យ៉ូប ៣៤:១-៣៧

  • អេលីហ៊ូ​បញ្ជាក់​អំពី​យុត្តិធម៌​និង​ផ្លូវ​របស់​ព្រះ (​១​-​៣៧)

    • យ៉ូប​និយាយ​ថា​ព្រះ​មិន​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​គាត់​ទេ (​)

    • ព្រះ​ដ៏​ពិត​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ (​១០)

    • យ៉ូប​ខ្វះ​ចំណេះ​ដឹង (​៣៥)

៣៤  ដូច្នេះ អេលីហ៊ូ​និយាយ​បន្ត​ទៀត​ថា​៖  ២  ​«​ឱ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា សូម​ស្ដាប់​សម្ដី​របស់​ខ្ញុំសូម​ស្ដាប់​ខ្ញុំ អស់​អ្នក​ដែល​មាន​ចំណេះ​ច្រើន​អើយ!  ៣  ព្រោះ​ត្រចៀក​គឺ​សម្រាប់​ស្ដាប់​ឲ្យ​ដឹង​ពាក្យ​សម្ដីដូច​អណ្ដាត​គឺ​សម្រាប់​ភ្លក់​ឲ្យ​ដឹង​រស​ជាតិ​អាហារ។  ៤  សូម​យើង​ពិចារណា​ឲ្យ​ដឹង​ថា​អ្វី​ខុស​អ្វី​ត្រូវសូម​ឲ្យ​យើង​សម្រេច​ចិត្ត​ជា​មួយ​គ្នា​ថា​អ្វី​ល្អ​អ្វី​មិន​ល្អ។  ៥  ពី​ព្រោះ​យ៉ូប​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ត្រឹម​ត្រូវ+តែ​ព្រះ​មិន​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។+  ៦  តើ​សម​ឲ្យ​ខ្ញុំ​កុហក​អំពី​ការ​វិនិច្ឆ័យ​ដែល​ខ្ញុំ​គួរ​ទទួល​ឬ? ដំបៅ​ខ្ញុំ​មិន​ជា​សះ​ស្បើយ​ឡើយ ទោះ​ជា​ខ្ញុំ​គ្មាន​កំហុស​ក៏​ដោយ›។+  ៧  តើ​មាន​អ្នក​ណា​ឲ្យ​ដូច​យ៉ូបដែល​ទទួល​យក​ការ​មើល​ងាយ​ដូច​ផឹក​ទឹក?  ៨  គាត់​សេព​គប់​មនុស្ស​អាក្រក់ហើយ​រាប់​អាន​ជន​ទុច្ចរិត។+  ៩  ព្រោះ​គាត់​បាន​និយាយ​ថា​៖ ‹គ្មាន​ប្រយោជន៍​ឡើយដែល​មនុស្ស​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត›។+ ១០  ហេតុ​នេះ អស់​អ្នក​ដែល​មាន​ការ​យល់​ដឹង​អើយ សូម​ស្ដាប់​ខ្ញុំ​៖គឺ​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ព្រះ​ដ៏​ពិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។+ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​ធ្វើ​ខុស​ជា​ដាច់​ខាត!+ ១១  ពី​ព្រោះ​លោក​នឹង​ឲ្យ​រង្វាន់​ដល់​មនុស្ស​ម្នាក់​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​គាត់+ហើយ​ឲ្យ​គាត់​ទទួល​ផល​តាម​អ្វី​ដែល​គាត់​បាន​ធ្វើ។ ១២  ពិត​ប្រាកដ​ណាស់ ព្រះ​មិន​ធ្វើ​អំពើ​ទុច្ចរិត​ជា​ដាច់​ខាត+ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ឡើយ។+ ១៣  តើ​អ្នក​ណា​ឲ្យ​លោក​មើល​ការ​ខុស​ត្រូវ​ផែនដី? ហើយ​តើ​អ្នក​ណា​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​ពិភព​លោក​ទាំង​មូល? ១៤  បើ​លោក​ឃ្លាំ​មើល​មនុស្សជាតិបើ​លោក​ដក​កម្លាំង​ជីវិត​និង​ដង្ហើម​ពី​ពួក​គេ+ ១៥  នោះ​ពួក​គេ*នឹង​វិនាស​ទាំង​អស់​គ្នាហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។+ ១៦  ដូច្នេះ បើ​អ្នក​មាន​ការ​យល់​ដឹង សូម​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​របស់​ខ្ញុំសូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ​និយាយ។ ១៧  តើ​អ្នក​ដែល​ស្អប់​យុត្តិធម៌​សាក​សម​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ទេ? តើ​អ្នក​ហ៊ាន​ផ្ដន្ទា​ទោស​បុគ្គល​ដែល​ប្រើ​អំណាច​ក្នុង​ផ្លូវ​សុចរិត​ឬ​ទេ? ១៨  តើ​អ្នក​នឹង​និយាយ​ទៅ​ស្ដេច​ថា​‹លោក​ឥត​បាន​ការ​សោះ›ឬ​ហា​ស្ដី​ទៅ​ពួក​មាន​ឋានៈ​ខ្ពស់​ថា​‹អស់​លោក​ជា​មនុស្ស​ទុច្ចរិត›​ឬ​ទេ?+ ១៩  ប៉ុន្តែ ព្រះ​មិន​លម្អៀង​ទៅ​ខាង​ពួក​អ្នក​មាន​ឋានៈ​ខ្ពស់​ឡើយហើយ​លោក​ក៏​មិន​រើស​អើង​អ្នក​មាន​ឬ​អ្នក​ក្រ​ដែរ+ដោយ​សារ​ពួក​គេ​គ្រប់​រូប​ជា​ស្នា​ដៃ​របស់​លោក។+ ២០  ពួក​គេ​អាច​ស្លាប់​ភ្លាម​ៗ​+នៅ​ពាក់​កណ្ដាល​យប់+ពួក​គេ​ញ័រ​រន្ធត់ ហើយ​សូន្យ​បាត់​ទៅសូម្បី​តែ​អ្នក​មាន​អំណាច​ក៏​វិនាស​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ។+ ២១  ពី​ព្រោះ​ភ្នែក​របស់​ព្រះ​ឃើញ​ការ​ប្រព្រឹត្ត​របស់​មនុស្ស+លោក​មើល​គ្រប់​ជំហាន​ដែល​គាត់​ដើរ។ ២២  គ្មាន​កន្លែង​ងងឹត​ឬ​ទី​អន្ធការ​ណាដែល​អាច​ឲ្យ​មនុស្ស​អាក្រក់​លាក់​ខ្លួន​បាន​ឡើយ។+ ២៣  ព្រោះ​ព្រះ​មិន​បាន​កំណត់​ពេល​ឲ្យ​មនុស្ស​ណា​ម្នាក់មក​នៅ​ចំពោះ​មុខ​លោក​ដើម្បី​ទទួល​ការ​វិនិច្ឆ័យ​ក្ដី​ទេ។ ២៤  លោក​បំផ្លាញ​ពួក​អ្នក​មាន​អំណាច ដោយ​មិន​ចាំ​បាច់​ស៊ើប​អង្កេតហើយ​លោក​ដាក់​អ្នក​ឯ​ទៀត​ជំនួស​កន្លែង​ពួក​គេ។+ ២៥  ព្រោះ​លោក​ដឹង​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ។+ លោក​ផ្ដួល​រំលំ​ពួក​គេ​នៅ​ពេល​យប់ ហើយ​ពួក​គេ​អន្តរាយ​បាត់​ទៅ។+ ២៦  លោក​ប្រហារ​ពួក​គេ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​ឡាយ+ដោយ​សារ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ២៧  និង​ដោយ​សារ​ពួក​គេ​បែរ​ចេញ​មិន​ធ្វើ​តាម​លោក+ព្រម​ទាំង​មិន​អើពើ​នឹង​បញ្ញត្តិ​របស់​លោក​ទាល់​តែ​សោះ។+ ២៨  ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ក្រ​ខ្សត់​ស្រែក​អង្វរ​សុំ​ឲ្យ​លោក​ជួយជា​លទ្ធផល លោក​ឮ​សម្រែក​របស់​មនុស្ស​ដែល​គ្មាន​ទី​ពឹង។+ ២៩  ពេល​ព្រះ​នៅ​ស្ងៀម តើ​អ្នក​ណា​អាច​ស្ដី​បន្ទោស​លោក​បាន? ពេល​លោក​មិន​ឲ្យ​ឃើញ​មុខ តើ​អ្នក​ណា​អាច​ឃើញ​បាន? យ៉ាង​នោះ ទោះ​ជា​អ្នក​ណា​ឬ​ប្រជា​ជាតិ​ណា​ក៏​ដោយ​សុទ្ធតែ​មិន​អាច​ឃើញ​មុខ​លោក។ ៣០  លោក​ធ្វើ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ឥត​កោត​ខ្លាច​ព្រះ*​អាច​ធ្វើ​ជា​អ្នក​គ្រប់​គ្រង+ ឬ​អាច​ធ្វើ​បាប​បណ្ដា​ជន​បាន។ ៣១  តើ​មាន​អ្នក​ណា​ហ៊ាន​និយាយ​ទៅ​ព្រះ​ទេ​ថា‹ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ទេ តែ​ខ្ញុំ​បែរ​ជា​ទទួល​ទោស​ទៅ​វិញ។+ ៣២  បើ​ខ្ញុំ​បាន​ធ្វើ​ខុស​ដោយ​មិន​ដឹង​ខ្លួនសូម​ណែនាំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​មិន​ធ្វើ​ខុស​ម្ដង​ទៀត​ទេ›? ៣៣  តើ​លោក​នឹង​ឲ្យ​រង្វាន់​តប​ស្នង​ដល់​អ្នក ដោយ​សារ​តែ​អ្នក​បដិសេធ​ការ​វិនិច្ឆ័យ​របស់​លោក​ឬ? អ្នក​ត្រូវ​សម្រេច​ចិត្ត មិន​មែន​ខ្ញុំ​ទេ។ ដូច្នេះ សូម​ប្រាប់​ខ្ញុំ​នូវ​អ្វី​ដែល​អ្នក​ស្គាល់​ច្បាស់។ ៣៤  មនុស្ស​ដែល​មាន​ការ​យល់​ដឹងនិង​មនុស្ស​មាន​ប្រាជ្ញា​ដែល​ស្ដាប់​ខ្ញុំ​និយាយ នឹង​តប​មក​ខ្ញុំ​ថា​៖ ៣៥  ‹យ៉ូប​ពោល​ពាក្យ​ដោយ​គ្មាន​ចំណេះ​ដឹង+សម្ដី​របស់​គាត់​ខ្វះ​ការ​យល់​ធ្លុះ​ជ្រៅ›។ ៣៦  ចូរ​ឲ្យ​យ៉ូប​រង​ការ​ល្បង​ល*ដល់​កម្រិត​ខ្ពស់​បំផុត​ចុះដោយ​សារ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត! ៣៧  គាត់​មិន​ត្រឹម​តែ​ធ្វើ​ខុស​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​បះ​បោរ​ទៀត​ផង+គាត់​ទះ​ដៃ​ចំអក​នៅ​ចំពោះ​មុខ​យើង ហើយ​ពោល​ពាក្យ​ជា​ច្រើន​ប្រឆាំង​នឹង​ព្រះ​ពិត!​»។+

កំណត់សម្គាល់

ឬ​«​មនុស្ស​ទាំង​ឡាយ​»​
ឬ​«​អ្នក​ក្បត់​ជំនឿ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សូម​បិតា​ទុក​ឲ្យ​យ៉ូប​ត្រូវ​ល្បង​ល​»​