យ៉ូស្វេ ១៦:១-១០

  • មត៌ក​របស់​កូន​ចៅ​យ៉ូសែប (​១​-​៤)

  • មត៌ក​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម (​៥​-​១០)

១៦  ទឹក​ដី​ដែល​ជា​ចំណែក*+របស់​កូន​ចៅ​យ៉ូសែប+ គឺ​ចាប់​ពី​ទន្លេយ៉ូដាន់​នៅ​ក្រុង​យេរីខូ រហូត​ដល់​ធន​ធាន​ទឹក​ខាង​កើត​ក្រុង​យេរីខូ កាត់​តំបន់​ស្ងាត់​ជ្រងំ​ឡើង​ពី​ក្រុង​យេរីខូ​ចូល​ទៅ​តំបន់​ភ្នំ​នៃ​ក្រុង​បេតអែល+ ២  ហើយ​លាត​សន្ធឹង​ពី​ក្រុង​បេតអែល​ដែល​នៅ​ជិត​ក្រុង​លូស រហូត​ដល់​ព្រំ​ប្រទល់​របស់​ពួក​អើគី​នៅ​ក្រុង​អាថារ៉ូត។ ៣  រួច​ចុះ​ទៅ​ប៉ែក​ខាង​លិច​ដល់​ព្រំ​ប្រទល់​របស់​ពួក​យ៉ាផ្លេត រហូត​ដល់​ព្រំ​ប្រទល់​ក្រុង​បេតហូរ៉ុន​ខាង​ក្រោម+និង​ក្រុង​គីសឺ+ ហើយ​ចប់​ត្រឹម​សមុទ្រ។ ៤  ពូជ​ពង្ស​ម៉ាណាសេ​និង​អេប្រាអ៊ីម​ដែល​ជា​កូន​ចៅ​របស់​យ៉ូសែប+ បាន​ចូល​គ្រប់​គ្រង​ទឹក​ដី​របស់​ពួក​គេ។+ ៥  ព្រំ​ប្រទល់​របស់​កូន​ចៅ​អេប្រាអ៊ីម​តាម​ពូជ​ពង្ស​របស់​ពួក​គេ​មាន​ដូច​ត​ទៅ​៖ ព្រំ​ប្រទល់​នៅ​ខាង​កើត​គឺ​ចាប់​ពី​ក្រុង​អាថារ៉ូតអាតដា+ រហូត​ដល់​ក្រុង​បេតហូរ៉ុន​ខាង​លើ+ ៦  ហើយ​លាត​សន្ធឹង​ដល់​សមុទ្រ។ ព្រំ​ប្រទល់​ខាង​ជើង​គឺ​ចាប់​ពី​មីកមេថាត+ ហើយ​វាង​ទៅ​ខាង​កើត​ដល់​ថេអាណាតស៊ីឡូ ទៅ​ដល់​យ៉ាណូអា។ ៧  រួច​ចុះ​ពី​យ៉ាណូអា​ទៅ​ក្រុង​អាថារ៉ូត​និង​ក្រុង​ណាអារ៉ា រហូត​ដល់​ក្រុង​យេរីខូ+និង​ទន្លេយ៉ូដាន់ ៨  និង​ចាប់​ពី​ក្រុង​តេ​ពួរ+ ទៅ​ខាង​លិច​ដល់​ជ្រលង​ខាណា រួច​ចប់​ត្រឹម​សមុទ្រ។+ នោះ​ជា​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម​តាម​ពូជ​ពង្ស​របស់​ពួក​គេ ៩  ដែល​រួម​បញ្ចូល​ក្រុង​និង​ភូមិ​ទាំង​អស់ ដែល​កូន​ចៅ​អេប្រាអ៊ីម​មាន​នៅ​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ដែរ។+ ១០  ប៉ុន្តែ កូន​ចៅ​អេប្រាអ៊ីម​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្នុង​ក្រុង​គីសឺ​ចេញ​ទេ។+ ហេតុ​នេះ នៅ​តែ​មាន​ជន​ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រាអ៊ីម​រហូត​ដល់​សព្វ​ថ្ងៃ+ ហើយ​ជន​ជាតិ​កាណាន​បាន​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ការងារ​យ៉ាង​លំបាក។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ទឹក​ដី​ដែល​បាន​ត្រូវ​ចាប់​ឆ្នោត​»​