យ៉ូប ៣៥:១-១៦

  • អេលីហ៊ូ​លើក​ឡើង​នូវ​ការ​វែក​ញែក​ខុស​របស់​យ៉ូប (​១​-​១៦)

    • យ៉ូប​និយាយ​ថា​គាត់​សុចរិត​ជាង​ព្រះ (​)

    • ព្រះ​ខ្ពង់​ខ្ពស់​ណាស់ អំពើ​ខុស​ឆ្គង​មិន​ប៉ះ​ពាល់​ដល់​ព្រះ​ឡើយ (​៥, ៦)

    • យ៉ូប​គួរ​រង់​ចាំ​ព្រះ (​១៤)

៣៥  អេលីហ៊ូ​និយាយ​បន្ត​ទៀត​ថា​៖  ២  ​«​តើ​អ្នក​ជឿ​ជាក់​ថា​អ្នក​ត្រឹម​ត្រូវ រហូត​ដល់​ហ៊ាន​ពោល​ថា​៖‹ខ្ញុំ​សុចរិត​ជាង​ព្រះ›​ឬ?+  ៣  ព្រោះ​អ្នក​ស្រដី​ថា​៖ ‹បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តើ​នោះ​សំខាន់​ឬ?* ដោយ​សារ​ខ្ញុំ​មិន​បាន​ធ្វើ​ខុស តើ​នោះ​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ប្រសើរ​ជាង​ទេ?›។+  ៤  ខ្ញុំ​នឹង​តប​ឆ្លើយ​ទៅ​អ្នកនិង​ពួក​អ្នក​ដែល​ស្គាល់​អ្នក។+  ៥  ចូរ​ងើយ​ទៅ​មេឃហើយ​សង្កេត​មើល​ពពក​លើ​វេហា រួច​ពិចារណា​ចុះ។+  ៦  បើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តើ​នេះ​ប៉ះ​ពាល់​អ្វី​ដល់​ព្រះ?+ បើ​អ្នក​ប្រព្រឹត្ត​ការ​រំលង​ជា​ច្រើន តើ​អ្នក​អាច​ធ្វើ​បាប​លោក​ឬ?+  ៧  បើ​អ្នក​ជា​មនុស្ស​សុចរិត តើ​មាន​ផល​អ្វី​ដល់​លោក? តើ​លោក​នឹង​បាន​អ្វី​ពី​អ្នក?+  ៨  បើ​អ្នក​ធ្វើ​អំពើ​ទុច្ចរិត នោះ​ជះ​ឥទ្ធិពល​ទៅ​លើ​តែ​មនុស្ស​ដូច​គ្នាហើយ​បើ​អ្នក​ប្រព្រឹត្ត​អំពើ​សុចរិត មាន​តែ​មនុស្សជាតិ​ប៉ុណ្ណោះ​ដែល​ទទួល​ប្រយោជន៍។  ៩  មនុស្ស​ទាំង​ឡាយ​ស្រែក​ថ្ងូរ ពេល​រង​ការ​សង្កត់​សង្កិន​យ៉ាង​ខ្លាំងពួក​គេ​ស្រែក​សុំ​ការ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​មាន​អំណាច។+ ១០  ប៉ុន្តែ គ្មាន​អ្នក​ណា​ស្រែក​សួរ​ថា​‹តើ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ឧត្ដម​របស់​ខ្ញុំ​នៅ​ឯ​ណា?+ លោក​ដែល​ធ្វើ​ឲ្យ​មាន​សូរ​សំឡេង​ច្រៀង​នៅ​ពេល​យប់+​ម្ដេច​បាន​ជា​មិន​ឃើញ​លោក?›។ ១១  លោក​បង្រៀន​យើង+ឲ្យ​មាន​ចំណេះ​ច្រើន​ជាង​សត្វ​នា​នា​នៅ​លើ​ដី+ហើយ​លោក​បង្កើត​យើង​ឲ្យ​មាន​ប្រាជ្ញា​ច្រើន​ជាង​បក្សា​បក្សី​នៅ​លើ​អាកាស។ ១២  មនុស្ស​ស្រែក​សុំ​លោក​ឲ្យ​ជួយ តែ​លោក​មិន​តប+ព្រោះ​តែ​ពួក​គេ​មាន​ចិត្ត​អំណួត​និង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។+ ១៣  ព្រះ​ច្បាស់​ជា​មិន​ស្ដាប់​អ្នក​ដែល​ស្រែក​យំ​ដោយ​គ្មាន​ចិត្ត​ស្មោះ*ទេ+ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។ ១៤  ដូច្នេះ ពេល​អ្នក​និយាយ​ថា​មិន​ឃើញ​ព្រះ​អើពើ​នឹង​អ្នក​សោះតើ​លោក​នឹង​ស្ដាប់​ពាក្យ​ត្អូញត្អែរ​របស់​អ្នក​ឬ?+ លោក​នឹង​វិនិច្ឆ័យ​រឿង​ក្ដី​របស់​អ្នក ដូច្នេះ​សូម​អ្នក​រង់​ចាំ​សិន។+ ១៥  ពី​ព្រោះ​លោក​មិន​បាន​ខឹង ហើយ​ដាក់​ទោស​អ្នក​ទេហើយ​លោក​ក៏​មិន​បាន​ប្រកាន់​នឹង​សម្ដី​ជ្រុល​ហួស​របស់​អ្នក​ដែរ។+ ១៦  យ៉ូប​ចេះ​តែ​បើក​មាត់​ធំ​ឥត​បាន​ការគាត់​ពោល​ពាក្យ​ច្រើន​សុទ្ធតែ​គ្មាន​ខ្លឹម​សារ​»។+

កំណត់សម្គាល់

ប្រហែល​ជា​មាន​ន័យ​ថា​«​តើ​នោះ​សំខាន់​ចំពោះ​ព្រះ​ឬ?​»​
ឬ​«​មិន​ស្ដាប់​ពាក្យ​កុហក​»​