សុភាសិត ២២:១-២៩
២២ មានកេរ្តិ៍ឈ្មោះល្អ ប្រសើរជាងមានទ្រព្យមហាសាល+មានគេគោរពរាប់អាន* ប្រសើរជាងមានមាសប្រាក់។
២ អ្នកមាននិងអ្នកក្រដូចគ្នាត្រង់ចំណុចមួយគឺព្រះយេហូវ៉ាបានបង្កើតពួកគេមក។+
៣ មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួនតែមនុស្សខ្វះបទពិសោធន៍បន្តដើរទៅទៀត ហើយរងផលពិបាក។*
៤ ចិត្តរាបទាបនិងការកោតខ្លាចព្រះយេហូវ៉ានាំឲ្យបានទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។+
៥ ផ្លូវរបស់មនុស្សវៀចវេរមានសុទ្ធតែបន្លានិងអន្ទាក់តែអ្នកណាដែលឲ្យតម្លៃជីវិត*ខ្លួន អ្នកនោះតែងជៀសឆ្ងាយពីផ្លូវរបស់ពួកគេ។+
៦ ចូរបង្ហាត់បង្រៀនកូនក្មេងឲ្យដើរតាមផ្លូវត្រឹមត្រូវ+យ៉ាងនេះ ទោះជាគាត់មានអាយុច្រើនក៏ដោយ គាត់នឹងមិនចាកចេញពីផ្លូវនោះទេ។+
៧ អ្នកមានគ្រប់គ្រងលើអ្នកក្រហើយអ្នកដែលខ្ចីគេ ជាខ្ញុំបម្រើរបស់អ្នកដែលឲ្យខ្ចី។+
៨ អ្នកណាដែលសាបព្រោះអំពើមិនសុចរិត អ្នកនោះនឹងច្រូតបានសេចក្ដីហិនវិនាស+រីឯរំពាត់ដែលគាត់ប្រើដោយកំហឹងនឹងហិនហោចអស់។+
៩ អ្នកដែលមានចិត្តទូលាយនឹងទទួលពរព្រោះគាត់ចែករំលែកអាហាររបស់ខ្លួនឲ្យអ្នកក្រ។+
១០ ចូរបណ្ដេញមនុស្សចំអកមើលងាយចេញនោះការទាស់ទែងគ្នានឹងលែងមានទៀត។
ចំណែកឯជម្លោះ*និងការប្រមាថនឹងរលត់ទៅដែរ។
១១ អ្នកដែលមានចិត្តបរិសុទ្ធ* និងអ្នកដែលមានសម្ដីសប្បុរសនឹងក្លាយជាមិត្តភក្ដិរបស់ស្ដេច។+
១២ ព្រះយេហូវ៉ាមើលការពារចំណេះប៉ុន្តែ លោកលុបបំបាត់ពាក្យសម្ដីរបស់ជនក្បត់។+
១៣ មនុស្សកម្ជិលនិយាយថា៖ «មានសត្វតោនៅខាងក្រៅ!
បើខ្ញុំចេញទៅទីលានសាធារណៈ វាមុខជាសម្លាប់ខ្ញុំជាមិនខាន!»។+
១៤ បបូរមាត់របស់ស្រីមិនល្អ*ប្រៀបដូចជារណ្ដៅជ្រៅ+អ្នកដែលព្រះយេហូវ៉ាផ្ដន្ទាទោសនឹងធ្លាក់ចូលទៅក្នុងរណ្ដៅនោះ។
១៥ ភាពល្ងង់ខ្លៅរមែងនៅក្នុងចិត្តរបស់កូនក្មេង+តែការប្រៀនប្រដៅដោយប្រើរំពាត់នឹងបណ្ដេញភាពល្ងង់ខ្លៅចេញពីគាត់។+
១៦ អ្នកដែលបោកប្រាស់អ្នកក្រដើម្បីបង្កើនទ្រព្យខ្លួន+និងអ្នកដែលជូនអំណោយដល់អ្នកមាននៅទីបំផុតនឹងត្រូវក្ររហាមវិញ។
១៧ ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យពេចន៍របស់អ្នកដែលមានប្រាជ្ញា+ដើម្បីឲ្យចំណេះរបស់ខ្ញុំដិតជាប់ក្នុងចិត្តរបស់អ្នក+
១៨ ព្រោះជាការល្អប្រសើរដែលអ្នករក្សាទុកចំណេះនៅក្នុងចិត្ត។+
យ៉ាងនេះ អ្នកអាចនិយាយអំពីចំណេះទាំងអស់នោះគ្រប់ពេលវេលា។+
១៩ ថ្ងៃនេះ ខ្ញុំនឹងផ្ដល់ចំណេះដល់អ្នកដើម្បីឲ្យអ្នកមានទំនុកចិត្តលើព្រះយេហូវ៉ា។
២០ ខ្ញុំបានសរសេរដំបូន្មាននិងការណែនាំជាច្រើន*ទុកឲ្យអ្នករួចហើយ
២១ ដើម្បីបង្រៀនអ្នកឲ្យស្គាល់ពាក្យពិតនិងពាក្យដែលគួរឲ្យទុកចិត្ត។
ដូច្នេះ អ្នកអាចនាំដំណឹងត្រឹមត្រូវត្រឡប់ទៅប្រាប់ដល់មនុស្សដែលបានចាត់អ្នកមក។
២២ កុំប្លន់អ្នកក្រ ដោយសារតែឃើញគាត់ទន់ទាប+ហើយកុំជិះជាន់មនុស្សទន់ខ្សោយនៅត្រង់ទ្វារកំពែងក្រុងឡើយ+
២៣ ព្រោះព្រះយេហូវ៉ានឹងការពារក្ដីឲ្យពួកគេ+ហើយលោកនឹងយកជីវិតអស់អ្នកដែលបោកបញ្ឆោតពួកគេ។
២៤ កុំសេពគប់មនុស្សដែលឆាប់ខឹងឬទាក់ទងមនុស្សដែលងាយផ្ទុះកំហឹងឡើយ
២៥ ដើម្បីកុំឲ្យអ្នកធ្វើតាមគេហើយនាំឲ្យខ្លួនជាប់អន្ទាក់។+
២៦ កុំចាប់ដៃព្រមព្រៀងធានារ៉ាប់រងបំណុលឲ្យអ្នកឯទៀត។+
២៧ ប្រសិនបើអ្នកគ្មានប្រាក់សងទេនោះគេនឹងរឹបអូសយកគ្រែដេករបស់អ្នកភ្លាមៗ!
២៨ កុំបង្ខិតបង្គោលព្រំប្រទល់ដែលមានតាំងពីយូរមកហើយជាបង្គោលដែលបុព្វបុរសរបស់អ្នកបានបោះ។+
២៩ តើអ្នកធ្លាប់ឃើញមនុស្សដែលប៉ិនប្រសប់ធ្វើការឬទេ?
គាត់នឹងបាននៅបម្រើស្ដេច+មិនមែននៅបម្រើមនុស្សធម្មតាទេ។
កំណត់សម្គាល់
^ ន័យត្រង់«ពេញចិត្ត»
^ ឬ«ហើយទទួលទោស»
^ មើលនិយមន័យពាក្យ«ជីវិត»
^ ឬ«ការប្ដឹងផ្ដល់»
^ ន័យត្រង់«អ្នកដែលស្រឡាញ់ចិត្តបរិសុទ្ធ»
^ ឬ«ចំណេះ»