យ៉ូស្វេ ១៩:១-៥១

  • មត៌ក​របស់​កុលសម្ព័ន្ធ​ស៊ីម្មាន (​១​-​៩)

  • មត៌ក​របស់​កុលសម្ព័ន្ធ​សេប៊ូឡូន (​១០​-​១៦)

  • មត៌ក​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ (​១៧​-​២៣)

  • មត៌ក​របស់​កុលសម្ព័ន្ធ​អេស៊ើរ (​២៤​-​៣១)

  • មត៌ក​របស់​កុលសម្ព័ន្ធ​ណែបថាលី (​៣២​-​៣៩)

  • មត៌ក​របស់​កុលសម្ព័ន្ធ​ដាន់ (​៤០​-​៤៨)

  • មត៌ក​របស់​យ៉ូស្វេ (​៤៩​-​៥១)

១៩  ឆ្នោត​ទី​២+បាន​ទៅ​លើ​កុលសម្ព័ន្ធ​ស៊ីម្មាន+តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​មត៌ក គឺ​នៅ​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា។+ ២  ទឹក​ដី​របស់​ពួក​គេ​រួម​មាន ក្រុង​បៀរសេបា+ជា​មួយ​នឹង​សេបា ក្រុង​ម៉ូឡាដា+ ៣  ក្រុង​ហាសាស៊ូអាល+ ក្រុង​បាឡារ ក្រុង​អ៊ីសែម+ ៤  ក្រុង​អែលថូឡាត+ ក្រុង​បេធូល ក្រុង​ហោម៉ា ៥  ក្រុង​ស៊ីកឡាក់+ ក្រុង​បេតម៉ាកាបូត ក្រុង​ហាសាស៊ូសា ៦  ក្រុង​បេតឡាបេអូត+ និង​ក្រុង​សារូហែន។ សរុប​ទាំង​អស់​មាន​១៣​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៧  ពួក​គេ​ក៏​មាន​ក្រុង​អៃយីន ក្រុង​រីម៉ូន ក្រុង​អេធើ និង​ក្រុង​អេសាន​ដែរ។+ សរុប​ទាំង​អស់​មាន​បួន​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៨  រួម​បញ្ចូល​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ រហូត​ទៅ​ដល់​ក្រុង​បាឡាថបៀ គឺ​ក្រុង​រ៉ាម៉ា​នៅ​ខាង​ត្បូង។ នោះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​ស៊ីម្មាន​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ៩  ឯ​ទឹក​ដី​របស់​កូន​ចៅ​ស៊ីម្មាន​បាន​ត្រូវ​ដក​យក​ពី​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា ព្រោះ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា​ធំ​ពេក ពួក​គេ​នៅ​មិន​អស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​កូន​ចៅ​ស៊ីម្មាន​បាន​ទទួល​មត៌ក​មួយ​ចំណែក​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា។+ ១០  ឆ្នោត​ទី​៣+បាន​ទៅ​លើ​កូន​ចៅ​សេប៊ូឡូន+តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ព្រំ​ប្រទល់​របស់​ពួក​គេ​ចាប់​ពី​ក្រុង​សារីត ១១  រួច​ឡើង​ទៅ​ប៉ែក​ខាង​លិច​ដល់​ម៉ារ៉ាឡា ឆ្ពោះ​ទៅ​ក្រុង​ដាបាសែត ហើយ​ត​ទៅ​ជ្រលង​នៅ​ខាង​មុខ​ក្រុង​យ៉ុកនាម។ ១២  រួច​ពី​ក្រុង​សារីត​ទៅ​ទិស​ខាង​កើត​ដល់​ព្រំ​ប្រទល់​ក្រុង​គីសាឡូតថេបោ ចេញ​ទៅ​ក្រុង​ដាប្រាត+ ហើយ​ឡើង​ទៅ​យ៉ាភាអា ១៣  ត​ទៅ​ខាង​កើត​ដល់​ក្រុង​កាថហេផឺ+ ឆ្ពោះ​ទៅ​អែតកាស៊ីន ហើយ​ទៅ​ក្រុង​រីម៉ូន លាត​សន្ធឹង​ដល់​ក្រុង​នៀ។ ១៤  ឯ​ព្រំ​ប្រទល់​ខាង​ជើង​វាង​ទៅ​ដល់​ក្រុង​ហាណាថូន ចប់​ត្រឹម​ជ្រលង​ភ្នំ​យីបថាអែល ១៥  ថែម​ទាំង​មាន​ក្រុង​កាថាត ក្រុង​ណាហាឡា ក្រុង​ស៊ីមរ៉ុន+ ក្រុង​អ៊ីដាឡា និង​ក្រុង​បេថ្លេហិម។+ សរុប​ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ១៦  ដូច្នេះ ក្រុង​និង​ភូមិ​ទាំង​អស់​នោះ​ជា​មត៌ក​របស់​កូន​ចៅ​សេប៊ូឡូន​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។+ ១៧  ឆ្នោត​ទី​៤+បាន​ទៅ​លើ​កូន​ចៅ​អ៊ីសាខារ+តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ១៨  ព្រំ​ប្រទល់​របស់​ពួក​គេ​រួម​មាន ក្រុង​យេសរៀល+ ក្រុង​គីសាឡូត ក្រុង​ស៊ូណែម+ ១៩  ហាផារេម ក្រុង​សៃអន ក្រុង​អាណាហារ៉ាត ២០  រ៉ាប៊ីត ក្រុង​គីសយ៉ូន ក្រុង​អេបែស ២១  ក្រុង​រេមេត ក្រុង​អេនកានីម+ ក្រុង​អេនហាដា ក្រុង​បេតផាសេ ២២  រហូត​ដល់​ភ្នំ​ថេបោ+ លាត​សន្ធឹង​ដល់​សាហាស៊ីម៉ា​និង​ក្រុង​បេតសេមែស ហើយ​ចប់​ត្រឹម​ទន្លេយ៉ូដាន់។ សរុប​ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ២៣  ដូច្នេះ ក្រុង​និង​ភូមិ​ទាំង​អស់​នោះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។+ ២៤  ឆ្នោត​ទី​៥+បាន​ទៅ​លើ​កុលសម្ព័ន្ធ​អេស៊ើរ+តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ២៥  ព្រំ​ប្រទល់​របស់​ពួក​គេ​រួម​មាន ក្រុង​ហេលកាត+ ក្រុង​ហាលី ក្រុង​បេថែន ក្រុង​អាកសាប ២៦  ក្រុង​អាឡាមេលេក ក្រុង​អាម៉ាដ និង​ក្រុង​មីសាល។ រួច​លាត​សន្ធឹង​ទៅ​ប៉ែក​ខាង​លិច​ដល់​ភ្នំ​កើមែល+ និង​ទៅ​ដល់​ទន្លេ​ស៊ីហូលីបណាត ២៧  ហើយ​វាង​ទៅ​ទិស​ខាង​កើត​ដល់​ក្រុង​បេតដាកុន រហូត​ដល់​ព្រំ​ប្រទល់​ទឹក​ដី​របស់​កុលសម្ព័ន្ធ​សេប៊ូឡូន និង​ទៅ​ដល់​ខាង​ជើង​ជ្រលង​ភ្នំ​យីបថាអែល រួច​ត​ទៅ​ក្រុង​បេតអេមែក​និង​ក្រុង​ណាអែល រហូត​ដល់​ខាង​ឆ្វេង​ក្រុង​កាបួល ២៨  ហើយ​ទៅ​ដល់​ក្រុង​អេប្រុន ក្រុង​រេហុប ក្រុង​ហាំម៉ូន ក្រុង​ខាណា និង​លាត​សន្ធឹង​ដល់​ស៊ីដូន​ជា​ក្រុង​ដ៏​ធំ។+ ២៩  ព្រំ​ប្រទល់​របស់​ពួក​គេ​បន្ត​ទៅ​ដល់​ក្រុង​រ៉ាម៉ា ឆ្ពោះ​ទៅ​ទីរ៉ុស​ជា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។+ រួច​ទៅ​ដល់​ក្រុង​ហូសា ហើយ​ចប់​ត្រឹម​សមុទ្រ​នៅ​តំបន់​ទឹក​ដី​ក្រុង​អាក់ស៊ីប ៣០  ក្រុង​អ៊ូម៉ា ក្រុង​អាផែក+ និង​ក្រុង​រេហុប។+ សរុប​ទាំង​អស់​មាន​២២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៣១  ដូច្នេះ ក្រុង​និង​ភូមិ​ទាំង​អស់​នោះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​អេស៊ើរ​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។+ ៣២  ឆ្នោត​ទី​៦+បាន​ទៅ​លើ​កូន​ចៅ​ណែបថាលី​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ៣៣  ព្រំ​ប្រទល់​របស់​ពួក​គេ​គឺ ចាប់​ពី​ហេឡែប​និង​ដើម​ឈើ​ធំ​នៅ​សាអាណានីម+ ហើយ​ចេញ​ទៅ​អាដាមីនេកេប​និង​យ៉ាបនៀល រហូត​ដល់​ឡាគូម រួច​ចប់​ត្រឹម​ទន្លេយ៉ូដាន់។ ៣៤  បន្ទាប់​មក ត​ទៅ​ប៉ែក​ខាង​លិច​ដល់​ក្រុង​អាសណូតថេបោ ហើយ​ចាប់​ពី​ទី​នោះ​ចេញ​ទៅ​ក្រុង​ហ៊ូកុក រហូត​ដល់​ព្រំ​ប្រទល់​ខាង​ត្បូង​របស់​កុលសម្ព័ន្ធ​សេប៊ូឡូន និង​ទៅ​ប៉ែក​ខាង​លិច​ដល់​ព្រំ​ប្រទល់​របស់​កុលសម្ព័ន្ធ​អេស៊ើរ។ ឯ​ព្រំ​ប្រទល់​ខាង​កើត​គឺ ព្រំ​ប្រទល់​របស់​កុលសម្ព័ន្ធ​យូដា​ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ ៣៥  បន្ថែម​ទៀត កូន​ចៅ​ណែបថាលី​ក៏​មាន​ក្រុង​ផ្សេង​ៗ​ដែល​មាន​កំពែង​មាំ​មួន​ដែរ។ ក្រុង​ទាំង​នោះ​គឺ ក្រុង​ស៊ីឌីម ក្រុង​សឺ ក្រុង​ហាម៉ាត+ ក្រុង​រ៉ាកាត ក្រុង​គីនេរ៉េត ៣៦  ក្រុង​អាដាម៉ា ក្រុង​រ៉ាម៉ា ក្រុង​ហាសោ+ ៣៧  ក្រុង​កេដេស+ ក្រុង​អេទ្រី ក្រុង​អេនហេសោ ៣៨  ក្រុង​យីរ៉ូន ក្រុង​មីកដាលអែល ក្រុង​ហូរែម ក្រុង​បេតអាណាត និង​ក្រុង​បេតសេមែស។+ សរុប​ទាំង​អស់​មាន​១៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។ ៣៩  ដូច្នេះ ក្រុង​និង​ភូមិ​ទាំង​អស់​នោះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​ណែបថាលី​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។+ ៤០  ឆ្នោត​ទី​៧+បាន​ទៅ​លើ​កុលសម្ព័ន្ធ​ដាន់+តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ៤១  ព្រំ​ប្រទល់​របស់​ពួក​គេ​រួម​មាន ក្រុង​សូរ៉ា+ ក្រុង​អែសថោល ក្រុង​អឺសេមេស ៤២  ក្រុង​ស្អាឡាប៊ីន+ ក្រុង​អៃយ៉ាឡូន+ ក្រុង​អ៊ីតឡា ៤៣  ក្រុង​អ៊ីឡន ក្រុង​ធីមណា+ ក្រុង​អេក្រុន+ ៤៤  ក្រុង​អែលទិកា ក្រុង​គីបេថន+ ក្រុង​បាឡាថ ៤៥  យេហ៊ូត ក្រុង​បេនេបេរ៉ាក ក្រុង​កាថរីម៉ូន+ ៤៦  មេយ៉ាកុន និង​ក្រុង​រ៉ាកុន ដោយ​មាន​ព្រំ​ប្រទល់​នៅ​ទល់​មុខ​ក្រុង​យ៉ុបប៉ា។+ ៤៧  ប៉ុន្តែ ទឹក​ដី​របស់​កុលសម្ព័ន្ធ​ដាន់​គឺ​តូច​ពេក​សម្រាប់​ពួក​គេ។+ ម្ល៉ោះ​ហើយ ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​ច្បាំង​ដណ្ដើម​យក​ក្រុង​លេសែម+ ហើយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ។ ក្រោយ​ពី​ចាប់​យក​ក្រុង​នោះ​បាន ពួក​គេ​ក៏​រស់​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​គេ​ប្ដូរ​ឈ្មោះ​ក្រុង​លេសែម​ទៅ​ជា​ក្រុង​ដាន់ តាម​ឈ្មោះ​បុព្វ​បុរស​របស់​ពួក​គេ​វិញ។+ ៤៨  ដូច្នេះ ក្រុង​និង​ភូមិ​ទាំង​អស់​នោះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​ដាន់​តាម​វង្ស​ត្រកូល​របស់​ពួក​គេ។ ៤៩  ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​បែង​ចែក​ទឹក​ដី​ជា​មត៌ក​តាម​តំបន់​ផ្សេង​ៗ​រួច​រាល់​ហើយ ពួក​គេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​ទៅ​យ៉ូស្វេ​ជា​កូន​ប្រុស​នុន។ ៥០  តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ពួក​គេ​បាន​ឲ្យ​ក្រុង​ធីមណាតសេរ៉ា+នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម​តាម​សំណូម​ពរ​របស់​យ៉ូស្វេ។ ក្រោយ​មក យ៉ូស្វេ​បាន​សង់​ក្រុង​នោះ​ឡើង​វិញ រួច​ចូល​ទៅ​រស់​នៅ​ក្រុង​នោះ។ ៥១  នោះ​ជា​មត៌ក​ទាំង​ប៉ុន្មាន​ដែល​អេលាសារ​ជា​សង្ឃ យ៉ូស្វេ​កូន​ប្រុស​នុន និង​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នា​នា​នៃ​កុលសម្ព័ន្ធ​ជន​ជាតិ​អ៊ីស្រាអែល បាន​ចាប់​ឆ្នោត​ចែក+នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ឯ​ក្រុង​ស៊ីឡូរ+ ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។+ នៅ​ទី​បំផុត ពួក​គេ​បាន​បែង​ចែក​ទឹក​ដី​ចប់​សព្វ​គ្រប់។

កំណត់សម្គាល់