សាការី ២:១-១៣

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​លើក​ទី​៣: បុរស​ម្នាក់​និង​ខ្សែ​រង្វាស់ (​១​-​១៣)

    • ក្រុង​យេរូសាឡិម​ត្រូវ​វាស់ (​)

    • ព្រះ​យេហូវ៉ា​ជា​«​កំពែង​ភ្លើង​នៅ​ព័ទ្ធ​ជុំវិញ​»​ (​)

    • ការ​ពាល់​ប្រស្រី​ភ្នែក​របស់​ព្រះ (​)

    • ប្រជា​ជាតិ​ជា​ច្រើន​នឹង​គាំទ្រ​ខាង​ព្រះ​យេហូវ៉ា (​១១)

 រួច​មក ខ្ញុំ​ងើប​មុខ​ឡើង ហើយ​ឃើញ​បុរស​ម្នាក់​មាន​ខ្សែ​រង្វាស់+ក្នុង​ដៃ។ ២  ដូច្នេះ ខ្ញុំ​ក៏​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​អញ្ជើញ​ទៅ​ណា?​»។ គាត់​តប​ថា​៖ ​«​ទៅ​វាស់​យេរូសាឡិម ដើម្បី​ឲ្យ​ដឹង​ពី​ទទឹង​និង​បណ្ដោយ​របស់​នាង​»។+ ៣  មើល! ទេវតា​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ក៏​ចេញ​ទៅ ហើយ​មាន​ទេវតា​មួយ​ទៀត​មក​ជួប​ទេវតា​នោះ ៤  រួច​ក៏​និយាយ​ទៅ​ទេវតា​នោះ​ថា​៖ ​«​ចូរ​ប្រញាប់​រត់​ទៅ​ប្រាប់​បុរស​នោះ​ថា​៖ ‹​«​យេរូសាឡិម​នឹង​ទៅ​ជា​ទី​អាស្រ័យ​នៅ+ ដូច​ជា​ក្រុង​ដែល​នៅ​ចំហ​គ្មាន​កំពែង​ការ​ពារ ដោយ​សារ​មនុស្ស​និង​ហ្វូង​សត្វ​ច្រើន​សន្ធឹក​រស់​នៅ​ក្នុង​នាង។+ ៥  ខ្ញុំ​នឹង​ទៅ​ជា​កំពែង​ភ្លើង​នៅ​ព័ទ្ធ​ជុំវិញ​នាង+ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​សិរី​រុង​រឿង​របស់​នាង​»។+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នោះ›​»។ ៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មក! មក! ចូរ​ភៀស​ខ្លួន​ចេញ​ពី​ទឹក​ដី​ទិស​ខាង​ជើង​មក​»។+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ព្រោះ​ខ្ញុំ​បាន​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​ទិស​ទាំង​បួន​»។+ ៧  ​«​មក​ចុះ ស៊ីយ៉ូន! អ្នក​រាល់​គ្នា​ដែល​កំពុង​អាស្រ័យ​ជា​មួយ​នឹង​កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន*អើយ ចូរ​គេច​ចេញ​មក!+ ៨  ក្រោយ​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ទទួល​ការ​លើក​តម្កើង លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​នា​នា​ដែល​ប្លន់​អ្នក​រាល់​គ្នា។+ លោក​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​ណា​ក៏​ដោយ​ដែល​ប៉ះ​ពាល់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ពាល់​ប្រស្រី​ភ្នែក​របស់​ខ្ញុំ​ដែរ។+ ៩  ពី​ព្រោះ​ខ្ញុំ​នឹង​លើក​ដៃ​ប្រឆាំង​ពួក​គេ ហើយ​ទាសករ​របស់​ពួក​គេ​នឹង​ប្លន់​ពួក​គេ​វិញ›។+ រួច​អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ១០  ​«​ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន*អើយ+ ចូរ​ស្រែក​ដោយ​អំណរ ព្រោះ​ខ្ញុំ​នឹង​មក+ ហើយ​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ១១  ​«​នៅ​ថ្ងៃ​នោះ ប្រជា​ជាតិ​ជា​ច្រើន​នឹង​គាំទ្រ​ខាង​ខ្ញុំ​ជា​យេហូវ៉ា+ ហើយ​ពួក​គេ​នឹង​ក្លាយ​ជា​រាស្ត្រ​របស់​ខ្ញុំ។ ខ្ញុំ​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។ រួច​អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ១២  ព្រះ​យេហូវ៉ា​នឹង​យក​យូដា​ទុក​ជា​ចំណែក​នៃ​សម្បត្តិ​របស់​លោក​នៅ​ក្នុង​ទឹក​ដី​បរិសុទ្ធ ហើយ​លោក​នឹង​ជ្រើស​រើស​យេរូសាឡិម​សា​ជា​ថ្មី។+ ១៣  ចូរ​ឲ្យ​មនុស្សជាតិ​ទាំង​ឡាយ​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ព្រោះ​លោក​កំពុង​ចាត់​វិធានការ​ពី​លំនៅ​បរិសុទ្ធ​របស់​លោក​ហើយ។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ក្រុង​បាប៊ីឡូន​និង​អ្នក​ស្នាក់​នៅ​ទី​នោះ
នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ