សាការី ១៣:១-៩

  • ការ​បំបាត់​ចោល​រូប​ព្រះ​ផ្សេង​ៗ​និង​ការ​ដក​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ចេញ (​១​-​៦)

    • ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​អាម៉ាស់​មុខ (​៤​-​៦)

  • គង្វាល​ដែល​ត្រូវ​គេ​ប្រហារ (​៧​-​៩)

    • ១​ភាគ​៣​បាន​ត្រូវ​សម្រិត​សម្រាំង (​)

១៣  ​«​នៅ​ថ្ងៃ​នោះ អណ្ដូង​មួយ​នឹង​ត្រូវ​បើក​សម្រាប់​ពូជ​ពង្ស​ដាវីឌ​និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ក្នុង​យេរូសាឡិម ដើម្បី​ជម្រះ​អំពើ​ខុស​ឆ្គង​និង​ភាព​មិន​ស្អាត​ស្អំ។+ ២  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​លុប​បំបាត់​ឈ្មោះ​របស់​រូប​ព្រះ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ+ ហើយ​ឈ្មោះ​ព្រះ​ទាំង​នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត។ ខ្ញុំ​នឹង​កម្ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ+និង​អំណាច​របស់​ពួក​វិញ្ញាណ​កំណាច​ចេញ​ពី​ទឹក​ដី​នេះ។ ៣  ក៏​ប៉ុន្តែ បើ​មាន​អ្នក​ណា​ម្នាក់​ប្រកាស​ទំនាយ​ម្ដង​ទៀត នោះ​ឪពុក​ម្ដាយ​បង្កើត​របស់​អ្នក​នោះ​នឹង​និយាយ​ទៅ​កាន់​គាត់​ថា​៖ ‹កូន​នឹង​មិន​រស់​ទេ ព្រោះ​កូន​បាន​និយាយ​ភូត​កុហក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា›។ រួច​ឪពុក​ម្ដាយ​បង្កើត​របស់​គាត់​នឹង​យក​ដាវ​ចាក់​ទម្លុះ​គាត់ ដោយ​សារ​គាត់​ប្រកាស​ទំនាយ។+ ៤  ​«​នៅ​ថ្ងៃ​នោះ អ្នក​ប្រកាស​ទំនាយ​ម្នាក់​ៗ​នឹង​អាម៉ាស់​មុខ ពេល​គាត់​ប្រកាស​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត។ ពួក​គេ​នឹង​មិន​ពាក់​អាវ​រោម​សត្វ*+ ដើម្បី​បោក​បញ្ឆោត​មនុស្ស​ទៀត​ទេ។ ៥  ពួក​គេ​ម្នាក់​ៗ​នឹង​ពោល​ថា​៖ ‹ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រកាស​ទំនាយ​ទេ តែ​ខ្ញុំ​ជា​អ្នក​ភ្ជួរ​រាស់​ដី ដោយ​សារ​បុរស​ម្នាក់​បាន​ទិញ​ខ្ញុំ​មក​តាំង​ពី​ខ្ញុំ​នៅ​ក្មេង›។ ៦  បើ​មាន​មនុស្ស​សួរ​ពួក​គេ​ណា​ម្នាក់​ថា​៖ ‹ហេតុ​អ្វី​លើ​ខ្លួន​របស់​អ្នក​មាន​របួស?›។ គាត់​នឹង​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ត្រូវ​របួស​នៅ​ផ្ទះ​របស់​មិត្ត​ភក្ដិ​ខ្ញុំ›​»។*  ៧  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ប្រហារ​គង្វាល​របស់​ខ្ញុំ​ទៅ+គឺ​ប្រហារ​បុរស​ដែល​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។ ចូរ​ប្រហារ​គង្វាល​នោះ​ចុះ+ ហើយ​ធ្វើ​ឲ្យ​ហ្វូង​ចៀម​ខ្ចាត់​ខ្ចាយ​ទៅ+នោះ​ខ្ញុំ​នឹង​លើក​ដៃ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​មិន​សំខាន់​»។  ៨  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​គ្រប់​ទឹក​ដីបណ្ដា​ជន​២​ភាគ​៣​នឹង​ត្រូវ​សម្លាប់​ចោលតែ​១​ភាគ​៣​ដែល​នៅ​សល់​នឹង​ទុក​ឲ្យ​នៅ​រស់​វិញ។  ៩  រួច​ខ្ញុំ​នឹង​នាំ​បណ្ដា​ជន​១​ភាគ​៣​ឆ្លង​កាត់​ភ្លើងហើយ​ខ្ញុំ​នឹង​សម្រិត​សម្រាំង​ពួក​គេ ដូច​គេ​បន្សុទ្ធ​ប្រាក់ខ្ញុំ​នឹង​ពិនិត្យ​មើល​ពួក​គេ ដូច​គេ​ពិនិត្យ​មើល​មាស។+ ពួក​គេ​នឹង​ហៅ​រក​នាម​របស់​ខ្ញុំហើយ​ខ្ញុំ​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ។ ខ្ញុំ​នឹង​និយាយ​ថា​៖ ‹ពួក​គេ​ជា​រាស្ត្រ​របស់​ខ្ញុំ›+ហើយ​ពួក​គេ​នឹង​ពោល​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង›​»។

កំណត់សម្គាល់

ឬ​«​អាវ​របស់​អ្នក​ប្រកាស​ទំនាយ​»​
ឬ​«​ផ្ទះ​របស់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​»​