សាការី ១០:១-១២

  • ចូរ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ទឹក​ភ្លៀង មិន​មែន​សុំ​ព្រះ​មិន​ពិត​នោះ​ទេ (​១, ២)

  • ព្រះ​យេហូវ៉ា​បង្រួប​បង្រួម​រាស្ត្រ​របស់​លោក (​៣​-​១២)

    • បុរស​សំខាន់​ចេញ​មក​ពី​ពូជ​ពង្ស​យូដា (​៣, ៤)

១០  ​«​ចូរ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ទឹក​ភ្លៀង​នៅ​ចុង​រដូវ​ស្លឹក​ឈើ​លាស់។ ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ព្យុះ​ភ្លៀងលោក​ជា​អ្នក​ដែល​បង្អុរ​ភ្លៀង​សម្រាប់​មនុស្ស​គ្រប់​រូប+ថែម​ទាំង​ឲ្យ​រុក្ខជាតិ​ដុះ​នៅ​ឯ​ស្រែ​ចម្ការ​សម្រាប់​ពួក​គេ​ផង។  ២  ចំណែក​រូប​ព្រះ*ប្រាប់​តែ​ពាក្យ​បោក​បញ្ឆោត។ ឯ​អ្វី​ដែល​ពួក​គ្រូ​ទាយ​ឃើញ​ក្នុង​គំនិត សុទ្ធ​តែ​ក្លែង​ក្លាយ។ ពួក​គេ​រៀប​រាប់​អំពី​សុបិន​ឥត​បាន​ការហើយ​ព្យាយាម​សម្រាល​ទុក្ខ ដោយ​ពាក្យ​ឥត​ប្រយោជន៍។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​នឹង​វង្វេង​ចេញ​ដូច​ចៀម​ដែល​បាត់​ទៅ។ ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ព្រោះ​តែ​គ្មាន​គង្វាល។  ៣  ខ្ញុំ​ខឹង​ពួក​គង្វាល​ខ្លាំង​ណាស់ហើយ​ខ្ញុំ​នឹង​ឲ្យ​ពួក​អ្នក​ដឹក​នាំ​ដែល​សង្កត់​សង្កិន ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​បែរ​មក​យក​ចិត្ត​ទុក​ដាក់​នឹង​ពូជ​ពង្ស​យូដា ដែល​ជា​ហ្វូង​ចៀម​របស់​លោក។+ លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​សេះ​ដ៏​ខ្លាំង​ពូកែ​ក្នុង​ចម្បាំង។  ៤  បុរស​សំខាន់*នឹង​ចេញ​មក​ពី​ពួក​គេអ្នក​ដឹក​នាំ​ដែល​គាំទ្រ​ក៏​ចេញ​មក​ពី​ពួក​គេ​ដែរហើយ​ធ្នូ​ចម្បាំង​នឹង​ចេញ​មក​ពី​ពួក​គេអស់​អ្នក​ដែល​ត្រួត​ពិនិត្យ​ក៏​នឹង​ចេញ​មក​ពី​ពួក​គេ ជា​មួយ​នឹង​អ្នក​ទាំង​នោះ​ដែរ។  ៥  ពួក​គេ​នឹង​ដូច​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លាពួក​គេ​នឹង​តន្ត្រំ​ភក់​លើ​ផ្លូវ​ក្នុង​សមរភូមិ។ ពួក​គេ​នឹង​ចេញ​ធ្វើ​សង្គ្រាម ព្រោះ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ+ហើយ​ពួក​ទាហាន​សេះ​របស់​ខ្មាំង​សត្រូវ​នឹង​អាម៉ាស់​មុខ។+  ៦  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​យូដា​មាន​អំណាច​ខ្លាំង​ក្លាហើយ​ខ្ញុំ​នឹង​សង្គ្រោះ​ពូជ​ពង្ស​យ៉ូសែប។+ ខ្ញុំ​នឹង​នាំ​ពួក​គេ​ត្រឡប់​មក​វិញព្រោះ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​គេ+ហើយ​ពួក​គេ​នឹង​ត្រឡប់​ទៅ​ដូច​ពី​មុន​វិញ ហាក់​ដូច​ជា​ខ្ញុំ​មិន​ដែល​បោះ​បង់​ចោល​ពួក​គេ​សោះ។+ ព្រោះ​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ។  ៧  ពួក​អេប្រាអ៊ីម​នឹង​ទៅ​ជា​អ្នក​ចម្បាំង​ខ្លាំង​ពូកែហើយ​ពួក​គេ​នឹង​អរ​សប្បាយ ដូច​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ។+ កូន​ៗ​របស់​ពួក​គេ​នឹង​ឃើញ​ការ​នេះ ហើយ​ត្រេក​អរ។ ពួក​គេ​នឹង​មាន​អំណរ ដោយ​សារ​ព្រះ​យេហូវ៉ា។+  ៨  ‹ខ្ញុំ​នឹង​ហួច​ហៅ​ពួក​គេ​ឲ្យ​មក​ជួប​ជុំ​គ្នាព្រោះ​ខ្ញុំ​នឹង​លោះ​ពួក​គេ+ ហើយ​ពួក​គេ​នឹង​មាន​ចំនួន​កាន់​តែ​ច្រើនក៏​មាន​គ្នា​កើន​ឡើង​ឥត​ឈប់។  ៩  ទោះ​ជា​ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ជន​ជាតិ​នា​នា​ដូច​ជា​បាច​គ្រាប់​ពូជ​ក៏​ដោយក៏​ពួក​គេ​នឹង​នឹក​ចាំ​ខ្ញុំ​ដែរ សូម្បី​តែ​ពួក​គេ​នៅ​កន្លែង​ឆ្ងាយ។ ពួក​គេ​និង​កូន​ៗ​របស់​ពួក​គេ​នឹង​មាន​កម្លាំង​ឡើង​វិញ រួច​ត្រឡប់​មក​វិញ។ ១០  ខ្ញុំ​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីបហើយ​ប្រមូល​ពួក​គេ​ចេញ​ពី​ស្រុក​អាស៊ីរី។+ ខ្ញុំ​នឹង​នាំ​ពួក​គេ​មក​ស្រុក​គីលាត+និង​ស្រុក​លីបង់ហើយ​នៅ​ទី​នោះ​នឹង​គ្មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទេ។+ ១១  ខ្ញុំ​នឹង​ដើរ​កាត់​សមុទ្រ ដោយ​ធ្វើ​ឲ្យ​សមុទ្រ​កម្រើក​រំពើកហើយ​ខ្ញុំ​នឹង​វាយ​ទឹក​រលក​ក្នុង​សមុទ្រ+ទឹក​ទន្លេ​នីល​នឹង​រីង​ស្ងួត​អស់។ អំណួត​របស់​អាស៊ីរី​នឹង​ត្រូវ​បន្ទាប​បន្ថោកហើយ​ដំបង​រាជ្យ​របស់​អេហ្ស៊ីប​នឹង​មក​ដល់​ទី​បញ្ចប់។+ ១២  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណាច​ខ្លាំង​ក្លា ដោយ​សារ​ព្រះ​យេហូវ៉ា+ហើយ​ពួក​គេ​នឹង​មាន​របៀប​រស់​នៅ​ដែល​លើក​តម្កើង​នាម​របស់​ខ្ញុំ›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​រូប​ធេរ៉ាភីម​»​សំដៅ​លើ​រូប​ព្រះ​ក្នុង​ផ្ទះ និង​រូប​សំណាក​ផ្សេង​ៗ​
ន័យ​ត្រង់​«​ប៉ម​នៅ​កាច់​ជ្រុង​»​ដែល​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​បុរស​សំខាន់ ឬ​មេ​ដឹក​នាំ