យ៉ូស្វេ ១២:១-២៤

  • ច្បាំង​ឈ្នះ​ពួក​ស្ដេច​ដែល​នៅ​ខាង​កើត​ទន្លេ​យ៉ូដាន់ (​១​-​៦)

  • ច្បាំង​ឈ្នះ​ពួក​ស្ដេច​ដែល​នៅ​ខាង​លិច​ទន្លេ​យ៉ូដាន់ (​៧​-​២៤)

១២  ជន​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់ ហើយ​គ្រប់​គ្រង​ទឹក​ដី​របស់​ពួក​គេ ចាប់​ពី​ជ្រលង​អើណូន+ លាត​សន្ធឹង​ដល់​ភ្នំ​ហឺម៉ូន+ និង​ផ្នែក​ខាង​កើត​តំបន់​អារ៉ាបា​ទាំង​មូល។ ស្ដេច​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​មាន​ដូច​ត​ទៅ​៖+ ២  ស៊ីហុន+ស្ដេច​ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្រុង​ហែសបូន គាត់​បាន​គ្រប់​គ្រង​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ+ ដែល​នៅ​លើ​ច្រាំង​ជ្រលង​អើណូន+ គឺ​ចាប់​ពី​ពាក់​កណ្ដាល​ជ្រលង​អើណូន និង​មួយ​ចំហៀង​ស្រុក​គីលាត រហូត​ដល់​ជ្រលង​យ៉ាបុក ដែល​ជា​ព្រំ​ប្រទល់​ស្រុក​អាំម៉ូន។ ៣  ស៊ីហុន​ក៏​បាន​គ្រប់​គ្រង​តំបន់​អារ៉ាបា រហូត​ដល់​ខាង​កើត​សមុទ្រ​គីនេរ៉េត*+ និង​ដល់​សមុទ្រ​នៃ​តំបន់​អារ៉ាបា​គឺ​សមុទ្រ​អំបិល* ហើយ​តាម​ផ្លូវ​ទៅ​ខាង​កើត​បេតយេស៊ីម៉ូត និង​ខាង​ត្បូង​នៃ​ជើង​ភ្នំ​ពីសកា។+ ៤  រីឯ​អុក+ជា​ស្ដេច​តំបន់បាសាន​វិញ គាត់​ជា​បុរស​ម្នាក់​ក្នុង​ពួក​រេផែម​ដែល​នៅ​សល់​ចុង​ក្រោយ+ ហើយ​គាត់​រស់​នៅ​ក្រុង​អាសថារ៉ូត​និង​ក្រុង​អេទ្រី។ ៥  គាត់​គ្រប់​គ្រង​នៅ​តំបន់​ភ្នំ​ហឺម៉ូន នៅ​ក្រុង​សាលកា និង​នៅ​តំបន់​បាសាន​ទាំង​មូល+ រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​កេសឺ និង​ស្រុក​ម៉ាអាកាត+ ហើយ​ពាក់​កណ្ដាល​ស្រុក​គីលាត រហូត​ដល់​តំបន់​របស់​ស៊ីហុន​ស្ដេច​ក្រុង​ហែសបូន។+ ៦  ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល បាន​ច្បាំង​ឈ្នះ​ពួក​គេ។+ ក្រោយ​មក ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ​ឲ្យ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។+ ៧  យ៉ូស្វេ​និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ខាង​លិច​ទន្លេយ៉ូដាន់ ហើយ​ដណ្ដើម​យក​ទឹក​ដី​ចាប់​ពី​ក្រុង​បាលកាដ+នៅ​ជ្រលង​ភ្នំ​ស្រុក​លីបង់+ រហូត​ដល់​ភ្នំ​ហាឡាក+ ត្រង់​កន្លែង​ដែល​ឡើង​ទៅ​តំបន់​ភ្នំ​សៀ។+ ក្រោយ​មក យ៉ូស្វេ​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ​ឲ្យ​កុលសម្ព័ន្ធ​ផ្សេង​ៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​តាម​ចំណែក​របស់​ពួក​គេ។+ ៨  ទឹក​ដី​ទាំង​នោះ​គឺ​នៅ​តំបន់​ភ្នំ នៅ​តំបន់​សេភីឡា នៅ​តំបន់​អារ៉ាបា នៅ​ជម្រាល​ភ្នំ នៅ​តំបន់​ស្ងាត់​ជ្រងំ និង​នៅ​តំបន់​ណេកេប+ ដែល​ជា​ទឹក​ដី​របស់​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី+ ជន​ជាតិ​កាណាន ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។+  ៩  ស្ដេច​ទាំង​ប៉ុន្មាន​នោះ គឺ​ស្ដេច​ក្រុង​យេរីខូ+ ស្ដេច​ក្រុង​អៃ+ដែល​នៅ​ក្បែរ​ក្រុង​បេតអែល ១០  ស្ដេច​ក្រុង​យេរូសាឡិម ស្ដេច​ក្រុង​ហេប្រុន+ ១១  ស្ដេច​ក្រុង​យ៉ាមុត ស្ដេច​ក្រុង​ឡាគីស ១២  ស្ដេច​ក្រុង​អេកឡូន ស្ដេច​ក្រុង​គីសឺ+ ១៣  ស្ដេច​ក្រុង​ដេបៀរ+ ស្ដេច​ក្រុង​កេដឺ ១៤  ស្ដេច​ក្រុង​ហោម៉ា ស្ដេច​ក្រុង​អេរ៉ាត ១៥  ស្ដេច​ក្រុង​លិបណា+ ស្ដេច​ក្រុង​អាឌូឡាម ១៦  ស្ដេច​ក្រុង​ម៉ាកេដា+ ស្ដេច​ក្រុង​បេតអែល+ ១៧  ស្ដេច​ក្រុង​តេពួរ ស្ដេច​ក្រុង​ហេផឺ ១៨  ស្ដេច​ក្រុង​អាផែក ស្ដេច​ក្រុង​ឡាសារ៉ុន ១៩  ស្ដេច​ក្រុង​ម៉ាដូន ស្ដេច​ក្រុង​ហាសោ+ ២០  ស្ដេច​ក្រុង​ស៊ីមរ៉ុនមេរ៉ុន ស្ដេច​ក្រុង​អាកសាប ២១  ស្ដេច​ក្រុង​ថេអាណាក ស្ដេច​ក្រុង​មេគីដោ ២២  ស្ដេច​ក្រុង​កេដេស ស្ដេច​ក្រុង​យ៉ុកនាម+នៅ​ភ្នំ​កើមែល ២៣  ស្ដេច​ក្រុង​ដោ​នៅ​ជម្រាល​ភ្នំ​ដោ+ ស្ដេច​ស្រុក​កូអ៊ីម​នៅ​ក្រុង​គីលកាល ២៤  និង​ស្ដេច​ក្រុង​ធើសា។ សរុប​ទាំង​អស់​មាន​ស្ដេច​៣១​នាក់។

កំណត់សម្គាល់

នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់
នេះ​សំដៅ​លើ​បឹង​កេណិសារ៉ែត​ឬ​សមុទ្រ​កាលីឡេ