យ៉ូប ៨:១-២២
៨ រួចមក ប៊ីលដាឌ+ជាកូនចៅស៊ូអាក+ក៏តបថា៖
២ «តើអ្នកនៅនិយាយបែបនេះដល់កាលណាទៀត?+
សម្ដីដែលចេញពីមាត់អ្នក គឺគ្រាន់តែជាខ្យល់គំហុកប៉ុណ្ណោះ!
៣ តើព្រះនឹងប្រព្រឹត្តដោយអយុត្តិធម៌ឬ?
តើព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត នឹងប្រព្រឹត្តដោយមិនសុចរិតឬ?
៤ ប្រសិនបើកូនៗរបស់អ្នកធ្វើខុសចំពោះលោកនោះលោកនឹងដាក់ទោសពួកគេឲ្យសមនឹងកំហុស*របស់ពួកគេ។
៥ ចំណែកអ្នកវិញ បើអ្នកស្វែងរកជំនួយពីព្រះ+និងអង្វរសុំសេចក្ដីមេត្តាពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
៦ ហើយបើអ្នកពិតជាបរិសុទ្ធនិងទៀងត្រង់មែន+នោះលោកនឹងជួយអ្នកព្រមទាំងឲ្យអ្នកមានជីវិតដូចដើមវិញ។
៧ ទោះជាមុនដំបូងអ្នកតូចទាបក៏ដោយតែនាអនាគត អ្នកនឹងបានចម្រុងចម្រើន។+
៨ សូមសួរអ្នកជំនាន់មុន ហើយសូមផ្ដោតអារម្មណ៍ទៅលើអ្វីៗដែលបុព្វបុរសរបស់ពួកគេបានរកឃើញ។+
៩ ព្រោះពួកយើងទើបកើតមកម្សិលមិញ ពួកយើងមិនដឹងអ្វីសោះដោយសារជីវិតរបស់ពួកយើងនៅផែនដីនេះមិនគង់វង្សទេគឺប្រៀបដូចជាស្រមោល។
១០ អ្នកជំនាន់មុននឹងណែនាំអ្នកហើយនឹងប្រាប់អ្នកនូវអ្វីដែលពួកគេដឹង។
១១ តើដើមកក់អាចដុះឡើងដោយគ្មានភក់បានឬទេ?
តើដើមត្រែងអាចលូតខ្ពស់បានដោយគ្មានទឹកឬ?
១២ កាលដែលផ្កាវានៅក្រពុំនៅឡើយ ហើយមិនទាន់បានត្រូវបេះផងនោះវានឹងក្រៀមស្វិតទៅ មុនរុក្ខជាតិផ្សេងទៀត។
១៣ ម្ល៉ោះហើយ អស់អ្នកដែលបំភ្លេចព្រះ ក៏នឹងទទួលផលយ៉ាងដូច្នោះដែរព្រោះសេចក្ដីសង្ឃឹមរបស់មនុស្សដែលមិនគោរពព្រះ* នឹងវិនាសទៅ។
១៤ អ្វីដែលគេពឹងផ្អែក គឺអសារឥតការហើយអ្វីដែលគេទុកចិត្ត គឺងាយដាច់ដូចសំណាញ់ពីងពាង។
១៥ គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះនោះនឹងរលំទៅគេខំប្រឹងទប់ តែផ្ទះនោះនឹងមិននៅជាប់ឡើយ។
១៦ អ្នកនោះប្រៀបដូចជារុក្ខជាតិស្រស់បំព្រងដែលស្រូបទឹកក្រោមពន្លឺថ្ងៃហើយបែកមែកសាខាពេញសួនច្បារ+
១៧ ថែមទាំងមានឫសវ័ណ្ដចុះវ័ណ្ដឡើងក្នុងគំនរថ្មហើយរុករកទីលំនៅក្នុងថ្មទាំងនោះ។
១៨ ប៉ុន្តែ ពេលឫសរបស់អ្នកនោះបានត្រូវរំលើងចេញពីកន្លែងរបស់ខ្លួនកន្លែងនោះនឹងបដិសេធថា៖ ‹ខ្ញុំមិនដែលស្គាល់អ្នកទេ›។+
១៩ គឺយ៉ាងនេះដែលអ្នកនោះនឹងបាត់ទៅ+រួចអ្នកផ្សេងទៀតនឹងដុះចេញមក។
២០ ប្រាកដណាស់ ព្រះនឹងមិនបោះបង់មនុស្សដែលមានចិត្តស្មោះឥតងាករេ*ទេហើយលោកក៏មិនគាំទ្រមនុស្សប្រព្រឹត្តអំពើអាក្រក់ដែរ។
២១ ព្រោះលោកនឹងធ្វើឲ្យអ្នកសើចក្អាកក្អាយឡើងវិញហើយមាត់របស់អ្នកនឹងស្រែកដោយអំណរ។
២២ ចំណែកមនុស្សដែលស្អប់អ្នក គេនឹងត្រូវអាម៉ាស់ខ្មាសហើយត្រសាលរបស់មនុស្សទុច្ចរិតនឹងលែងមានទៀត»។
កំណត់សម្គាល់
^ ឬ«សមនឹងការបះបោរ»
^ ឬ«អ្នកក្បត់ជំនឿ»
^ ឬ«មនុស្សដែលគ្មានកន្លែងបន្ទោស»