សាការី ១៤:១-២១

  • ការ​គោរព​ប្រណិប័តន៍​ពិត​មាន​ជ័យ​ជម្នះ​ទាំង​ស្រុង (​១​-​២១)

    • ភ្នំដើមអូលីវ​នឹង​ត្រូវ​បែក​ជា​ពីរ (​)

    • មាន​តែ​ព្រះ​យេហូវ៉ា​មួយ​ប៉ុណ្ណោះ ហើយ​នឹង​មាន​តែ​នាម​របស់​លោក​មួយ​ប៉ុណ្ណោះ (​)

    • ការ​ដាក់​ទោស​ជន​ជាតិ​ទាំង​អស់​ដែល​ច្បាំង​នឹង​ក្រុង​យេរូសាឡិម (​១២​-​១៥)

    • ការ​ធ្វើ​បុណ្យ​ខ្ទម (​១៦​-​១៩)

    • អស់​ទាំង​ឆ្នាំង​ធំ​នឹង​ទៅ​ជា​របស់​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា (​២០, ២១)

១៤  ​«​មើល! ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​ជា​មិន​ខាន។ នៅ​ថ្ងៃ​នោះ​សត្រូវ​នឹង​ចាប់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា* ហើយ​ចែក​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ ២  ខ្ញុំ​នឹង​ប្រមូល​ប្រជា​ជាតិ​ទាំង​អស់​មក​ប្រយុទ្ធ​នឹង​ក្រុង​យេរូសាឡិម។ ពួក​គេ​នឹង​ចាប់​យក​ក្រុង​នោះ ហើយ​ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ ថែម​ទាំង​រំលោភ​ស្រី​ៗ​ទៀត​ផង។ បណ្ដា​ជន​ក្នុង​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​និរទេស​ចេញ តែ​បណ្ដា​ជន​ដែល​នៅ​សល់​នឹង​រស់​នៅ​ក្នុង​ក្រុង​ត​ទៅ​ទៀត។ ៣  ​«​ព្រះ​យេហូវ៉ា​នឹង​ចេញ​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​ទាំង​នោះ+ ដូច​ពេល​ដែល​លោក​ធ្លាប់​ធ្វើ​ចម្បាំង​នៅ​អតីតកាល​ដែរ។+ ៤  នៅ​ថ្ងៃ​នោះ ជើង​របស់​លោក​នឹង​ឈរ​នៅ​លើ​ភ្នំ​ដើម​អូលីវ+ ដែល​នៅ​ខាង​កើត​ទល់​មុខ​ក្រុង​យេរូសាឡិម ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​បែក​ជា​ពីរ គឺ​ចាប់​ពី​ទិស​ខាង​កើត​ដល់​ខាង​លិច បណ្ដាល​ឲ្យ​មាន​ជ្រលង​មួយ​យ៉ាង​ធំ។ ភ្នំ​មួយ​ចំហៀង​នឹង​រើ​ទៅ​ទិស​ខាង​ជើង ហើយ​ភ្នំ​មួយ​ចំហៀង​ទៀត​នឹង​រើ​ទៅ​ទិស​ខាង​ត្បូង។ ៥  អ្នក​រាល់​គ្នា​នឹង​រត់​គេច​ទៅ​ជ្រលង​ភ្នំ​របស់​ខ្ញុំ ព្រោះ​ជ្រលង​ភ្នំ​របស់​ខ្ញុំ​នឹង​លាត​សន្ធឹង​រហូត​ដល់​អេសូល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រត់​គេច​ពី​ការ​រញ្ជួយ​ដី​នៅ​សម័យ​របស់​អូសៀស​ជា​ស្ដេច​ស្រុក​យូដា។+ រួច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​នឹង​មក ហើយ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​ក៏​នឹង​មក​ជា​មួយ​នឹង​លោក​ដែរ។+ ៦  ​«​នៅ​ថ្ងៃ​នោះ​នឹង​គ្មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​ទេ។+ អ្វី​ៗ​នឹង​ទៅ​ជា​កក។* ៧  ថ្ងៃ​នោះ​នឹង​ទៅ​ជា​ថ្ងៃ​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។+ នៅ​ថ្ងៃ​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ។ ប៉ុន្តែ នៅ​ពេល​ល្ងាច​នឹង​មាន​ពន្លឺ​វិញ។ ៨  នៅ​ថ្ងៃ​នោះ ទឹក​ដែល​ផ្ដល់​ជីវិត+នឹង​ហូរ​ចេញ​ពី​ក្រុង​យេរូសាឡិម+ គឺ​ពាក់​កណ្ដាល​ហូរ​ទៅ​ខាង​កើត​សមុទ្រ*+ ហើយ​ពាក់​កណ្ដាល​ទៀត​ហូរ​ទៅ​ខាង​លិច​សមុទ្រ។*+ ទឹក​នោះ​នឹង​ហូរ​នៅ​រដូវ​ក្ដៅ​និង​រដូវ​ត្រជាក់។ ៩  ព្រះ​យេហូវ៉ា​នឹង​ទៅ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។+ នៅ​ថ្ងៃ​នោះ​នឹង​មាន​តែ​ព្រះ​យេហូវ៉ា​មួយ​ប៉ុណ្ណោះ+ ហើយ​នឹង​មាន​តែ​នាម​របស់​លោក​មួយ​ប៉ុណ្ណោះ។+ ១០  ​«​ស្រុក​ទាំង​មូល​នឹង​បាន​ដូច​តំបន់​អារ៉ាបា+ គឺ​ចាប់​ពី​ក្រុង​កេបា+ដល់​ក្រុង​រីម៉ូន+ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូសាឡិម។ ក្រុង​យេរូសាឡិម​នឹង​ត្រូវ​លើក​តម្កើង​ឡើង ហើយ​មនុស្ស​នឹង​អាស្រ័យ​នៅ​កន្លែង​នាង+ គឺ​ចាប់​ពី​ទ្វារ​បេនយ៉ាមីន+រហូត​ដល់​ទ្វារដំបូង និង​រហូត​ដល់​ជ្រុង​ទ្វារ ហើយ​ចាប់​ពី​ប៉ម​ហាណានៀល+រហូត​ដល់​កន្លែង​ត្រង​ស្រា*របស់​ស្ដេច។ ១១  ក្រុង​យេរូសាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​នាង​នឹង​មិន​ត្រូវ​បណ្ដាសា​នៃ​សេចក្ដី​ហិន​វិនាស​ទៀត​ទេ។+ មនុស្ស​នឹង​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​សុវត្ថិភាព។+ ១២  ​«​ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​ជន​ជាតិ​ទាំង​អស់​ដែល​ច្បាំង​នឹង​ក្រុង​យេរូសាឡិម+ គឺ​ធ្វើ​ឲ្យ​សាច់​របស់​ពួក​គេ​រលួយ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ឈរ។ គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​ភ្នែក ហើយ​អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។ ១៣  ​«​នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​ចំណោម​ពួក​គេ។ ពួក​គេ​នឹង​វាយ​គ្នា ហើយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។+ ១៤  ចំណែក​ឯ​យូដា​ក៏​នឹង​ចូល​រួម​ក្នុង​សង្គ្រាម​នៅ​ឯ​ក្រុង​យេរូសាឡិម​ដែរ។ ពួក​គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ជាតិ​ទាំង​អស់​ដែល​នៅ​ជុំវិញ គឺ​ប្រមូល​យក​ទាំង​មាស​ទាំង​ប្រាក់​និង​សម្លៀក​បំពាក់​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។+ ១៥  ​«​រីឯ​ការ​ដាក់​ទោស​នោះ ក៏​នឹង​កើត​ឡើង​ដល់​សត្វ​សេះ លា​កាត់ សត្វ​អូដ្ឋ សត្វ​លា និង​ហ្វូង​សត្វ​ទាំង​អស់​ដែល​នៅ​ក្នុង​ជំរំ​ទាំង​នោះ​ដែរ។ ១៦  ​«​ចំណែក​មនុស្ស​ទាំង​អស់​ដែល​នៅ​សល់​ពី​ប្រជា​ជាតិ​នា​នា​ដែល​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ពួក​គេ​នឹង​ឡើង​មក​ក្រុង​យេរូសាឡិម​រាល់​ឆ្នាំ+ ដើម្បី​ក្រាប​គោរព*ព្រះ​យេហូវ៉ា​ជា​ស្ដេច​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌+ និង​ដើម្បី​ធ្វើ​បុណ្យ​ខ្ទម។*+ ១៧  ប៉ុន្តែ ក្នុង​ចំណោម​វង្ស​ត្រកូល​នា​នា​នៅ​ផែនដី បើ​មាន​អ្នក​ណា​ម្នាក់​មិន​ឡើង​មក​ក្រុង​យេរូសាឡិម​ដើម្បី​ក្រាប​គោរព​ព្រះ​យេហូវ៉ា​ជា​ស្ដេច​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​អ្នក​នោះ​ឡើយ។+ ១៨  ប្រសិន​បើ​បណ្ដា​ជន​ស្រុក​អេហ្ស៊ីប​មិន​ឡើង​មក​ចូល​ក្រុង​នេះ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ពួក​គេ​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​ពួក​គេ ដូច​លោក​ដាក់​ទោស​ប្រជា​ជាតិ​នា​នា​ដែល​មិន​ព្រម​ឡើង​មក​ធ្វើ​បុណ្យ​ខ្ទម​ដែរ។ ១៩  ការ​ដាក់​ទោស​នោះ​នឹង​កើត​ឡើង​ដល់​ស្រុក​អេហ្ស៊ីប និង​ប្រជា​ជាតិ​ទាំង​ឡាយ​ដែល​មិន​ព្រម​ឡើង​មក​ធ្វើ​បុណ្យ​ខ្ទម។ ២០  ​«​នៅ​ថ្ងៃ​នោះ ពាក្យ​ដែល​ថា​‹ភាព​បរិសុទ្ធ​ជា​របស់​ព្រះ​យេហូវ៉ា!›+ នឹង​ត្រូវ​ចារឹក​លើ​កណ្ដឹង​សេះ។ ឯ​ឆ្នាំង​ធំ+ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា នឹង​ប្រៀប​ដូច​ជា​ចាន​គោម+នៅ​មុខ​ទី​បូជា។ ២១  ម្យ៉ាង​ទៀត អស់​ទាំង​ឆ្នាំង​ធំ​ក្នុង​ក្រុង​យេរូសាឡិមនិងក្នុង​យូដា នឹង​ទៅ​ជា​របស់​បរិសុទ្ធ ហើយ​ក៏​នឹង​ទៅ​ជា​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ដែរ។ ចំណែក​មនុស្ស​គ្រប់​រូប​ដែល​ជូន​គ្រឿង​បូជា ពួក​គេ​នឹង​ចូល​មក ហើយ​យក​ឆ្នាំង​ខ្លះ​ទៅ​ប្រើ។ នៅ​ថ្ងៃ​នោះ​នឹង​គ្មាន​ជន​ជាតិ​កាណាន*នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទៀត​ទេ​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ក្រុង​ដែល​រៀប​រាប់​នៅ​ខ​២
ឬ​«​នៅ​នឹង​ថ្កល់​»​ ហាក់​ដូច​ជា​រឹង​កក​ដោយ​សារ​ត្រជាក់
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ
នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់
ឬ​«​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា​»​
ឬ​«​ជម្រក​បណ្ដោះ​អាសន្ន​»​
ឬ​«​គោរព​ប្រណិប័តន៍​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ឈ្មួញ​»​