សុភាសិត ២:១-២២

  • តម្លៃ​នៃ​ប្រាជ្ញា (​១​-​២២)

    • ស្វែង​រក​ប្រាជ្ញា​ដូច​រក​កំណប់​ទ្រព្យ (​)

    • សមត្ថភាព​រិះ​គិត​នឹង​រក្សា​កូន (​១១)

    • អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​នាំ​មក​នូវ​អន្តរាយ (​១៦​-​១៩)

 កូន​អើយ បើ​កូន​ទទួល​យក​សម្ដី​របស់​ឪពុកហើយ​ប្រមូល​បង្គាប់​របស់​ឪពុក ទុក​ដូច​ជា​ទ្រព្យ​មាន​តម្លៃ+  ២  បើ​កូន​ប្រុង​ត្រចៀក​ស្ដាប់​ប្រាជ្ញា+ហើយ​ផ្ចង់​ចិត្ត​រៀន​ឲ្យ​មាន​សមត្ថភាព​វែក​ញែក+  ៣  បើ​កូន​ស្រែក​រក​ការ​យល់​ដឹង+ហើយ​បន្លឺ​សំឡេង​រក​សមត្ថភាព​វែក​ញែក+  ៤  បើ​កូន​សង្វាត​រក​អ្វី​ទាំង​នោះ​ដូច​រក​ប្រាក់+ហើយ​បន្ត​ព្យាយាម​ដូច​រក​កំណប់​ទ្រព្យ+  ៥  នោះ​កូន​នឹង​បាន​យល់​អត្ថន័យ​នៃ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា+ហើយ​កូន​នឹង​រក​ឃើញ​ចំណេះ​អំពី​ព្រះ។+  ៦  ព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​ប្រាជ្ញា។+ ចំណេះ​និង​សមត្ថភាព​វែក​ញែក​សុទ្ធ​តែ​ចេញ​ពី​មាត់​របស់​លោក។  ៧  លោក​ប្រមូល​ប្រាជ្ញា​ទុក​សម្រាប់​មនុស្ស​ទៀង​ត្រង់លោក​ជា​ខែល​សម្រាប់​អស់​អ្នក​ដែល​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ។+  ៨  លោក​នៅ​មើល​ផ្លូវ​ឲ្យ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ហើយ​លោក​នឹង​ការ​ពារ​មាគ៌ា​របស់​មនុស្ស​ដែល​ស្មោះ​ត្រង់​ចំពោះ​លោក។+  ៩  យ៉ាង​នេះ កូន​នឹង​បាន​យល់​សេចក្ដី​សុចរិត​និង​យុត្តិធម៌គឺ​កូន​នឹង​បាន​ស្គាល់​ផ្លូវ​ល្អ​សព្វ​គ្រប់។+ ១០  ពេល​ប្រាជ្ញា​ចូល​ក្នុង​ចិត្ត​របស់​កូន+ហើយ​ចំណេះ​ធ្វើ​ឲ្យ​កូន​សប្បាយ​ចិត្ត+ ១១  នោះ​សមត្ថភាព​រិះ​គិត​នឹង​រក្សា​កូន+ហើយ​សមត្ថភាព​វែក​ញែក​នឹង​ឃុំ​គ្រង​កូន ១២  ដើម្បី​ជួយ​ការ​ពារ​កូន​កុំ​ឲ្យ​ដើរ​ផ្លូវ​ខុសនិង​ជួយ​កូន​ឲ្យ​ជៀស​ចេញ​ពី​មនុស្ស​ដែល​និយាយ​អាក្រក់+ ១៣  ដើម្បី​ជួយ​កូន​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​លះ​ចោល​ផ្លូវ​ទៀង​ត្រង់​ទៅ​រក​ផ្លូវ​ងងឹត+ ១៤  ដើម្បី​សង្គ្រោះ​កូន​ពី​ពួក​អ្នក​ដែល​ត្រេក​អរ​ធ្វើ​អំពើ​ខុស​ឆ្គងពី​ពួក​អ្នក​ដែល​សប្បាយ​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់ ១៥  ពី​ពួក​អ្នក​ដែល​ប្រព្រឹត្ត​វៀច​វេរនិង​ពី​ពួក​អ្នក​ដែល​មាន​កលល្បិច។ ១៦  ប្រាជ្ញា​នឹង​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​ស្ត្រី​មិន​ល្អ*និង​ពី​សម្ដី​លួង​លោម​របស់​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។*+ ១៧  នាង​ជា​ស្ត្រី​ដែល​បោះ​បង់​ចោល​ប្ដី*ដែល​បាន​រួម​រស់​ជា​មួយ​គ្នា​តាំង​ពី​នាង​នៅ​ក្មេង+ហើយ​នាង​ភ្លេច​ពាក្យ​សច្ចា​ដែល​នាង​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ។ ១៨  ព្រោះ​ការ​ទៅ​ផ្ទះ​របស់​នាង​ដូច​ជា​ការ​ទៅ​រក​សេចក្ដី​ស្លាប់ហើយ​ផ្លូវ​ទៅ​ផ្ទះ​របស់​នាង​គឺ​ជា​ផ្លូវ​ទៅ​កាន់​ទី​បញ្ចុះ​សព។+ ១៩  អស់​អ្នក​ដែល​បាន​រួម​ដំណេក​ជា​មួយ​នឹង​នា​ង គ្មាន​អ្នក​ណា​បាន​ត្រឡប់​មក​វិញ​ឡើយហើយ​ក៏​គ្មាន​អ្នក​ណា​បាន​មក​ឯ​ផ្លូវ​ទៅ​កាន់​ជីវិត​វិញ​ដែរ។+ ២០  ហេតុ​នេះ ចូរ​កូន​ដើរ​តាម​ផ្លូវ​របស់​មនុស្ស​ល្អហើយ​បន្ត​ដើរ​តាម​គន្លង​របស់​មនុស្ស​សុចរិត+ ២១  ព្រោះ​មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ​ដែល​រស់​នៅ​ផែនដី​ជា​ដរាបហើយ​អ្នក​ដែល​គ្មាន​កន្លែង​បន្ទោស*នឹង​អាស្រ័យ​នៅ​ទី​នោះ​ជា​រៀង​រហូត។+ ២២  ចំណែក​ឯ​ជន​ទុច្ចរិត ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពី​ផែនដី+ហើយ​មនុស្ស​ក្បត់​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ទៅ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ស្ត្រី​ប្លែក​មុខ​»។ តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស្ត្រី​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ
ន័យ​ត្រង់​«​ស្ត្រី​បរទេស​»។ តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស្ត្រី​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ
ឬ​«​មិត្ត​ជិត​ស្និទ្ធ​»​
ឬ​«​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​»​