យ៉ូស្វេ ២១:១-៤៥

  • ក្រុង​ផ្សេង​ៗ​របស់​កុលសម្ព័ន្ធ​លេវី (​១​-​៤២)

    • សម្រាប់​កូន​ចៅ​អេរ៉ុន (​៩​-​១៩)

    • សម្រាប់​កូន​ចៅ​កូហាត​ដែល​នៅ​សល់ (​២០​-​២៦)

    • សម្រាប់​កូន​ចៅ​គើសុន (​២៧​-​៣៣)

    • សម្រាប់​កូន​ចៅ​មេរេរ៉ាយ (​៣៤​-​៤០)

  • សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​ក្លាយ​ជា​ការ​ពិត (​៤៣​-​៤៥)

២១  ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នា​នា​នៃ​កុលសម្ព័ន្ធ​លេវី​បាន​ទៅ​ជួប​អេលាសារ+ជា​សង្ឃ យ៉ូស្វេ​កូន​ប្រុស​នុន និង​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នៃ​កុលសម្ព័ន្ធ​ឯ​ទៀត​របស់​ជន​ជាតិ​អ៊ីស្រាអែល ២  ហើយ​និយាយ​ទៅ​ពួក​គេ​នៅ​ក្រុង​ស៊ីឡូរ+ស្រុក​កាណាន​ថា​៖ ​«​តាម​រយៈ​ម៉ូសេ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា យើង​នឹង​ទទួល​ក្រុង​ផ្សេង​ៗ​ដើម្បី​អាស្រ័យ​នៅ ព្រម​ទាំង​វាល​ស្មៅ​សម្រាប់​សត្វ​របស់​យើង​ផង​ដែរ​»។+ ៣  ដូច្នេះ តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ជន​ជាតិ​អ៊ីស្រាអែល​បាន​ចែក​ក្រុង​ផ្សេង​ៗ​+ និង​វាល​ស្មៅ​របស់​ក្រុង​ទាំង​នោះ​ដែល​ពួក​គេ​បាន​ទទួល​ជា​មត៌ក ឲ្យ​ដល់​កុលសម្ព័ន្ធ​លេវី។+ ៤  ពេល​គេ​ចាប់​ឆ្នោត ឆ្នោត​ដំបូង​បាន​ធ្លាក់​ទៅ​លើ​វង្ស​ត្រកូល​នា​នា​របស់​កូន​ចៅ​កូហាត+ គឺ​ទៅ​លើ​កុលសម្ព័ន្ធ​លេវីដែល​ជា​កូន​ចៅ​របស់​អេរ៉ុន​ជា​សង្ឃ។ ពួក​គេ​បាន​ទទួល​១៣​ក្រុង ជា​ក្រុង​របស់​កុលសម្ព័ន្ធ​យូដា+ កុលសម្ព័ន្ធ​ស៊ីម្មាន+ និង​កុលសម្ព័ន្ធ​បេនយ៉ាមីន។+ ៥  ចំណែក​កូន​ចៅ​ដែល​នៅ​សល់​ក្នុង​វង្ស​ត្រកូល​កូហាត ពួក​គេ​បាន​ទទួល​១០​ក្រុង ជា​ក្រុង​របស់​វង្ស​ត្រកូល​នា​នា​នៃ​កុលសម្ព័ន្ធ​អេប្រាអ៊ីម+ កុលសម្ព័ន្ធ​ដាន់ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។+ ៦  រីឯ​កូន​ចៅ​គើសុន+ ពួក​គេ​បាន​ទទួល​១៣​ក្រុង ជា​ក្រុង​របស់​វង្ស​ត្រកូល​នា​នា​នៃ​កុលសម្ព័ន្ធ​អ៊ីសាខារ កុលសម្ព័ន្ធ​អេស៊ើរ កុលសម្ព័ន្ធ​ណែបថាលី និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​តំបន់បាសាន។+ ៧  ចំណែក​ឯ​វង្ស​ត្រកូល​របស់​កូន​ចៅ​មេរេរ៉ាយ+ ពួក​គេ​បាន​ទទួល​១២​ក្រុង ជា​ក្រុង​របស់​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​សេប៊ូឡូន។+ ៨  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ និង​វាល​ស្មៅ​របស់​ក្រុង​ទាំង​នោះ​ដល់​កុលសម្ព័ន្ធ​លេវី​ដោយ​ការ​ចាប់​ឆ្នោត ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​តាម​រយៈ​ម៉ូសេ។+ ៩  នេះ​ជា​ឈ្មោះ​ក្រុង​ផ្សេង​ៗ​ដែល​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​ស៊ីម្មាន​បាន​ឲ្យ+ ១០  ដល់​កូន​ចៅ​អេរ៉ុន​ក្នុង​វង្ស​ត្រកូល​របស់​កូហាត​ដែល​ជា​កូន​របស់លេវី ព្រោះ​ឆ្នោត​ទី​១​បាន​ទៅ​លើ​ពួក​គេ។ ១១  ពួក​គេ​បាន​ទទួល​ក្រុង​គារីអាតអាបា+ (​អាបា​ជា​ឪពុក​របស់​អេណាក់​) ឬ​ហៅ​ថា​ក្រុង​ហេប្រុន+ ដែល​ស្ថិត​នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ​វិញ​ក្រុង​នោះ​ផង។ ១២  ប៉ុន្តែ ដី​វាល​និង​ភូមិ​ផ្សេង​ៗ​របស់​ក្រុង​នោះ បាន​ត្រូវ​ប្រគល់​ឲ្យ​កាលែប​ជា​កូន​ប្រុស​យេផុនណា។+ ១៣  កូន​ចៅ​អេរ៉ុន​ដែល​ជា​សង្ឃ​បាន​ទទួល​ក្រុង​ពំនាក់​ជា​ក្រុង​សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ រត់​ទៅ​ជ្រក​កោន+ ពោល​គឺ​ក្រុង​ហេប្រុន+និង​វាល​ស្មៅ​ក្រុង​នោះ។ ពួក​គេ​ក៏​បាន​ទទួល​ក្រុង​លិបណា+និង​វាល​ស្មៅ​ក្រុង​នោះ ១៤  ក្រុង​យ៉ាទៀ+និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​អែសធេម័រ+និង​វាល​ស្មៅ​ក្រុង​នោះ ១៥  ក្រុង​ហូឡូន+និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​ដេបៀរ+និង​វាល​ស្មៅ​ក្រុង​នោះ ១៦  ក្រុង​អៃយីន+និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​យូថា+និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​បេតសេមែស​និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​៩​ក្រុង ជា​ក្រុង​ដែល​បាន​មក​ពី​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​ស៊ីម្មាន។ ១៧  កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ឲ្យ​ក្រុង​គីបៀន+និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​កេបា​និង​វាល​ស្មៅ​ក្រុង​នោះ+ ១៨  ក្រុង​អាណាថោត+និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​អាលម៉ូន​និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បួន​ក្រុង។ ១៩  ពួក​សង្ឃ​ដែល​ជា​កូន​ចៅ​អេរ៉ុន​បាន​ទទួល​ក្រុង​សរុប​ចំនួន​១៣​ក្រុង និង​វាល​ស្មៅ​ក្រុង​ទាំង​នោះ។+ ២០  រីឯ​កូន​ចៅ​កូហាត​ដែល​នៅ​សល់​ក្នុង​វង្ស​ត្រកូល​លេវី ពួក​គេ​បាន​ទទួល​ក្រុង*មួយ​ចំនួន​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ២១  ពួក​គេ​បាន​ទទួល​ក្រុង​ពំនាក់​ជា​ក្រុង​សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​រត់​ទៅ​ជ្រក​កោន+ ពោល​គឺ​ក្រុង​ស៊ីគឹម+និង​វាល​ស្មៅ​ក្រុង​នោះ ដែល​ស្ថិត​នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ពួក​គេ​ក៏​បាន​ទទួល​ក្រុង​គីសឺ+និង​វាល​ស្មៅ​ក្រុង​នោះ ២២  ក្រុង​គីបសែម​និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​បេតហូរ៉ុន+និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បួន​ក្រុង។ ២៣  កុលសម្ព័ន្ធ​ដាន់​បាន​ឲ្យ​ក្រុង​អែលទិកា​និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​គីបេថន​និង​វាល​ស្មៅ​ក្រុង​នោះ ២៤  ក្រុង​អៃយ៉ាឡូន+និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​កាថរីម៉ូន​និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បួន​ក្រុង។ ២៥  ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​បាន​ឲ្យ​ក្រុង​ថេអាណាក+និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​កាថរីម៉ូន​និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​ពីរ​ក្រុង។ ២៦  ដូច្នេះ កូន​ចៅ​ដែល​នៅ​សល់​ក្នុង​វង្ស​ត្រកូល​កូហាត​បាន​ទទួល​ក្រុង​ទាំង​អស់ សរុប​ចំនួន​១០​ក្រុង​និង​វាល​ស្មៅ​ក្រុង​ទាំង​នោះ​ផង។ ២៧  ចំណែក​ឯ​កូន​ចៅ​គើសុន+ក្នុង​វង្ស​ត្រកូល​លេវី ពួក​គេ​បាន​ទទួល​ក្រុង​ខ្លះ​ពី​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។ ក្រុង​មួយ​ជា​ក្រុង​ពំនាក់​សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​រត់​ទៅ​ជ្រក​កោន ពោល​គឺ​ក្រុង​កូឡាន+នៅ​តំបន់បាសាន​និង​វាល​ស្មៅ​ក្រុង​នោះ។ ក្រុង​មួយ​ទៀត​គឺ​ក្រុង​បេអេសត្រា​និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​ពីរ​ក្រុង។ ២៨  កុលសម្ព័ន្ធ​អ៊ីសាខារ+បាន​ឲ្យ​ក្រុង​គីសយ៉ូន​និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​ដាប្រាត+និង​វាល​ស្មៅ​ក្រុង​នោះ ២៩  ក្រុង​យ៉ាមុត​និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​អេនកានីម​និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បួន​ក្រុង។ ៣០  កុលសម្ព័ន្ធ​អេស៊ើរ+បាន​ឲ្យ​ក្រុង​មីសាល​និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​អាប់ដូន​និង​វាល​ស្មៅ​ក្រុង​នោះ ៣១  ក្រុង​ហេលកាត+និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​រេហុប+និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បួន​ក្រុង។ ៣២  កុលសម្ព័ន្ធ​ណែបថាលី​បាន​ឲ្យ​ក្រុង​ពំនាក់+ជា​ក្រុង​សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​រត់​ទៅ​ជ្រក​កោន ពោល​គឺ​ក្រុង​កេដេស+នៅ​ស្រុកកាលីឡេ​និង​វាល​ស្មៅ​ក្រុង​នោះ។ ពួក​គេ​ក៏​បាន​ឲ្យ​ក្រុង​ហាម៉ូតដោ​និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​ខាថាន​និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បី​ក្រុង។ ៣៣  ដូច្នេះ កូន​ចៅ​គើសុន​តាម​វង្ស​ត្រកូល​របស់​ពួក​គេ​បាន​ទទួល​ក្រុង​ទាំង​អស់ សរុប​ចំនួន​១៣​ក្រុង​និង​វាល​ស្មៅ​ក្រុង​ទាំង​នោះ​ផង។ ៣៤  ឯ​កូន​ចៅ​ក្នុង​វង្ស​ត្រកូល​មេរេរ៉ាយ+ គឺ​កូន​ចៅ​ដែល​នៅ​សល់​ក្នុង​វង្ស​ត្រកូល​លេវី ពួក​គេ​បាន​ទទួល​ក្រុង​មួយ​ចំនួន​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន។+ ក្រុង​ទាំង​នោះ​រួម​មាន ក្រុង​យ៉ុកនាម+និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​ខាថា​និង​វាល​ស្មៅ​ក្រុង​នោះ ៣៥  ក្រុង​ឌីមណា​និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​ណាហាឡា+និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បួន​ក្រុង។ ៣៦  កុលសម្ព័ន្ធ​រូបេន​បាន​ឲ្យ​ក្រុង​បេសឺ+និង​វាល​ស្មៅ​ក្រុង​នោះ ក្រុង​យេហាស​និង​វាល​ស្មៅ​ក្រុង​នោះ+ ៣៧  ក្រុង​កេដេម៉ូត​និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​មេផ្អាត​និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បួន​ក្រុង។ ៣៨  កុលសម្ព័ន្ធ​កាដ+បាន​ឲ្យ​ក្រុង​ពំនាក់​ជា​ក្រុង​សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​រត់​ទៅ​ជ្រក​កោន ពោល​គឺ​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​គីលាត+និង​វាល​ស្មៅ​ក្រុង​នោះ។ ពួក​គេ​ក៏​បាន​ឲ្យ​ក្រុង​ម៉ាហាណែម+និង​វាល​ស្មៅ​ក្រុង​នោះ ៣៩  ក្រុង​ហែសបូន+និង​វាល​ស្មៅ​ក្រុង​នោះ ព្រម​ទាំង​ក្រុង​យ៉ាសឺ+និង​វាល​ស្មៅ​ក្រុង​នោះ។ សរុប​ទាំង​អស់​មាន​បួន​ក្រុង។ ៤០  ដូច្នេះ កូន​ចៅ​ក្នុង​វង្ស​ត្រកូល​មេរេរ៉ាយ គឺ​កូន​ចៅ​ដែល​នៅ​សល់​ក្នុង​វង្ស​ត្រកូល​លេវី​បាន​ទទួល​ក្រុង​ទាំង​អស់ សរុប​ចំនួន​១២​ក្រុង។ ៤១  ក្រុង​ទាំង​អស់​ដែល​កុលសម្ព័ន្ធ​លេវី​បាន​ទទួល​ពី​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ចំនួន​៤​៨​ក្រុង ព្រម​ទាំង​វាល​ស្មៅ​របស់​ក្រុង​ទាំង​នោះ​ផង​ដែរ។+ ៤២  ក្រុង​នីមួយ​ៗ​សុទ្ធតែ​មាន​វាល​ស្មៅ​នៅ​ជុំ​វិញ។ គ្មាន​ក្រុង​មួយ​ណា​ដែល​មិន​មាន​វាល​ស្មៅ​ឡើយ។ ៤៣  ព្រះ​យេហូវ៉ា​បាន​ឲ្យ​ទឹក​ដី​ទាំង​អស់​ដល់​ជន​ជាតិ​អ៊ីស្រាអែល តាម​ពាក្យ​ដែល​លោក​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ។+ ហេតុ​នេះ ពួក​គេ​បាន​ចូល​ទៅ​គ្រប់​គ្រង ហើយ​រស់​នៅ​ក្នុង​ទឹក​ដី​ទាំង​នោះ។+ ៤៤  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត​គ្រប់​ទិស​ទី ដូច​ដែល​លោក​បាន​សន្យា​នឹង​បុព្វ​បុរស​របស់​ពួក​គេ។+ ម្យ៉ាង​ទៀត គ្មាន​សត្រូវ​ណា​ម្នាក់​អាច​យក​ឈ្នះ​ពួក​គេ​បាន​ឡើយ+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​សត្រូវ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។+ ៤៥  ក្នុង​ចំណោម​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​កូន​ចៅ​អ៊ីស្រាអែល លោក​បាន​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​អស់​ក្លាយ​ជា​ការ​ពិត។ គ្មាន​សេចក្ដី​សន្យា​ណា​មួយ​ដែល​មិន​កើត​ឡើង​ឡើយ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ក្រុង​ដែល​បាន​ត្រូវ​ចាប់​ឆ្នោត​»​