្បាយ មុន​ពេល​គាត់​ជួប​ទុក្ខ​លំបាក (​១​-​២៥)

    • គាត់​ត្រូវ​គេ​គោរព​នៅ​ទ្វារ​កំពែង​ក្រុង (​៧​-​១០)

    • គាត់​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ (​១១​-​១៧)

    • មនុស្ស​គ្រប់​គ្នា​ស្ដាប់​យោបល់​របស់​គាត់ (​២១​-​២៣)

២៩  យ៉ូប​ពោល*បន្ត​ទៀត​ថា​៖  ២  ​«​ខ្ញុំ​ចង់​ឲ្យ​ពេល​វេលា​ត្រឡប់​ថយ​ក្រោយ​វិញថយ​ដល់​គ្រា​ដែល​ព្រះ​នៅ​មើល​ថែ​ខ្ញុំ  ៣  វេលា​ដែល​លោក​ឲ្យ​ពន្លឺ​ចង្កៀង​មក​បំភ្លឺ​លើ​ក្បាល​របស់​ខ្ញុំនៅ​ពេល​នោះ​ខ្ញុំ​បាន​ដើរ​កាត់​ភាព​ងងឹត​ដោយ​សារ​ពន្លឺ​ពី​លោក+  ៤  ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​វ័យ​ពេញ​កម្លាំងកាល​ដែល​ព្រះ​តែង​តែ​នៅ​ជា​មួយ​នឹង​ខ្ញុំ*ដូច​ជា​មិត្ត​សម្លាញ់+  ៥  គ្រា​ដែល​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​នៅ​ជា​មួយ​នឹង​ខ្ញុំហើយ​ខ្ញុំ​មាន​កូន​ៗ​*នៅ​ជុំវិញ​ខ្ញុំ  ៦  ជា​ពេល​ដែល​ផ្លូវ​ខ្ញុំ​ពោរ​ពេញ​ដោយ​ខ្លាញ់​ទឹក​ដោះហើយ​ថ្ម​បង្ហូរ​ប្រេង​យ៉ាង​ហូរហៀរ​ឲ្យ​ខ្ញុំ។+  ៧  ខ្ញុំ​ធ្លាប់​ចេញ​ទៅ​ឯ​ទ្វារ​កំពែង​ក្រុង+ហើយ​អង្គុយ​នៅ​ក្នុង​ទី​លាន​សាធារណៈ+  ៨  ពេល​បុរស​វ័យ​ក្មេង​ឃើញ​ខ្ញុំ ពួក​គេ​ជៀស​ផ្លូវ​ឲ្យ​ខ្ញុំសូម្បី​តែ​បុរស​វ័យ​ចាស់​ក៏​នាំ​គ្នា​ក្រោក​ឈរ​ដែរ។+  ៩  ពួក​អ្នក​គ្រប់​គ្រង​មិន​ហ៊ាន​ហា​ស្ដីពួក​គេ​យក​ដៃ​ខ្ទប់​មាត់​នៅ​ស្ងៀម​មិន​ស្រដី។ ១០  រីឯ​ពួក​អ្នក​មាន​ឋានៈ​ខ្ពស់ ពួក​គេ​មិន​បញ្ចេញ​សម្ដី​សោះគ្មាន​ពាក្យ​មួយ​ម៉ាត់​ណា​ចេញ​ពី​មាត់​ពួក​គេ​ឡើយ។ ១១  អ្នក​ណា​ក៏​ដោយ​ដែល​បាន​ឮ​សម្ដី​ខ្ញុំ តែង​សរសើរ​ខ្ញុំហើយ​ពួក​អ្នក​ដែល​បាន​ឃើញ​ខ្ញុំ តែង​គាំទ្រ​ខ្ញុំ​ជា​និច្ច។ ១២  ព្រោះ​ខ្ញុំ​រមែង​ជួយ​មនុស្ស​ក្រ​ខ្សត់​ដែល​ស្រែក​សុំ​ជំនួយ+ថែម​ទាំង​ជួយ​កូន​កំព្រា និង​អ្នក​ដែល​គ្មាន​ទី​ពឹង​ទៀត​ផង។+ ១៣  មនុស្ស​ដែល​រង​ទុក្ខ​ជិត​ស្លាប់​តែង​តែ​ឲ្យ​ពរ​ខ្ញុំ+ហើយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​មាន​ចិត្ត​ត្រេក​អរ។+ ១៤  ខ្ញុំ​ចាត់​ទុក​សេចក្ដី​សុចរិត​ជា​សម្លៀក​បំពាក់​របស់​ខ្ញុំហើយ​យុត្តិធម៌​គឺ​ប្រៀប​ដូច​ជា​អាវ​វែង​និង​ឈ្នួត​ក្បាល​ខ្ញុំ។ ១៥  ខ្ញុំ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់និង​ជា​ជើង​របស់​មនុស្ស​ខ្វិន។ ១៦  ខ្ញុំ​ដូច​ជា​ឪពុក​របស់​មនុស្ស​ក្រី​ក្រ+ខ្ញុំ​អង្កេត​រឿង​ក្ដី​ឲ្យ​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់។+ ១៧  ខ្ញុំ​បំបាក់​ថ្គាម​របស់​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង+ហើយ​កន្ដ្រាក់​យក​ចំណី​ចេញ​ពី​ធ្មេញ​របស់​អ្នក​នោះ។ ១៨  ខ្ញុំ​ធ្លាប់​ពោល​ថា​៖ ‹ខ្ញុំ​នឹង​ស្លាប់​ក្នុង​ផ្ទះ​របស់​ខ្ញុំ+ហើយ​ចំនួន​ថ្ងៃ​នៃ​ជីវិត​ខ្ញុំ​នឹង​មាន​ច្រើន​ដូច​ជា​គ្រាប់​ខ្សាច់។ ១៩  ខ្ញុំ​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ដល់​ក្នុង​ទឹកហើយ​នៅ​លើ​មែក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​នឹង​មាន​សន្សើម​ពេញ​មួយ​យប់។ ២០  ខ្ញុំ​ទទួល​បាន​កិត្តិយស​ជា​និច្ចហើយ​ដៃ​របស់​ខ្ញុំ​បន្ត​បាញ់​ធ្នូ​ឥត​ឈប់›។ ២១  មនុស្ស​ទាំង​ឡាយ​រមែង​ត្រង​ត្រាប់​ស្ដាប់​ខ្ញុំ​វាចាពួក​គេ​នៅ​ស្ងៀម​រង់​ចាំ​ទទួល​យោបល់​ពី​ខ្ញុំ។+ ២២  លុះ​ខ្ញុំ​និយាយ​ចប់ ពួក​គេ​គ្មាន​ពាក្យ​ស្រដីសម្ដី​ខ្ញុំ​ជ្រាប​ចូល​ក្នុង​ត្រចៀក​របស់​ពួក​គេ​យ៉ាង​ស្រួល។ ២៣  ពួក​គេ​រង់​ចាំ​ខ្ញុំ​ដូច​រង់​ចាំ​ទឹក​ភ្លៀងគឺ​ដូច​មនុស្ស​ដែល​ទន្ទឹង​ចាំ​ភ្លៀង​យ៉ាង​អន្ទះសា​នា​រដូវ​ស្លឹក​ឈើ​លាស់។+ ២៤  ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ ពួក​គេ​ស្ទើរតែ​មិន​ចង់​ជឿទឹក​មុខ​ស្រស់ស្រាយ​របស់​ខ្ញុំ​រមែង​ធ្វើ​ឲ្យ​ពួក​គេ​រីក​រាយ។ ២៥  ខ្ញុំ​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​គេ ដូច​ជា​អ្នក​នាំ​មុខខ្ញុំ​ប្រៀប​បាន​នឹង​ស្ដេច​មួយ​រូប​ដែល​អម​ដោយ​កង​ទ័ព+ហើយ​ដូច​ជា​អ្នក​ដែល​សម្រាល​ទុក្ខ​ដល់​មនុស្ស​សោកសង្រេង។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ពោល​ជា​សុភាសិត​»​
ន័យ​ត្រង់​«​នៅ​ក្នុង​ត្រសាល​ខ្ញុំ​»​
ឬ​«​អ្នក​បម្រើ​»​