យ៉ូស្វេ ១៥:១-៦៣

  • មត៌ក​របស់​កុលសម្ព័ន្ធ​យូដា (​១​-​១២)

  • កូន​ស្រី​របស់​កាលែប​បាន​ទទួល​ទឹក​ដី (​១៣​-​១៩)

  • ក្រុង​ផ្សេង​ៗ​របស់​កុលសម្ព័ន្ធ​យូដា (​២០​-​៦៣)

១៥  ទឹក​ដី*+ដែល​ជា​ចំណែក​របស់​កុលសម្ព័ន្ធ​យូដា​និង​ពូជ​ពង្ស​របស់​ពួក​គេ គឺ​ចប់​ត្រឹម​ព្រំ​ប្រទល់​ស្រុក​អេដំ+ តំបន់​ស្ងាត់​ជ្រងំ​ស៊ីង និង​ខាង​ត្បូង​បំផុត​នៃ​តំបន់​ណេកេប។ ២  ព្រំ​ប្រទល់​ភាគ​ខាង​ត្បូង​របស់​ពួក​គេ​ចាប់​ពី​ចុង​បំផុត​នៃ​សមុទ្រ​អំបិល*+ គឺ​ចាប់​ពី​ឈូង​សមុទ្រ​ដែល​បែរ​ទៅ​ខាង​ត្បូង ៣  ចុះ​ទៅ​ខាង​ត្បូង​ទៀត​រហូត​ដល់​អាក្រាប៊ីម+ ហើយ​ទៅ​ដល់​ស៊ីង រួច​ឡើង​ពី​ខាង​ត្បូង​ទៅ​កាដេសបានា+ដល់​ក្រុង​ហេស្រុន ហើយ​ឡើង​ទៅ​ដល់​ក្រុង​អាតដា ហើយ​វាង​ទៅ​ខាកា។ ៤  រួច​ទៅ​ដល់​អាសម៉ូន+ ត​ទៅ​ជ្រលង​នៃ​ស្រុក​អេហ្ស៊ីប+ ហើយ​ចប់​ត្រឹម​សមុទ្រ​ធំ។* នោះ​ជា​ព្រំ​ប្រទល់​ភាគ​ខាង​ត្បូង​របស់​ពួក​គេ។ ៥  ព្រំ​ប្រទល់​ខាង​កើត​គឺ​សមុទ្រ​អំបិល*ឡើង​ទៅ​ចុង​បំផុត​នៃ​ទន្លេយ៉ូដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង​គឺ​ឈូង​សមុទ្រ​ដែល​នៅ​ចុង​បំផុត​នៃ​ទន្លេយ៉ូដាន់+ ៦  រួច​ព្រំ​ប្រទល់​នោះ​ឡើង​ទៅ​ក្រុង​បេតហុកឡា+ ទៅ​ខាង​ជើង​ក្រុង​បេតអារ៉ាបា+ ហើយ​ទៅ​ដល់​ថ្ម​ធំ​របស់​បូហាន+ដែល​ជា​កូន​ចៅ​រូបេន ៧  ថែម​ទាំង​ឡើង​ទៅ​ដេបៀរ​នៅ​ជ្រលង​ភ្នំ*អាគ័រ+ រួច​មក​បែរ​ទៅ​ភាគ​ខាង​ជើង​សំដៅ​ទៅ​ក្រុង​គីលកាល+ ដែល​នៅ​មុខ​ច្រក​ភ្នំ​អាឌូមីម ជា​ច្រក​ភ្នំ​ដែល​នៅ​ខាង​ត្បូង​ជ្រលង។ ក្រោយ​មក​ព្រំ​ប្រទល់​ទៅ​ដល់​ធន​ធាន​ទឹក​អេនសេមែស+ ហើយ​ចប់​ត្រឹម​អេនរ៉ូកេល+ ៨  រួច​ឡើង​ទៅ​ជ្រលង​ហ៊ីណំ*+ រហូត​ដល់​ជម្រាល​ភ្នំ​របស់​ក្រុង​ជន​ជាតិ​យេប៊ូស+នៅ​ខាង​ត្បូង គឺ​ក្រុង​យេរូសាឡិម+ ហើយ​ត​ទៅ​កំពូល​ភ្នំ​ទល់​មុខ​ជ្រលង​ហ៊ីណំ​នៅ​ខាង​លិច គឺ​នៅ​ចុង​ជ្រលង​ភ្នំ​រេផែម​នៅ​ខាង​ជើង។ ៩  ព្រំ​ប្រទល់​របស់​ពួក​គេ គឺ​ចាប់​ពី​កំពូល​ភ្នំ​នោះ​ទៅ​ដល់​ប្រភព​ទឹក​ណេថូអា+ ហើយ​លាត​សន្ធឹង​ទៅ​ដល់​ក្រុង​ផ្សេង​ៗ​ដែល​នៅ​លើ​ភ្នំ​អេប្រុន និង​ទៅ​ដល់​ក្រុង​បាឡា គឺ​ក្រុង​គារីអាតយារីម។+ ១០  រួច​វាង​ពី​ខាង​លិច​ក្រុង​បាឡា​ទៅ​ដល់​ភ្នំ​សៀ ហើយ​ទៅ​ជម្រាល​ភ្នំ​យៀរីម​ខាង​ជើង នោះ​គឺ​ក្រុង​កេសាឡូន និង​ចុះ​ទៅ​ក្រុង​បេតសេមែស+ រួច​ទៅ​ដល់​ធីមណា។+ ១១  ព្រំ​ប្រទល់​នោះ​លាត​សន្ធឹង​ពី​ធីមណា​ដល់​ជម្រាល​ភ្នំ​ខាង​ជើង​ក្រុង​អេក្រុន+ ហើយ​ចាប់​ពី​ស៊ីក្រុន​ទៅ​ភ្នំ​បាឡា​រហូត​ដល់​យ៉ាបនៀល ហើយ​ចប់​ត្រឹម​សមុទ្រ។ ១២  ព្រំ​ប្រទល់​ខាង​លិច​គឺ​នៅ​ឆ្នេរ​សមុទ្រ​ធំ។*+ នោះ​ជា​ព្រំ​ប្រទល់​ទាំង​ប៉ុន្មាន​របស់​កូន​ចៅ​យូដា​តាម​ពូជ​ពង្ស​របស់​ពួក​គេ។ ១៣  ពេល​ដែល​យ៉ូស្វេ​បាន​ចែក​ទឹក​ដី​ឲ្យ​កូន​ចៅ​យូដា កាលែប+កូន​ប្រុស​យេផុនណា​ក៏​បាន​ទទួល​ទឹក​ដី​មួយ​ចំណែក​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែរ។ ទឹក​ដី​នោះ​គឺ​ក្រុង​គារីអាតអាបា (​អាបា​ជា​ឪពុក​របស់​អេណាក់​) ឬ​ហៅ​ថា​ក្រុង​ហេប្រុន។+ ១៤  កាលែប​បាន​បណ្ដេញ​កូន​ចៅ​បី​នាក់​របស់​អេណាក់​ចេញ​ពី​ទឹក​ដី​នោះ​គឺ+ សេសាយ អាហាយមេន និង​តាល់ម៉ាយ។+ ១៥  រួច​មក កាលែប​ធ្វើ​ដំណើរ​ពី​ទី​នោះ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​ដេបៀរ+ (​ពី​មុន​ក្រុង​ដេបៀរ​មាន​ឈ្មោះ​ថា ក្រុង​គារីអាតស៊ីផឺ​)។ ១៦  កាលែប​និយាយ​ថា​៖ ​«​បើ​អ្នក​ណា​ម្នាក់​អាច​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​គារីអាតស៊ីផឺ នោះ​ខ្ញុំ​នឹង​លើក​អាកសា​កូន​ស្រី​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​»។ ១៧  អុតនាល+ជា​កូន​ប្រុស​កេណាស+ និង​ត្រូវ​ជា​ក្មួយ​របស់​កាលែប បាន​ដណ្ដើម​យក​ក្រុង​នោះ។ ដូច្នេះ កាលែប​បាន​លើក​អាកសា​កូន​ស្រី​គាត់+ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អុតនាល។ ១៨  កាល​ដែល​អាកសា​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ប្ដី​របស់​នាង នាង​ក៏​ប្រាប់​ប្ដី​ឲ្យ​សុំ​ដី​មួយ​កន្លែង​ពី​ឪពុក​នាង។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​លា* កាលែប​សួរ​នាង​ថា​៖ ​«​តើ​កូន​ចង់​បាន​អ្វី?​»។+ ១៩  នាង​ឆ្លើយ​ថា​៖ ​«​សូម​លោក​ឪពុក​ឲ្យ​ពរ​ខ្ញុំ គឺ​ឲ្យ​កូឡូតម៉េម*ជា​អំណោយ​សម្រាប់​ខ្ញុំ ព្រោះ​ដី​ដែល​លោក​ឪពុក​ឲ្យ​ខ្ញុំ​នៅ​ខាង​ត្បូង*នោះ​ជា​ដី​ស្ងួត​»។ កាលែប​ក៏​ឲ្យ​កូឡូត​ខាង​លើ និង​កូឡូត​ខាង​ក្រោម​ទៅ​នាង។ ២០  នេះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​យូដា​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ២១  ក្រុង​ទាំង​ប៉ុន្មាន​របស់​កុលសម្ព័ន្ធ​យូដា​ដែល​នៅ​ខាង​ត្បូង​បំផុត​ជិត​ព្រំ​ប្រទល់​ស្រុក​អេដំ+គឺ ក្រុង​កាបសៀល ក្រុង​អ៊ីឌើរ ក្រុង​យេគើ ២២  ក្រុង​គីណា ក្រុង​ឌីម៉ូណា ក្រុង​អាដាដា ២៣  ក្រុង​កេដេស ក្រុង​ហាសោ ក្រុង​អ៊ីតណាន ២៤  ក្រុង​ស៊ីប ក្រុង​ថេលេម ក្រុង​បេអាឡូត ២៥  ក្រុង​ហាសោហាដាថា ក្រុង​កេរីយ៉ុតហេស្រុន គឺ​ក្រុង​ហាសោ ២៦  ក្រុង​អាម៉ាម ក្រុង​សិមម៉ា ក្រុង​ម៉ូឡាដា+ ២៧  ក្រុង​ហាសាកាដា ក្រុង​ហែសម៉ូន ក្រុង​បេតផេលែត+ ២៨  ក្រុង​ហាសាស៊ូអាល ក្រុង​បៀរសេបា+ ក្រុង​ប៊ីសយ៉ូថាយ៉ា ២៩  ក្រុង​បាឡា ក្រុង​អ៊ីយីម ក្រុង​អ៊ីសែម ៣០  ក្រុង​អែលថូឡាត ក្រុង​កេស៊ីល ក្រុង​ហោម៉ា+ ៣១  ក្រុង​ស៊ីកឡាក់+ ក្រុង​ម៉ាតម៉ាណា ក្រុង​សានសាណា ៣២  ក្រុង​ឡា​បេ​អូត ក្រុង​ស៊ីលហ៊ីម ក្រុង​អៃយីន និង​ក្រុង​រីម៉ូន។+ សរុប​ទាំង​អស់​មាន​២៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៣៣  រីឯ​នៅ​តំបន់​សេភីឡា​វិញ+ មាន​ក្រុង​អែសថោល ក្រុង​សូរ៉ា+ ក្រុង​អាសណា ៣៤  ក្រុង​សាណូអា ក្រុង​អេនកានីម ក្រុង​តេ​ពួរ ក្រុង​អេណាម ៣៥  ក្រុង​យ៉ាមុត ក្រុង​អាឌូឡាម+ ក្រុង​សូគរ ក្រុង​អាសេកា+ ៣៦  ក្រុង​ស្អារេម+ ក្រុង​អាឌីថេម ក្រុង​កេដេរ៉ា និង​ក្រុង​កេដេរ៉ូថេម។* សរុប​ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៣៧  ក្រុង​សេណាន ក្រុង​ហាដាសា ក្រុង​មីកដាលកាដ ៣៨  ក្រុង​ឌីលាន ក្រុង​មីសពេ ក្រុង​យ៉ុកធាល ៣៩  ក្រុង​ឡាគីស+ ក្រុង​បូសកាត ក្រុង​អេកឡូន ៤០  ក្រុង​កាបូន ក្រុង​ឡាម៉ាម ក្រុង​គីតលីស ៤១  ក្រុង​កេដេរ៉ូត ក្រុង​បេតដាកុន ក្រុង​ណាអាម៉ា និង​ក្រុង​ម៉ាកេដា។+ សរុប​ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៤២  ក្រុង​លិបណា+ ក្រុង​អេធើ ក្រុង​អេសាន+ ៤៣  ក្រុង​អ៊ីបថា ក្រុង​អាសណា នេស៊ីប ៤៤  ក្រុង​កៃឡា ក្រុង​អាក់ស៊ីប និង​ក្រុង​ម៉ារីសារ។ សរុប​ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៤៥  ក្រុង​អេក្រុន និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ ថែម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ដែរ ៤៦  ហើយ​ពី​ក្រុង​អេក្រុន​ទៅ​ប៉ែក​ខាង​លិច គឺ​ក្រុង​ទាំង​អស់​ដែល​នៅ​ជិត​ក្រុង​អាសូត និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៤៧  ក្រុង​អាសូត+ និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ ថែម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ដែរ។ ក្រុង​កាសា+ និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ ថែម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ទៀត រហូត​ដល់​ជ្រលង​នៃ​ស្រុក​អេហ្ស៊ីប សមុទ្រ​ធំ* និង​តំបន់​ដែល​នៅ​ក្បែរ​នោះ។+ ៤៨  ចំណែក​នៅ​តំបន់​ភ្នំ​វិញ មាន​ក្រុង​សាមៀ ក្រុង​យ៉ាទៀ+ ក្រុង​សូគរ ៤៩  ក្រុង​ដាណា ក្រុង​គារីអាតសានណា​ដែល​ហៅ​ថា​ក្រុង​ដេបៀរ ៥០  ក្រុង​អាណាប ក្រុង​អែសធេម៉ូ+ ក្រុង​អានីម ៥១  ក្រុង​កូសែន+ ក្រុង​ហូឡូន និង​ក្រុង​គីឡោ។+ សរុប​ទាំង​អស់​មាន​១១​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៥២  ក្រុង​អារ៉ាប់ ក្រុង​ឌូម៉ា ក្រុង​អេសែន ៥៣  ក្រុង​យ៉េណឹម ក្រុង​បេតតេពួរ ក្រុង​អាផេកា ៥៤  ក្រុង​ហិមតា ក្រុង​គារីអាតអាបា​ឬ​ក្រុង​ហេប្រុន+ និង​ក្រុង​ស៊ីអោ។ សរុប​ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៥៥  ក្រុង​ម៉ាអន+ ក្រុង​កើមែល ក្រុង​ស៊ីប+ ក្រុង​យូថា ៥៦  ក្រុង​យេសរៀល ក្រុង​យ៉ុកឌាម ក្រុង​សាណូអា ៥៧  ក្រុង​កែន ក្រុង​គីបៀ និង​ក្រុង​ធីមណា។+ សរុប​ទាំង​អស់​មាន​១០​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៥៨  ក្រុង​ហាលហ៊ុល ក្រុង​បេតស៊ើ ក្រុង​កេឌ័រ ៥៩  ក្រុង​ម៉ាអារ៉ាត ក្រុង​បេតអាណូត និង​ក្រុង​អែលទិកុន។ សរុប​ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៦០  ក្រុង​គារីអាតបាល​ដែល​ហៅ​ថា​ក្រុង​គារីអាតយារីម+ និង​ក្រុង​រ៉ាបា។ សរុប​ទាំង​អស់​មាន​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៦១  នៅ​តំបន់​ស្ងាត់​ជ្រងំ មាន​ក្រុង​បេតអារ៉ាបា+ មីឌីន ក្រុង​សេកាកា ៦២  ក្រុង​នីបសាន ក្រុង​អំបិល និង​ក្រុង​អេនកេឌី។+ សរុប​ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៦៣  កុលសម្ព័ន្ធ​យូដា​មិន​អាច​បណ្ដេញ+ជន​ជាតិ​យេប៊ូស+ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម+ចេញ​បាន​ទេ។ ហេតុ​នេះ នៅ​តែ​មាន​ជន​ជាតិ​យេប៊ូស​រស់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​យូដា ក្នុង​ក្រុង​យេរូសាឡិម​រហូត​ដល់​សព្វ​ថ្ងៃ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ទឹក​ដី​ដែល​បាន​ត្រូវ​ចាប់​ឆ្នោត​»​
នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ
នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់
ឬ​«​វាល​ទំនាប​»​
ន័យ​ត្រង់​«​ជ្រលង​របស់​កូន​ចៅ​ហ៊ីណំ​»​
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នាង​ទះ​ដៃ​កាល​ដែល​អង្គុយ​លើ​ខ្នង​លា​»​
មាន​ន័យ​ថា​«​អាង​ទឹក​»​
ឬ​«​ណេកេប​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្រុង​កេដេរ៉ា រួម​ទាំង​ក្រោល​ចៀម​របស់​ក្រុង​នោះ​»​
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ