សៀវភៅសាំយូអែលទី១ ៧:១-១៧

  • ហឹប​នៅ​ក្រុង​គារីអាតយារីម (​)

  • សាំយូអែល​បង្គាប់​ថា​៖ ‹ចូរ​បម្រើ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ› (​២​-​៦)

  • អ៊ីស្រាអែល​ច្បាំង​ឈ្នះ​នៅ​ក្រុង​មីសប៉ា (​៧​-​១៤)

  • សាំយូអែល​វិនិច្ឆ័យ​ក្ដី​ឲ្យ​អ៊ីស្រាអែល (​១៥​-​១៧)

 ដូច្នេះ អ្នក​ក្រុង​គារីអាតយារីម​បាន​មក​យក​ហឹប​នៃ​ព្រះ​យេហូវ៉ា ទៅ​ទុក​នៅ​ផ្ទះ​របស់​អាប៊ីណាដាប+ដែល​នៅ​លើ​ទួល ហើយ​ពួក​គេ​បាន​តែង​តាំង*កូន​ប្រុស​របស់​អេលាសារ​ឲ្យ​ការពារ​ហឹប​នៃ​ព្រះ​យេហូវ៉ា។ ២  អស់​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ទៅ​ហើយ ដែល​ហឹប​នៃ​ព្រះ​នៅ​ក្នុង​ក្រុង​គារីអាតយារីម។ ក្រោយ​មក កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ចាប់​ផ្ដើម​អង្វរ​សុំ*ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។+ ៣  សាំយូអែល​និយាយ​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ពិត​ជា​កំពុង​ត្រឡប់​មក​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​អស់​ពី​ចិត្ត​មែន+ នោះ​ចូរ​បោះ​បង់​ចោល​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ+និង​រូប​ព្រះ​អាសថារ៉ូត+ រួច​ប្រគល់​ចិត្ត​ទាំង​ស្រុង​ជូន​ព្រះ​យេហូវ៉ា ហើយ​បម្រើ​តែ​លោក​ប៉ុណ្ណោះ។+ បើ​ធ្វើ​ដូច្នេះ លោក​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​»។+ ៤  ពេល​ឮ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បោះ​បង់​ចោល​រូប​ព្រះ​បាល​និង​រូប​ព្រះ​អាសថារ៉ូត ហើយ​បម្រើ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។+ ៥  បន្ទាប់​មក សាំយូអែល​ក៏​បង្គាប់​ថា​៖ ​«​ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​មីសប៉ា+ ហើយ​ខ្ញុំ​នឹង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា​»។+ ៦  ដូច្នេះ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​មីសប៉ា។ រួច​ពួក​គេ​ដង​ទឹក​មក​ចាក់​ចោល​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា* ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។+ ពួក​គេ​និយាយ​ថា​៖ ​«​យើង​បាន​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា​ហើយ​»។+ សាំយូអែល​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី+ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រុង​មីសប៉ា។ ៧  ពេល​ដែល​ពួក​ភីលីស្ទីន​ឮ​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​មី​ស​ប៉ា អ្នក​នាំ​មុខ​ពួក​ភីលីស្ទីន+ក៏​លើក​គ្នា​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ខណៈ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឮ​ដំណឹង​នោះ ពួក​គេ​ក៏​តាំង​ភ័យ​ខ្លាច​ពួក​ភីលីស្ទីន។ ៨  ហេតុ​នេះ ពួក​គេ​និយាយ​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​សូម​បន្ត​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង+ ឲ្យ​លោក​ជួយ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ផង!​»។ ៩  ម្ល៉ោះ​ហើយ សាំយូអែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ទុក​ជា​គ្រឿង​បូជា+ជូន​ដល់​ព្រះ​យេហូវ៉ា។ រួច​មក សាំយូអែល​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ព្រះ​យេហូវ៉ា​ក៏​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។+ ១០  ក្នុង​អំឡុង​ពេល​ដែល​សាំយូអែល​កំពុង​ដុត​គ្រឿង​បូជា ពួក​ភីលីស្ទីន​សម្រុក​ចូល​មក​ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ​ពេល​នោះ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​ឮ​រំពង+ នាំ​ឲ្យ​ពួក​ភីលីស្ទីន​ជ្រួល​ច្របល់+ ហើយ​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល។+ ១១  ខណៈ​នោះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ចេញ​ពី​ក្រុង​មីសប៉ា ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​សម្លាប់​ពួក​គេ​ជា​ហូរហែ​រហូត​ដល់​ភាគ​ខាង​ត្បូង​នៃ​ក្រុង​បេតកា។ ១២  ក្រោយ​មក សាំយូអែល​យក​ថ្ម​ធំ​មួយ+ទៅ​ដាក់​នៅ​កណ្ដាល​រវាង​ក្រុង​មីសប៉ា​និង​ក្រុង​យេសាណា ហើយ​ឲ្យ​ឈ្មោះ​ថ្ម​នោះ​ថា អេបេណេសឺ* រួច​គាត់​ពោល​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​រហូត​មក​ដល់​ពេល​នេះ​»។+ ១៣  ពួក​ភីលីស្ទីន​ចាញ់​បាក់​ស្បាត លែង​ហ៊ាន​ចូល​ឈ្លានពាន​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៀត។+ ព្រះ​យេហូវ៉ា​ទាស់​ប្រឆាំង​នឹង​ពួក​ភីលីស្ទីន​រហូត​អស់​មួយ​ជីវិត​របស់​សាំយូអែល។+ ១៤  មួយ​វិញ​ទៀត ក្រុង​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ពួក​ភីលីស្ទីន​បាន​ដណ្ដើម​យក ចាប់​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​តំបន់​ជុំវិញ​ក្រុង​ទាំង​នោះ​ពី​ពួក​ភីលីស្ទីន​មក​វិញ​ដែរ។ នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​ជាតិ​អាម៉ូរី​មាន​សន្តិភាព​នឹង​គ្នា។+ ១៥  សាំយូអែល​បាន​បម្រើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​មួយ​ជីវិត​របស់​គាត់។+ ១៦  ជា​រៀង​រាល់​ឆ្នាំ គាត់​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេតអែល+ ក្រុង​គីលកាល+ និង​ក្រុង​មីសប៉ា+ ហើយ​គាត់​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​កន្លែង​ទាំង​អស់​នោះ។ ១៧  ក្រោយ​មក គាត់​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​នៅ​ក្រុង​រ៉ាម៉ា​វិញ+ ហើយ​គាត់​ក៏​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ទី​នោះ​ដែរ។ គាត់​បាន​ធ្វើ​ទី​បូជា​នៅ​ក្រុង​នោះ​ជូន​ព្រះ​យេហូវ៉ា។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ធ្វើ​ឲ្យ​បរិសុទ្ធ​»​
ឬ​«​យំ​នៅ​មុខ​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​វិធី​មួយ​ដែល​បង្ហាញ​ថា​ពួក​គេ​ប្រែ​ចិត្ត
មាន​ន័យ​ថា​«​ថ្ម​នៃ​ការ​ជួយ​សង្គ្រោះ​»​