សុភាសិត ២៨:១-២៨
-
សេចក្ដីអធិដ្ឋានរបស់អ្នកដែលមិនព្រមស្ដាប់ គឺគួរឲ្យស្អប់ខ្ពើម (៩)
-
អ្នកណាដែលសារភាពកំហុស អ្នកនោះនឹងទទួលបានសេចក្ដីមេត្តាករុណា (១៣)
-
អ្នកដែលចង់មានឆាប់នឹងធ្វើខុសជាមិនខាន (២០)
-
ការប្រដៅតម្រង់ប្រសើរជាងពាក្យបញ្ជោរ (២៣)
-
អ្នកដែលមានចិត្តទូលាយ នឹងមិនខ្វះខាតឡើយ (២៧)
២៨ មនុស្សទុច្ចរិតរត់គេចខ្លួន ទោះជាគ្មានអ្នកណាដេញតាមពួកគេក៏ដោយតែមនុស្សសុចរិតមានចិត្តក្លាហានដូចតោស្ទាវ។+
២ ពេលមានអំពើរំលង*នៅក្នុងស្រុក នោះតែងតែមានការផ្លាស់ប្ដូរអ្នកដឹកនាំម្នាក់ហើយម្នាក់ទៀត+តែពេលមានជំនួយពីអ្នកដែលមានចំណេះនិងសមត្ថភាពវែកញែក នោះអ្នកដឹកនាំនឹងគ្រប់គ្រងបានយូរអង្វែង។+
៣ មនុស្សក្រីក្រដែលបោកប្រាស់មនុស្សទន់ទាប+ប្រៀបដូចជាភ្លៀងដែលបោសរំលីងស្បៀងអាហារទៅអស់គ្មានសល់។
៤ ពួកអ្នកដែលបោះបង់ចោលច្បាប់ ពួកគេសរសើរមនុស្សទុច្ចរិតតែអស់អ្នកដែលគោរពច្បាប់ទើសចិត្តនឹងពួកគេ។+
៥ មនុស្សអាក្រក់មិនអាចយល់អំពីយុត្តិធម៌បានទេប៉ុន្តែ អស់អ្នកដែលស្វែងរកព្រះយេហូវ៉ាអាចយល់អ្វីទាំងអស់បាន។+
៦ មនុស្សក្រីក្រដែលប្រព្រឹត្តដោយចិត្តស្មោះឥតងាករេប្រសើរជាងអ្នកមានដែលប្រព្រឹត្តដោយខូចអាក្រក់។+
៧ កូនដែលមានការយល់ដឹងនឹងធ្វើតាមច្បាប់តែកូនដែលសេពគប់មនុស្សល្មោភស៊ីនឹងនាំឲ្យឪពុកអាម៉ាស់មុខ។+
៨ អ្នកណាដែលបង្កើនទ្រព្យខ្លួនដោយយកការប្រាក់ខ្ពស់+អ្នកនោះកំពុងប្រមូលទ្រព្យទុកសម្រាប់មនុស្សដែលមានចិត្តមេត្តាដល់អ្នកក្រ។+
៩ អ្នកដែលមិនព្រមស្ដាប់តាមច្បាប់សូម្បីតែសេចក្ដីអធិដ្ឋានរបស់គាត់ក៏គួរឲ្យស្អប់ខ្ពើមដែរ។+
១០ អ្នកណាដែលនាំជនទៀងត្រង់ឲ្យដើរផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅរបស់ខ្លួន+តែមនុស្សដែលគ្មានកន្លែងបន្ទោសនឹងបានអ្វីល្អៗទុកជាមត៌ក។+
១១ អ្នកមានតែងគិតថាខ្លួនមានប្រាជ្ញា+ប៉ុន្តែ អ្នកក្រដែលមានសមត្ថភាពវែកញែកអាចយល់ច្បាស់អំពីគាត់។+
១២ ពេលមនុស្សសុចរិតឈ្នះ នោះមានតែភាពរុងរឿងអស្ចារ្យតែពេលមនុស្សទុច្ចរិតឡើងកាន់អំណាច បណ្ដារាស្ត្រនាំគ្នាពួនខ្លួន។+
១៣ អ្នកដែលខំលាក់បាំងអំពើរំលងរបស់ខ្លួន នឹងមិនបានជោគជ័យទេ+តែអ្នកណាដែលសារភាពកំហុស ហើយឈប់ធ្វើខុសទៀត អ្នកនោះនឹងទទួលបានសេចក្ដីមេត្តាករុណា។+
១៤ មានសុភមង្គលហើយ អ្នកដែលប្រយ័ត្នខ្លួនជានិច្ច*ប៉ុន្តែ អ្នកដែលមានចិត្តរឹងចចេសនឹងជួបអន្តរាយជាមិនខាន។+
១៥ មនុស្សទុច្ចរិតដែលគ្រប់គ្រងលើមនុស្សដែលគ្មានទីពឹងប្រៀបដូចជាតោកំពុងគ្រហឹម និងខ្លាឃ្មុំកំពុងបោលមក។+
១៦ អ្នកដឹកនាំដែលខ្វះសមត្ថភាពវែកញែក នឹងប្រើអំណាចរបស់ខ្លួនធ្វើបាបអ្នកឯទៀត+ប៉ុន្តែ អ្នកដែលស្អប់ការរកកម្រៃតាមរបៀបមិនទៀងត្រង់ នឹងមានអាយុវែង។+
១៧ អ្នកដែលមានទោសសម្លាប់គេនឹងត្រូវភៀសខ្លួនរហូតដល់ថ្ងៃស្លាប់។+
ចូរកុំឲ្យអ្នកណាជួយគាត់ឡើយ។
១៨ អ្នកដែលដើរដោយគ្មានកន្លែងបន្ទោសនឹងទទួលបានការសង្គ្រោះ+ប៉ុន្តែ អ្នកដែលដើរតាមផ្លូវវៀចវេរនឹងដួលមួយរំពេច។+
១៩ អ្នកដែលដាំដុះលើដីរបស់ខ្លួននឹងបានអាហារបរិបូរតែអ្នកដែលដេញតាមអ្វីដែលឥតប្រយោជន៍នឹងក្រតោកយ៉ាក។+
២០ មនុស្សស្មោះត្រង់នឹងទទួលពរជាច្រើន+តែអ្នកដែលចង់មានឆាប់នឹងធ្វើខុសជាមិនខាន។+
២១ ការលម្អៀងមិនមែនជាការល្អទេ+តែមនុស្សអាចធ្វើខុសព្រោះតែអាហារបន្តិចបន្តួច។
២២ មនុស្សដែលមានចិត្តច្រណែន*ខំប្រឹងឲ្យបានទ្រព្យស្តុកស្តម្ភតែគាត់មិនដឹងថាភាពទ័លក្រនឹងដេញតាមគាត់ទាន់ឡើយ។
២៣ អ្នកណាដែលប្រដៅតម្រង់អ្នកឯទៀត+ អ្នកនោះក្រោយមកនឹងទទួលបានការស្រឡាញ់រាប់អាន+ច្រើនជាងអ្នកដែលចូលចិត្តនិយាយបញ្ជោរ។
២៤ អ្នកណាដែលលួចទ្រព្យឪពុកម្ដាយ ហើយនិយាយថា៖ «នោះមិនខុសទេ»+អ្នកនោះឯងជាមិត្តភក្ដិរបស់អ្នកដែលបំផ្លិចបំផ្លាញ។+
២៥ មនុស្សលោភលន់*បង្កឲ្យមានការទាស់ទែងគ្នាតែអ្នកដែលទុកចិត្តព្រះយេហូវ៉ានឹងបានចម្រុងចម្រើន។+
២៦ អ្នកដែលទុកចិត្តខ្លួនឯងជាមនុស្សល្ងីល្ងើ+ប៉ុន្តែ អ្នកដែលដើរដោយប្រាជ្ញានឹងមានសុវត្ថិភាព។+
២៧ អ្នកណាដែលចែករំលែកដល់មនុស្សក្រីក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ+តែអ្នកដែលបិទភ្នែកមិនខ្វល់ពីពួកគេនឹងទទួលបានបណ្ដាសាជាច្រើនវិញ។
២៨ ពេលមនុស្សទុច្ចរិតឡើងកាន់អំណាច បណ្ដារាស្ត្រនាំគ្នាពួនខ្លួនតែពេលពួកគេវិនាសបាត់ទៅ មនុស្សសុចរិតកើនឡើង។+
កំណត់សម្គាល់
^ ឬ«ការបះបោរ»
^ ឬ«អ្នកដែលកោតខ្លាចព្រះជានិច្ច»
^ ឬ«មនុស្សលោភលន់»
^ ឬប្រហែលជាមានន័យថា«មនុស្សអួតអាង»