សាការី ៥:១-១១

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​លើក​ទី​៦: រមូរ​មួយ​កំពុង​ហោះ (​១​-​៤)

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​លើក​ទី​៧: កញ្ឆេ​វាល់​ស្រូវ (​៥​-​១១)

    • ស្ត្រី​ដែល​នៅ​ក្នុង​ឈ្មោះ​អំពើ​ទុច្ចរិត (​)

    • កញ្ឆេ​នោះ​បាន​ត្រូវ​យក​ទៅ​ស្រុក​ស៊ីណើរ (​៩​-​១១)

 ខ្ញុំ​បាន​ងើប​មុខ​ឡើង​ម្ដង​ទៀត ហើយ​ឃើញ​រមូរ​មួយ​កំពុង​ហោះ។ ២  គាត់​បាន​សួរ​ខ្ញុំ​ថា​៖ ​«​តើ​អ្នក​ឃើញ​អ្វី?​»។ ខ្ញុំ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​រមូរ​មួយ​កំពុង​ហោះ មាន​បណ្ដោយ​២០​ហត្ថ* និង​ទទឹង​១០​ហត្ថ​»។ ៣  រួច​គាត់​ប្រាប់​ខ្ញុំ​ថា​៖ ​«​នេះ​ជា​បណ្ដា​សា​ដែល​ផ្សាយ​ចេញ​ទៅ​ទូទាំង​ផែនដី ព្រោះ​ទោះ​ជា​រមូរ​ម្ខាង​បញ្ជាក់​ថា​អ្នក​ដែល​លួច​ត្រូវ​បណ្ដា​សា​ក្ដី+ ក៏​អ្នក​ដែល​លួច​នោះ​មិន​ទាន់​រង​ទោស​ទេ ហើយ​ទោះ​ជា​រមូរ​ម្ខាង​ទៀត​បញ្ជាក់​ថា​អ្នក​ដែល​ស្បថ​បំពាន​ត្រូវ​បណ្ដា​សា​ក៏​ដោយ+ ក៏​អ្នក​ដែល​ស្បថ​បំពាន​នោះ​មិន​ទាន់​រង​ទោស​ដែរ។ ៤  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ចាត់​បណ្ដា​សា​ឲ្យ​ចេញ​ទៅ ហើយ​បណ្ដា​សា​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​បំពាន​ដោយ​អាង​នាម​ខ្ញុំ។ បណ្ដា​សា​នឹង​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​វិនាស​ហិនហោច​អស់​ទាំង​ឈើ​ទាំង​ថ្ម​ផង›​»។ ៥  បន្ទាប់​មក ទេវតា​ដែល​បាន​សន្ទនា​ជា​មួយ​នឹង​ខ្ញុំ​ក៏​ចូល​មក ហើយ​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ​«​សូម​ងើប​មុខ​ឡើង ហើយ​មើល​អ្វី​ដែល​កំពុង​ចេញ​ទៅ​នោះ​»។ ៦  ដូច្នេះ ខ្ញុំ​បាន​សួរ​ថា​៖ ​«​តើ​នោះ​ជា​អ្វី?​»។ គាត់​ឆ្លើយ​ថា​៖ ​«​នោះ​ជា​កញ្ឆេ​វាល់​ស្រូវ​»។* គាត់​បន្ត​ទៀត​ថា​៖ ​«​មនុស្ស​ទុច្ចរិត​ទាំង​អស់​នៅ​ផែនដី​មាន​សណ្ឋាន​ដូច​នោះ​»។ ៧  ម្យ៉ាង​ទៀត ខ្ញុំ​ឃើញ​គម្រប​រាង​មូល​ធ្វើ​ពី​សំណ​បាន​ត្រូវ​បើក​ឡើង ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​កញ្ឆេ​នោះ។ ៨  ដូច្នេះ គាត់​និយាយ​ថា​៖ ​«​ស្ត្រី​នោះ​គឺ​ជា​អំពើ​ទុច្ចរិត​»។ រួច​គាត់​រុញ​ស្ត្រី​នោះ​ទៅ​ក្នុង​កញ្ឆេ​វិញ ហើយ​គាត់​ក៏​យក​គម្រប​សំណ​ដ៏​ធ្ងន់​មក​គ្រប​ពី​លើ​មាត់​កញ្ឆេ។ ៩  លំដាប់​នោះ ខ្ញុំ​បាន​ងើប​មុខ​ឡើង ហើយ​ឃើញ​ស្ត្រី​ពីរ​នាក់​កំពុង​ហោះ​លើ​អាកាស។ ពួក​នាង​មាន​ស្លាប​ដូច​ស្លាប​របស់​សត្វ​កុក ហើយ​ពួក​នាង​បាន​លើក​កញ្ឆេ​នោះ​ហោះ​ឡើង​ទៅ​លើ​មេឃ។* ១០  ខ្ញុំ​ក៏​សួរ​ទេវតា​នោះ​ថា​៖ ​«​តើ​ពួក​នាង​យក​កញ្ឆេ​វាល់​ស្រូវ*ទៅ​ណា?​»។ ១១  គាត់​តប​ថា​៖ ​«​ទៅ​ស្រុក​ស៊ីណើរ*+ ដើម្បី​សង់​ផ្ទះ​ឲ្យ​ស្ត្រី​នោះ។ ពេល​សង់​រួច​ហើយ ស្ត្រី​នោះ​នឹង​ត្រូវ​រស់​នៅ​ទី​នោះ ជា​កន្លែង​ដែល​ស័ក្ដិ​សម​សម្រាប់​នាង​»។

កំណត់សម្គាល់

មួយ​ហត្ថ​ស្មើ​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​កញ្ឆេ​អេហ្វា​»។ នេះ​សំដៅ​លើ​ប្រអប់ ឬ​កញ្ឆេ​ដែល​ប្រើ​សម្រាប់​រង្វាល់​អេហ្វា។ មួយ​អេហ្វា​ស្មើ​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​ហោះ​ឡើង​រវាង​ផែនដី​និង​មេឃ​»​
ន័យ​ត្រង់​«​កញ្ឆេ​អេហ្វា​»។ នេះ​សំដៅ​លើ​ប្រអប់ ឬ​កញ្ឆេ​ដែល​ប្រើ​សម្រាប់​រង្វាល់​អេហ្វា។ មួយ​អេហ្វា​ស្មើ​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
នេះ​សំដៅ​លើ​ស្រុក​បាប៊ីឡូន