សុភាសិត ៨:១-៣៦
៨ ប្រាជ្ញាកំពុងស្រែកហៅសមត្ថភាពវែកញែកកំពុងបន្លឺសំឡេង។+
២ ប្រាជ្ញានៅលើទីខ្ពស់+តាមដងផ្លូវហើយនៅត្រង់ផ្លូវបំបែក។
៣ បន្ទាប់មក ប្រាជ្ញាបន្តស្រែកនៅផ្លូវចូលទៅឯទ្វារក្រុងនិងតាមខ្លោងទ្វារចេញចូលក្រុង ដោយប្រកាសថា៖+
៤ «ឱបណ្ដាជនទាំងឡាយអើយ ខ្ញុំស្រែកហៅអ្នករាល់គ្នាខ្ញុំបញ្ចេញសំឡេងទៅរកមនុស្សគ្រប់រូប។
៥ ពួកអ្នកដែលខ្វះបទពិសោធន៍អើយ ចូររៀនឲ្យឈ្លាសវៃឡើង។+
ពួកអ្នកដែលល្ងីល្ងើអើយ ចូរខំឲ្យបានការយល់ដឹង។*
៦ សូមស្ដាប់ចុះ ព្រោះខ្ញុំកំពុងប្រាប់រឿងសំខាន់បបូរមាត់ខ្ញុំនិយាយអ្វីដែលត្រឹមត្រូវ។
៧ ខ្ញុំពោលប្រាប់តែពាក្យពិតហើយមាត់របស់ខ្ញុំស្អប់ខ្ពើមអ្វីដែលទុច្ចរិត។
៨ គ្រប់ពាក្យពេចន៍របស់ខ្ញុំសុទ្ធតែសុចរិតខ្ញុំមិនធ្លាប់និយាយវៀចវេរឬបោកបញ្ឆោតឡើយ។
៩ ពាក្យសម្ដីទាំងអស់នោះច្បាស់លាស់ចំពោះអស់អ្នកដែលចេះគិតពិចារណានិងត្រឹមត្រូវចំពោះអស់អ្នកដែលរកបានចំណេះ។
១០ ចូរទទួលយកការប្រៀនប្រដៅរបស់ខ្ញុំជាជាងទទួលយកប្រាក់និងទទួលយកចំណេះជាជាងទទួលយកមាសសុទ្ធ។+
១១ ព្រោះប្រាជ្ញាគឺប្រសើរជាងត្បូង*ថ្លៃៗ។
អ្វីៗទាំងអស់ដែលមនុស្សប្រាថ្នាចង់បាន មិនអាចប្រៀបផ្ទឹមនឹងប្រាជ្ញាបានឡើយ។
១២ ខ្ញុំជាប្រាជ្ញា ខ្ញុំនៅជាប់ជាមួយនឹងភាពឈ្លាសវៃខ្ញុំបានរកឃើញចំណេះនិងសមត្ថភាពរិះគិត។+
១៣ ការកោតខ្លាចព្រះយេហូវ៉ាមានន័យថាស្អប់អំពើអាក្រក់។+
ខ្ញុំស្អប់ការលើកតម្កើងខ្លួន ការមានអំណួត+ ការធ្វើអាក្រក់និងការនិយាយវៀចវេរ។+
១៤ ខ្ញុំមានឱវាទនិងដំបូន្មានល្អៗ+ការយល់ដឹង+និងអំណាច+សុទ្ធតែជារបស់ខ្ញុំ។
១៥ ស្ដេចទាំងឡាយបន្តគ្រងរាជ្យបាន ដោយសារតែខ្ញុំហើយមន្ត្រីជាន់ខ្ពស់អាចតែងច្បាប់ដោយសុចរិត ក៏ព្រោះតែខ្ញុំ។+
១៦ ពួកអ្នកដឹកនាំនៅតែអាចគ្រប់គ្រងបាន ដោយសារតែខ្ញុំហើយពួកមានឋានៈខ្ពស់អាចវិនិច្ឆ័យក្ដីដោយសុចរិត ក៏ព្រោះតែខ្ញុំ។
១៧ ខ្ញុំស្រឡាញ់ពួកអ្នកដែលស្រឡាញ់ខ្ញុំហើយពួកអ្នកដែលស្វែងរកខ្ញុំ នឹងរកខ្ញុំឃើញជាក់ជាមិនខាន។+
១៨ ខ្ញុំមានទ្រព្យសម្បត្តិដែលនៅគង់វង្ស* និងមានសេចក្ដីសុចរិតហើយវត្ថុទ្រព្យនិងភាពចម្រុងចម្រើននៅជាមួយនឹងខ្ញុំ។
១៩ ផលផ្លែរបស់ខ្ញុំប្រសើរជាងមាសសុទ្ធហើយអ្វីៗដែលខ្ញុំឲ្យគឺល្អជាងប្រាក់សុទ្ធទៅទៀត។+
២០ ខ្ញុំដើរនៅក្នុងផ្លូវសុចរិតហើយដើរនៅកណ្ដាលផ្លូវយុត្តិធម៌។
២១ ខ្ញុំឲ្យមត៌កដ៏មានតម្លៃដល់អស់អ្នកដែលស្រឡាញ់ខ្ញុំហើយខ្ញុំធ្វើឲ្យជង្រុករបស់ពួកគេបានពេញបរិបូរ។
២២ ព្រះយេហូវ៉ាបានបង្កើតខ្ញុំមុនអ្វីៗទាំងអស់។+
តាំងពីយូរមកហើយ ខ្ញុំជាស្នាដៃដំបូងបង្អស់ដែលលោកបានសូនឡើង។+
២៣ ចាប់ពីបុរាណកាលមក ខ្ញុំបានត្រូវតែងតាំងរួចហើយ+គឺតាំងពីដើមរៀងមក មុនពេលមានផែនដីទៅទៀត។+
២៤ ខ្ញុំបានកើតមក កាលដែលមិនទាន់មានទឹកជ្រៅ។+
នៅពេលដែលមិនទាន់មានទឹកហូរចេញពីប្រភពទឹកនៅឡើយ គឺមានខ្ញុំហើយ។
២៥ ខ្ញុំបានកើតមុនភ្នំនានាបានលេចមកនិងមុនភ្នំតូចៗបានផុសឡើង។
២៦ ខ្ញុំបានកើតមុនពេលដែលព្រះបានបង្កើតផែនដីនិងវាលស្មៅគឺក្នុងគ្រាដែលមិនទាន់មានដីសូម្បីតែមួយដុំ។
២៧ ខ្ញុំបាននៅទីនោះ ពេលលោករៀបចំមេឃ+និងក្នុងកាលដែលលោកបានកំណត់ជើងមេឃ*នៅលើផ្ទៃទឹក+
២៨ ក្នុងវេលាដែលលោកដាក់ពពកនៅលើអាកាសពេលដែលលោកបានសាងសមុទ្រជ្រៅ
២៩ កាលដែលលោកបានចេញច្បាប់សម្រាប់សមុទ្រដើម្បីខណ្ឌទឹកកុំឲ្យហូរឆ្លងហួសព្រំប្រទល់+និងពេលដែលលោកបានតាំងគ្រឹះផែនដី
៣០ នៅគ្រានោះ ខ្ញុំបាននៅជិតលោកក្នុងនាមជាមេជាងដ៏ជំនាញម្នាក់។+
ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើឲ្យលោករីករាយក្រៃលែង។+
គ្រប់ពេលវេលាដែលខ្ញុំបាននៅជាមួយនឹងលោក ខ្ញុំត្រេកអរខ្លាំងណាស់។+
៣១ ខ្ញុំត្រេកអរ ព្រោះលោកបានបង្កើតផែនដីឲ្យមនុស្សរស់នៅហើយខ្ញុំពេញចិត្តយ៉ាងខ្លាំងនឹងមនុស្សជាតិ។
៣២ ឥឡូវ កូនៗអើយ ចូរស្ដាប់ខ្ញុំអ្នកណាដែលធ្វើតាមខ្ញុំ អ្នកនោះនឹងមានសុភមង្គល។
៣៣ ចូរស្ដាប់ការប្រៀនប្រដៅ+ នោះកូននឹងមានប្រាជ្ញាចូរកូនកុំភ្លេចឲ្យសោះ។
៣៤ មានសុភមង្គលហើយ អ្នកណាដែលស្ដាប់ខ្ញុំ។
អ្នកនោះមកទ្វារផ្ទះរបស់ខ្ញុំរៀងរាល់ព្រឹកព្រលឹមនិងមករង់ចាំនៅច្រកចូលផ្ទះរបស់ខ្ញុំ។
៣៥ ពីព្រោះអ្នកណាដែលស្វែងរកខ្ញុំ អ្នកនោះនឹងបានជីវិត+ហើយគាត់នឹងទទួលការពេញចិត្តពីព្រះយេហូវ៉ា។
៣៦ ប៉ុន្តែ អ្នកណាដែលព្រងើយកន្តើយចំពោះខ្ញុំ អ្នកនោះធ្វើបាបខ្លួនឯងហើយអ្នកណាដែលស្អប់ខ្ញុំ អ្នកនោះស្រឡាញ់សេចក្ដីស្លាប់»។+
កំណត់សម្គាល់
^ ឬ«ចូរឲ្យចិត្តរបស់អ្នករាល់គ្នាមានការយល់ដឹង»
^ ន័យត្រង់«ផ្កាថ្ម»។ មើលនិយមន័យពាក្យ«ផ្កាថ្ម»
^ ឬ«ខ្ញុំមានកេរមត៌ក»
^ ន័យត្រង់«រង្វង់»