សុភាសិត ២៧:១-២៧

  • ការ​កែ​តម្រង់​ពី​មិត្ត​មាន​ប្រយោជន៍ (​៥, ៦)

  • កូន​អើយ ចូរ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ត្រេក​អរ (​១១)

  • ដែក​សំលៀង​ដែក (​១៧)

  • ស្គាល់​ហ្វូង​ចៀម​របស់​អ្នក (​២៣)

  • ទ្រព្យ​សម្បត្តិ​មិន​ស្ថិត​ស្ថេរ​រហូត​ទេ (​២៤)

២៧  កុំ​អួត​អំពី​ថ្ងៃ​ស្អែកព្រោះ​គ្មាន​អ្នក​ណា​ដឹង​ថា​ថ្ងៃ​ស្អែក​នឹង​មាន​អ្វី​កើត​ឡើង​ទេ។+  ២  ចូរ​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​អ្នក តែ​កុំ​សរសើរ​ខ្លួន​ឯងចូរ​ទុក​ឲ្យ​អ្នក​ផ្សេង​លើក​តម្កើង​អ្នក តែ​កុំ​ឲ្យ​ពោល​ពាក្យ​លើក​តម្កើង​ខ្លួន​ឯង​ឡើយ។+  ៣  ថ្ម​ក៏​ធ្ងន់ ដី​ខ្សាច់​ក៏​ធ្ងន់ តែ​រឿង​ក្ដៅ​ក្រហាយ​ដែល​មនុស្ស​ល្ងង់​ខ្លៅ*បង្ក​ឡើង នោះ​ធ្ងន់​ជាង​អ្វី​ទាំង​ពីរ​នោះ​ទៅ​ទៀត។+  ៤  កំហឹង​នាំ​ឲ្យ​មាន​អំពើ​ឃោរឃៅ ហើយ​សេចក្ដី​ក្រេវ​ក្រោធ​បណ្ដាល​ឲ្យ​មាន​អន្តរាយ​ប្រៀប​ដូច​ជា​ទឹក​ជំនន់ប៉ុន្តែ ចិត្ត​ច្រណែន​គឺ​អាក្រក់​ខ្លាំង​ជាង​អ្វី​ទាំង​នោះ​ទៅ​ទៀត។+  ៥  ការ​កែ​តម្រង់​នៅ​ចំពោះ​មុខ នោះ​ប្រសើរ​ជាង​ការ​លាក់​បាំង​សេចក្ដី​ស្រឡាញ់។+  ៦  របួស​ដែល​មក​ពី​មិត្ត​សម្លាញ់ គឺ​ធ្វើ​ឡើង​ដោយ​ចិត្ត​ស្មោះ​ត្រង់+តែ​ការ​ថើប​ពី​សត្រូវ គឺ​ច្រើន​ក្រៃ​លែង។*  ៧  អ្នក​ដែល​បរិភោគ​ឆ្អែត មិន​ចាប់​អារម្មណ៍​នឹង​ទឹក​ឃ្មុំ​សុទ្ធ​ដែល​គេ​ឲ្យ​គាត់​ទេតែ​ចំពោះ​អ្នក​ដែល​ស្រេក​ឃ្លាន សូម្បី​តែ​អ្វី​ដែល​ល្វីង ក៏​ផ្អែម​ដែរ។  ៨  មនុស្ស​ដែល​ចាក​ចេញ​ពី​ផ្ទះប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ចាក​ចេញ*ពី​សម្បុក។  ៩  មិត្ត​ដែល​ផ្ដល់​យោបល់​ស្មោះ​ពី​ចិត្តប្រៀប​ដូច​ជា​ប្រេង​និង​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​ចិត្ត​សប្បាយ។+ ១០  កុំ​លះ​ចោល​មិត្ត​របស់​អ្នក​ឬ​មិត្ត​របស់​ឪពុក​ឡើយហើយ​ពេល​អ្នក​មាន​ទុក្ខ​លំបាក ចូរ​កុំ​ទៅ​ផ្ទះ​របស់​បង​ប្អូន​បង្កើត។ មិត្ត*ដែល​នៅ​ជិត ប្រសើរ​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ។+ ១១  កូន​អើយ ចូរ​មាន​ប្រាជ្ញា ហើយ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ត្រេក​អរ+ដើម្បី​ខ្ញុំ​អាច​តប​ឆ្លើយ​ទៅ​អ្នក​ដែល​តិះ​ដៀល​ខ្ញុំ។+ ១២  មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន+តែ​មនុស្ស​ខ្វះ​បទ​ពិសោធន៍​បន្ត​ដើរ​ទៅ​ទៀត ហើយ​រង​ផល​ពិបាក។* ១៣  បើ​អ្នក​ណា​ម្នាក់​ធានា​ឲ្យ​មនុស្ស​ដែល​ខ្លួន​មិន​ស្គាល់ ចូរ​យក​អាវ​ក្រៅ​របស់​អ្នក​នោះ​ទុក។ បើ​អ្នក​នោះ​ធានា​ឲ្យ​ស្ត្រីជន​ជាតិ​ដទៃ នោះ​ក៏​ត្រូវ​ដក​ហូត​របស់​បញ្ចាំ​ពី​គាត់​ដែរ។+ ១៤  ពេល​នរណា​ម្នាក់​ស្រែក​ជូន​ពរ​អ្នក​ឯ​ទៀត​នៅ​ពេល​ព្រលឹមនោះ​អ្នក​ឯ​ទៀត​នឹង​ចាត់​ទុក​ជា​បណ្ដាសា​វិញ។ ១៥  ប្រពន្ធ​ដែល​ចូល​ចិត្ត​រក​រឿង* ប្រៀប​ដូច​ជា​ដំបូល​ដែល​លិច​ទឹក​ឥត​ឈប់​នៅ​ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់។+ ១៦  អ្នក​ណា​អាច​រា​រាំង​នាង​បាន អ្នក​នោះ​ក៏​អាច​រា​រាំង​ខ្យល់​បាន​ដែរថែម​ទាំង​អាច​ក្ដាប់​ប្រេង​ដោយ​ដៃ​ស្ដាំ​ទៀត​ផង។ ១៧  ដូច​ដែក​សំលៀង​ដែកមិត្ត​ភក្ដិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រីក​ចម្រើន។*+ ១៨  អ្នក​ដែល​ថែ​រក្សា​ដើម​ល្វា នឹង​បាន​ផល​បរិភោគ+ហើយ​អ្នក​ដែល​បម្រើ​ម្ចាស់​យ៉ាង​ល្អ នឹង​បាន​ការ​លើក​តម្កើង។+ ១៩  ដូច​ទឹក​ឆ្លុះ​ឲ្យ​ឃើញ​មុខនោះ​ចិត្ត​របស់​មនុស្ស​ម្នាក់​ក៏​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ចិត្ត​របស់​មនុស្ស​ម្នាក់​ទៀត​ដែរ។ ២០  ផ្នូរ​និង​ទី​នៃ​សេចក្ដី​ហិន​វិនាស*មិន​ដែល​ស្កប់​ស្កល់​ឡើយ+ហើយ​ភ្នែក​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​ស្កល់​ដែរ។ ២១  ដូច​មាន​ឆ្នាំង​ទុក​សម្រាំង​ប្រាក់ និង​មាន​ឡ​ទុក​បន្សុទ្ធ​មាស+នោះ​ការ​សរសើរ​ដែល​មនុស្ស​ម្នាក់​ទទួល បង្ហាញ​ថា​គាត់​ជា​មនុស្ស​បែប​ណា។ ២២  ទោះ​បី​ជា​អ្នក​យក​អង្រែ​បុក​មនុស្ស​ល្ងង់​ខ្លៅ*ក្នុង​ត្បាល់ដូច​បុក​បំបែក​ស្រូវ​ក្ដីក៏​ភាព​ចម្កួត​នឹង​មិន​ចេញ​ពី​គាត់​ដែរ។ ២៣  អ្នក​គួរ​ស្គាល់​សណ្ឋាន​ហ្វូង​ចៀម​របស់​អ្នក​ឲ្យ​បាន​ច្បាស់។ ចូរ​ថែ​រក្សា*ចៀម​របស់​អ្នក+ ២៤  ព្រោះ​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត​ស្ថេរ​រហូត​ទេ+ហើយ​មកុដ​ក៏​មិន​នៅ​គង់​វង្ស​គ្រប់​ជំនាន់​ដែរ។ ២៥  ស្មៅ​ចាស់​ងាប់​អស់ ស្មៅ​ខ្ចី​លាស់​ឡើងហើយ​រុក្ខជាតិ​នៅ​លើ​ភ្នំ​បាន​ត្រូវ​ប្រមូល​ជា​ចំណី​សម្រាប់​ហ្វូង​សត្វ។ ២៦  ចៀម​ស្ទាវ​ជួយ​អ្នក​ឲ្យ​មាន​សម្លៀក​បំពាក់ហើយ​ពពែ​ឈ្មោល​ជួយ​អ្នក​ឲ្យ​មាន​ប្រាក់​ទិញ​បាន​ដី​ស្រែ​មួយ។ ២៧  ដូច្នេះ អ្នក​និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​នឹង​មាន​ទឹក​ដោះ​ពពែ​គ្រប់​គ្រាន់ហើយ​អ្នក​បម្រើ​ស្រី​ៗ​របស់​អ្នក​ក៏​មាន​អ្វី​ៗ​គ្រប់​គ្រាន់​សម្រាប់​ជីវិត​ដែរ។

កំណត់សម្គាល់

ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គឺ​មិន​ស្មោះ​ពី​ចិត្ត ឬ​ទាំង​បង្ខំ​ចិត្ត​»​
ឬ​«​គេច​ចេញ​»​
ឬ​«​អ្នក​ជិត​ខាង​»​
ឬ​«​ហើយ​ទទួល​ទោស​»​
ឬ​«​ប្រពន្ធ​ដែល​ពូកែ​ត្អូញត្អែរ​»​
ន័យ​ត្រង់​«​មនុស្ស​សំលៀង​មិត្ត​ភក្ដិ​ខ្លួន​»​
ឬ​«​ហ្ស៊ីអូល​និង​អាបាដូន​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​យក​ចិត្ត​ទុក​ដាក់​»​