សាការី ៣:១-១០

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​លើក​ទី​៤: សម្លៀក​បំពាក់​របស់​សម្ដេច​សង្ឃ​បាន​ត្រូវ​ផ្លាស់​ប្ដូរ (​១​-​១០)

    • សាថាន​តតាំង​នឹង​យ៉ូស្វេ​ជា​សម្ដេច​សង្ឃ (​)

    • «​ខ្ញុំ​នឹង​នាំ​ពន្លក​ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​មក!​»​ (​)

 បន្ទាប់​មក លោក*បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​យ៉ូស្វេ+ជា​សម្ដេច​សង្ឃ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ទេវតា​របស់​ព្រះ​យេហូវ៉ា។ រីឯ​សាថាន+ឈរ​នៅ​ខាង​ស្ដាំ​ដៃ​យ៉ូស្វេ ដើម្បី​តតាំង​នឹង​គាត់។ ២  រួច​ទេវតា​របស់​ព្រះ​យេហូវ៉ា​និយាយ​ទៅ​កាន់​សាថាន​ថា​៖ ​«​ឱ​សាថាន សូម​ឲ្យ​ព្រះ​យេហូវ៉ា​ស្ដី​បន្ទោស​អ្នក​ចុះ!+ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​ជ្រើស​រើស​យេរូសាឡិម+ ស្ដី​បន្ទោស​អ្នក​ចុះ! តើ​បុរស​នេះ​មិន​មែន​ជា​កន្ទុយ​អុស​ដែល​បាន​ត្រូវ​កញ្ឆក់​ចេញ​ពី​ភ្លើង​ទេ​ឬ?​»។ ៣  ពេល​នោះ យ៉ូស្វេ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ទេវតា​នោះ​ទាំង​ស្លៀក​សម្លៀក​បំពាក់​កខ្វក់។ ៤  ទេវតា​នោះ​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​ដោះ​សម្លៀក​បំពាក់​កខ្វក់​ចេញ​ពី​គាត់​»។ រួច​ទេវតា​នោះ​ក៏​ប្រាប់​យ៉ូស្វេ​ថា​៖ ​«​មើល ខ្ញុំ​បាន​លុប​ចោល​កំហុស​របស់​អ្នក​រួច​ហើយ។ អ្នក​នឹង​ស្លៀក​សម្លៀក​បំពាក់​ប្រណីត​វិញ​»។+ ៥  ម្ល៉ោះ​ហើយ ខ្ញុំ​ក៏​និយាយ​ថា​៖ ​«​ចូរ​យក​ឈ្នួត​ស្អាត​មក​បំពាក់​លើ​ក្បាល​របស់​គាត់​»។+ រួច​ពួក​គេ​ក៏​បំពាក់​ឈ្នួត​ស្អាត​លើ​ក្បាល​គាត់ ថែម​ទាំង​ស្លៀក​សម្លៀក​បំពាក់​ឲ្យ​គាត់​ផង។ ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​ឈរ​នៅ​ជិត​នោះ​ដែរ។ ៦  បន្ទាប់​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​ប្រាប់​យ៉ូស្វេ​ថា​៖ ៧  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ថា​៖ ‹ប្រសិន​បើ​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ ហើយ​បន្ត​បំពេញ​ភារកិច្ច​នៅ​ចំពោះ​មុខ​ខ្ញុំ នោះ​អ្នក​នឹង​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្នុង​វិហារ​របស់​ខ្ញុំ+ ហើយ​នឹង​មើល​ការ​ខុស​ត្រូវ​លើ​ទី​ធ្លា​របស់​ខ្ញុំ។ ម្យ៉ាង​ទៀត ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​មាន​សិទ្ធិ​ចូល​មក​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​ឈរ​នៅ​ទី​នេះ›។ ៨  ​«​‹ឱ​សម្ដេច​សង្ឃ​យ៉ូស្វេ​អើយ សូម​អ្នក​និង​បណ្ដា​សង្ឃ​ឯ​ទៀត​ដែល​អង្គុយ​នៅ​ពី​មុខ​អ្នក មេត្តា​ប្រុង​ស្ដាប់ ព្រោះ​ពួក​អ្នក​នឹង​ទៅ​ជា​សញ្ញា​សម្គាល់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នា​អនាគត។ មើល! ខ្ញុំ​នឹង​នាំ​ពន្លក+ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​មក!+ ៩  សូម​មើល​ថ្ម​ដែល​ខ្ញុំ​បាន​ដាក់​នៅ​ពី​មុខ​យ៉ូស្វេ​ចុះ! នៅ​លើ​ថ្ម​នោះ​មាន​ភ្នែក​៧។ ខ្ញុំ​នឹង​ចារឹក​អក្សរ​នៅ​លើ​ថ្ម​នោះ ហើយ​ខ្ញុំ​នឹង​ដក​កំហុស​ចេញ​ពី​ទឹក​ដី​នោះ​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ›។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ដូច្នោះ។+ ១០  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ‹នៅ​ថ្ងៃ​នោះ អ្នក​ទាំង​អស់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​ឲ្យ​មក​អង្គុយ​ក្រោម​វល្លិ​ទំពាំង​បាយ​ជូរ និង​ក្រោម​ដើម​ល្វា​តូច​របស់​អ្នក​ទាំង​អស់​គ្នា›​»។+

កំណត់សម្គាល់

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ព្រះ​យេហូវ៉ា