សុភាសិត ៥:១-២៣
៥ កូនអើយ ចូរយកចិត្តទុកដាក់ស្ដាប់ដើម្បីឲ្យបានប្រាជ្ញាពីឪពុកចូរប្រុងស្ដាប់ឪពុក នោះកូននឹងមានសមត្ថភាពវែកញែក។+
២ យ៉ាងនេះ កូនអាចការពារសមត្ថភាពរិះគិតរបស់កូនហើយនិយាយតែអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ។+
៣ ព្រោះមាត់របស់ស្រីមិនល្អ*ផ្អែមដូចទឹកឃ្មុំ+ហើយអណ្ដាតរបស់នាងពូកែលួងលោម។*+
៤ ប៉ុន្តែនៅទីបំផុត នាងប្រៀបដូចជាដើមល្វីងដ៏ជូរចត់+និងដូចជាដាវមុខពីរដ៏មុតស្រួច។+
៥ ជើងរបស់នាងចុះទៅរកសេចក្ដីស្លាប់ជំហានរបស់នាងតម្រង់ទៅឯផ្នូរ។*
៦ នាងមិនដែលគិតអំពីផ្លូវទៅកាន់ជីវិតទេនាងដើរចុះឡើង ហើយមិនដឹងថាខ្លួននឹងទៅដល់កន្លែងណាឡើយ។
៧ ដូច្នេះ កូនអើយ ចូរស្ដាប់ឪពុកហើយកុំបែរចេញពីពាក្យទូន្មានរបស់ឪពុកឡើយ។
៨ ចូរកូននៅឲ្យឆ្ងាយពីនាងកុំចូលទៅជិតមាត់ទ្វារផ្ទះរបស់នាងឲ្យសោះ+
៩ ដើម្បីកុំឲ្យកូនបាត់បង់សេចក្ដីថ្លៃថ្នូរ+និងកុំឲ្យកូនត្រូវរងទុក្ខវេទនាអស់មួយជីវិត+
១០ ដើម្បីកុំឲ្យអ្នកដទៃជញ្ជក់យកទ្រព្យសម្បត្តិ*របស់កូន+និងកុំឲ្យអ្វីៗដែលកូនខំប្រឹងរកដោយនឿយហត់ បែរជានៅក្នុងផ្ទះរបស់អ្នកផ្សេងវិញ។
១១ បើមិនដូច្នោះទេ កូននឹងថ្ងូរនៅចុងបញ្ចប់នៃជីវិតរបស់កូនក្នុងពេលដែលរាងកាយរបស់កូនកាន់តែរីងរៃទៅ+
១២ ពេលនោះ កូននឹងពោលថា៖ «ខ្ញុំធ្លាប់ស្អប់ការប្រៀនប្រដៅ!
ខ្ញុំធ្លាប់មើលងាយការកែតម្រង់!
១៣ ខ្ញុំមិនបានស្ដាប់សម្ដីគ្រូរបស់ខ្ញុំទេហើយក៏មិនបានយកចិត្តទុកដាក់ស្ដាប់អ្នកដែលបង្រៀនខ្ញុំដែរ។
១៤ ខ្ញុំសឹងតែបំផ្លាញជីវិតខ្លួនទាំងស្រុងហើយខ្ញុំអាម៉ាស់នៅចំពោះមុខរាស្ត្រ*របស់ព្រះ»។+
១៥ ចូរផឹកទឹកពីអណ្ដូងរបស់កូនចូរផឹកទឹកពីអាងរបស់ខ្លួន។+
១៦ កូនមិនត្រូវឲ្យទឹកពីប្រភពទឹករបស់កូនខ្ចាយទៅខាងក្រៅឡើយកូនក៏មិនត្រូវឲ្យទឹកអូររបស់កូនហូរនៅទីលានសាធារណៈដែរ។+
១៧ ចូរទុកទឹកទាំងនោះសម្រាប់តែកូនប៉ុណ្ណោះមិនមែនសម្រាប់អ្នកដទៃឡើយ។+
១៨ សូមឲ្យប្រភពទឹករបស់កូនទទួលពរហើយសូមឲ្យកូនសប្បាយរីករាយជាមួយនឹងប្រពន្ធដែលកូនបានរួមរស់តាំងពីកូននៅក្មេង។+
១៩ នាងប្រៀបដូចជាក្ដាន់ញីដ៏គួរឲ្យបេតី និងដូចជាពពែភ្នំដ៏គួរឲ្យទាក់ទាញចិត្ត។+
សូមឲ្យដោះរបស់នាងធ្វើឲ្យកូនពេញចិត្តគ្រប់វេលា។
សូមឲ្យកូនលង់ស្នេហ៍នាងរហូតតទៅ។+
២០ ចុះហេតុអ្វីបានជាកូនទៅលង់ស្នេហ៍ស្រីមិនល្អ*ហើយទៅឱបរឹតស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌*ដូច្នេះ?+
២១ ព្រោះព្រះយេហូវ៉ាឃើញការប្រព្រឹត្តរបស់មនុស្សលោកពិនិត្យពិចារណាមើលអ្វីទាំងអស់ដែលគេធ្វើ។+
២២ ជនទុច្ចរិតជាប់អន្ទាក់ដោយសារកំហុសរបស់ខ្លួនអំពើខុសឆ្គងរបស់គាត់នឹងដូចជាចំណងចងគាត់។+
២៣ គាត់នឹងស្លាប់ដោយសារគាត់មិនព្រមទទួលយកការប្រៀនប្រដៅគាត់នឹងវង្វេងចេញ ព្រោះតែភាពល្ងង់ខ្លៅ*របស់ខ្លួន។
កំណត់សម្គាល់
^ ឬ«អណ្ដាតរបស់នាងលាបប្រេង»
^ ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ឬ«កម្លាំង»
^ ឬ«ក្រុមជំនុំ»
^ ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា