យ៉ូប ៣២:១-២២
៣២ ដូច្នេះ បុរសបីនាក់នោះឈប់ឆ្លើយតបទៅយ៉ូបទៀត ព្រោះយ៉ូបជឿជាក់ថាខ្លួនគាត់ជាមនុស្សសុចរិត។+
២ ប៉ុន្តែពេលនោះ អេលីហ៊ូជាកូនរបស់បារ៉ាកែលដែលជាកូនចៅប៊ូស+មកពីវង្សត្រកូលរ៉ាម គាត់ខឹងយ៉ូបខ្លាំងណាស់ ដោយសារយ៉ូបព្យាយាមបញ្ជាក់ថាខ្លួនត្រឹមត្រូវ មិនមែនព្រះទេ។+
៣ គាត់ក៏ក្ដៅចិត្តនឹងបុរសបីនាក់ដែលស្គាល់យ៉ូបដែរ ពីព្រោះពួកគេមិនអាចតបឆ្លើយដោយសមហេតុផលទៅយ៉ូបបាន តែបែរជាថាព្រះទុច្ចរិតទៅវិញ។+
៤ អេលីហ៊ូរង់ចាំនិយាយជាមួយនឹងយ៉ូបក្រោយគេ ដោយសារគាត់មានអាយុតិចជាងគេ។+
៥ ពេលដែលអេលីហ៊ូឃើញថាបុរសបីនាក់នោះគ្មានពាក្យតបឆ្លើយទៅយ៉ូប គាត់ក៏ខឹងកាន់តែខ្លាំងឡើង។
៦ រួចមក អេលីហ៊ូជាកូនរបស់បារ៉ាកែលដែលជាកូនចៅប៊ូស ចាប់ផ្ដើមនិយាយដោយពោលថា៖
«ខ្ញុំនៅក្មេង តែអ្នករាល់គ្នាចាស់ជាងខ្ញុំ។+
ដូច្នេះខ្ញុំខំទប់ចិត្តមិនវាចា ព្រោះខ្ញុំគោរពអ្នករាល់គ្នា+ហើយមិនហ៊ានប្រាប់អ្វីដែលខ្ញុំដឹងទេ។
៧ ខ្ញុំគិតថា‹ទុកឲ្យមនុស្សចាស់និយាយហើយឲ្យអ្នកដែលមានអាយុច្រើនបញ្ចេញប្រាជ្ញា›។
៨ ប៉ុន្តែ មានតែមនុស្សដែលទទួលឫទ្ធានុភាពបរិសុទ្ធនិងដង្ហើមពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតប៉ុណ្ណោះ ទើបអាចមានការយល់ដឹងបាន។+
៩ មិនមែនឲ្យតែមនុស្សមានអាយុច្រើនសុទ្ធតែមានប្រាជ្ញាទេហើយមិនមែនតែមនុស្សមានវ័យចាស់ប៉ុណ្ណោះទេដែលយល់អ្វីដែលខុសនិងអ្វីដែលត្រូវ។+
១០ ហេតុនេះបានជាខ្ញុំនិយាយថា៖ ‹សូមស្ដាប់ខ្ញុំ!
ខ្ញុំក៏ចង់ប្រាប់អ្នករាល់គ្នានូវអ្វីដែលខ្ញុំដឹងដែរ›។
១១ មើល! ខ្ញុំបាននៅស្ងៀមចាំស្ដាប់សម្ដីរបស់អ្នករាល់គ្នាខ្ញុំបានផ្ទៀងត្រចៀកស្ដាប់+ កាលដែលអ្នករាល់គ្នាខំប្រឹងរិះរកពាក្យមកវែកញែក។+
១២ ខ្ញុំបានស្ដាប់អ្នករាល់គ្នាយ៉ាងយកចិត្តទុកដាក់ប៉ុន្តែ គ្មានអ្នកណាម្នាក់អាចបង្ហាញថាយ៉ូបបានធ្វើខុស*ឬអាចតបសម្ដីទៅគាត់វិញបានឡើយ។
១៣ ដូច្នេះ កុំនិយាយថា‹ពួកយើងមានប្រាជ្ញា›។
ហើយកុំពោលថា‹ព្រះជាអ្នកកែតម្រង់គាត់ មិនមែនមនុស្សទេ›។
១៤ យ៉ូបមិនបាននិយាយមកកាន់ខ្ញុំទេហេតុនេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់ដូចអ្នករាល់គ្នាឡើយ។
១៥ ពួកគេស្រងាកចិត្ត មិនអាចតបឆ្លើយទៀតបានពួកគេអស់ពាក្យនឹងថ្លែង។
១៦ ខ្ញុំនៅចាំស្ដាប់ តែពួកគេលែងស្រដីទៀតពួកគេគ្រាន់តែឈរទ្រឹងមិនហាស្ដី។
១៧ ឥឡូវខ្ញុំនឹងនិយាយម្ដងខ្ញុំក៏ចង់ប្រាប់អ្វីដែលខ្ញុំដឹងដែរ
១៨ ខ្ញុំមានពាក្យជាច្រើនចង់និយាយព្រោះឫទ្ធានុភាពរបស់ព្រះជំរុញចិត្តខ្ញុំ។
១៩ ក្នុងចិត្តខ្ញុំប្រៀបដូចជាស្រាថ្មីមួយថង់*ដែលបិទជិតហៀបនឹងផ្ទុះ។+
២០ សូមឲ្យខ្ញុំនិយាយបន្តិចដើម្បីឲ្យបានធូរចិត្ត!
សូមអ្នករាល់គ្នាស្ដាប់ពាក្យពេចន៍របស់ខ្ញុំ។
២១ ខ្ញុំនឹងមិនលម្អៀងទៅខាងអ្នកណាឡើយ+ហើយក៏នឹងមិនបញ្ជោរអ្នកណាម្នាក់ដែរ
២២ ព្រោះខ្ញុំមិនចេះបញ្ជោរគេទេបើខ្ញុំធ្វើមែន ព្រះជាអ្នកបង្កើតខ្ញុំនឹងប្រល័យខ្ញុំមួយរំពេច។