សុភាសិត ១៣:១-២៥

  • អស់​អ្នក​ដែល​មាន​ប្រាជ្ញា​រមែង​ស្វែង​រក​ដំបូន្មាន (​១០)

  • សេចក្ដី​សង្ឃឹម​ដែល​ក្រ​នឹង​កើត​ឡើង នាំ​ឲ្យ​ក្រៀម​ក្រំ​ចិត្ត (​១២)

  • ទូត​ស្មោះ​ត្រង់​នាំ​ប្រយោជន៍​មក (​១៧)

  • អ្នក​ដែល​សេព​គប់​មនុស្ស​មាន​ប្រាជ្ញា​នឹង​មាន​ប្រាជ្ញា​ដែរ (​២០)

  • ការ​ប្រៀន​ប្រដៅ បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់ (​២៤)

១៣  កូន​ដែល​មាន​ប្រាជ្ញា​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​របស់​ឪពុក+តែ​មនុស្ស​មាន​អំណួត​មិន​ព្រម​ស្ដាប់​ការ​កែ​តម្រង់*ឡើយ។+  ២  សម្ដី​ល្អ​របស់​មនុស្ស នាំ​ឲ្យ​គាត់​ទទួល​ផល​ល្អ។+ ប៉ុន្តែ ជន​ក្បត់​មាន​បំណង​ចិត្ត​ចង់​ធ្វើ​តែ​អំពើ​ឃោរឃៅ។  ៣  អ្នក​ណា​ដែល​ចេះ​ប្រយ័ត្ន​មាត់ អ្នក​នោះ​នឹង​ការ​ពារ​ជីវិត*ខ្លួន+តែ​អ្នក​ណា​ដែល​ចេះ​តែ​ហា​មាត់​និយាយ អ្នក​នោះ​នឹង​ជួប​សេចក្ដី​ហិន​វិនាស។+  ៤  មនុស្ស​ខ្ជិល​ច្រអូស​នឹង​មិន​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​ឡើយ។+ ផ្ទុយ​ទៅ​វិញ មនុស្ស​ឧស្សាហ៍​នឹង​ទទួល​បាន​យ៉ាង​ហូរ​ហៀរ។+  ៥  មនុស្ស​សុចរិត​ស្អប់​ពាក្យ​កុហក+ចំណែក​ឯ​មនុស្ស​ទុច្ចរិត ពួក​គេ​ប្រព្រឹត្ត​តែ​អំពើ​ដែល​នាំ​ឲ្យ​ខ្លួន​អាម៉ាស់​និង​អាប់​ឱន​ប៉ុណ្ណោះ។  ៦  សេចក្ដី​សុចរិត​ជួយ​ការ​ពារ​ជន​ស្លូត​ត្រង់+តែ​សេចក្ដី​ទុច្ចរិត​នាំ​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិនាស​ទៅ។  ៧  មាន​មនុស្ស​ខ្លះ​ធ្វើ​ឲ្យ​គេ​គិត​ថា​ខ្លួន​ជា​អ្នក​មាន តែ​តាម​ពិត​គ្មាន​អ្វី​សោះ+ឯ​មនុស្ស​ខ្លះ​ទៀត​ធ្វើ​ឲ្យ​គេ​គិត​ថា​ខ្លួន​ជា​អ្នក​ក្រ តែ​តាម​ពិត​មាន​ទ្រព្យ​ស្តុកស្តម្ភ។  ៨  អ្នក​មាន​អាង​ទ្រព្យ​ដើម្បី​លោះ​ជីវិត*របស់​ខ្លួន+ចំណែក​អ្នក​ក្រ​វិញ គ្មាន​នរណា​មក​គំរាម​កំហែង*ទាល់​តែ​សោះ។+  ៩  ពន្លឺ​របស់​មនុស្ស​សុចរិត​គឺ​ភ្លឺ​ត្រចះ+តែ​ចង្កៀង​របស់​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​ពន្លត់។+ ១០  មនុស្ស​ព្រហើន*បង្ក​ឲ្យ​មាន​តែ​ការ​ទាស់​ទែង+ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​រមែង​ស្វែង​រក​ដំបូន្មាន។*+ ១១  ទ្រព្យ​ដែល​បាន​មក​ងាយ​ៗ​*នឹង​រលស់​ទៅ​វិញ+តែ​ទ្រព្យ​ដែល​បាន​មក​បន្តិច​ម្ដង​ៗ​នឹង​កើន​ឡើង​ជា​លំដាប់។ ១២  សេចក្ដី​សង្ឃឹម*ដែល​ក្រ​នឹង​កើត​ឡើង នាំ​ឲ្យ​ក្រៀម​ក្រំ​ចិត្ត+តែ​ពេល​បំណង​ប្រាថ្នា​ក្លាយ​ជា​ការ​ពិត នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត។+ ១៣  អ្នក​ណា​ដែល​មើល​ងាយ​ពាក្យ​ទូន្មាន អ្នក​នោះ​នឹង​ទទួល​ផល​យ៉ាង​ស័ក្ដិ​សម+តែ​អ្នក​ណា​ដែល​គោរព​បញ្ញត្តិ អ្នក​នោះ​នឹង​ទទួល​បាន​រង្វាន់។+ ១៤  ការ​បង្រៀន*របស់​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​បាន​ជីវិត+ហើយ​ជួយ​ឲ្យ​រួច​ផុត​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ ១៥  អ្នក​ដែល​មាន​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​ទទួល​បាន​ការ​ពេញ​ចិត្តតែ​ផ្លូវ​របស់​ជន​ក្បត់​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​លំបាក។ ១៦  មនុស្ស​ឈ្លាស​វៃ​ប្រព្រឹត្ត​ដោយ​ចំណេះ​ដឹង+ផ្ទុយ​ទៅ​វិញ មនុស្ស​ល្ងង់​ខ្លៅ*ចេះ​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្ដេស​ផ្ដាស​របស់​ខ្លួន។+ ១៧  ទូត​ទុច្ចរិត​បង្ក​ឲ្យ​មាន​តែ​បញ្ហា+ផ្ទុយ​ទៅ​វិញ ទូត​ស្មោះ​ត្រង់​នាំ​ប្រយោជន៍​មក។+ ១៨  អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​ការ​ប្រៀន​ប្រដៅ អ្នក​នោះ​នឹង​ក្រ​លំបាក​ហើយ​អាប់​ឱនតែ​អ្នក​ណា​ដែល​ព្រម​ទទួល​ការ​កែ​តម្រង់* អ្នក​នោះ​នឹង​ត្រូវ​លើក​តម្កើង។+ ១៩  ពេល​ដែល​បំណង​ប្រាថ្នា​ក្លាយ​ទៅ​ជា​ការ​ពិត នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ​ត្រេក​អរ+តែ​មនុស្ស​ល្ងី​ល្ងើ​មិន​ព្រម​លះ​ចោល​ផ្លូវ​អាក្រក់​ឡើយ។+ ២០  អ្នក​ដែល​សេព​គប់​មនុស្ស​មាន​ប្រាជ្ញា​នឹង​មាន​ប្រាជ្ញា​ដែរ+តែ​អ្នក​ដែល​សេព​គប់​មនុស្ស​ល្ងី​ល្ងើ​នឹង​ជួប​បញ្ហា។+ ២១  សេចក្ដី​អន្តរាយ​ដេញ​តាម​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង+ប៉ុន្តែ ភាព​ចម្រុង​ចម្រើន​ជា​រង្វាន់​សម្រាប់​មនុស្ស​សុចរិត។+ ២២  មនុស្ស​ល្អ​ទុក​មត៌ក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយតែ​ទ្រព្យ​ដែល​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ប្រមូល​ទុក​នឹង​ក្លាយ​ទៅ​ជា​របស់​មនុស្ស​សុចរិត​វិញ។+ ២៣  ដី​ស្រែ​ដែល​ភ្ជួរ​រាស់​ដោយ​អ្នក​ក្រ នឹង​កើត​ផល​បរិបូរតែ​ដី*អាច​ត្រូវ​កញ្ឆក់​យក​ទៅ ព្រោះ​តែ​ភាព​អយុត្តិធម៌។ ២៤  អ្នក​ណា​ដែល​មិន​ប្រៀន​ប្រដៅ​កូន* អ្នក​នោះ​ស្អប់​កូន+តែ​អ្នក​ណា​ដែល​ព្យាយាម​ប្រៀន​ប្រដៅ​កូន* អ្នក​នោះ​ស្រឡាញ់​កូន។+ ២៥  មនុស្ស​សុចរិត​នឹង​បាន​បរិភោគ​រហូត​ដល់​ឆ្អែត+តែ​មនុស្ស​ទុច្ចរិត​នឹង​ស្រេក​ឃ្លាន​វិញ។+

កំណត់សម្គាល់

ឬ​«​ការ​ស្ដី​បន្ទោស​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ន័យ​ត្រង់​«​មិន​ឮ​ពាក្យ​ស្ដី​បន្ទោស​»​
ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត
ឬ​«​រមែង​ប្រឹក្សា​គ្នា​»​
ឬ​«​បាន​មក​យ៉ាង​លឿន​»​
ឬ​«​ការ​រំពឹង​ទុក​»​
ឬ​«​ច្បាប់​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​ការ​ទូន្មាន​»​
ឬ​«​គាត់​»​
ឬ​«​អ្នក​ណា​ដែល​មិន​ប្រើ​រំពាត់​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្រៀន​ប្រដៅ​កូន​ភ្លាម​ៗ​»​