សៀវភៅលូកា ៣:១-៣៨

  • ការ​ចាប់​ផ្ដើម​នៃ​កិច្ច​ការ​របស់​យ៉ូហាន (​១, ២)

  • យ៉ូហាន​ផ្សព្វ​ផ្សាយ​អំពី​ការ​ជ្រមុជ​ទឹក (​៣​-​២០)

  • លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក (​២១, ២២)

  • បញ្ជី​វង្ស​ត្រកូល​របស់​លោក​យេស៊ូ​គ្រិស្ត (​២៣​-​៣៨)

 នៅ​ឆ្នាំ​ទី​១៥​នៃ​ការ​គ្រប់​គ្រង​របស់​សេសារ*ទីប៊ែរ ពេល​ដែល​ប៉ុនទាស​ពីឡាត​ជា​អភិបាល​តំបន់​យូឌា និង​ហេរ៉ូឌ*+ជា​អភិបាល​ស្រុកកាលីឡេ ហើយ​ភីលីព​ជា​បង​ប្រុស​ហេរ៉ូឌ​និង​ជា​អភិបាល​ស្រុក​អ៊ីទូរៀ​និង​ត្រាខូនីត ហើយ​ឡែសេនាស​ជា​អភិបាល​ស្រុក​អាប៊ីលីនី ២  ក្នុង​សម័យ​កៃផាស+និង​អេណាស​ជា​សង្ឃ​នាយក ពេល​នោះ​ព្រះ​បាន​ឲ្យ​សេចក្ដី​ប្រកាស​ដល់​យ៉ូហាន+ជា​កូន​របស់​សាការី នៅ​តំបន់​ស្ងាត់​ជ្រងំ។+ ៣  ដូច្នេះ យ៉ូហាន​បាន​ចូល​ទៅ​តំបន់​ជុំវិញ​ទន្លេ​យ៉ូដាន់ ហើយ​ផ្សព្វ​ផ្សាយ​ប្រាប់​មនុស្ស​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក* ដែល​ជា​ការ​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែ​ចិត្ត ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន+ ៤  ដូច​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ បាន​សរសេរ​ថា​៖ ​«​មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!* ចូរ​ធ្វើ​ឲ្យ​ផ្លូវ​របស់​លោក​ត្រង់។+ ៥  ចូរ​លុប​ជ្រលង​ទាំង​អស់ ហើយ​ពង្រាប​គ្រប់​ភ្នំ​គ្រប់​ទួល​ឲ្យ​រាប​ស្មើ។ ឯ​ផ្លូវ​វៀច​ក្ងិច​ក្ងក់ ចូរ​ធ្វើ​ឲ្យ​ទៅ​ជា​ផ្លូវ​ត្រង់ ហើយ​ចូរ​ធ្វើ​ឲ្យ​ផ្លូវ​រដិប​រដុប​ទៅ​ជា​រាប​ធេង​វិញ ៦  នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ​ពី​ព្រះ›​»។+ ៧  ម្ល៉ោះ​ហើយ ពេល​ដែល​បណ្ដា​ជន​មក​ឯ​យ៉ូហាន​ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ នោះ​គាត់​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​នែ! ពូជ​ពស់​មាន​ពិស! តើ​អ្នក​ណា​បាន​នាំ​ឲ្យ​អ្នក​គិត​ថា អ្នក​អាច​រួច​ជីវិត​ពី​កំហឹង​របស់​ព្រះ​ដែល​នឹង​ត្រូវ​មក?+ ៨  ដូច្នេះ ចូរ​ប្រព្រឹត្ត​យ៉ាង​ណា​ដែល​បង្ហាញ​ថា​អ្នក​បាន​ប្រែ​ចិត្ត។ កុំ​គិត​ក្នុង​ចិត្ត​ឡើយ​ថា​៖ ‹អាប្រាហាំ​ជា​ឪពុក​របស់​យើង›។ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​មាន​សមត្ថភាព​បង្កើត​កូន​ឲ្យ​អាប្រាហាំ​ពី​ដុំ​ថ្ម​ទាំង​នេះ​បាន។ ៩  ពូថៅ​នៅ​ក្បែរ​គល់​ឈើ​ស្រាប់​ហើយ។ ដូច្នេះ ដើម​ឈើ​ណា​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវ​កាប់​ចោល រួច​បោះ​ទៅ​ក្នុង​ភ្លើង​»។+ ១០  បណ្ដា​ជន​បាន​សួរ​គាត់​ថា​៖ ​«​បើ​ដូច្នេះ តើ​យើង​គួរ​ធ្វើ​អ្វី?​»។ ១១  គាត់​តប​ឆ្លើយ​ថា​៖ ​«​អ្នក​ណា​ដែល​មាន​សម្លៀក​បំពាក់​ពីរ​បន្លាស់ អ្នក​នោះ​ត្រូវ​ចែក​មួយ​បន្លាស់​ឲ្យ​អ្នក​ដែល​គ្មាន​សោះ ហើយ​អ្នក​ដែល​មាន​អាហារ​បរិភោគ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន​ដែរ​»។+ ១២  សូម្បី​តែ​ពួក​អ្នក​យក​ពន្ធ ក៏​បាន​មក​ឯ​យ៉ូហាន ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ​ដែរ។+ ពួក​គេ​សួរ​គាត់​ថា​៖ ​«​លោក​គ្រូ! តើ​យើង​គួរ​ធ្វើ​អ្វី?​»។ ១៣  គាត់​ប្រាប់​ពួក​គេ​ថា​៖ ​«​កុំ​ទារ*ពន្ធ​លើស​ពី​អត្រា​ពន្ធ​»។+ ១៤  ម្យ៉ាង​ទៀត ពួក​ទាហាន​ក៏​សួរ​គាត់​ដែរ​ថា​៖ ​«​តើ​យើង​គួរ​ធ្វើ​អ្វី?​»។ គាត់​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​កុំ​ចោទ​ប្រកាន់​អ្នក​ណា​ដោយ​មិន​ពិត ឬ​ធ្វើ​បាប​អ្នក​ណា​ឡើយ*+ តែ​ត្រូវ​ស្កប់​ចិត្ត​នឹង​ការ​ឧបត្ថម្ភ*ដែល​អ្នក​បាន​ទទួល​»។ ១៥  នៅ​គ្រា​នោះ បណ្ដា​ជន​កំពុង​ទន្ទឹង​រង់​ចាំ​គ្រិស្ត។* ដូច្នេះ ពួក​គេ​ទាំង​អស់គ្នា​រិះ​គិត​ក្នុង​ចិត្ត​អំពី​យ៉ូហាន​ថា​៖ ​«​ប្រហែល​គាត់​ជា​គ្រិស្ត​ទេ​ដឹង?​»។+ ១៦  យ៉ូហាន​និយាយ​ទៅ​ពួក​គេ​ទាំង​អស់​គ្នា​ថា​៖ ​«​ខ្ញុំ​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក តែ​លោក​ដែល​ខ្លាំង​ជាង​ខ្ញុំ​កំពុង​មក ហើយ​ខ្ញុំ​មិន​សម​ទាំង​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ផង។+ លោក​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ​និង​ក្នុង​ភ្លើង។+ ១៧  លោក​កំពុង​កាន់​ប្រដាប់​រោយ​ស្រូវ* ដើម្បី​សម្អាត​លាន​បញ្ជាន់​ស្រូវ​របស់​លោក​ឲ្យ​ស្អាត​ធេង និង​ដើម្បី​ប្រមូល​ស្រូវ​សាលី​ដាក់​ក្នុង​ជង្រុក​របស់​លោក តែ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ត្រូវ​ពន្លត់​បាន​ឡើយ​»។ ១៨  យ៉ូហាន​ក៏​បាន​ដាស់​តឿន​បណ្ដា​ជន​អំពី​អ្វី​ៗ​ជា​ច្រើន​ទៀត​ដែរ ហើយ​បន្ត​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​គេ។ ១៩  ប៉ុន្តែ ដោយ​សារ​យ៉ូហាន​បាន​ប្រដៅ​តម្រង់​ហេរ៉ូឌ​ជា​អភិបាល​ស្រុក ស្ដី​អំពី​ការ​យក​ហេរ៉ូឌាស​ជា​ភរិយា​របស់​បង​ប្រុស​ខ្លួន និង​អំពី​ការ​ទុច្ចរិត​ទាំង​អស់​ដែល​គាត់​បាន​ប្រព្រឹត្ត ២០  នោះ​ហេរ៉ូឌ​ក៏​ចាប់​យ៉ូហាន​ដាក់​គុក នេះ​គឺ​ជា​អំពើ​ទុច្ចរិត​មួយ​ទៀត​ដែល​គាត់​បាន​ធ្វើ។+ ២១  ពេល​បណ្ដា​ជន​ទាំង​ឡាយ​ទទួល​ការ​ជ្រមុជ​ទឹក លោក​យេស៊ូ​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ។+ កាល​ដែល​លោក​កំពុង​អធិដ្ឋាន នោះ​មេឃ​បាន​បើក​ចំហ+ ២២  ហើយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ក៏​ចុះ​មក​សណ្ឋិត​លើ​លោក ដោយ​មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប និង​មាន​សំឡេង​មួយ​មក​ពី​លើ​មេឃ​ថា​៖ ​«​អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​អ្នក​ណាស់​»។+ ២៣  ពេល​ដែល​លោក​យេស៊ូ+ចាប់​ផ្ដើម​បំពេញ​កិច្ច​បម្រើ លោក​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ+ ហើយ​គេ​ចាត់​ទុក​លោកជា​កូន*យ៉ូសែប+យ៉ូសែប​ជា​កូន​ហេលី ២៤  ហេលី​ជា​កូន​ម៉ាថាត់ម៉ាថាត់​ជា​កូន​លេវីលេវី​ជា​កូន​ម៉េលឃីម៉េលឃី​ជា​កូន​យេណាអាយយេណាអាយ​ជា​កូន​យ៉ូសែប ២៥  យ៉ូសែប​ជា​កូន​ម៉ាតាធាសម៉ាតាធាស​ជា​កូន​អេម៉ុសអេម៉ុស​ជា​កូន​ណាហ៊ុមណាហ៊ុម​ជា​កូន​អេសលីអេសលី​ជា​កូន​ណាកាយ ២៦  ណាកាយ​ជា​កូន​ម៉េអាតម៉េអាត​ជា​កូន​ម៉ាតាធាសម៉ាតាធាស​ជា​កូន​សេមានសេមាន​ជា​កូន​យ៉ូស៊ិកយ៉ូស៊ិក​ជា​កូន​យ៉ូដា ២៧  យ៉ូដា​ជា​កូន​យ៉ូអេណាន់យ៉ូអេណាន់​ជា​កូន​រេសារេសា​ជា​កូន​សេរ៉ូបាបិល+សេរ៉ូបាបិល​ជា​កូន​សាលធាល+សាលធាល​ជា​កូន​នេរី ២៨  នេរី​ជា​កូន​ម៉េលឃីម៉េលឃី​ជា​កូន​អាត់ដាយអាត់ដាយ​ជា​កូន​កូសាមកូសាម​ជា​កូន​អេលម៉ាដាមអេលម៉ាដាម​ជា​កូន​អ៊ើរ ២៩  អ៊ើរ​ជា​កូន​យេស៊ូយេស៊ូ​ជា​កូន​អេលាស៊ើរអេលាស៊ើរ​ជា​កូន​យ៉ូរីមយ៉ូរីម​ជា​កូន​ម៉ាថាត់ម៉ាថាត់​ជា​កូន​លេវី ៣០  លេវី​ជា​កូន​ស៊ីម្មានស៊ីម្មាន​ជា​កូន​យូដាសយូដាស​ជា​កូន​យ៉ូសែបយ៉ូសែប​ជា​កូន​យ៉ូណាមយ៉ូណាម​ជា​កូន​អេលាគីម ៣១  អេលាគីម​ជា​កូន​ម៉េលាម៉េលា​ជា​កូន​ម៉េណាម៉េណា​ជា​កូន​ម៉ាតាថាម៉ាតាថា​ជា​កូន​ណាថាន់+ណាថាន់​ជា​កូន​ដាវីឌ+ ៣២  ដាវីឌ​ជា​កូន​អ៊ីសាយ+អ៊ីសាយ​ជា​កូន​អូបិឌ+អូបិឌ​ជា​កូន​បូអូស+បូអូស​ជា​កូន​សាលម៉ូន+សាលម៉ូន​ជា​កូន​ណាសូន+ ៣៣  ណាសូន​ជា​កូន​អាមីណាដាបអាមីណាដាប​ជា​កូន​អាកនីអាកនី​ជា​កូន​ហេស្រុនហេស្រុន​ជា​កូន​ពេរេស+ពេរេស​ជា​កូន​យូដា+ ៣៤  យូដា​ជា​កូន​យ៉ាកុប+យ៉ាកុប​ជា​កូន​អ៊ីសាក+អ៊ីសាក​ជា​កូន​អាប្រាហាំ+អាប្រាហាំ​ជា​កូន​ថេរ៉ា+ថេរ៉ា​ជា​កូន​ណេឃ័រ+ ៣៥  ណេឃ័រ​ជា​កូន​សេរូក+សេរូក​ជា​កូន​រេហ៊ូ+រេហ៊ូ​ជា​កូន​ពេឡេក+ពេឡេក​ជា​កូន​ហេបឺរ+ហេបឺរ​ជា​កូន​សេឡា+ ៣៦  សេឡា​ជា​កូន​កៃណានកៃណាន​ជា​កូន​អាប៉ាក់សាឌ+អាប៉ាក់សាឌ​ជា​កូន​សិម+សិម​ជា​កូន​ណូអេ+ណូអេ​ជា​កូន​ឡេម៉េក+ ៣៧  ឡេម៉េក​ជា​កូន​ម៉េធូសាឡា+ម៉េធូសាឡា​ជា​កូន​អេណុកអេណុក​ជា​កូន​យ៉ារេឌ+យ៉ារេឌ​ជា​កូន​ម៉ាហាលាល+ម៉ាហាលាល​ជា​កូន​កៃណាន+ ៣៨  កៃណាន​ជា​កូន​អេណុស+អេណុស​ជា​កូន​សេត+សេត​ជា​កូន​អាដាម+អាដាម​ជា​កូន​ព្រះ។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ហេរ៉ូឌ​អាន់ទីប៉ាស។ មើល​និយម​ន័យ​ពាក្យ​«​ហេរ៉ូឌ​»​
មើល​និយម​ន័យ​ពាក្យ​«​សេសារ​»​
ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​ប្រមូល​»​
ឬ​«​យក​ប្រាក់​គេ​ដោយ​បង្ខំ​»​
ឬ​«​ប្រាក់​ឈ្នួល​»​
មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​
ឬ​«​កាន់​ប៉ែល​រោយ​ស្រូវ​»​
ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល