សុភាសិត ៣:១-៣៥

  • ចូរ​មាន​ប្រាជ្ញា ហើយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា (​១​-​១២)

    • ចូរ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ដោយ​ជូន​របស់​មាន​តម្លៃ​ទៅ​លោក (​)

  • ប្រាជ្ញា​នាំ​ឲ្យ​មាន​សុភមង្គល (​១៣​-​១៨)

  • ប្រាជ្ញា​នាំ​ឲ្យ​មាន​សេចក្ដី​សុខ (​១៩​-​២៦)

  • ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ឯ​ទៀត (​២៧​-​៣៥)

    • កុំ​បង្ខាំង​ទុក​អ្វី​ល្អ​ពី​អ្នក​ណា​ដែល​សម​នឹង​ទទួល (​២៧)

 កូន​អើយ កុំ​ភ្លេច​សេចក្ដី​បង្រៀន*របស់​ឪពុកចូរ​កូន​កាន់​តាម​បញ្ញត្តិ​របស់​ឪពុក​ឲ្យ​អស់​ពី​ដួង​ចិត្ត។  ២  យ៉ាង​នេះ កូន​នឹង​មាន​អាយុ​វែងហើយ​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខ។+  ៣  កូន​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់*និង​សេចក្ដី​ស្មោះ​ត្រង់*ជា​និច្ច។+ កូន​ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​ឲ្យ​ជាប់​នៅ​ក​របស់​កូនហើយ​ចារ​ទុក​ក្នុង​ចិត្ត​ផង។+  ៤  យ៉ាង​នោះ ទាំង​ព្រះ​ទាំង​មនុស្ស​នឹង​ពេញ​ចិត្ត​កូនហើយ​ទទួល​ស្គាល់​ថា​កូន​មាន​ការ​យល់​ធ្លុះ​ជ្រៅ។+  ៥  ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា+ឲ្យ​អស់​ពី​ដួង​ចិត្តកុំ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ។+  ៦  ទោះ​ជា​កូន​ធ្វើ​អ្វី​ក៏​ដោយ ចូរ​គិត​ដល់​លោក+នោះ​លោក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ជីវិត​របស់​កូន​បាន​រលូន។+  ៧  កុំ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា+តែ​ចូរ​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​បែរ​ចេញ​ពី​ការ​អាក្រក់។  ៨  ការ​កោត​ខ្លាច​ព្រះ​នឹង​ជួយ​ឲ្យ​រាង​កាយ*របស់​កូន​បាន​រឹង​មាំហើយ​នឹង​ជួយ​ឲ្យ​ខ្លួន*របស់​កូន​បាន​ស្រស់ស្រាយ។  ៩  ចូរ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ដោយ​ជូន​របស់​មាន​តម្លៃ​ទៅ​លោក+និង​ដោយ​ជូន​ផល​ល្អ​បំផុត*ពី​អ្វី​ទាំង​អស់​ដែល​កូន​មាន។+ ១០  បើ​កូន​ធ្វើ​ដូច្នេះ ជង្រុក​របស់​កូន​នឹង​បាន​ពេញ​បរិបូរ+ហើយ​កន្លែង​ត្រង​ស្រា*របស់​កូន​នឹង​មាន​ស្រា​ថ្មី​ហៀរ​ហូរ។ ១១  កូន​អើយ កុំ​បដិសេធ​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា+ហើយ​កុំ​ស្អប់​ការ​កែ​តម្រង់​របស់​លោក​ឡើយ+ ១២  ព្រោះ​ព្រះ​យេហូវ៉ា​កែ​តម្រង់​អស់​អ្នក​ដែល​លោក​ស្រឡាញ់+ដូច​ឪពុក​កែ​តម្រង់​កូន​ដែល​គាត់​ស្រឡាញ់​ដែរ។+ ១៣  មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា+និង​អ្នក​ណា​ដែល​រក​បាន​សមត្ថភាព​វែក​ញែក។ ១៤  ព្រោះ​ការ​រក​បាន​ប្រាជ្ញា វិសេស​ជាង​ការ​រក​បាន​ប្រាក់ហើយ​ការ​រក​បាន​ប្រាជ្ញា*ក៏​ប្រសើរ​ជាង​ការ​រក​បាន​មាស​ដែរ។+ ១៥  ប្រាជ្ញា​មាន​តម្លៃ​លើស​អស់​ទាំង​ត្បូង*ថ្លៃ​ៗ​ហើយ​អ្វី​គ្រប់​យ៉ាង​ដែល​កូន​ប្រាថ្នា​ចង់​បាន មិន​អាច​ប្រៀប​ស្មើ​នឹង​ប្រាជ្ញា​បាន​ឡើយ។ ១៦  ជីវិត​យូរ​អង្វែង​គឺ​នៅ​ក្នុង​ដៃ​ស្ដាំ​នៃ​ប្រាជ្ញាទ្រព្យ​សម្បត្តិ​និង​កិត្តិយស​គឺ​នៅ​ក្នុង​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា។ ១៧  ផ្លូវ​នៃ​ប្រាជ្ញា​នាំ​ឲ្យ​មាន​អំណរហើយ​គ្រប់​ទាំង​មាគ៌ា​នៃ​ប្រាជ្ញា​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។+ ១៨  ប្រាជ្ញា​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​ដែល​កាន់​ខ្ជាប់​តាម​ប្រាជ្ញា អ្នក​នោះ​នឹង​មាន​ជីវិត​រស់​នៅ​ហើយ​មាន​សុភមង្គល។+ ១៩  ព្រះ​យេហូវ៉ា​បាន​ដាក់​គ្រឹះ​ផែនដី​ឲ្យ​នៅ​ស្ថិត​ស្ថេរ ដោយ​ប្រើ​ប្រាជ្ញា+លោក​បាន​បង្កើត​មេឃ​ឲ្យ​នៅ​គង់​វង្ស ដោយ​ប្រើ​សមត្ថភាព​វែក​ញែក។+ ២០  លោក​ញែក​ទឹក​ជ្រៅ​ចេញ​ពី​គ្នា ដោយ​ប្រើ​ចំណេះហើយ​លោក​ធ្វើ​ឲ្យ​ពពក​ស្រក់​ទឹក​សន្សើម​ចុះ​មក។+ ២១  កូន​អើយ កុំ​ឈប់​គិត​អំពី​អ្វី​ទាំង​នោះ។* ចូរ​រក្សា​ទុក​ប្រាជ្ញា ហើយ​ការ​ពារ​សមត្ថភាព​រិះ​គិត។ ២២  អ្វី​ទាំង​នោះ​នឹង​ជួយ​កូន​ឲ្យ​បាន​ជីវិតអ្វី​ទាំង​នោះ​ប្រៀប​ដូច​ជា​គ្រឿង​លម្អ​នៅ​ក​របស់​កូន។ ២៣  បើ​កូន​ធ្វើ​ដូច្នេះ កូន​នឹង​ដើរ​ដោយ​សុវត្ថិភាពហើយ​ជើង​របស់​កូន​នឹង​មិន​ជំពប់​ដួល​ទេ។+ ២៤  ពេល​កូន​ចូល​គេង កូន​នឹង​មិន​ភ័យ​ខ្លាច​ឡើយ+ហើយ​កូន​នឹង​គេង​លក់​យ៉ាង​ស្កប់​ស្កល់។+ ២៥  ពេល​មាន​អន្តរាយ​កើត​ឡើង​ភ្លាម​មួយ​រំពេចឬ​ពេល​មាន​ព្យុះ​កើត​មក​លើ​ជន​ទុច្ចរិត+ នោះ​កូន​នឹង​មិន​តក់​ស្លុត​ឡើយ។+ ២៦  ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព+លោក​នឹង​មិន​ឲ្យ​ជើង​របស់​កូន​ជាប់​អន្ទាក់​ទេ។+ ២៧  កុំ​បង្ខាំង​ទុក​អ្វី​ល្អ​ពី​អ្នក​ណា​ដែល​សម​នឹង​ទទួល+ពេល​កូន​មាន​កម្លាំង​អាច​ជួយ​អ្នក​នោះ​បាន។+ ២៨  បើ​កូន​អាច​ឲ្យ​អ្នក​ជិត​ខាង​ភ្លាម​ៗ​បានចូរ​កុំ​និយាយ​ថា​៖ ​«​ត្រឡប់​ទៅ​វិញ​ទៅ! ស្អែក​ចាំ​មក​ម្ដង​ទៀត​ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​»។ ២៩  កុំ​គិត​គូរ​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ជិត​ខាង​របស់​កូន​ឲ្យ​សោះ+ក្នុង​ពេល​ដែល​គាត់​មាន​ទំនុក​ចិត្ត​ទៅ​លើ​កូន។ ៣០  កុំ​ឈ្លោះ​ប្រកែក​នឹង​អ្នក​ណា​ម្នាក់​ដោយ​គ្មាន​មូលហេតុ+បើ​គាត់​មិន​បាន​ធ្វើ​អាក្រក់​ចំពោះ​កូន​ទេ។+ ៣១  កុំ​ច្រណែន​មនុស្ស​ឃោរ​ឃៅ+ឬ​ដើរ​តាម​គន្លង​របស់​គេ​ឡើយ ៣២  ព្រោះ​ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​ជន​ដែល​មាន​ល្បិច​កល+តែ​លោក​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​មនុស្ស​ទៀង​ត្រង់។+ ៣៣  ព្រះ​យេហូវ៉ា​ដាក់​បណ្ដា​សា​ពួក​អ្នក​ផ្ទះ​របស់​ជន​ទុច្ចរិត+តែ​លោក​ឲ្យ​ពរ​ដល់​ពួក​អ្នក​ផ្ទះ​របស់​មនុស្ស​សុចរិត​វិញ។+ ៣៤  លោក​ចំអក​ឲ្យ​អស់​អ្នក​ដែល​មើល​ងាយ​គេ+តែ​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​សុភាព។+ ៣៥  អ្នក​ដែល​មាន​ប្រាជ្ញា​នឹង​ទទួល​បាន​កិត្តិយសតែ​ជន​ល្ងី​ល្ងើ​លើក​តម្កើង​អ្វី​ដែល​អាប់​ឱន​វិញ។+

កំណត់សម្គាល់

ឬ​«​ច្បាប់​»​
ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​
ឬ​«​សេចក្ដី​ពិត​»​
ន័យ​ត្រង់​«​ផ្ចិត​»​
ន័យ​ត្រង់​«​ឆ្អឹង​»​
ឬ​«​ផល​ដំបូង​»​
ឬ​«​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា​»​
ឬ​«​ការ​រក​បាន​ប្រាជ្ញា​ដូច​ជា​ការ​រក​បាន​ប្រាក់​កម្រៃ​»​
ន័យ​ត្រង់​«​ផ្កា​ថ្ម​»។ មើល​និយម​ន័យ​ពាក្យ​«​ផ្កា​ថ្ម​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​គុណ​សម្បត្តិ​របស់​ព្រះ​ដែល​បាន​លើក​ឡើង​នៅ​ខ​មុន​ៗ​